ក្រសួងវប្បធម៌ស្នើឲ្យបញ្ឈប់ការដាក់បញ្ចូលស្នាដៃភាពយន្តលើ facebook និង Youtube
ក្រោយពីពិនិត្យឃើញថា មានស្នាដៃភាពយន្ត ចម្រៀងកាយវិការ ត្រូវបានគេដាក់បញ្ចូលទៅលើបណ្តាញសង្គម facebook និង Youtube ដោយមិនមានការអនុញ្ញាតពីម្ចាស់ស្នាដៃ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញជាសេចក្តីជូនដំណឹងមួយ ដោយស្នើឲ្យបញ្ឈប់ជាបន្ទាន់នូវរាល់ការបញ្ចូល (Upload) និងផ្សព្វផ្សាយជាសាធារណៈនូវស្នាដៃភាពយន្ត និងស្នាដៃចម្រៀងកាយវិការដោយមិនមានការអនុញ្ញាតពីម្ចាស់ដើម និងមិនមានទិដ្ឋាការអនុញ្ញាតពីក្រសួង។
ក្រសួងក៏បានព្រមានដែរថា ករណីពិនិត្យឃើញមានការរំលោភបំពាន ក្រសួងនឹងចាត់វិធានការតាមច្បាប់ជាធរមាន។
ខាងក្រោមនេះ គឺជាសេចក្តីជូនដំណឹងទាំងស្រុងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៖