ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ស្លាប់​៣​នាក់ និង​របួស​១៣​អង្គ​/​នាក់ ក្នុង​ហេតុការណ៍រ​លំបាក់​ប្លង់​សេ សាលាឆាន់​ដែល​កំពុង​សាង​សាង់ នៅ​វត្ត​ប្រាសាទ​គោកចក ក្រុង​សៀមរាប​
Wed,04 December 2019 (Time 01:48 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 1263នាក់)


(​សៀមរាប​)៖ នៅវេលា​ម៉ោង​ប្រមាណ ៣​រសៀល​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ មាន​ហេតុការណ៍​ដ៏​រន្ធត់​នៃ​ការបាក់​ស្រុត​រលំ​ប្លង់​សេ​សាលាឆាន់​ដែល​កំពុង​សាងសង់ ស្ថិត​នៅ​វត្ត​ប្រាសាទ​គោកចក សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្ត​សៀមរាប​បណ្តាល​ឲ្យ​សង្កត់​មនុស្ស​ចំនួន​១៦​អង្គ​/​អ្នក​។​

​សេចក្ដីរាយការណ៍​បានឲ្យដឹងថា រហូតមកដល់​ពេលនេះ កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច​កំពុងតែ​ជួយសង្គ្រោះ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​យក​មនុស្ស ចេញ​ពី​គំនរ​សាលាឆាន់​ដែល​រលំ​នោះ​។​

​ជា​លទ្ធផល​នៃ​ប្រតិ​ប​ត្ត​ការនោះ មាន​ជនរងគ្រោះ​សរុប​ចំនួន​១៦​អង្គ​/​នាក់​ត្រូវបាន​សង្គ្រោះ ចេញ​ពី​គំនរ​ប្លង់​សេ​ដែល​រលំ​នោះ ក្នុងនោះ​០៣​នាក់​បាន​ស្លាប់ និង​១៣​នាក់​រងរបួស ដូច​មាន​រាយ​នាម​ខាងក្រោម​៖
១. តឿ តឿ​ម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ (​របួស​)
២. ចាន់ សីហា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ (​របួស​)
៣. វិន វី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ (​របួស​)
៤. ថ្លុង ចន្ថា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ (​របួស​)
៥. ហុក រ៉ា​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ (​របួស​)
៦. ខ្លុង ចាន់​ទិត្យ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ (​របួស​)
៧. រិល កោះ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ (​របួស​)
៨. មាស ត្រុង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ (​របួស​)
៩. តី រី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ (​របួស​)
១០. យ៉ា​ត ភឿង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ (​របួស​)
១១. សេក សាវុធ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ (​របួស​)
១២. តែ​ន ម៉ៅ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​ព្រះសង្ឃ (​របួស​)
១៣. ធី សុ​ឃុន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​ព្រះសង្ឃ​(​នៅ​ពេទ្យ​សង់​តេ​) របួសស្រាល​
១៤. លី សំណាង ភេទ ប្រុស អាយុ ២៨​ឆ្នាំ (​ស្លាប់​)
១៥. យិន សំណាង ភេទ ប្រុស អាយុ ៣៥​ឆ្នាំ (​ស្លាប់​)
១៦. ឡ​ន ឡក់ ភេទ ប្រុស អាយុ ៤០​ឆ្នាំ (​ស្លាប់​)៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ