ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​មហាវិថី​សម្ដេច​តេជោ (​ហៅ​ផ្លូវ​៦០​ម៉ែត្រ​)
Thu,06 April 2017 (Time 05:35 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 782នាក់)


រាជធានី​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ជា​អ​ធីបតី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់ “​មហាវិថី​សម្តេច​តេជោ​ហ៊ុនសែន​” ហៅ​ផ្លូវ​៦០​ម៉ែត្រ ដែល​ជា​ផ្លូវធំ​ដំបូង​គេ​ក្នុង​រាជធានី​ភ្នំពេញ នៅ ថ្ងៃទី​០៣ ខែ​មេសា ឆ្នាំ​២០១៧  ។ មហាវិថី​សម្តេច​តេជោ ហ៊ុន សែន ឬ​ហៅ​ថា​ផ្លូវ ៦០​ម៉ែត្រ​នេះ មាន​ប្រវែង​សរុប ៩,១៦០​ម៉ែត្រ មាន​ទទឹង​អ៊ុត​កៅស៊ូ ៣០​ម៉ែត្រ និង​មាន​ចិញ្ចើមផ្លូវ ១៥​ម៉ែត្រ​សងខាង​សរុប ៦០​ម៉ែត្រ​។ មហាវិថី​នេះ ឆ្លងកាត់​បឹង​ជើងឯក និង​បឹងទំពុន ភ្ជាប់​ពី​ផ្លូវ​លេខ​២៧១ ត្រង់​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ទៅ​ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ​២ ត្រង់​ចំណុច​ព្រែកកំពឹស ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

​មហាវិថី​សម្តេច​តេជោ​ហ៊ុនសែន ត្រូវបាន​ចាប់ផ្តើម​ដំណើរការ​សាងសង់​កាល​ពី ខែ មីនា ឆ្នាំ​២០១១ ដោយ​ក្រុមហ៊ុន ING Holding Co., Ltd របស់​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ ដែល​ចំណាយ​ប្រាក់  ៧៦ លាន​ដុល្លារ​អាមេរិក​សម្រាប់​ការសាងសង់​នេះ​។
​ផ្លូវ​ធំ​មួយ​ខ្សែ​នេះ​នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការសម្រួល និង​កាត់បន្ថយ​ការកក់ស្ទះ​ចរាច​រណ៍​នៅ​តំបន់​ចាក់អង្រែលើ ចាក់អង្រែ​ក្រោម ក៏​ដូចជា​ក្នុង​ក្រុង​តាខ្មៅ​ផងដែរ ហើយ​អ្នក​រាជធានី​ភ្នំពេញ​ក៏​អាច​ធ្វើ​ដំណើរ​កាត់​មហាវិថី​នេះ​ឆ្ពោះទៅ​ផ្លូវ​ចំការ​ដូង ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៤ បាន​ដោយ​ងាយស្រួល​ទៀតផង​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​រំលឹកថា​ក្នុង​ឆ្នាំ ១៩៧៩ ក្នុង​ខែ​មេសា​នេះ គឺ​រាជធានី​ភ្នំពេញ​ពី​មុន​មិន​មាន​ការរីកចម្រើន​ដូច​សព្វ​ទេ ព្រោះ​ទីក្រុង​ភ្នំពេញ​ពេលនោះ​បាន​ប្រែក្លាយ​ទៅ​ជា​ទី​ក្នុង​ខ្មោច​ទៅហើយ​។ ប៉ុន្តែ​ពេល​នេះ គឺ​រាជធានី​មាន​ការរីកចម្រើន​យ៉ាងខ្លាំង​។ សព​ញ​វ​ថ្ងៃនេះ​ទីក្រុង​ភ្នំពេញ​មាន​អាគារ​ខ្ពស់ៗ​ជាច្រើន​ហើយ​នៅ​ពេល​ខាង​មុខ​យើង​នឹង​មាន​អាគារ​កំពស់ ១២៥ ជាន់ (​កំពស់​៥២០​ម៉ែត្រ​) ដែល​ខ្ពស់​ជាងគេ​នៅ​អាស៊ី​។ ទីក្រុង​ភ្នំពេញ កាលពីមុន​មាន​ផ្ទៃ​ដី​ត្រឹមតែ ៣០០ គីឡូម៉ែត្រ​ការ៉េ តែប៉ុណ្ណោះ តែ​ពេល​នេះ​បាន​ពង្រីក​ផ្ទៃដី​ដល់ ៧០០ គីឡូម៉ែត្រ​ការ៉េ​។​

​សម្តេច​តេជោ ក៏បាន​ផ្តល់​អនុសាសន៍​ដើម្បី​ប្រើប្រាស់​មហាវិថី​នេះ​សម្រាប់​ចុះចត​យន្តហោះ នៅពេល​មាន​គ្រាអាសន្ន​ណាមួយ​កើតឡើង​។ សន្តិភាព​ពិតជា​មាន​តម្លៃ​ណាស់​សម្រាប់​ការអភិវឌ្ឍន៍​ប្រទេសជាតិ​អោយមាន​ការរីកចម្រើន​។

​នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ខាងមុខនេះ សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ដែនដី និង សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ និង​កងកម្លាំងប្ដាប់អាវុធ​ត្រូវ​យកចិត្តទុកដាក់​ការពារ​សុវត្ថិភាពដ​ល់​ប្រជាពលរដ្ឋ​អោយបាន​ល្អ រួម​ទាំង​នៅ​តាម​ន់​តំបន់​រមណីយដ្ឋាន​ផ្សេងៗ​ជាដើម​។

​សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​ម្ចាស់​រថយន្តឈ្នូល​ទាំងអ់ស់ សូម​កុំ​តម្លើ​ថ្លៃ​សេវា​ដឹកជ​ញ្ញូ​ន​ខ្លាំមងពេក​នៅ​ក្នុងឱកា​ស​បុណ្យចូលឆ្នាំ​ថ្មី​នេះ​។ ទន្ទឹមនឹងនេះ បងប្អូន​អាជីវករ​ជាពិសេស​នៅ​តាម​រមណីយដ្ឋា​នានា​សូម​កុំ​តម្លើងថ្លៃ​ម្ហូបអាហារ​ជ្រុល​ខ្លាំងពេក​។ យើង​ចំណេញ​តិច​តែ​លក់​បាន​ច្រើន ហើយ​ភ្ញៀវ​ត្រឡប់​មក​វិញ​នោះ​ទើប​ល្អ​។ កុំ​កោរ​គេ កុំអោយ​គេ​មក​តែម្តង ហើយ​បាត់​។ យើង​មាន​ផ្លូវធំ​មែន តែ​សូម​ប្រជា​ពល​បើកបរ​គោរព​ច្បាប់​ចរាចរណ៍​គ្រប់​ទីកន្លែង​។
​សូម​កុំ​លេង​ល្បែង​ណា​ដែល​មិន​សមរម្យ​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​ដូចជា គប់​ជះ​ទឹក ប៉ាត​ម្ស៉ៅ​ជាដើម​។ សូម​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ភ្លើង​អគ្គីភ័យ​ដែល​អាច​មាន​ការឆាបឆេះ​ដោយ​យ​ក្យ​ថា​ហេតុ​ក្នុងពេល​បុណ្យចូលឆ្នាំថ្មី​។​

​មុន​នឹង​បញ្ចប់​សម្តេច​តេជោ​បាន​អញ្ជើញ​បំពាក់​មេដាយ​គ្រឿង​ឥស្សរិយយស​ដល់​មន្ត្រី​ដែល​មាន​ស្នាដៃ​ល្អ ក្នុង​ការអភិវឌ្ឍន៍​។ ក្នុងឱកាស​ចូលឆ្នាំថ្មី​ខាងមុខនេះ សម្តេច​តេជោ ហ៊ុន សែន សូម​ជូនពរ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស សូម​បាន​សប្បាយ​រីករាយ​នៅក្នុង​ក្រុម​គ្រួសារ ជួបតែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់ៗ​គ្នា​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ