(ខេត្តកំពត)៖ ដោយមើលឃើញអំពីសត្តានុពលរបស់ខេត្តកំពត ពិសេសពាក់ព័ន្ធនឹងសំណាងស្ថាបត្យកម្ម បន្សល់ទុកពីជំនាន់សម័យអណានិគមបារាំង ក្រសួងទេសចរណ៍បានសហការជាមួយក្រសួង វប្បធម៌ ក៏ដូចជាអាជ្ញាធរខេត្ត និងស្ថានប័នពាក់ព័ន្ធនានា បាននឹងកំពុងខិតខំប្រឹងប្រែងចងក្រងរៀបចំបញ្ជីបេតិកភណ្ឌដើម្បីស្នើសុំទៅ អង្គការយូនីស្កូ ចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោក។នេះបើតាមការលើកឡើងរបស់ លោក កើត ពុទ្ធវរី នាយកវិទ្យាស្ថានជាតិទេសចរណ៍ ប្រាប់អ្នកសារព័ត៌ក្នុងពិធីបើកកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំគោលនយោបាយទេសចរណ៍ និងកសាងឯកសារបឋម នៃក្រុងកំពតដែលត្រៀមចុះបញ្ជីបេតិកភណ្ឌពិភពលោក នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០១៨នៅសាលប្រជុំសាលាខេត្ត។ លោកបានបន្តថា ការចងក្រងឯកសារ ដើម្បីដាក់បញ្ចូលក្រុងកំពតចូលក្នុងបញ្ជីទីក្រុងបេតិកភណ្ឌពិភពលោក ជាកិច្ចការរួមគ្នា រវាងក្រសួងវប្បធម៌ និងក្រសួងទេសចរណ៍ ក៏ដូចជាអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធនានា ក្រុងការរៀបចំចង់ក្រង ជាផែនការសកម្មភាព ក្នុងការអភិរក្សតំបន់បេតិកភណ្ឌ ទាំងអស់នេះ ឲ្យក្លាយជាផលិតផលទេសចរណ៍មួយថ្មីរបស់ប្រទេសជាតិ ដើម្បីបង្ហាញឲ្យទេសចរ មកទស្សនាយល់អំពីអត្តសញ្ញាណជាតិរបស់យើង ដែលមានវ័យចំណាស់នៅក្នុងតំបន់អាស៊ី ពិសេសដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូលជួនពលរដ្ឋ ក៏ដូចជំរុញកំណើនសេដ្ឋកិច្ចជាតិ ស្របតាមគោលការណ៍យុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី ៦នេះ។ ហើយនេះជាលើកទីមួយសម្រាប់ប្រទេសកម្ពុជា ក្នុងការចងក្រងឯកសារស្នើសុំចុះបញ្ជីជាក្រុងបេតិកភណ្ឌពីភពលោក។ជាមួយនេះ លោកស្នើដល់អាជ្ញធរ មន្ទីរអង្គភាពពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋ ត្រូវសហការរួមគ្នាថែរក្សាអភិរក្សសំណង់បេតិកភណ្ឌទាំងអស់នោះឲ្យបានគង់វង្ស ពិសេសយើងទាំងគ្នាចូលរួមសម្អាតអនាម័យ បរិស្ថានលើកកម្ពស់សោភ័ណភាពទីក្រុងបង្កើនភាពទាក់ទាញភ្ញៀវទេសចរណ៍ឲ្យបានច្រើន។ ដោយឡែកបើតាមប្រសាសន៍របស់អ្នកម្នាងបណ្ឌិត ស៊ីសុវត្តិ ម៉ែន ច័ន្ទទេវី នាយិការមជ្ឍមណ្ឌលបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បះ និងជាសកលវិទ្យាធិការរងនៃសកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ បានបញ្ជាក់ដែរថា កន្លងមករាជរដ្ឋាភិបាលដែលមានក្រសួងវប្បធម៌និងវចិត្រសិល្បៈ បានរៀបចំគម្រោងសិក្សាអំពីទីបីដើម្បីដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌ មានខេត្ត បាត់ដំបង កំពត និងក្រចេះ។សូមបញ្ជាក់ថា បើតាមចក្ខុវិស័យព្យាករណ៍របស់ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅឆ្នាំ២០២០កម្ពុជា នឹងមានភ្ញៀវទេសចរណ៍អន្តរជាតិចំនួនប្រមាណ៧លាននាក់ជាមួយចំណូលជាង៥ពាន់លានដុល្លានិងបង្កើតការងារដោយផ្ទាល់ប្រមាណ១លាននាក់និងដោយប្រយោលរាប់លាននាក់ថែមទៀតផង៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ