ថ្ងៃច័ន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ព័ត៌មានថ្មីបំផុត
អាស៊ានប៉ារ៉ាហ្គេមគឺជាឱកាសសម្រាប់ជនមានពិការភាពក្នុងការបង្ហាញសមត្ថភាពរបស់ពួកគាត់ ដូច្នេះត្រូវបន្តចូលរួមផ្តល់កម្លាំងដល់កីឡាករ កីឡាករិនី ជាអត្តពលិក **|** ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅក្រុងប៉ៃលិន ចំនួន ៣០៥គ្រួសារ ទទួលអំណោយមនុស្សធម៌ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន **|** សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ព័ត៌មានជាតិ **|** កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តាគោលដៅការពារការប្រកួតកីឡាស៊ីហ្គេម ទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ព្រមទាំងសប្បុរសជននានា! **|** កីឡាការិនី ប៊ួ សំណាង បានទទួលថវិកាឧបត្ថម្ភចំនួន២៥៥០ដុល្លារពីលោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើន សម្បត្តិ ខនស្រ្កាក់សិន ខូអិលធីឌី និងដៃគូរសហការក្នុងខេស៊ីគ្រុបហើយ **|** «ការផ្តល់គោរមងារ និងសញ្ញាបត្រកិត្តិយសនាពេលនេះគឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់សម្តេច និងប្រជាជនកម្ពុជាទាំងអស់…» **|** លោក ថាន់ ចាន់ណា ម្ចាស់បូរី ចាន់ណាលែន បានជួយឧបត្ថម្ភសម្ភារៈកសាងផ្លូវបេតុងសាមគ្គីភូមិលើ **|** ឯកឧត្តម គី តិច អនុញ្ញាតអោយលោកអគ្គនាយកក្រុមហ៊ុនវ៉ាមេនខេអេច ឯ.ក (VARMAN KH CO.,LTD) អញ្ជើញជួបសម្តែងការគួរសម **|** បុរសម្នាក់ត្រូវបានគេបាញ់ត្រូវមួយគ្រាប់រងរបួសធ្ងន់សង្ឃឹមរស់តិចនៅខេត្តព្រៃវែង **|** ឯកឧត្តម ខៀវ កាញារីទ្ធ ណែនាំឱ្យមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្ត ត្រូវយកចិត្តទុកដាក់លើការងារផ្សព្វ ផ្សាយជាពិសេសតាមប្រព័ន្ធអ៊ីនធឺណិត **|** អតីតសិស្ស អនុវិទ្យាល័យ សេរីភាព និងវិទ្យាល័យ ហ៊ុន សែន តាខ្មៅ បាននាំយកថវិកាជាង៧លានរៀល សួរសុខទុក្ខ និងជូនពរឆ្នាំថ្មី លោកគ្រូ វុធ ច័ន្ទរិទ្ធ អតីតនាយករង **|** ក្រោមការសម្របសម្រួលរបស់សភាពាណិជ្ជកម្មចិន-កម្ពុជា និងវត្តមាន សមាគមសម្ព័ន្ធសេដ្ឋកិច្ចសហប្រតិបត្តិការសកល ខ្សែក្រវាត់ និងផ្លូវ នៅកម្ពុជា នេះ គឺជាកម្លាំងចលករមួយដ៏សំខាន់ **|** នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៖ « សុវត្ថិភាពរបស់អ្នកផ្សេងក្នុងឧទ្ធម្ភាគចក្រ គឺត្រូវពឹងផ្អែកលើការសម្រេចចិត្តរបស់យើង…» **|** មោទភាពណាស់ ! កម្ពុជាទទួលរតនវត្ថុបុរាណខ្មែរដែលបានត្រឡប់មកវិញ **|** រោងចក្រផលិតស្បែកជើងមួយរបស់ចិន រើទីតាំងពីមីយ៉ាន់ម៉ា មកផលិតនៅកម្ពុជា ! **|**

សន្ដិសុខ និង​សង្គម

Thu,30 April 2020 (Time 08:48 AM)
ដោយ សម្លេងខ្មែរពិត

​រថយន្ត​ធំ​ដឹក​ស៊ីម៉ង់ ធ្ងន់​ពេក បើក​ឡើង​ស្ពាន​មិន​រួច រអិល​ថយក្រោយ ធ្វើឲ្យ​ខូច​បង្កាន់ដៃស្ពា​នអាកាស​៧​មករា​
​ភ្នំពេញ​៖ ម៉ោង​១១​ព្រឹក ថ្ងៃទី​២៨ ខែ​មេ​ ​សា ឆ្នាំ​២០២០ មាន​រថយន្ដ​១​គ្រឿង​ពាក់​ស្លាក់​លេខ​កំពត ៣A០២៣៣ ដឹក​សុីម៉ង់​ពេញ​ អានបន្ត

Thu,30 April 2020 (Time 08:47 AM)
ដោយ សម្លេងខ្មែរពិត

ចាប់ពី​ថ្ងៃ​ទី​១ ឧសភា ២០២០ កងកម្លាំង​នគរបាលជាតិ នឹង​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ទូទាំង​ប្រទេស
កងកម្លាំង​នគរបាលជាតិ នឹង​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ទូទាំង​ប្រទេស ចាប់ពី​ថ្ងៃ​ទី​១ ឧសភា ២០២០​តទៅ ដោយ​ស អានបន្ត

Thu,20 February 2020 (Time 04:24 PM)
ដោយ សម្លេងខ្មែរពិត

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ខូចខាត​ទាំងស្រុង​ចំនួន​៣​ខ្នង​ផ្ទះ នៅ​ស្រុក​ឆ្លូង​
ក្រចេះ​៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៣​គ្រួសារ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ខូចខាត​ទ្រព្យសម្បត្តិ៍​ទាំង​ស្រុង កាលពី​វេលា​ម៉ោង ៣ រ អានបន្ត

Thu,20 February 2020 (Time 04:23 PM)
ដោយ សម្លេងខ្មែរពិត

​ស្រី​ស្អាត ដែល​តែង​ផុស​រូបភាព និង វីដេអូ​ខ្លី​ប លក់​សម្លៀកបំពាក់ សិច​ស៊ី​ជ្រុល​ហួសហេតុ ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​មក​អប់រំ និង​ធ្វើ​កិច្ចសន្យា​បញ្ឍប់​ហើយ
​ភ្នំពេញ​៖ បន្ទាប់​ពី សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជា​អោយ សមត្ថកិច្ច ពិនិត្យមើល និង​ចាត់វិធានការ​រាល់​វីដេអូ​អាសអាភាស​របស អានបន្ត

Wed,04 December 2019 (Time 01:48 PM)
ដោយ សម្លេងខ្មែរពិត

ស្លាប់​៣​នាក់ និង​របួស​១៣​អង្គ​/​នាក់ ក្នុង​ហេតុការណ៍រ​លំបាក់​ប្លង់​សេ សាលាឆាន់​ដែល​កំពុង​សាង​សាង់ នៅ​វត្ត​ប្រាសាទ​គោកចក ក្រុង​សៀមរាប​
(​សៀមរាប​)៖ នៅវេលា​ម៉ោង​ប្រមាណ ៣​រសៀល​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ មាន​ហេតុការណ៍​ដ៏​រន្ធត់​នៃ​ការបាក់​ស្រុត​រលំ​ប្ល អានបន្ត

Wed,23 October 2019 (Time 10:08 AM)
ដោយ សម្លេងខ្មែរពិត

គ្រឿងញៀន​ទម្ងន់ ៤០​គីឡូក្រាម និង ថៃ​-​ខ្មែរ ០៤​នាក់ ត្រូវ​បង្ក្រាប ដោយ​កម្លាំង​នគរបាល​ខេត្ត​កំពង់ធំ​
កំពង់ធំ​៖ លោក​ឧត្តមសេនីយ៍ទោ អ៊ុក សុស​ល ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ នារ​សៀ​ស​ថ្ងៃ​២២ តុលា ២០១៩​នេះ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន ស្តីពី ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀណ​ដ៏​ធំ​និង​បង្ហាញមុខ​មេក្លោង​ឧក្រិដ្ឋជន​គ្រឿងញៀណ​៤​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​។​ ​លោក​ឧត្តមសេនីយ៍​ស្នងការ​បញ្ជាក់ថា កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ ដោយ​មាន​ការសម្របសម្រួល​នីតិវិធី​ពី លោក ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​កិច្ចសហការ​ជាមួយ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ចុះ​បង្ក្រាប ករណី​ជួញដូរ​គ្រឿងញៀណ​ដ៏​ធំ​០១​ករណី ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៤​នាក់ ដកហូត​ថ្នាំញៀន​ចំនួន​៤០​ក​ញ្ជប់ មាន​ទម្ងន់​៤០​គីឡូក្រាម នៅ​ចំណុច​អាហាដ្ឋាន រស់ សុខុម ផ្លូវជាតិ​លេខ​៦A ភូមិ​សំណាក ឃុំ​កកោះ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ កាលពី​ថ្ងៃ​ទី ២១ ខែ តុលា ឆ្នាំ​២០១៩​វេលា​ម៉ោង ១៤ និង ៣០​នាទី​។​ ​ជនសង្ស័យ​០៤ នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​រួមមាន​៖ ១-​ឈ្មោះ សាក់ ស៊ា​ង​សង ភេទ ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិ​ថៃ រស់នៅ ប្រទេស​ថៃ​ ២-​ឈ្មោះ សុខ ប៊ុន​សិរិ​ឆ័យ ភេទ ប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ប្រកា​ប ឃុំ រួង​ជ្រៃ ស្រុក ថ្មគោល ខេត្ត​បាត់ដំបង ។​ ៣-​ឈ្មោះ លី តឹក ភេទ ប្រុស​អាយុ ៥៣​ឆ្នាំ ជនជាតិ​ខ្មែរ​រស់នៅ​ភូមិ និមិត្ត​ថ្មី ឃុំ និមិត្ត ក្រុង ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ ។​ ៤-​ឈ្មោះ គង់ វណ្ណះ ភេទ ប្រុស​អាយុ ៤០​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ ខ្នាច​មាស ឃុំ ខ្នាច​មាស ស្រុក​ប​វិល​ខេត្ត​បាត់ដំបង ។​ ​លោក​ឧត្តមសេនីយ៍​ស្នងការ សូម​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ គ្រប់​ស្រទាប់វណ្ណៈ​ត្រូវ​ឆ្លើយ​ថា​ទេ ចំពោះ​គ្រឿងញៀន ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន គ្រឿងញៀន​ជា​ថ្នាំ​បំពុល​ស្មារតី មិន​ថា​មនុស្ស​តូច ឬ​ធំ​ឡើយ បើ​មនុស្ស​យើង​ត្រូវ​បាន​គ្រឿងញៀន​ ​គ្រប់គ្រង​បាន​ហើយ ធ្វើឲ្យ​មនុស្ស​បាត់បង់ សតិសម្បជញ្ញៈ លែង​ស្គាល់​ខុស ត្រូវ អំពី​ល្អ អំពើអាក្រក់ សាច់ញាតិ ឪពុក​ ​ម្តាយ បងប្អូន មនុស្ស​ជា​ទីស្រឡាញ់ ឡើយ​។ ​ជាមួយគ្នានេះ សូម​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ទូទាំង​ប្រទេស​កម្ពុជា សូម​ចាត់ទុក​ការងារ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ជា​ការងារ​សម្រាប់​យើង​គ្រប់ៗ​គ្នា ដែល​ទាមទារ​ឲ្យ​យើងទាំងអស់គ្នា​ចូលរួម​សហកា​រណ៍ ជាមួយ​សមត្ថកិច្ច បើ​ឃើញ​មាន​បទល្មើស​គ្រឿងញៀន សូម​រាយការណ៍​មក​សមត្ថកិច្ច​ជំនាញ ដើម្បី​មាន​វិធានការ​បង្ក្រាប​បាន​ទាន់ពេលវេលា​៕ ​ អានបន្ត

Fri,23 August 2019 (Time 03:22 PM)
ដោយ សម្លេងខ្មែរពិត

រន្ធត់ណាស់! ភ្លើងប្រចណ្ឌនិងញៀនថ្នាំ ប្តីហ៊ានសម្លាប់ប្រពន្ធក្មេង រួចធ្វើអត្តឃាតខ្លួនឯង បន្សល់ទុកកូនអាយុជិត១ខួប កំព្រា
កំពង់ធំ៖ ប្តីសម្លាប់ប្រពន្ធ រួច ចងក សម្លាប់ខ្លួនតាមក្រោយ បន្សល់កូនតូចជិតមួយខួបឲ្យកំព្រា កាលពីថ្ងៃទី២១ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោង១៦,៣០នាទី នៅភូមិគូរ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ប្តីតិរច្ឆាន ដែលសម្លាប់ប្រពន្ធខ្លួនមាន ឈ្មោះ អ៊ុន គឿន អាយុ 58ឆ្នាំ ចំណែកប្រពន្ធរងគ្រោះមាន ឈ្មោះ មុំ សុខណា អាយុ២២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ អ្នកទាំង២នាក់ជាប្តីប្រពន្ធនឹងគ្នា បានស្លាប់ក្នុងថ្លុកឈាម ដោយសារប្តីកំណាចកាប់សម្លាប់ នៅលើផ្ទះរបស់ខ្លួន ដោយបន្សល់ស្លាកស្នាមនៅលើដងខ្លួនជាច្រើន កន្លែង។ មូលហេតុដោយសារជម្លោះក្នុងគ្រួសារ ព្រោះកន្លងមក ក៏ជាដូចថ្ងៃកើតហេតុ ពួកគេឈ្លោះគ្នាស្ទើរគ្មានថ្ងៃលស់ឡើយ។ ម្យ៉ាងទៀតប្ដីក៏ជាមនុស្សញៀនថ្នាំ និងចូលចិត្តប្រចណ្ឌប្រពន្ធផងដែរ៕ ថ្មីពិត អានបន្ត

Sun,09 June 2019 (Time 08:58 AM)
ដោយ សម្លេងខ្មែរពិត

បន្ទាប់​ពី​ក្លឹប​កម្សាន្ត​រ៉​ក ដល់​វេន ក្លឹប​លុច​សារី​ម្តង​! ស្នងការ​គំរូ ស ថេត បើក​ប្រតិ​ប​ត្ត​ការបង្ក្រាប និង ឃាត់ខ្លួន​មនុស្ស​រាប់រយ​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​យប់មិញ​
ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​២​យប់​ឈានចូល​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដែល​ដឹកនាំ​ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត និង​អភិបាលរង​សាលា​រាជធានី​ភ្នំពេញ ព្រមទាំង​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ រួមជាមួយ​សមត្ថកិច្ច​មូលដ្ឋាន បង្ក្រាប​កន្លែង​កម្សាន្ត​លុច្ស​សារី​(Luxurious) ដែល​មាន​ទីតាំង​នៅ​ខណ្ឌដូនពេញ ហេ​ី​យ​បន្ទាប់ពី​ត្រួតពិនិត្យ​ក្លិប​នេះ បាន​រក​ឃេ​ី​ញ​សារធាតុ​ញៀន​មួយចំនួន​។​ ​ចំណែក​មនុស្ស​រាប់រយ​នាក់​ត្រូវបាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​៕ ​ អានបន្ត

Wed,05 June 2019 (Time 08:39 PM)
ដោយ សម្លេងខ្មែរពិត

ជនដៃដល់​ដែល​រំលោភ និង​សម្លាប់​ក្មេង​២​នាក់​បងប្អូន នៅ​ខេត្ត​ព្រះសីហនុ ត្រូវបាន​នគរបាល​ចាប់ខ្លួន​ហើយ​
​នៅពេល​នេះ​កម្លាំង​នគរបាល បាន​ចាប់ខ្លួន​ជនដៃដល់​ដែល​សម្លាប់​ក្មេង ២​នាក់ នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​ហើយ​។ ជនដៃដល់​ត្រូវបាន​ចាប់ខ្លួន​នៅ​ស្រុក​មេសាង ខេត្ត​ព្រៃវែង​និង​កំពុង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ហើយ​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​។​ ​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​នេះ​បង្កឡើង​ដោយ​ជនល្មើស​ចាប់រំលោភ​កុមារី អាយុ​១០​ឆ្នាំ បន្ទាប់​មក​ធ្វើ​សកម្មភាព​សម្លាប់​ទាំង​កុមារី និង​កុមារ​ជា​ប្អូន​អាយុ​២​ឆ្នាំ​កន្លះ ដែល​កំពុង​ដេក​នៅ​ក្នុងផ្ទះ​ជាមួយគ្នា​។​ ​ក្មេង​ប្រុស​ជា​ប្អូន​បាន​ស្លាប់​ភ្លាមៗ​នៅក្នុង​ផ្ទះ ហើយ​ក្មេង​ស្រី​ជា​បង​ត្រូវបាន​ក្រុមគ្រួសារ​ព្យាយាម​ដឹក មក​សង្គ្រោះ​រហូតដល់​រាជធានី​ភ្នំពេញ តែ​មិន​អាច​ជួយសង្គ្រោះ​ជីវិត និង​បាន​ស្លាប់​បាត់បង់​ជីវិត​នៅលើ​រថយន្ត​វេលា​ម៉ោង ៨​យប់​ថ្ងៃ​ដដែល​នោះ​។ កុមារា​រងគ្រោះ​មាន​ឈ្មោះ ផា សុខលី អាយុ​២​ឆ្នាំ និង​កុមារី​ជា​បង​មានឈ្មោះ ផា ស្រី​ល័ក្ខ អាយុ​១០​ឆ្នាំ​។​ អានបន្ត

Tue,19 February 2019 (Time 06:04 PM)
ដោយ សម្លេងខ្មែរពិត

​បុរស​ម្នាក់​បើករថយន្ត ដឹក​ស្វាយ​ទម្ងន់​ជាង​១៥​តោន ឡើង​ស្ពាន​ព្រះមុនីវង្ស មិន​រួច​រអិល​ថយក្រោយ បុក​រះ​បង្កាន់ដៃស្ពាន បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារជើង សំណាងល្អ​មិន​មាន​អ្នករងរបួស​
​រាជធានី​ភ្នំពេញ​៖​នៅ​ម៉ោង​ជាង​២​យប់ ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ មាន​ករណី​គួរឲ្យភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដោយ​រថយន្ត​ដឹក​ស្វាយ​ទម្ងន់​ជាង​១៥​តោន ម៉ាក Hyundai ពណ៌​ស ពាក់​ស្លាក​លេខ តាកែវ 3A-2397 មួយគ្រឿង បាន​បើក​ឡើង​ស្ពាន​ព្រះមុនីវង្ស មិន​រួច​ក៏​រអិល​ថយ​ក្រោយ​បុក​រះ​បង្កាន់ដៃស្ពាន បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារជើង សំណាងល្អ​មិន​បណ្ដាល​ឲ្យ​នរណា​ម្នាក់ រងគ្រោះថ្នាក់​។​ ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់​ស្វាយ បានឲ្យដឹងថា​៖​នៅ​មុនពេល​កើតហេតុ​រូប​គាត់​និង​អ្នកបើកបរ​ម្នាក់​បាន​ដឹក​ស្វាយ​មួយ​ឡាន​ពេញ ដើម្បី​យកទៅ​លក់​នៅ​ប្រទេស​វៀតណាម លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​ខាងលើ​បាន​បើក​ឡើង​ស្ពាន​ព្រះមុនីវង្ស ក្នុង​ល្បឿន​លឿន ជិត​ដល់​ពាក់កណ្ដាល​ស្ពាន ក៏​ស្រាប់តែ​រថយន្ត​ទៅមុខ​លែងរួច ភ្លាមៗ​នោះ​គាត់​បាន​រត់​ចុះ​យក​ឈើ​ទៅ​ដាក់​កង់​រថយន្ត ដើម្បី​កុំឲ្យ​រអិល​ថយក្រោយ តែ​ដោយសារ​រថយន្ត​ដឹក​ធ្ងន់​ពេក ក៏​រអិល​ថយ​ក្រោយ​ជ្រុល​បុក​រះ​បង្កាន់ដៃស្ពាន​ព្រះមុនីវង្ស តែ​ម្តង​បណ្ដាលឲ្យ​រង​ការខូច​ខាត​អស់​ចំនួន​៤​ផ្ទាំង​។​ ​ចំណែក​ឯ​រថយន្ត​វិញ​បាន​ក្រឡាប់​ផ្ងារជើង​ម្ខាង រង​ការខូចខាត​យ៉ាងដំណំ តែ​សំណាងល្អ​មិន​បណ្ដាលឲ្យ​មាន​នរណា​ម្នាក់​រងរបួស​។​ ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​រួច​ធ្វើការ​ទាក់ទង ទៅ​សមត្ថកិច្ច​ជំនាញ ចុះមក​ធ្វើ​ការវាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាច​រណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់​នៅពេល​ក្រោយ​៕ អានបន្ត

Thu,27 December 2018 (Time 08:42 PM)
ដោយ សម្លេងខ្មែរពិត

​រមណីយដ្ឋាន​ទឹកធ្លាក់​៩​ជាន់ ជា​កន្លែង​លម្ហែ កម្សាន្ត​ប្រកបដោយ​សោភ័ណភាព និង​ផ្តល់​នូវ​ផាសុខភាព ដែល​យើង​មិន​អាច​មើល​រំលង​
(​ខេត្ត​កំពត​)៖ សូម​ភ្ញៀវទេសចរ ជាតិ និង​អន្តរជាតិ ចូរ​ទៅ​កម្សាន្ត​សប្បាយ​លេង នៅរ​ម្មណី​យដ្ឋា​ន​ទឹ​កធ្លាក់ ៩​ជាន់ ជា​កន្លែង ផា​សុកភាព ចាប់​បើក​ឡើង​វិញ​ហើយ ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​តទៅ​ហើយ​។​ ​ទេសចរណ៍​ទឹកធ្លាក់​៩​ជាន់ នៅ​ខេត្ត​កំពត មាន​ទេសភាព​ស្រស់ស្អាត​គ្មាន​ពីរ​ដែល​យើង​មិន​អាច​មើល​រំលង​បានឡើយ ហើយ​កន្លងមក ភ្ញៀវទេសចរ ដែល​ចង់​ទៅ​ទស្សនា​ទឹកធ្លាក់​ដ៏​ស្រស់ស្អាត តែងតែ​គិតថា មាន​តែ​នៅក្នុង​ភូមិភាគ​ឦសាន្ត​នោះទេ​។ ដោយឡែក នៅពេលនេះ​យើង​សូម​នាំ​លោកអ្នក ទៅ​កាន់​តំបន់​ទឹកធ្លាក់​មួយកន្លែង ដែល​ស្ថិតនៅ​ទឹកដី ខេត្ត​កំពត ដែល​មាន​សម្រស់​មិន​ចាញ់​ទឹកធ្លាក់​នានា នៅតាម​បណ្តា​ខេត្ត​ភូមិភាគ​ឦសាន​ឡើយ​គឺ «​ទឹក​ធ្លាក់​៩​ជាន់​»​។​ ​ទឹក​ធ្លាក់ ៩​ជាន់ ស្ថិត​នៅក្នុង​ទឹកដី ភូមិ​អន្លង់​ក្មេង​លេង ឃុំ​តេជោ​អភិវឌ្ឍ ស្រុក​ឈូក ខេត្ត​កំពត ជាប់​នឹង​ព្រំប្រទល់​ស្រុក​ភ្នំស្រួច​ខេត្ត​កំពង់ស្ពឺ ដោយ​ភ្ញៀវទេសចរ​ទាំងឡាយ​អាច​ធ្វើ​ដំណើរ ទៅ​កាន់​ទីនោះ​បាន តាម​ផ្លូវជាតិ​លេខ​៤​លុះដល់​ចំណុច​ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ៩៩ និង ១០០ ត្រូវ​បត់​ឆ្វេង​តាម​ខ្លោងទ្វារ​ចូល​តំបន់​តេជោ​អភិវឌ្ឍន៍ ឬ​តំបន់​យោធិន​ក្នុង​ទឹកដី​តា​កែន​កោះស្លា ស្រុក​ឈូក ខេត្ត​កំពត​។​ ​ស្ថិតក្រោម​បរិយាកាស​ដ៏​សែន​មនោ​រម្យ ដែល​ប្រមូលផ្តុំ​ដោយ​ធម្មជាតិ​ស្រស់បំព្រង​នោះ នៅ​ទឹកធ្លាក់ ៩​ជាន់​នេះ រយៈពេល​ច្រើន​ឆ្នាំកន្លងមក មាន​អ្នកទេសចរ​ជា​ក្រុមៗ​មាន​ទាំង​ជនបរទេស​ផងដែរ បាន​ទៅ​លេង​កម្សាន្ត​ស្រូប​យក​ខ្យល់អាកាស​ដ៏​បរិសុទ្ធ ការ​គយ​គន់មើល ទឹកធ្លាក់​បណ្តែតអារម្មណ៍ និង​ការជួបជុំ​គ្នា​ញុ​ាំ​អាហារ​នៅក្រោម​ម្លប់ឈើ​យ៉ាង​ត្រជាក់​កាយ​។​ ​បច្ចុប្បន្ន ទឹក​ធ្លាក់ ៩ ជាន់ បាន និង កំពុងតែ​មាន​សក្តានុពល​យ៉ាងខ្លាំង និង​ត្រូវបាន​គេ​ចាត់បញ្ចូល​ជា​ចំណុច​ស្នូល​សម្រាប់​វិស័យ​ទេសចរណ៍​របស់ ខេត្ត​កំពត​ផងដែរ ដែល​អាច​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ និង អន្តរជាតិ​មក​ពី​គ្រប់​មជ្ឈដ្ឋាន មក​សម្រាក ល​ម្ហែ កម្សាន្ត​នៅ​តំបន់​នេះ​កាន់តែ​ច្រើនឡើងៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​ ​នៅ​តំបន់​ទឹក​ធ្លាក់ ៩​ជាន់ យើង​ក៏​ឃើញ​មាន​ទេសភាព​ប្លែកៗ​ជាច្រើន​កន្លែង ដែល​ធ្វើឱ្យ​អារម្មណ៍ របស់​អ្នកទេសចរ​មាន​ភាព​ស្រស់ស្រាយ​សប្បាយ​ជាមួយនឹង​ខ្យល់អាកាស​ត្រជាក់​បរិសុទ្ធ​មាន​ទឹកធ្លាក់​ជា​ដំណាក់ៗ​កាត់​ពីលើ​ផ្ទាំង​ថ្មដា​តូច​ធំ​គួរ​ជាទី​ជាប់ចិត្ត​ប្រតិ​ព័ទ្ធ ។​ ​សម្រស់​ទេសភាព​ធម្មជាតិ​ទឹក​ធ្លាក់ ៩ ជាន់​មាន​ភាព​អស្ចារ្យ​ខ្លាំង​ណាស់​គឺ​ខុសប្លែក​ពី​តំបន់​រមណីយដ្ឋាន​ទឹកធ្លាក់​ផ្សេងៗ ព្រោះ​នៅ​ទីនោះ​មាន​ជ្រលង​ភ្នំ​ខ្ពស់ ទាប មាន​ព្រៃព្រឹក្សា វល្លិ​ឈើ​ព្រៃ​ធ្លាក់ និង ទោរទន់​មានទឹក​ហូរ ធ្លាក់​តាម​បណ្តោយ​កម្រាល​ថ្មដា​ថ្លា​ដូច​កញ្ចក់ ។​ ​មិនមាន​អ្វី​ដែល​ជា​ភាពលំបាក​សម្រាប់​ភ្ញៀវទេសចរ​ក្នុង​ការជ្រើសរើស​យក​ដំណើរ​កម្សាន្ត​មកកាន់​ទឹក​ធ្លាក់​៩​ជាន់​នោះឡើយ​ពីព្រោះ​រមណីយដ្ឋាន​ធម្មជាតិ​មួយ​នេះ​មាន​ផ្លូវ​ងាយស្រួល​ធ្វើ​ដំណើរ​មាន​កន្លែង​សម្រាប់​ជួល​ឱ្យ​អ្នកទេសចរ​អង្គុយលេង​មាន​លក់​ម្ហូបអាហារ​ក៏ដូចជា​ផ្លែឈើព្រៃ​ដែល​ដាំ​ដោយ​អ្នកស្រុក​នៅ​តំបន់​នោះ​យ៉ាង​សម្បូរបែប ហើយ​ភ្ញៀវទេសចរ​ទាំងអស់ ក៏​អាច​វេច​ខ្ចប់​យក​ម្ហូបចំណី​ពី​ផ្ទះ ទៅ​អង្គុយ​ញុំ​ា​ជួបជុំ​ក្រុមគ្រួសារ មិត្តភក្តិ នៅ​ក្រោម​ដើមឈើ​បាន ផងដែរ​៕ អានបន្ត

Thu,27 December 2018 (Time 03:04 PM)
ដោយ សម្លេងខ្មែរពិត

ឃាត់ខ្លួន​បុរស​ម្នាក់ និង​គ្រឿងញៀន ៣០​កញ្ចប់​
ដោយ​អនុវត្តន៍​តាម​គោលការណ៍​ដឹកនាំ​របស់​លោក សុខ ពេញវុ​ធ អភិបាល​នៃ​គ​ណះ​អភិបាលខណ្ឌ​ដូនពេញ អធិការដ្ឋាន ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​១១ បាន​បន្ត​ជំរុញ​ការស្រាវជ្រាវ​បង្ក្រាប​ករណី​ចរាចរណ៍ ជួញដូរ​គ្រឿងញៀន​លើ​មុខសញ្ញា​សកម្ម ដែល​អធិការដ្ឋាន ប៉ុស្តិ៍ បាន​ស្រាវជ្រាវ​កំណត់​ក្នុង​វិធានការ​ជំនាញ​ត្រៀម​ប្រតិបត្តិការ​បង្ក្រាប បានធ្វើ​សកម្មភាព​ចរាច​រណ៍ ស្ថិត​នៅ​ចំណុច​សំណង់​មិន​រាបរយ ផ្លូវ​រថភ្លើង ក្រុម​៣៩ ភូមិ​៣ សង្កត់​ស្រះចក លុះ​មកដល់​វេលា​ម៉ោង​១៤:៣០​នាទី ថ្ងៃទី​២៦ ខែ ធ្នូ ឆ្នាំ​២០១៨ អធិការដ្ឋាន ប៉ុស្តិ៍​បាន​បើក​រង្វង់​កិច្ចប្រតិបត្តិការ​បង្ក្រាប​ក្រសោប​តែម្តង​។ ​ជា​លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិការណ៍​នេះ កំលាំង​សមត្ថកិច្ច​យើង​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​រួមមាន​៖ ​ឈ្មោះ ឡុង បញ្ញា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅ​ទីតាំង​ខាងលើ (​ជួញដូរ​គ្រឿងញៀន​។​ ​វត្ថុតាង​ចាប់​យក​រួមមាន​: ១/-​ក្រាម​ព​ណ័សរ​ថ្លា​(​គ្រឿងញៀន​)​ចំនួន ៣០​កញ្ចប់ ។​ ២/​ឧបករណ៍ប្រើប្រាស់​សំរាប់​សេព​គ្រឿងញៀន​មួយចំនួន ។​ ៣/​ថង់​សំរាប់​ច្រក​គ្រឿងញៀន​ធ្វើ​សកម្មភាព មួយចំនួន​។​ ៤/​ប្រាក់​រៀល​ចំនួន​ប្រាំ​មុឺន​មួយ​ពាន់​(៥១.០០០)​។​ ​ចំពោះមុខ កម្លាំង​ជំនាញ​ខណ្ឌ ប៉ុសិ៍្ត កំពុង​យក​ចម្លើយ​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក​និង ក្រុម​ដ៏​ទៃ​ផ្សេងទៀត ព្រមទាំង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​នីតិវិធី ៕ ​ អានបន្ត

Mon,24 December 2018 (Time 07:13 AM)
ដោយ សម្លេងខ្មែរពិត

មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី​២៧ បាន​ប្រារព្ធ​បើក​នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ នៅ​សាលសន្និសីទ​ចតុមុខ ក្រោម​អធិបតីភាព​លោក សម្ដេច ហេង សំរិន​
ភ្នំពេញ​÷​ដោយសារ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍ បច្ចុប្បន្ន​កម្ពុជា​មាន​ទី​វត្ត​អារាម​ក្នុង​វិស័យ​ពុទ្ធចក្រ នៅ​ទូទាំង​ប្រទេស​ចំនួន ៤៨៧២ វត្ត មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី​២៧ បាន​ប្រារព្ធ​បើក​នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ នៅ​សាលសន្និសីទ​ចតុមុខ ក្រោម​អធិបតីភាព​លោក សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ជា​ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ដោយ​មាន​ការចូលរួម​ពី​តំណាង​ស្ថាប័ន នៃ​ព្រះពុទ្ធសាសនា ឥស្លាម​សាសនា គ្រឹស្តសាសនា និង​សាសនា​ដទៃទៀត ព្រមទាំង​ភ្ញៀវកិត្តិយស​ជាតិ អន្តរជាតិ សរុប​ប្រមាណ​៨០០​អង្គ​/​នាក់​។​ ​សម្ដេច ហេង សំរិន បាន​មានប្រសាសន៍ថា ក្នុង​ក្របខ័ណ្ឌ​ប្រវត្តិសាស្ត្រ គឺ​ពី​ដំណាក់កាល​មួយ ទៅ​ដំណាក់កាល​មួយទៀត ព្រះពុទ្ធ​សាសនា​បាន​ចាក់​គ្រឹះ​យ៉ាង​ជ្រៅ​ក្នុង​សង្គម​កម្ពុជា តាំងពី​មុន គ​.​ស មកម្ល៉េះ ហើយ​សាសនា​នេះ មានការ​វិវឌ្ឍន៍​របស់ខ្លួន តាំងពី​ពេលនោះ​រហូត​មក​ដល់​សព្វ​ថ្ងៃ និង​មាន​ការរីកចម្រើន​យ៉ាង​រឹងមាំ​បំផុត ជាពិសេស​ព្រះពុទ្ធសាសនា​មាន​ឥទ្ធិពល​ខ្លាំង ទៅ​លើ​ស្ថាប័ន​ទាំងឡាយ​នៃ​សង្គម​ខ្មែរ​។​ ​សម្ដេច បាន​បន្តថា យើង​មាន​ការសោកស្តាយ​ជា​ពន់ពេក គឺ​ក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដែល​ទី​អារាម​នានា​នៅ​ទូទាំង​ប្រទេស ត្រូវបាន​បំផ្លិចបំផ្លាញ​ខ្ទេចខ្ទី ស្ទើរ​គ្មាន​សេសសល់​។ ក្នុង​រយៈពេល ៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​វិស័យ សាសនា​ទាំងអស់​មិន​ថា ព្រះពុទ្ធសាសនា អ៊ីស្លាម​សាសនា គ្រឹស្តសាសនា និង​សាសនា​ដទៃទៀត ត្រូវបាន​បំផ្លិចបំផ្លាញ​ដល់​ឫសគល់ ប៉ុន្តែ​នៅ​ក្រោយ​ថ្ងៃ​រំដោះ ៧​មករា ឆ្នាំ​១៩៧៩ អ្វីៗ​ត្រូវបាន​ស្ដារឡើងវិញ​ជា​បន្តបន្ទាប់ ដោយ​បច្ចុប្បន្ន​យើង​មាន​ទី​វត្ត​អារាម ក្នុង​វិស័យ​ពុទ្ធចក្រ នៅ​ទូទាំង​ប្រទេស​ចំនួន ៤៨៧២ វត្ត និង​មាន​ព្រះសង្ឃ​ជាង ៦​ម៉ឺន​អង្គ​។ ជាមួយគ្នានេះ​ដែរ​យើង មាន​ព្រះវិហារ​ឥស្លាម គ្រឹស្តសាសនា និង​សាសនា​ដទៃទៀត ក៏​បាន​កើតឡើង​ព្រោងព្រាត​ជា​បន្តបន្ទាប់​។​ ​តាម​ការបញ្ជាក់​របស់​លោក​ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា បានឲ្យដឹងថា អនុ​សំវ​ច្ឆ​រមហាស​ន្និបាត​មន្ត្រី​សង្ឃ​ទូទាំងប្រទេស​លើក​ទី​២៧ នាពេលនេះ នឹង​ប្រព្រឹត្តទៅ​មាន​រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៨ ដើម្បី​បូក​សរុប​សកម្មភាព និង​ពិនិត្យមើល​លទ្ធផល​នៃ​ការអនុវត្ត សង្ឃ​ប្រកាស​របស់​អនុ​សំវ​ច្ឆ​រមហាស​ន្និបាត​មន្ត្រី​សង្ឃ​កាលពី​ឆ្នាំ​កន្លងទៅ ដោយ​មាន​កិច្ចពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​លើ​ការងារ​ព្រះពុទ្ធសាសនា​នាពេល​បច្ចុប្បន្ន និង​លើក​ទិសដៅ​សំរាប់​អនុវត្ត​នា​ឆ្នាំ​បន្ត សំដៅ​ពង្រឹង​ការអនុវត្ត​រចនាសម្ព័ន្ធ​ដឹកនាំ​គ្រប់គ្រង និង​រាល់​លិខិត​បទដ្ឋាន​គតិយុត្ត ដែល​មាន​ស្រាប់​ធ្វើអោយ​វិស័យ​ព្រះពុទ្ធសាសនា​មាន​ការរីកចំរើន​ថ្មីៗ​បន្ថែមទៀត ៕ អានបន្ត

Wed,19 December 2018 (Time 04:26 PM)
ដោយ ខ្មែរឦសាន​

ជនសង្ស័យ​បី​នាក់​រួម​ជាមួយ​ថ្នាំញៀន​រាប់ពាន់​គ្រាប់ ត្រូវ​សមត្ថកិច្ច​ខេត្ត​កំពត បង្ក្រាប​នៅ​រសៀល​នេះ​
(​ខេត្ត​កំពត​)៖ សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត នៅវេលា​ម៉ោង​២​និង​២០​នាទី​រសៀល ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៨ បាន​ចេញ​ប្រតិ​ប​តិ្ត​ការបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​មួយ​កន្លែង​ស្ថិតក្នុង​ភូមិសាស្ត្រ​ក្រុង​កំពត ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​បីនាក់​(​ជនបរទេស​ពីរ​នាក់ និង​ខ្មែរ​ម្នាក់​)​ដកហូត​ថ្នាំញៀន​ប្រភេទ អិុច​ស្ត្រា​សីុល ចំនួន​១.៥០៣ គ្រាប់ ម៉ា​ទឹកកក​ចំនួន​ជាង​ពីរពាន់​ក្រាម និង​ទឹក​ថ្នាំ​ដែល​សង្ស័យ​ជា​សារធាតុ​ញៀន​ប្រភេទ​មេតំ​ហ្វេត​តា​មីន​មួយ​កញ្ចប់​ធំ​ផង​ដែរ​។​ ​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត បានឲ្យដឹងថា ការ​បង្ល្រាប​បទល្មើស​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​បាន​ជោគជ័យ​បែបនេះ ក្រោម​ការដឹកនាំ ចង្អុលបង្ហាញ​ពី ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ទើប​កម្លាំង​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង ទើប​ឈាន​ទៅ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ស្ថិតក្នុង​ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​-​ខេត្ត​កំពត ដោយ​ប្រតិ​ប​តិ្ត​ការ​ខាង​លើ កម្លាំង​បាន​ឃាត់ខ្លួន​មនុស្ស ប្រុស ស្រី ចំនួន​៣​នាក់ ក្នុងនោះ ជនជាតិ​បរទេស​២​នាក់ និង​ខ្មែរ​ម្នាក់ ព្រមទាំង​ដកហូត​វត្ថុតាង​ថ្នាំញៀន​បាន​មួយចំនួនធំ​។​លោកស្នងការ​បាន​បញ្ជាក់​ទៀតថា ជនសង្ស័យ​ពាក់ព័ន្ធ​បទល្មើស​ញ្រឿ​ងញៀន​ទាំង​បី​នាក់ រួមមាន​៖ ទី​១/​ឈ្មោះ TASDELEN ONDER ភេទ​ប្រុស កើត​នៅ​ថ្ងៃទី​១៥/០៨/១៩៨១​។​ទី​២/​ឈ្មោះ ANJELA ORIBJANOVNA ភេទ​ស្រី​ឆ្នាំ​កំណើត ០៨/០៣/១៩៨៩​។ ទី​៣/​ឈ្មោះ មុំ សុភា ភេទ​ស្រី អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្ត​កំពត​។​ ​ប្រភពពី​លោកស្នងការ​ដដែល​បានឲ្យដឹង​ទៀតថា ក្រោយពី​សាកសួរ​ចម្លើយ​ជនសង្ស័យ​ទាំង​៣​នាក់​រួចរាល់ នៅ​ល្ងាច​ថ្ងៃ​ដដែល កម្លាំង​សមត្ថកិច្ច​ក៏​បាន​បន្ត​ទៅ​ឆែកឆេរ​នៅ​ហាង FIREFLY ស្ថិតក្នុង​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ដោយ​រក​ឃើញ​ថ្នាំញៀន​ចំនួន ៥០០​គ្រាប់​បន្ថែមទៀត ព្រមទាំង​ថ្នាំញៀន​របស់​ជនសង្ស័យ​ចំនួន​១៨០​គ្រាប់ និង​ម៉ា​ទឹកកក​ទម្ងន់ ២៦៤,៨៦​ក្រាម​ផងដែរ​។​ ​បច្ចុប្បន្ន ជនសង្ស័យ​ប្រុស ស្រី ទាំង​៣​នាក់ រួមជាមួយ​វត្ថុតាង​ថ្នាំញៀន សមត្ថកិច្ច​បាន​និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពត ចាត់ការ​តាម​ផ្លូវច្បាប់​៕ អានបន្ត

Fri,14 December 2018 (Time 06:57 PM)
ដោយ សម្លេងខ្មែរពិត

​ស្លាប់​ទាំងប្តី​ប្រពន្ឋ​ដោយសារ​រឿង​ប្រច័ន្ទ​
ខេត្ត​កំពង់ធំ​៖ ផ្ទុះ​កំដៅ​អង្សា​ដោយសារ​រឿង ប្តី​ប្រច័ន​ប្រពន្ឋ ដាច់ចិត្ត​យក​កាំភ្លើង​បាញ់​សម្លាប់​ប្រពន្ឋ ហើយ​បាញ់​ខ្លួនឯង​ស្លាប់​ជា​ក្រោយ ខណៈពេលដែល​ជនរងគ្រោះ​ជា​ភរិយា ត្រឡប់មក​ពី​ញ៉ាំ​ការ ក៏​ផ្ទុះ​រឿង​ជជែក ប្រកែក​គ្នា​មួយសន្ទុះ ក៏​ផ្ទុះ​អាវុធ​ចំនួន ៥ គ្រាប់​បណ្តាល​ឲ្យ​ពី​នាក់​ប្តី​ប្រពន្ឋ​ស្លាប់​យ៉ាង​អាណោចអាធ័ម នៅក្នុង ថ្លុកឈាម បង្ករ​ឲ្យមាន​ការភ្ញាក់ផ្អើល​ដល់​អ្នកភូមិ ។​ ​ហេតុ​ការ​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង ៧.៣០​នាទី យប់​ថ្ងៃ​ទី ១៣ ធ្នូ ឆ្នាំ ២០១៨ ស្ថិតនៅ​ភូមិ​បាល័​ង្ល សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ដោយ​ជនដៃដល់​ជា​ប្តី​ឈ្មោះ ហេង សុវណ្ណ​រា ហៅ ខ្លឹង អាយុ​៤៧​ឆ្នាំ បាន​បាញ់សម្លាប់​ប្រពន្ឋ​ឈ្មោះ ស៊ុន ពៅ អាយុ ៣៧​ឆ្នាំ ចំ​ឆ្អឹងខ្នង បន្ទាប់​ពី​ប្រពន្ឋ​បានស្លាប់ ក៏​បាន​បាញ់​សៀតផ្កា​ខ្លួនឯង បណ្តាលឲ្យ​ស្លាប់​ទាំងពី​នាក់ អ្នក​ទាំង​ពី​ជា​ប្តី​ប្រពន្ឋ​នឹង​គ្នា មានមុខ​របរ​លក់​បាយ និង​លាង​ឡាន ។​ ​ក្រោយពី​កើតហេតុ លោក​អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​កំពង់ធំ បាន​បញ្ជា​ឲ្យ​លោក ឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរង ទទួល​ព្រហ្ម​ទ​ណ្ទ​កំរិតធ្ងន់ នៃ​ស្នងការ​នគរបាល ខេត្ត​កំពង់ធំ ដឹកនាំ កម្លាំង​ជំនាញ​ចុះ​ទៅ​កន្លែងកើតហេតុ ដោយ​មាន​កម្លាំង​ផ្នែក​សឹក​រង​ក្រុង​ស្ទឹងសែន កងរាជអាវុធហត្ថ​ខេត្ត និង​បុស្ត៍​រដ្ឋបា​លបាល័​ង្ល រួម​ទាំង​ក្រុម​គ្រូពេទ្យ ដើម្បី​ពិនិត្យ​កោសល្យវិច្ឆ័យ ក្រោយពី​ពិនិត្យ​រួចរាល់ បានបញ្ជាក់​ថា ជនរងគ្រោះ​ទាំង​ពីរ​នាក់ ប្តី​ប្រពន្ឋ​ពិតជា​មាន​ជំលោះ​រឿង​ស្នេហា ដោយ​ខាង​ប្រុសប្រច័ន​ខាង​ស្រី ទើប​ឈាន ដល់​ការបាញ់សម្លាប់​គ្នា ដោយ​អាវុធខ្លី ម៉ាក​វុល​រ៉ូ​វែ ចំនួន​៥ គ្រាប់ ដោយ​អាវុធ​នេះ ជនដៃដល់​បាន​លួច​លាក់ទុក កាលពី​សម័យ​ធ្វើ​ជា​កងកម្លាំង​។​ ​តាម​ការ​ឲ្យដឹងពី សាច់ញាតិ​របស់​សាកសព ដែល​ត្រូវ​ជា​បងស្រី​បង្កើត​បានឲ្យដឹងថា ប្តី​ប្រពន្ឋ​នេះ ធ្លាប់​ឈ្មោះ គ្នា​ជា​ច្រើនលើក​ច្រើនសារ ដោយ​មួយ​រយះ​កន្លងមកនេះ ប្តី​របស់ ស៊ុន ពៅ ធ្លាប់​បាន​ច្របាច់​ក ប្រពន្ឋ​ស្ទើរ ស្លាប់​ម្តង​រួចមកហើយ តែ​កាល​នោះ​មាន​បងប្អូន​ចូល​ទៅ​ជួយ​ទាន់ ហើយ​គាត់​បាន​ប្រាប់​ប្អូនស្រី​គាត់​ថា ឲ្យ​តប មាត់​តម​សំដី ខ្លាចក្រែង​មាន​រឿង​ធំ​ទៀត លុះ​មកដល់ពេលនេះ​មាន​ហេតុការណ៍​ស្លាប់​ដោយសារ​រឿង​ប្រច័ន ទាល់តែ​បាន ក្រោយ​ពេល​សមត្ថកិច្ច​ពិនិត្យ​សាកសព រួច​ក៏​បាន​ប្រគល់ជូន​សាច់ញាតិ​ទទួលយក​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ អានបន្ត

ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​

ព័ត៌មានគួរចាប់អារម្មណ៍

​លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំត ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត បើកទូលាយ​

ព័ត៌មានគួរចាប់អារម្មណ៍

​លោក កែ​ន សត្ថា ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាល​បើកទូលាយ​

ព័ត៌មានគួរចាប់អារម្មណ៍

លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​បើកភ្លើង​ខៀវ​ឲ្យ​មេ​ប៉ុស្ដិ៍​បឹង​ជ្រោង​លោក ធៀ​ម ដែន ហៅ​តក់​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​មិន​ញញើត​និង​បទបញ្ជា​របស់​នាយករដ្ធមន្ត្រី​ហ៊ុន​សែន​?

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងចក្រ​សម្រុក​កាយ​ដី​ភ្នំ​ក្នុង​ភូមិសាស្ត្រ​ឃុំ​ភ្នំ​កុង​យ៉ាង​កក្រើក សង្ស័យ​មាន​ការឃុបឃិត​គ្នា​រវាង​អជ្ញាធរ​និង​ជំនាញ​

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងចក្រ​កំពុង​ធ្វើ​សកម្មភាព​ជីក​កកាយ​ភ្នំ​អង្គរជ័យ​ជិត​រលាយ​ទៅហើយ ជំនាញ​អះអាងថា​កាយ​ភ្នំ​ដាំ​ដើមឈើ​វិញ​...

វីដែអូ