ព័ត៌មានចាស់ៗ
សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈាង ប្រារព្ធពិធីបុណ្យពិសាខបូជា នៅវិមានតេជះ
ភ្នំពេញ៖ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈាង សមាជិកថេរសភា ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិនិងជាចៅអធិការវត្ត វិមានតេជៈ បានប្រារព្ធពិធីបុណ្យពិសាខបូជា ពីថ្ងៃទី ១០ /១១ ខែ ឧសភា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃ១៥ ពេញបូណ៌មី ខែពិសាខ ឆ្នាំរកា ព.ស ២៥៦១ នៅ វត្តវិមានតេជះ(ហៅវត្តស្រះចក) ស្តិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ។ ដែល អានបន្ត
កម្ពុជានឹងបញ្ជូនក្រុមការងារទៅប្រទេសអាហ្វ្រិកកណ្តាល ដើម្បីពិនិត្យកន្លែងដែលកងទ័ពមួកខៀវកម្ពុជាស្លាប់
សម្ដេចនាយករដ្ឋមន្ត្រី ក្នុងពិធីអបអរសាទរខួប១០ឆ្នាំ ទិវាអតីតយុទ្ធជនកម្ពុជា កាលពីព្រឹកមិញ ឯមជ្ឈមណ្ឌលកោះពេជ្រ បានថ្លែងថា នឹងបញ្ជូនក្រុមការងារក្រសួងការពារជាតិ ទៅកាន់ប្រទេសអាហ្វ្រិកកណ្តាល ដើម្បីពិនិត្យកន្លែងកើតហេតុ ដែលមានការពើបប្រទះគ្នាដោយអាវុធ ជាមួយក្រុមឧទ្ទាម ដែលបណ្ដាលឲ្យយុទ្ធជនមួកខៀវកម្ពុជា៤នាក់ស្លាប់ កាលពីថ្ងៃទី០៨ ឧសភា អានបន្ត
ទូតអាមេរិកថា ព្រៃឡង់ ទោះបីមានការកាប់បំផ្លាញខុសច្បាប់ ប៉ុន្តែនៅតែស្រស់បំព្រង
(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតអាមេរិក ឯកឧត្តម William A. Heidt កាលពីពេលថ្មីៗនេះ អំឡុងចុះទៅកាន់តំបន់ព្រៃឡង់រយៈពេល២ថ្ងៃ បានឲ្យដឹងថា បើទោះបីជាមានការកាប់បំផ្លាញព្រៃឈើខុសច្បាប់ នាប៉ុន្មានឆ្នាំមកនេះក្ដី , ប៉ុន្តែព្រៃឈើនៅតំបន់នេះ នៅតែមានសភាពស្រស់បំព្រង ។ អានបន្ត
ពួកអ្នក ប្រព្រឹត្តបទល្មើសនេសាទកំពុងបានដៃ សម្បើម ណាស់ព្រោះមន្ត្រីជលផលនៅមូលដ្ឋានសម្ងំទទួលលាភសក្ការៈ
ថ្មីៗនេះប្រជាពលរដ្ឋ រស់នៅតាមមាត់ទន្លេ ក្នុង ភូមិសាស្ត្រតំបន់ជុំវិញបឹង ទន្លេសាបបានរាយការណ៍ឲ្យអ្នកសារព័ត៌មានយើង ដឹងថា បច្ចុប្បន្ននេះមាន ជនល្មើសកំពុងតែប្រព្រឹត្ដ បទល្មើសជលផល នៅ បឹងទន្លេសាបតាមគ្រប់រូបភាពមានដូចជាក្រុមអូសអួនគូរទឹកសាប(យាំងកាវ) ដែលប្រើច្រវាក់ នៅពី ក្រោម ហើយចងដុំថ្មម្ខាង ២០គីឡូ ហើយចាប់ភ្លើងអាគុយ ឬឌីណាម៉ូ អានបន្ត
ស្ថានភាពទឹកទន្លេមេគង្គឆ្នាំ២០១៧នេះ ខ្ពស់ជាងឆ្នាំមុន
យោងតាមការព្យាករកម្ពស់ទឹកជំនន់រដូវវស្សាលើកទី១ ឆ្នាំ២០១៧នេះ របស់ក្រសួងធនធានទឹកបានបង្ហាញថា ភ្លៀងអាចនឹងមានកម្រិតពីមធ្យមទៅច្រើន ទាំងក្នុងអាងទន្លេមេគង្គ ទាំងនៅក្នុងប្រទេសកម្ពុជា។ អានបន្ត
អ្នកនាំពាក្យ ៖ ទាហានមួកខៀវកម្ពុជាដែលបាត់ខ្លួននៅអាហ្វ្រិកកណ្តាល ត្រូវស្លាប់ទាំងអស់
អ្នកនាំពាក្យក្រសួងការពារជាតិ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានឲ្យបណ្តាញព័ត៌មានក្នុងស្រុកដឹងថា ទាហានមួកខៀវកម្ពុជាដែលបាត់ខ្លួនចំនួន៣នាក់ ក្រោយការវាយប្រហារនៅអាហ្វ្រិកកណ្តាលនោះ បានស្លាប់ទាំងអស់ ដោយគេបានរកឃើញសាកសពនៅចម្ងាយប្រមាណ២គីឡូម៉ែត្រពីកន្លែងកើតហេតុ។ អានបន្ត
ក្រសួងវប្បធម៌ស្នើឲ្យបញ្ឈប់ការដាក់បញ្ចូលស្នាដៃភាពយន្តលើ facebook និង Youtube
ក្រោយពីពិនិត្យឃើញថា មានស្នាដៃភាពយន្ត ចម្រៀងកាយវិការ ត្រូវបានគេដាក់បញ្ចូលទៅលើបណ្តាញសង្គម facebook និង Youtube ដោយមិនមានការអនុញ្ញាតពីម្ចាស់ស្នាដៃ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញជាសេចក្តីជូនដំណឹងមួយ ដោយស្នើឲ្យបញ្ឈប់ជាបន្ទាន់នូវរាល់ការបញ្ចូល (Upload) អានបន្ត
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសំណេះសំណាល ជាមួយយុទ្ធជនពិការ៣១៧ គូលែន ខេត្តសៀមរាប
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជួបសំណេះ សំណាលជាមួយបងប្អូនយុទ្ធជនពិការ នៃមជ្ឃមណ្ឌលអភិវឌ្ឍន៍យោធិនពិការ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ៣១៧ គូលែន ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧នេះ។ អានបន្ត
នៅខេត្តរតនគិរី ថង់ប្លាស្ទីក២០ ឬសំបកដប១០ អាចដូរបានពងមាន់មួយ
(រតនគិរី)៖ ក្នុងគោលដៅបំផុសចលនាឲ្យប្រជាពលរដ្ឋស្រលាញ់បរិស្ថាន ចូលរួមទុកដាក់សំរាមឲ្យបានត្រឹមត្រូវ អភិបាលខេត្តរតនគិរី លោក ថង សាវុន បានរៀបចំឲ្យមានព្រឹត្តការណ៍យកថង់ប្លាស្ទិក សំបកដបទឹកសុទ្ធ យកមកដូរជាមួយពងមាន់នៅតាមសង្កាត់នីមួយៗក្នុងក្រុងបានលុង ក្នុងគោលដៅឲ្យប្រជាពលរដ្ឋចូលរួមទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីសោភ័ណ្ឌភាព អានបន្ត
ឈាង ពិសិដ្ឋ ឬជួប សន្លប់ នឹងត្រូវបណ្តេញចេញពីក្របខណ្ឌប៉ូលិសជាតិ
ឈាង ពិសិដ្ឋ ដែលជានាយរងប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិហើយ ដោយមានទាំងបញ្ជាតាមចាប់ខ្លួនទៀតផង។ អានបន្ត
ក្រសួងប្រជុំជាមួយក្រុមហ៊ុនដឹកជញ្ជូន លទ្ធផលក្រុមហ៊ុនចំនួន២៩ សន្យាមិនតម្លើងថ្លៃ
(ភ្នំពេញ)៖ ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរចំនួន២៩បានសន្យាថា ក្រុមហ៊ុនខ្លួននឹងមិនតម្លើងថ្លៃ នាឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះទេ។ អានបន្ត
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធមហាវិថីសម្ដេចតេជោ (ហៅផ្លូវ៦០ម៉ែត្រ)
រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធីបតីសម្ពោធដាក់ឲ្យប្រើប្រាស់ “មហាវិថីសម្តេចតេជោហ៊ុនសែន” ហៅផ្លូវ៦០ម៉ែត្រ ដែលជាផ្លូវធំដំបូងគេក្នុងរាជធានីភ្នំពេញ នៅ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ ។ មហាវិថីសម្តេចតេជោ ហ៊ុន សែន ឬហៅថាផ្លូវ ៦០ម៉ែត្រនេះ មានប្រវែងសរុប ៩,១៦០ម៉ែត្រ មានទទឹងអ៊ុត អានបន្ត
គ្រោះថ្នាក់ចរាចរណ៍៣ខែដើមឆ្នាំ២០១៧បង្ករឲ្យមនុស្សស្លាប់តិចជាងឆ្នាំ២០១៦
ខេត្តបាត់ដំបង :៖ ក្នុងខេត្តបាត់ដំបងគ្រោះថ្នាក់ចរាចរណ៍ រយ:ពេល៣ខែ ដើមឆ្នាំ ២០១៧ មាន មនុស្សស្លាប់២៩នាក់និងរបួសធ្ងន់ស្រាលចំនួន៤៥នាក់ តិចជាងឆ្នាំ២០១៦ ។
អានបន្ត
សមត្ថកិច្ច ៖ ជនបង្កបើករថយន្តបុករះនៅក្បាលថ្នល់ ប្រឈមនឹងស្លាប់ស្ទើរ១០០%
(ភ្នំពេញ)៖ របាយការណ៍បឋមរបស់នគរបាលបានឲ្យដឹងថា អ្នកបើកបរបុករះនៅក្បែរស្ពានក្បាលថ្នល់ កាលពីព្រលប់ថ្ងៃទី២៧ ខែមីនា អាចនឹងស្លាប់ក្នុងពេលដ៏ឆាប់ខាងមុខ ព្រោះក្បាលផុងលលាដ៍ ទន់ជ្រាយអស់ហើយ ចំណែកឈាម និងទឹកបានជ្រាបចូលក្នុងខួរក្បាលពេញអស់ហើយ។ អានបន្ត
នាយករដ្ឋមន្ត្រីកោតសរសើរកីឡាករកម្ពុជា បើទោះបីចាញ់ ហ្ស៊កដានិ ០-៧
បន្ទាប់ពីបញ្ចប់ការប្រកួតភ្លាមៗនៅរំលងអធ្រាតថ្ងៃទី២៩ ខែមីនា នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរសារនៅលើបណ្តាញសង្គម ដោយអបអរសាទរក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានខិតខំប្រកួតជាមួយក្រុមកីឡាបាល់ទាត់ ហ្ស៊កដានី(Cambodia -០ vs Jordan-7)ក្នុងការប្រកួតពានរង្វាន់ជើងឯកអាស៊ី២០១៩ វគ្គជម្រុះជុំចុងក្រោយ (AFC Asian អានបន្ត
ក្រសួងកសិកម្ម បញ្ឈប់ឲ្យនាំចូល និងប្រើប្រាសថ្នាំកសិកម្ម Tricyclazole
(ភ្នំពេញ)៖ ដោយផ្អែកទៅលើសេចក្ដីជូនដំណឹងរបស់សហគមន៍អឺរ៉ុប ដែលដាក់បម្រាមចំពោះការនាំចូលអង្ករមានផ្ទុកសារធាតុ Tricyclazole ដែលបានកម្រិតលើសពី០,០១ មីលីក្រាម ក្នុង១គីឡូក្រាម ទៅកាន់សហភាពអឺរ៉ុបនោះ កាលពីថ្ងៃទី២៧ មីនា ម្សិលមិញ ក្រសួងកសិកម្ម បានចេញបញ្ជា ឲ្យបញ្ឈប់ការនាំចូល ផ្គត់ផ្គង់ ចែកចាយ ថ្នាំកសិកម្មប្រភេទនេះ នៅក្នុងប្រទេសកម្ពុជា អានបន្ត
កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នឹងធ្វើឡើងចាប់ពីថ្ងៃទី២៩-៣០ ខែមីនា នៅសៀមរាប
ក្រសួងការពារជាតិបានឲ្យដឹងថា កិច្ចប្រជុំលើកទី១២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ គ្រោងនឹងរៀបចំធ្វើឡើងចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ខាងមុខនេះ នៅឯខេត្តសៀមរាប។ អានបន្ត
ក្រសួងសុខាភិបាលប្រតិកម្ម ក្រោយ ស្វែង សុជាតា ប្រកាសលក់ថ្នាំផ្តាច់គ្រឿងញៀន
ក្រោយពីមានការផ្សព្វផ្សាយនៅលើកាសែតភ្នំពេញប៉ុស្តិ៍ ក្រោមចំណងជើងថា «ស្វែង សុជាតា លក់ថ្នាំផ្តាច់គ្រឿងញៀន ផ្សំដោយប្តីក្មេងជាគ្រូឱសថ» ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន ដោយថា ការផ្សព្វផ្សាយនេះ មិនមានមូលដ្ឋានបច្ចេកទេសវិទ្យាសាស្ត្រច្បាស់លាស់។ អានបន្ត
បច្ចេកទេសរំលីងថ្មប្រាសាទនាសម័យអង្គរ ត្រូវតាំងបង្ហាញ និងសម្តែងឡើងវិញនៅសកលវិទ្យាល័យ សូហ្វីយ៉ាប្រទេសជប៉ុន
ពិព័រណ៍រូបភាព និងចម្លាក់សម័យអង្គរត្រូវបានតាំងបង្ហាញក្នុងឱកាសសម្ពោធអាគារថ្មីរបស់សកលវិទ្យល័យសូហ្វីយ៉ា ក្រុងតូក្យូ នាថ្ងៃទី១៦ មីនា ឆ្នាំ២០១៧ កន្លងមកនេះ។ សាកលវិទ្យាល័យសូហ្វីយ៉ា បានរៀបចំទីតាំងសម្រាប់ការតាំងពិព័រណ៍ ហើយក៏បានរៀបចំឲ្យមានការសម្តែងដោយផ្ទាល់របស់កម្មករជំនាញលើកិច្ចការកាត់ និងរំលីងថ្មដើម្បីជួសជុលប្រាសាទ របស់អាជ្ញាធរ អានបន្ត
ក្រសួងរ៉ែ និងថាមពល ចុះពិនិត្យករណីបាក់ស្រុតផ្ទះចូលទន្លេនៅស្រុកស្អាង
កណ្តាល ៖ បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធការបាក់ស្រុតផ្ទះប្រជាពលរដ្ឋនៅក្នុងឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ក្រុមអធិការកិច្ចក្រសួងរ៉ែ និងថាមពល ដឹកនាំដោយឯកឧត្តម ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានចុះពិនិត្យទីតាំងផ្ទាល់។ អានបន្ត