កំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ អ៊ុក សុសល ស្នងការនគរបាលខេត្តកំពង់ធំ នារសៀសថ្ងៃ២២ តុលា ២០១៩នេះ បានធ្វើសន្និសីទសារព័ត៌មាន ស្តីពី ប្រតិបត្តិការបង្ក្រាបគ្រឿងញៀណដ៏ធំនិងបង្ហាញមុខមេក្លោងឧក្រិដ្ឋជនគ្រឿងញៀណ៤នាក់ដែលត្រូវឃាត់ខ្លួន។លោកឧត្តមសេនីយ៍ស្នងការបញ្ជាក់ថា កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដោយមានការសម្របសម្រួលនីតិវិធីពី លោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងកិច្ចសហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាប ករណីជួញដូរគ្រឿងញៀណដ៏ធំ០១ករណី ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ ដកហូតថ្នាំញៀនចំនួន៤០កញ្ជប់ មានទម្ងន់៤០គីឡូក្រាម នៅចំណុចអាហាដ្ឋាន រស់ សុខុម ផ្លូវជាតិលេខ៦A ភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃទី ២១ ខែ តុលា ឆ្នាំ២០១៩វេលាម៉ោង ១៤ និង ៣០នាទី។ជនសង្ស័យ០៤ នាក់ដែលត្រូវឃាត់ខ្លួនរួមមាន៖១-ឈ្មោះ សាក់ ស៊ាងសង ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិថៃ រស់នៅ ប្រទេសថៃ២-ឈ្មោះ សុខ ប៊ុនសិរិឆ័យ ភេទ ប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិប្រកាប ឃុំ រួងជ្រៃ ស្រុក ថ្មគោល ខេត្តបាត់ដំបង ។៣-ឈ្មោះ លី តឹក ភេទ ប្រុសអាយុ ៥៣ឆ្នាំ ជនជាតិខ្មែររស់នៅភូមិ និមិត្តថ្មី ឃុំ និមិត្ត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។៤-ឈ្មោះ គង់ វណ្ណះ ភេទ ប្រុសអាយុ ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ខ្នាចមាស ឃុំ ខ្នាចមាស ស្រុកបវិលខេត្តបាត់ដំបង ។លោកឧត្តមសេនីយ៍ស្នងការ សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈត្រូវឆ្លើយថាទេ ចំពោះគ្រឿងញៀន ជៀសអោយឆ្ងាយពីគ្រឿងញៀន គ្រឿងញៀនជាថ្នាំបំពុលស្មារតី មិនថាមនុស្សតូច ឬធំឡើយ បើមនុស្សយើងត្រូវបានគ្រឿងញៀនគ្រប់គ្រងបានហើយ ធ្វើឲ្យមនុស្សបាត់បង់ សតិសម្បជញ្ញៈ លែងស្គាល់ខុស ត្រូវ អំពីល្អ អំពើអាក្រក់ សាច់ញាតិ ឪពុកម្តាយ បងប្អូន មនុស្សជាទីស្រឡាញ់ ឡើយ។ ជាមួយគ្នានេះ សូមស្នើដល់បងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេសកម្ពុជា សូមចាត់ទុកការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ជាការងារសម្រាប់យើងគ្រប់ៗគ្នា ដែលទាមទារឲ្យយើងទាំងអស់គ្នាចូលរួមសហការណ៍ ជាមួយសមត្ថកិច្ច បើឃើញមានបទល្មើសគ្រឿងញៀន សូមរាយការណ៍មកសមត្ថកិច្ចជំនាញ ដើម្បីមានវិធានការបង្ក្រាបបានទាន់ពេលវេលា៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ