ខេត្តប៉ៃលិន ៖ រហូតមកដល់រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នេះ ដោយសារតែតម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ ហើយស្របពេលដែលមេឃធ្លាក់ភ្លៀងរាល់ថ្ងៃ បណ្តាលឱ្យដក់ទឹកនៅតាមរងដំឡូងមី បើទុកយូរនាំឱ្យរលួយខូច ទើបកសិករនាំគ្នាសម្រុកដកដំឡូងមីដឹកលក់ឱ្យឈ្មួញនៅតាមស្តង់ជាបណ្តើរៗ ។ ជាពិសេសកសិកររស់ នៅក្នុងភូមិភ្នំរាំង និងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។ប្រភពព័ត៌មានពីបុរសម្នាក់ ឈ្មោះ វ៉ាន់ សេង អាយុ៥៥ឆ្នាំ រស់នៅភូមិភ្នំរាំង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បានរៀបរាប់ឱ្យដឹងថា គាត់ទើបតែដាំដំឡូងមីបានរយ:ពេល៦ខែនៅក្នុងចម្ការក្បែរផ្ទះរ បស់ខ្លួន លុះមេឃធ្លាក់ភ្លៀងរាល់ថ្ងៃខ្លាំងពេក ធ្វើឱ្យគាត់ព្រួយបារម្ភខ្លាចក្រែងមើមដំឡូងមីស្អុយរលួ យ ទើបនាំកូនចៅ និងជួលកម្មករឱ្យប្រញាប់ដកទាំងមើមនៅខ្ចីយកទៅលក់នៅតាមស្តង់ដំឡូងតែម្តង ។ គាត់បន្តទៀតថា ទោះបីជាមើមដំឡូងមីនៅខ្ចី មិនទាន់មានម្សៅយ៉ាងណាក៏ដោយ ក៏ឈ្មួញនៅតែបញ្ជាទិញដែរ ដោយកាលពីមុន១គីឡូក្រាមត្រឹមតែជាង១បាតប្រាក់ថៃ ។ តែរហូតមកដល់ពេ លនេះ ស្រាប់តែតម្លៃទីផ្សារដំឡូងមីហក់ឡើងរហូតដល់២.៥៥បាត(ប្រាក់ថៃ) ដែលថ្លៃជាងឆ្នាំមុនៗ ទៅទៀត ហើយកសិករម្នាក់ៗ ខំប្រឹងនាំគ្នាសម្រុកដកលក់ ដើម្បីប្រញាប់ដាក់ដាំសារជាថ្មី ។គាត់បន្តទៀតថា កាលពីថ្ងៃម្សិលម៉ិញ ទើបដកលក់បាន៥តោន ហើយនៅថ្ងៃបន្ទាប់នេះ មិន ទាន់បានដឹកយកទៅថ្លឹងលក់នៅឡើយទេ មើលទៅគាត់អាចចំណេញសល់ប្រាក់សម្រាប់សងជំពាក់ គេ និងសល់លុយកាក់សម្រាប់ផ្គត់ផ្គង់ជីវភាពផងដែរ ។បើតាមការរៀបរាប់ពីកសិករម្នាក់ ឈ្មោះ ឡុង ស្រី អាយុ៥០ឆ្នាំ រស់នៅក្នុងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បានឱ្យដឹងថា តម្លៃទីផ្សារដំឡូងមីនាពេលនេះ ពិតជាថ្លៃខ្ពស់រហូតដល់ ១គីឡូ២.៥៥បាត ឯណោះ ដូច្នេះដំឡូងដែលគាត់ដាំបានជាង១ហិកតា ហើយមិនទាន់គ្រប់អាយុត្រូវប្រមូលផលផង ក៏សម្រេចចិត្តជួលកម្មករឱ្យចូលទៅដក ដឹកលក់នៅតាមស្តង់ ។ គាត់បន្តទៀត ថា ប្រជាពលរដ្ឋសប្បាយចិត្ត ពេលឃើញតម្លៃទីផ្សារដំឡូងឡើងថ្លៃ ដោយម្នាក់ៗ ត្រៀមខ្លួនជាស្រេ ចនឹងហៅកម្មករចុះទៅប្រមូលផលទាំងចាស់ទាំងខ្ចី ព្រោះអីឈ្មួញគេមិនរើសរកអ្វីនោះទេ ឱ្យតែមាន មើមដំឡូងមីដកលក់ឱ្យគេ គឺកម្មង់ទិញទាំងអស់តែម្តង ។គាត់សំណូមពរផងដែរ បើសិនជាទីផ្សារ ដំឡូងមីឡើងថ្លៃខ្ពស់ដូច្នេះហើយ ទោះបីជាមានកសិករប្រមូលផលច្រើន ក៏សុំកុំឱ្យឈ្មួញទម្លាក់ថ្លៃ ព្រោះគាត់សង្កេតឃើញជារៀងរាល់ពេល គឺឡើងថ្លៃពេលកសិករប្រមូលផលមួយៗ លុះឃើញប្រមូ លផលគ្នាច្រើនស្រាប់តែបញ្ចុះតម្លៃរហូតដល់ទាបមិនអាចទទួលយកបានផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ