ខេត្តកំពត ៖ នៅព្រឹកថ្ងៃ១៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋបាលខេត្តកំពត បានធ្វើពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២០សីហា ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ប៉ែន សីុម៉ន តំណាងរាស្ត្រ និងជាប្រធានគណៈកម្មការទី១០នៃរដ្ឋសភាជាតិ។ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងអស់លោកជាប្រធាន អនុប្រធាន មន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក ក្រុមយុវជនទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងអាណាព្យាបាលសិស្សផងដែរ។លោក ជាវ តាយ អភិបាលខេត្តកំពត បានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២០ខែសីហា ឆ្នាំ២០១៨ សម្រាប់ខេត្តកំពត មានសិស្សជាបេក្ខជនប្រឡង ៥៤៦៥នាក់ ស្រីមានចំនួន២៧៣១នាក់ សិស្សដែលប្រឡងជាប់ទូទាំងខេត្តមានចំនួន៤៤៣៤នាក់ ក្នុងនោះស្រីចំនួន២២៦៩នាក់ ស្មើនឹង៨១,១៣% កើនលើសឆ្នាំ២០១៧ ចំនួន១២,៥១% ហើយសិស្សដែលទទួលបាននិទ្ទេស A ចំនួន ១៧នាក់ និទ្ទេស B ចំនួន ១១៥នាក់ និទ្ទេស C ចំនួន ៣៧៦នាក់ និទ្ទេស D ១០១៦នាក់ និទ្ទេស E ចំនួន ២៩១០នាក់។លោកអភិបាលខេត្តបានបញ្ជាក់ថា សិស្សដែលទទួលបាននិទ្ទេស A ទាំង១៧នាក់ ក្នុងនោះនៅក្នុងក្រុងកំពតចំនួន០២នាក់ ស្រុកបន្ទាយមាសមានចំនួន០១នាក់ ស្រុកដងទង់ ចំនួន០១នាក់ ស្រុកអង្គរជ័យ ចំនួន១០នាក់ ស្រុកឈូកមានចំនួន០២នាក់ និងស្រុកកំពង់ត្រាច មានចំនួន០១នាក់។ក្នុងឱកាសនោះ លោកបណ្ឌិត ប៉ែន សីុម៉ន បានបញ្ជាក់ថា ចៅៗដែលជាសិស្សានុសិស្សត្រូវខិតខំរៀនសូត្រ រៀនហើយរៀនទៀត តែបើចៅឈប់រៀនត្រូវតែរកការងារធ្វើ និងរកតំណែងណាមួយក្នុងសង្គមឬក្នុងជួររដ្ឋាភិបាលក្តី ចៅត្រូវចាំពាក្យពីរឃ្លាដែលអ្នកប្រាជ្ជតែងយកទៅអនុវត្តនោះ គឺរៀនតែមិនព្រមគិតគឺបានតែរៀន ឯគិតមិបានរៀនក៏មិនអាចមានចំណេះដែរ ចំណែកអ្នកចេះពុតធ្វើមិនចេះ គ្រាន់តែខាតៗទាំងប្រយោជន៍រួម ខាតទាំងប្រយោជន៍ផ្ទាល់ខ្លួន តែអ្នកអត់ចេះ អួតថាចេះនោះពិតជាអន្តរាយខ្លាំងមែនទែនហើយ។ដូច្នេះពាក្យទាំងពីរឃ្លាគឺគ្មាននៅទីនេះទេ ដោយសារចៅៗបានក្លាយទៅជាពលរដ្ឋដែលបានទទួលការអប់រំបានល្អនៅក្នុងសង្គម យ៉ាងហោចណាស់ក៏ចៅបានស្គាល់វិទ្យាសាស្ត្រ ចៅបានស្គាល់បច្ចេកវិទ្យា បានស្គាល់ចំណោទ បានស្គាល់ជីវៈវិជ្ជា ចៅក៏បានស្គាល់តិចឬច្រើនពាក់ព័ន្ទទៅនឹងបច្ចេកវិទ្យានិងតិចណូឡូជី ហើយនិងទូរគមនាគមន៍វិទ្យាជាដើម។ល។ទោះជាបែបណាក៏ដោយ លោកបណ្ឌិត ប៉ែន សីុម៉ន សូមបន់ស្រន់កុំឱ្យចៅៗជួបនូវសំដីដែលលោកបានលើកឡើងតាមអ្នកប្រាជ្ជអម្បាញ់មិញ រៀនមិនបានគិត គឺគ្រោះថ្នាក់ គិតមិនព្រមរៀនគឺខូចខាត គឺគ្រោះថ្នាក់ចំពោះខ្លួនឯងផង គ្រោះថ្នាក់ដល់សង្គមផង ដោយខណៈនេះ លោកក៏សូមបន់ស្រន់កុំឱ្យចៅៗជួបនឹងគំនិតទាំងពីរនេះ។ជាមួយនេះ លោកបណ្ឌិតក៏បានដាស់តឿនដល់សិស្សានុសិស្សទាំងអស់ត្រូវតែខិតខំបណ្តុះនូវផ្នត់គំនិតល្អៗ ព្រោះសិស្សានុសិស្សប្រៀបបានទៅនឹងពន្លក តែចៅៗសុទ្ធតែមានវិចារណញាណមិនដូចជាពន្លករុក្ខជាតិនោះឡើយ ហើយក៏បានធ្វើឱ្យចៅមានការលូតលាស់ បានបន្តការដឹកនាំសង្គមយើងនេះបានល្អ រីកចម្រើនថែមទៀត។សូមជម្រាបថា៖ ក្នុងពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៧-២០១៨នេះ សិស្សដែលទទួលបានពន្ទុល្អ និទ្ទេស Aនៅទូទាំងខេត្តកំពត ចំនួន១៧នាក់ ត្រូវបានគណៈអធិបតីផ្តល់ជូនម៉ូតូ ហុងដាឌ្រឹមម្នាក់០១គ្រឿង។ដោយឡែកចំពោះសិស្សប្រឡងជាប់និទ្ទេស B,C,D,E ក៏ត្រូវបានទទួលថវិកាមួយចំនួនពីគណៈអធិបតីផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ