(ខេត្តកំពត)៖ នៅរសៀលថ្ងៃចន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែកញ្ញា ឆ្នាំ២០១៨ ដោយកិច្ចប្រជុំនេះក៏មានការចូលរួមពីលោកអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជំនាញទូទាំងខេត្ត អភិបាលក្រុង-ស្រុក និងអាជ្ញាធរដែនដី។របៀបវារៈនៃកិច្ចប្រជុំ៖១/-មតិបើកកិច្ចប្រជុំ ២/-ពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ ប្រចាំខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ៣/-ពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៨ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ៤/-ពិនិត្យពិភាក្សាលើសេចក្តីព្រាងឯកសារវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តប្រចាំឆ្នាំ២០១៨។ ៥/-ឆ្លងសេចក្តីព្រាង សេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងាររៀបចំតបណ្តាញប្រព័ន្ធខ្សែកាបទូរគមនាគមន៍ និងអគ្គិសនី។៦/-មតិបូកសរុប និងបិទអង្គប្រជុំ ដោយលោកអភិបាលខេត្តកំពត។មានមតិបូកសរុបក្នុងកិច្ចប្រជុំនារសៀលនេះ លោក ជាវ តាយ ប្រធានអង្គប្រជុំក៏បានជំរុញដល់មន្ទីរអង្គភាពពាក់ព័ន្ធនានា ពិសេស ក្រុង-ស្រុក ត្រូវពិនិត្យមើលនូវក្រុមហ៊ុន ឬប្រជាពលរដ្ឋដែលចាក់ដីសាងសង់ជាគ្រឹះស្ថាន ឬសាងសង់គេហដ្ឋាន លំនៅដ្ឋានជាប់នឹងដងផ្លូវ គឺមិនត្រូវអនុញ្ញាតឱ្យមានការចាក់ដីខ្ពស់ជាងផ្លូវថ្នល់-ផ្លូវជាតិនោះឡើយ ហើយនៅអមសងខាងផ្លូវដែលជាចំណុចប្រឈមគួរមានការជីកប្រឡាយ ធ្វើបែបនេះគឺអាចការពារផ្លូវរបស់យើងមិនឱ្យរងការខូចខាតផងដែរ។ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏សូមឱ្យផ្នែកពាក់ព័ន្ធក្រុមការងាររៀបចំតបណ្តាញប្រព័ន្ធខ្សែកាបទូរគមនាគមន៍ និងអគ្គិសនី ត្រូវរៀបចំបណ្តាញឱ្យបានឱ្យបានត្រឹមត្រូវ យកល្អអាចកប់ខ្សែបណ្តាញក្រោមដីកាន់តែប្រសើរ។ម្យ៉ាងទៀត លោកអភិបាលខេត្ត ក៏បានជំរុញដល់ក្រុង-ស្រុក គួរពិនិត្យនិងចាត់ការទៅលើសំណង់អាណាធិបតេយ្យ ទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់ដីសាធារណៈរបស់រដ្ឋ ដូចជាប្រឡាយ បឹងបួ ពិសេសដីចំណីព្រែកជាដើម៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ