ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី​២៧ បាន​ប្រារព្ធ​បើក​នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ នៅ​សាលសន្និសីទ​ចតុមុខ ក្រោម​អធិបតីភាព​លោក សម្ដេច ហេង សំរិន​
Mon,24 December 2018 (Time 07:13 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 875នាក់)


ភ្នំពេញ​÷​ដោយសារ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍ បច្ចុប្បន្ន​កម្ពុជា​មាន​ទី​វត្ត​អារាម​ក្នុង​វិស័យ​ពុទ្ធចក្រ នៅ​ទូទាំង​ប្រទេស​ចំនួន ៤៨៧២ វត្ត មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី​២៧ បាន​ប្រារព្ធ​បើក​នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ នៅ​សាលសន្និសីទ​ចតុមុខ ក្រោម​អធិបតីភាព​លោក សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ជា​ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ដោយ​មាន​ការចូលរួម​ពី​តំណាង​ស្ថាប័ន នៃ​ព្រះពុទ្ធសាសនា ឥស្លាម​សាសនា គ្រឹស្តសាសនា និង​សាសនា​ដទៃទៀត ព្រមទាំង​ភ្ញៀវកិត្តិយស​ជាតិ អន្តរជាតិ សរុប​ប្រមាណ​៨០០​អង្គ​/​នាក់​។​

​សម្ដេច ហេង សំរិន បាន​មានប្រសាសន៍ថា ក្នុង​ក្របខ័ណ្ឌ​ប្រវត្តិសាស្ត្រ គឺ​ពី​ដំណាក់កាល​មួយ ទៅ​ដំណាក់កាល​មួយទៀត ព្រះពុទ្ធ​សាសនា​បាន​ចាក់​គ្រឹះ​យ៉ាង​ជ្រៅ​ក្នុង​សង្គម​កម្ពុជា តាំងពី​មុន គ​.​ស មកម្ល៉េះ ហើយ​សាសនា​នេះ មានការ​វិវឌ្ឍន៍​របស់ខ្លួន តាំងពី​ពេលនោះ​រហូត​មក​ដល់​សព្វ​ថ្ងៃ និង​មាន​ការរីកចម្រើន​យ៉ាង​រឹងមាំ​បំផុត ជាពិសេស​ព្រះពុទ្ធសាសនា​មាន​ឥទ្ធិពល​ខ្លាំង ទៅ​លើ​ស្ថាប័ន​ទាំងឡាយ​នៃ​សង្គម​ខ្មែរ​។​

​សម្ដេច បាន​បន្តថា យើង​មាន​ការសោកស្តាយ​ជា​ពន់ពេក គឺ​ក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដែល​ទី​អារាម​នានា​នៅ​ទូទាំង​ប្រទេស ត្រូវបាន​បំផ្លិចបំផ្លាញ​ខ្ទេចខ្ទី ស្ទើរ​គ្មាន​សេសសល់​។ ក្នុង​រយៈពេល ៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​វិស័យ សាសនា​ទាំងអស់​មិន​ថា ព្រះពុទ្ធសាសនា អ៊ីស្លាម​សាសនា គ្រឹស្តសាសនា និង​សាសនា​ដទៃទៀត ត្រូវបាន​បំផ្លិចបំផ្លាញ​ដល់​ឫសគល់ ប៉ុន្តែ​នៅ​ក្រោយ​ថ្ងៃ​រំដោះ ៧​មករា ឆ្នាំ​១៩៧៩ អ្វីៗ​ត្រូវបាន​ស្ដារឡើងវិញ​ជា​បន្តបន្ទាប់ ដោយ​បច្ចុប្បន្ន​យើង​មាន​ទី​វត្ត​អារាម ក្នុង​វិស័យ​ពុទ្ធចក្រ នៅ​ទូទាំង​ប្រទេស​ចំនួន ៤៨៧២ វត្ត និង​មាន​ព្រះសង្ឃ​ជាង ៦​ម៉ឺន​អង្គ​។ ជាមួយគ្នានេះ​ដែរ​យើង មាន​ព្រះវិហារ​ឥស្លាម គ្រឹស្តសាសនា និង​សាសនា​ដទៃទៀត ក៏​បាន​កើតឡើង​ព្រោងព្រាត​ជា​បន្តបន្ទាប់​។​

​តាម​ការបញ្ជាក់​របស់​លោក​ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា បានឲ្យដឹងថា អនុ​សំវ​ច្ឆ​រមហាស​ន្និបាត​មន្ត្រី​សង្ឃ​ទូទាំងប្រទេស​លើក​ទី​២៧ នាពេលនេះ នឹង​ប្រព្រឹត្តទៅ​មាន​រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៨ ដើម្បី​បូក​សរុប​សកម្មភាព និង​ពិនិត្យមើល​លទ្ធផល​នៃ​ការអនុវត្ត សង្ឃ​ប្រកាស​របស់​អនុ​សំវ​ច្ឆ​រមហាស​ន្និបាត​មន្ត្រី​សង្ឃ​កាលពី​ឆ្នាំ​កន្លងទៅ ដោយ​មាន​កិច្ចពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​លើ​ការងារ​ព្រះពុទ្ធសាសនា​នាពេល​បច្ចុប្បន្ន និង​លើក​ទិសដៅ​សំរាប់​អនុវត្ត​នា​ឆ្នាំ​បន្ត សំដៅ​ពង្រឹង​ការអនុវត្ត​រចនាសម្ព័ន្ធ​ដឹកនាំ​គ្រប់គ្រង និង​រាល់​លិខិត​បទដ្ឋាន​គតិយុត្ត ដែល​មាន​ស្រាប់​ធ្វើអោយ​វិស័យ​ព្រះពុទ្ធសាសនា​មាន​ការរីកចំរើន​ថ្មីៗ​បន្ថែមទៀត ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ