ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​បុរស​ម្នាក់​បើករថយន្ត ដឹក​ស្វាយ​ទម្ងន់​ជាង​១៥​តោន ឡើង​ស្ពាន​ព្រះមុនីវង្ស មិន​រួច​រអិល​ថយក្រោយ បុក​រះ​បង្កាន់ដៃស្ពាន បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារជើង សំណាងល្អ​មិន​មាន​អ្នករងរបួស​
Tue,19 February 2019 (Time 06:04 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 864នាក់)


​រាជធានី​ភ្នំពេញ​៖​នៅ​ម៉ោង​ជាង​២​យប់ ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ មាន​ករណី​គួរឲ្យភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដោយ​រថយន្ត​ដឹក​ស្វាយ​ទម្ងន់​ជាង​១៥​តោន ម៉ាក Hyundai ពណ៌​ស ពាក់​ស្លាក​លេខ តាកែវ 3A-2397 មួយគ្រឿង បាន​បើក​ឡើង​ស្ពាន​ព្រះមុនីវង្ស មិន​រួច​ក៏​រអិល​ថយ​ក្រោយ​បុក​រះ​បង្កាន់ដៃស្ពាន បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារជើង សំណាងល្អ​មិន​បណ្ដាល​ឲ្យ​នរណា​ម្នាក់ រងគ្រោះថ្នាក់​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់​ស្វាយ បានឲ្យដឹងថា​៖​នៅ​មុនពេល​កើតហេតុ​រូប​គាត់​និង​អ្នកបើកបរ​ម្នាក់​បាន​ដឹក​ស្វាយ​មួយ​ឡាន​ពេញ ដើម្បី​យកទៅ​លក់​នៅ​ប្រទេស​វៀតណាម លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​ខាងលើ​បាន​បើក​ឡើង​ស្ពាន​ព្រះមុនីវង្ស ក្នុង​ល្បឿន​លឿន ជិត​ដល់​ពាក់កណ្ដាល​ស្ពាន ក៏​ស្រាប់តែ​រថយន្ត​ទៅមុខ​លែងរួច ភ្លាមៗ​នោះ​គាត់​បាន​រត់​ចុះ​យក​ឈើ​ទៅ​ដាក់​កង់​រថយន្ត ដើម្បី​កុំឲ្យ​រអិល​ថយក្រោយ តែ​ដោយសារ​រថយន្ត​ដឹក​ធ្ងន់​ពេក ក៏​រអិល​ថយ​ក្រោយ​ជ្រុល​បុក​រះ​បង្កាន់ដៃស្ពាន​ព្រះមុនីវង្ស តែ​ម្តង​បណ្ដាលឲ្យ​រង​ការខូច​ខាត​អស់​ចំនួន​៤​ផ្ទាំង​។​

​ចំណែក​ឯ​រថយន្ត​វិញ​បាន​ក្រឡាប់​ផ្ងារជើង​ម្ខាង រង​ការខូចខាត​យ៉ាងដំណំ តែ​សំណាងល្អ​មិន​បណ្ដាលឲ្យ​មាន​នរណា​ម្នាក់​រងរបួស​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​រួច​ធ្វើការ​ទាក់ទង ទៅ​សមត្ថកិច្ច​ជំនាញ ចុះមក​ធ្វើ​ការវាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាច​រណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់​នៅពេល​ក្រោយ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ