សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសំណេះសំណាល ជាមួយយុទ្ធជនពិការ៣១៧ គូលែន ខេត្តសៀមរាប
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជួបសំណេះ សំណាលជាមួយបងប្អូនយុទ្ធជនពិការ នៃមជ្ឃមណ្ឌលអភិវឌ្ឍន៍យោធិនពិការ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ៣១៧ គូលែន ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧នេះ។
ជារៀងរាល់ឆ្នាំ មុនពិធីបុណ្យចូលឆ្នាំខ្មែរមកដល់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែអញ្ជើញមកសួរសុខទុក្ខបងប្អូនពិការនៅទីនេះ ដើម្បីផ្តល់សេចក្តីស្រឡាញ់ និងលើកទឹកចិត្តដល់បងប្អូនយុទ្ធជនពិការ ដែលបានបូជាកំលាំងកាយចិត្តក្នុងបុព្វហេតុជាតិមាតុភូមិកន្លងមក ៕