ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​ស្លាប់​ទាំងប្តី​ប្រពន្ឋ​ដោយសារ​រឿង​ប្រច័ន្ទ​
Fri,14 December 2018 (Time 06:57 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 866នាក់)


ខេត្ត​កំពង់ធំ​៖ ផ្ទុះ​កំដៅ​អង្សា​ដោយសារ​រឿង ប្តី​ប្រច័ន​ប្រពន្ឋ ដាច់ចិត្ត​យក​កាំភ្លើង​បាញ់​សម្លាប់​ប្រពន្ឋ ហើយ​បាញ់​ខ្លួនឯង​ស្លាប់​ជា​ក្រោយ ខណៈពេលដែល​ជនរងគ្រោះ​ជា​ភរិយា ត្រឡប់មក​ពី​ញ៉ាំ​ការ ក៏​ផ្ទុះ​រឿង​ជជែក ប្រកែក​គ្នា​មួយសន្ទុះ ក៏​ផ្ទុះ​អាវុធ​ចំនួន ៥ គ្រាប់​បណ្តាល​ឲ្យ​ពី​នាក់​ប្តី​ប្រពន្ឋ​ស្លាប់​យ៉ាង​អាណោចអាធ័ម នៅក្នុង ថ្លុកឈាម បង្ករ​ឲ្យមាន​ការភ្ញាក់ផ្អើល​ដល់​អ្នកភូមិ ។​

​ហេតុ​ការ​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង ៧.៣០​នាទី យប់​ថ្ងៃ​ទី ១៣ ធ្នូ ឆ្នាំ ២០១៨ ស្ថិតនៅ​ភូមិ​បាល័​ង្ល សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ដោយ​ជនដៃដល់​ជា​ប្តី​ឈ្មោះ ហេង សុវណ្ណ​រា ហៅ ខ្លឹង អាយុ​៤៧​ឆ្នាំ បាន​បាញ់សម្លាប់​ប្រពន្ឋ​ឈ្មោះ ស៊ុន ពៅ អាយុ ៣៧​ឆ្នាំ ចំ​ឆ្អឹងខ្នង បន្ទាប់​ពី​ប្រពន្ឋ​បានស្លាប់ ក៏​បាន​បាញ់​សៀតផ្កា​ខ្លួនឯង បណ្តាលឲ្យ​ស្លាប់​ទាំងពី​នាក់ អ្នក​ទាំង​ពី​ជា​ប្តី​ប្រពន្ឋ​នឹង​គ្នា មានមុខ​របរ​លក់​បាយ និង​លាង​ឡាន ។​

​ក្រោយពី​កើតហេតុ លោក​អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​កំពង់ធំ បាន​បញ្ជា​ឲ្យ​លោក ឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរង ទទួល​ព្រហ្ម​ទ​ណ្ទ​កំរិតធ្ងន់ នៃ​ស្នងការ​នគរបាល ខេត្ត​កំពង់ធំ ដឹកនាំ កម្លាំង​ជំនាញ​ចុះ​ទៅ​កន្លែងកើតហេតុ ដោយ​មាន​កម្លាំង​ផ្នែក​សឹក​រង​ក្រុង​ស្ទឹងសែន កងរាជអាវុធហត្ថ​ខេត្ត និង​បុស្ត៍​រដ្ឋបា​លបាល័​ង្ល រួម​ទាំង​ក្រុម​គ្រូពេទ្យ ដើម្បី​ពិនិត្យ​កោសល្យវិច្ឆ័យ ក្រោយពី​ពិនិត្យ​រួចរាល់ បានបញ្ជាក់​ថា ជនរងគ្រោះ​ទាំង​ពីរ​នាក់ ប្តី​ប្រពន្ឋ​ពិតជា​មាន​ជំលោះ​រឿង​ស្នេហា ដោយ​ខាង​ប្រុសប្រច័ន​ខាង​ស្រី ទើប​ឈាន ដល់​ការបាញ់សម្លាប់​គ្នា ដោយ​អាវុធខ្លី ម៉ាក​វុល​រ៉ូ​វែ ចំនួន​៥ គ្រាប់ ដោយ​អាវុធ​នេះ ជនដៃដល់​បាន​លួច​លាក់ទុក កាលពី​សម័យ​ធ្វើ​ជា​កងកម្លាំង​។​

​តាម​ការ​ឲ្យដឹងពី សាច់ញាតិ​របស់​សាកសព ដែល​ត្រូវ​ជា​បងស្រី​បង្កើត​បានឲ្យដឹងថា ប្តី​ប្រពន្ឋ​នេះ ធ្លាប់​ឈ្មោះ គ្នា​ជា​ច្រើនលើក​ច្រើនសារ ដោយ​មួយ​រយះ​កន្លងមកនេះ ប្តី​របស់ ស៊ុន ពៅ ធ្លាប់​បាន​ច្របាច់​ក ប្រពន្ឋ​ស្ទើរ ស្លាប់​ម្តង​រួចមកហើយ តែ​កាល​នោះ​មាន​បងប្អូន​ចូល​ទៅ​ជួយ​ទាន់ ហើយ​គាត់​បាន​ប្រាប់​ប្អូនស្រី​គាត់​ថា ឲ្យ​តប មាត់​តម​សំដី ខ្លាចក្រែង​មាន​រឿង​ធំ​ទៀត លុះ​មកដល់ពេលនេះ​មាន​ហេតុការណ៍​ស្លាប់​ដោយសារ​រឿង​ប្រច័ន ទាល់តែ​បាន ក្រោយ​ពេល​សមត្ថកិច្ច​ពិនិត្យ​សាកសព រួច​ក៏​បាន​ប្រគល់ជូន​សាច់ញាតិ​ទទួលយក​ធ្វើបុណ្យ​តាម​ប្រពៃណី ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ