ខេត្តកែប ៖ នៅព្រឹកថ្ងៃសុក្រ៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បានដឹកនាំកិច្ចប្រជុំគណៈអភិបាលបើកទូលាយ ដែលមានការចូលរួមពីសំណាក់មន្ទីរ អង្គភាពជំនាញទូទាំងខេត្ត។របៀបវារៈនៃកិច្ចប្រជុំព្រឹកនេះ៖ ១/-ពិនិត្យ និងពិភាក្សាឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០១៨និងលើកទិសដៅអនុវត្តន៍ខែបន្ទាប់ របស់រដ្ឋបាលខេត្ត ២/-ពិនិត្យ និងពិភាក្សាឆ្លងសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងាររៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកែប សម្រាប់៥ឆ្នាំ អាណតិ្តទី២។ក្នុងកិច្ចប្រជុំព្រឹកនេះ លោក កែន សត្ថា អភិបាលខេត្ត ក៏បានជំរុញដល់មន្ទីរអង្គភាពជំនាញនានា ពិសេសកងកម្លាំងប្រដាប់អាវុធទាំងបី ត្រូវត្រៀមលក្ខណៈក្នុងការរក្សាសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលបានមកលម្ហែកម្សាន្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ។ ជាមួយនេះដែរ លោកអភិបាលខេត្តក៏បានផ្តោតសំខាន់ទៅលើការត្រៀមលក្ខណៈដើម្បីត្រៀមរៀបចំបុណ្យជាតិផ្សេងៗទៀត ដែលរដ្ឋបាលខេត្ត តែងតែប្រារព្វធ្វើជារៀងរាល់ឆ្នាំ ដូចជាបុណ្យឆ្លងឆ្នាំសកល ឬពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជាដើម៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ