ខេត្តត្បូងឃ្មុំ ៖ ប្រភពពីសមត្ថកិច្ចមូលដ្ឋានក្នុង ស្រុកមេមត់ ខេត្តត្បូង ឃ្មុំ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញជា ច្រើននាក់ នៅតែអាច ដឹកជញ្ជូន ឈើពីខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ចេញទៅស្រុកយួនតាមច្រក បឹងជ្រោង ក្នុងស្រុក មេ មត់ ខេត្តត្បូងឃ្មុំ យ៉ាងពេញប ន្ទុកដដែល។ឈ្មួញមួយចំនួនបានដឹកជញ្ជូន ឈើទៅស្តុកទុក នៅក្បែរស្នាក់ ការប៉ុស្ដិ៍ច្រក បឹងជ្រោង ដែលស្ថិតក្រោម ការគ្រប់គ្រងរបស់លោក ធៀម ដែន ហៅតក់ ហើយគ្មាន សមត្ថកិច្ច ពាក់ព័ន្ធ ណាហ៊ាន ទៅអើតមើលទេ ព្រោះជាទឹកដីរបស់លោក ធៀម ដែន ហៅតក់ កាន់កាប់យូរមកហើយ ។ តាមរយៈការឃុបឃិត បើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើចេ ញទៅស្រុកយួនយ៉ាង ពេញបន្ទុក និងការជំរិត យកលុយ ពីអា ជីវករ ពលរដ្ឋខ្មែរដែល ដឹកជញ្ជូនកសិផលទៅស្រុកយួន គឺលោក ធៀម ដែន ហៅតក់ អាចប្រមូល លុយបាន យ៉ាងច្រើនយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន។ ក្នុងនោះលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូង ឃ្មុំ ទំនង ទទួល បានផលប្រយោជន៍ជាប្រចាំពីលោក ធៀម ដែន ហៅតក់ មេប៉ុស្ដិ៍នគរបាលបឹងជ្រោង ទើបបណ្ដោយឲ្យលោក ធៀម ដែន ហៅតក់ ធ្វើអ្វីៗតាមអំពើចិត្តដដែល?។ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុង ឃុំបឹងជ្រោង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បច្ចុប្បន្នលោក ធៀម ដែន ហៅតក់ ដែលជាមេនគរបាលប៉ុស្ដិ៍បឹ ងជ្រោង នៅតែបើកដៃឲ្យ ឈ្មួញដឹកជញ្ជូនឈើ ចេញទៅស្រុកយួន ដើម្បីជា ថ្នូរនឹង ផលប្រយោជន៍យ៉ាងសុខ ស្រួលគ្មានញញើតអ្វីទាំងអស់។ ទន្ទឹមនឹងនេះលោក ធៀម ដែន ហៅតក់ បាន ប្រើអំណាច ជំរិតយកលុយពីអាជីវករខ្មែរ និងពលរដ្ឋខ្មែរដែលដឹកកសិផល ចេញទៅស្រុកយួនតាម របៀបពុករលួយ យ៉ាងពេញបន្ទុកតែម្តង។ ប្រភពពីមន្ត្រីនគរបាលនៅក្នុងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ មួយចំនួនបានឲ្យដឹងថា ការដែលលោក ធៀម ដែន ហៅតក់ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីសំណាក់លោក បែន រ័ត្ន ដែលជាស្នងការនគរបាលខេត្តត្បូងឃ្មុំផងដែរ ដោយមានការបែងចែកផលប្រយោជន៍ជាប្រចាំ។ប្រភពពីប្រជាពលរដ្ឋនិងអា ជីវករខ្មែរដែលដឹកជញ្ជូនកសិផលផ្សេងៗដូចជា ដំឡូងមី ពោត សណ្ដែក ចេញ ទៅស្រុកយួនតាម ច្រកបឹងជ្រោង បានឲ្យដឹងថា ក្នុងមួយរថយន្តកែច្នៃលោក ធៀម ដែន ហៅតក់ បាន តម្រូវឲ្យ ពួកគាត់បង់លុយពី១០ម៉ឺន ដល់១៨ម៉ឺនរៀល ហើយពួកគាត់មិនអាចតវ៉ាបានទេ? ។ ទង្វើរបស់លោក ធៀម ដែន ហៅតក់ គឺជាការប្រព្រឹត្តផ្ទុយពីបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូច្នេះលោក លី ឡេង អភិបាល ខេត្តត្បូងឃ្មុំ មិនគួរបណ្ដោយឲ្យលោក ធៀម ដែន ហៅតក់ មេប៉ុស្ដិ៍នគរបាលច្រកបឹង ជ្រោង ធ្វើអ្វីៗតាម អំពើចិត្ត របស់ខ្លួនតទៅទៀតទេ។ ជាពិសេសថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ គួរពិនិត្យមើលទង្វើមិនប្រក្រតីរបស់លោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងមន្ត្រីក្រោមឱវាទជាបន្ទាន់។
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ