អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋខូចខាតទាំងស្រុងចំនួន៣ខ្នងផ្ទះ នៅស្រុកឆ្លូង
ក្រចេះ៖ ផ្ទះប្រជាពលរដ្ឋចំនួន ៣គ្រួសារ ត្រូវបានអគ្គិភ័យឆាបឆេះខូចខាតទ្រព្យសម្បត្តិ៍ទាំងស្រុង កាលពីវេលាម៉ោង ៣ រសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិឈ្នៃ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។
បន្ទាប់ពីទទួលបានព៌ត័មានរាយការណ៍ពីកន្លែងកើតហេតុភ្លាម លោកឧត្តមសេនីយ៍ត្រី ច្រឹង ផល្លី ស្នងការរងនៃស្នងការរដ្ឋាននគរបាលខេត្តក្រចេះ បានដឹកនាំកម្លាំងអន្តរាគមន៍ចុះជួយជាន្ទាន់។
បើតាមការអោយដឹងពីលោកឧត្តមសេនីយ៍ ច្រឹង ផល្លី ស្នងការរង ទទួលផែនអគ្គិភ័យនៃស្នងការរដ្ឋាននគរបាលខេត្តក្រចេះ បានអោយដឹងថា មូលហេតុដែលបង្ករអោយមានអគ្គីភ័យកើតឡើង គឺបណ្ដាលមកពីទុស្សេរខ្សែភ្លើងខណៈពេលម្ចាស់ផ្ទះមិននៅ។
ជនរងគ្រោះខាងលើ ទី១. ឈ្មោះ ហុក វុទ្ធា ភេទប្រុស អាយុ ៤៦ឆ្នាំ ប្រពន្ធឈ្មោះ គឹម សេង ឆេះផ្ទះទំហំ ៧គុណ១២ ធ្វើអំពីឈើប្រក់ក្បឿងថ្មក្រោមឆេះអស់ទាំងស្រុងខូចខាតសម្ភារះទាំងអស់រួមមាន៖ មាស ២០ដំឡឹង ឆេះប្រាក់រៀលចំនួន ២០លានរៀល ឆេះម៉ូតូអស់ ៦គ្រឿង
.នឹងឆេះសម្ភារះផ្សេងៗទៀតរួមទាំងផ្ទះផងប្រហែលច ៥ម៉ឺនដុល្លាទៀត មូលហេតុឆ្លងចរន្តអគ្គីសនីម្ចាស់ផ្ទះមិននៅចាក់សោរចោល(ទៅលក់ដូរនៅផ្សារ)។
ជនរងគ្រោះទី២. ឈ្មោះ អ៊ុច សុភក្រ័ ភេទស្រីអាយុ ៦៦ឆ្នាំ (ស្ត្រីមេម៉ាយ) ផ្ទះទំហំ ៧គុណ២០ ធ្វើអំពីឈើប្រក់ក្បឿងវឆេះទាំងស្រុង និងទីជនរងគ្រោះទី៣. ឈ្មោះ នង រ៉ាន់ ភេទប្រុស អាយុច៦៧ឆ្នាំ ឆេះអស់ជញ្ជាំងមួយចំហៀង ផ្ទះទំហំ ៨គុណ១៣ ផ្ទះធ្វើអំពីឈើប្រក់ក្បឿងខូចខាតអស់ប្រហែល៦ពាន់ដុល្លាឆេះឆ្លងពីផ្ទះទី២។
លោកឧត្តមសេនីយ៍ ច្រឹង ផល្លី ស្នងការរង បានបញ្ជាក់ថា ក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យនេះ សមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿង ក្នុងនោះ រថយន្តពន្លត់អគ្គីភ័យនៃស្នងការដ្ឋានខេត្តក្រចេះចំនួន២គ្រឿងវប្រើប្រាស់ទឹកអស់ចំនួន ៥រថយន្ត និងរថយន្តពន្លត់អគ្គីភ័យនៃអធិការដ្ឋានស្រុកឆ្លូង ចំនួន ១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ៧រថយន្ត និងរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋានស្រុកក្រូចឆ្មារចំនួន ១គ្រឿង ប្រើប្រាស់អស់ទឹកចំនួន ២រថយន្ត រថយន្តស៊ីទែនជំនួយ ១គ្រឿង សរុបប្រើទឹកអស់ចំនួន ១៥រថយន្ត ពន្លត់រយះពេល២ម៉ោងទើបរលត់ទាំងស្រុង ប៉ុន្តែក្នុងហេតុការណ៍នេះ ពុំមានគ្រោះថ្នាក់មនុស្សទេ៕ ដោយ ប្រុញ វិធិន