ថ្ងៃច័ន្ទ ទី០៧ ខែមេសា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ជនសង្ស័យ​បី​នាក់​រួម​ជាមួយ​ថ្នាំញៀន​រាប់ពាន់​គ្រាប់ ត្រូវ​សមត្ថកិច្ច​ខេត្ត​កំពត បង្ក្រាប​នៅ​រសៀល​នេះ​
Wed,19 December 2018 (Time 04:26 PM)
ដោយ ខ្មែរឦសាន​ (ចំនួនអ្នកអាន: 1046នាក់)


(​ខេត្ត​កំពត​)៖ សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត នៅវេលា​ម៉ោង​២​និង​២០​នាទី​រសៀល ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៨ បាន​ចេញ​ប្រតិ​ប​តិ្ត​ការបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​មួយ​កន្លែង​ស្ថិតក្នុង​ភូមិសាស្ត្រ​ក្រុង​កំពត ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​បីនាក់​(​ជនបរទេស​ពីរ​នាក់ និង​ខ្មែរ​ម្នាក់​)​ដកហូត​ថ្នាំញៀន​ប្រភេទ អិុច​ស្ត្រា​សីុល ចំនួន​១.៥០៣ គ្រាប់ ម៉ា​ទឹកកក​ចំនួន​ជាង​ពីរពាន់​ក្រាម និង​ទឹក​ថ្នាំ​ដែល​សង្ស័យ​ជា​សារធាតុ​ញៀន​ប្រភេទ​មេតំ​ហ្វេត​តា​មីន​មួយ​កញ្ចប់​ធំ​ផង​ដែរ​។​

​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត បានឲ្យដឹងថា ការ​បង្ល្រាប​បទល្មើស​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​បាន​ជោគជ័យ​បែបនេះ ក្រោម​ការដឹកនាំ ចង្អុលបង្ហាញ​ពី ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ទើប​កម្លាំង​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង ទើប​ឈាន​ទៅ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ស្ថិតក្នុង​ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​-​ខេត្ត​កំពត ដោយ​ប្រតិ​ប​តិ្ត​ការ​ខាង​លើ កម្លាំង​បាន​ឃាត់ខ្លួន​មនុស្ស ប្រុស ស្រី ចំនួន​៣​នាក់ ក្នុងនោះ ជនជាតិ​បរទេស​២​នាក់ និង​ខ្មែរ​ម្នាក់ ព្រមទាំង​ដកហូត​វត្ថុតាង​ថ្នាំញៀន​បាន​មួយចំនួនធំ​។​លោកស្នងការ​បាន​បញ្ជាក់​ទៀតថា ជនសង្ស័យ​ពាក់ព័ន្ធ​បទល្មើស​ញ្រឿ​ងញៀន​ទាំង​បី​នាក់ រួមមាន​៖ ទី​១/​ឈ្មោះ TASDELEN ONDER ភេទ​ប្រុស កើត​នៅ​ថ្ងៃទី​១៥/០៨/១៩៨១​។​ទី​២/​ឈ្មោះ ANJELA ORIBJANOVNA ភេទ​ស្រី​ឆ្នាំ​កំណើត ០៨/០៣/១៩៨៩​។ ទី​៣/​ឈ្មោះ មុំ សុភា ភេទ​ស្រី អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្ត​កំពត​។​

​ប្រភពពី​លោកស្នងការ​ដដែល​បានឲ្យដឹង​ទៀតថា ក្រោយពី​សាកសួរ​ចម្លើយ​ជនសង្ស័យ​ទាំង​៣​នាក់​រួចរាល់ នៅ​ល្ងាច​ថ្ងៃ​ដដែល កម្លាំង​សមត្ថកិច្ច​ក៏​បាន​បន្ត​ទៅ​ឆែកឆេរ​នៅ​ហាង FIREFLY ស្ថិតក្នុង​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ដោយ​រក​ឃើញ​ថ្នាំញៀន​ចំនួន ៥០០​គ្រាប់​បន្ថែមទៀត ព្រមទាំង​ថ្នាំញៀន​របស់​ជនសង្ស័យ​ចំនួន​១៨០​គ្រាប់ និង​ម៉ា​ទឹកកក​ទម្ងន់ ២៦៤,៨៦​ក្រាម​ផងដែរ​។​

​បច្ចុប្បន្ន ជនសង្ស័យ​ប្រុស ស្រី ទាំង​៣​នាក់ រួមជាមួយ​វត្ថុតាង​ថ្នាំញៀន សមត្ថកិច្ច​បាន​និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពត ចាត់ការ​តាម​ផ្លូវច្បាប់​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ