ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
នាយករដ្ឋមន្ត្រី​កោតសរសើរ​កីឡាករ​កម្ពុជា បើទោះបី​ចាញ់ ហ្ស៊​កដា​និ ០-៧
Wed,29 March 2017 (Time 01:20 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 1614នាក់)


បន្ទាប់ពី​បញ្ចប់​ការប្រកួត​ភ្លាមៗ​នៅ​រំលង​អ​ធ្រា​ត​ថ្ងៃទី​២៩ ខែមីនា នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​សារ​នៅលើ​បណ្តាញ​សង្គម ដោយ​អបអរសាទរ​ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ដែល​បាន​ខិតខំ​ប្រកួត​ជាមួយ​ក្រុមកីឡា​បាល់ទាត់ ហ្ស៊​កដា​នី​(Cambodia -០ vs Jordan-7)​ក្នុងការ​ប្រកួត​ពានរ​ង្វាន់​ជើងឯក​អាស៊ី​២០១៩ វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ (AFC Asian Cup 2019 Final Group Qualifiers) ដែល​ធ្វើការ​ប្រកួត​នៅ​ពហុ​កីឡដ្ឋាន​អន្ដរជាតិ King Abdullah II​។​

សម្តេច​បាន​កោតសរសើ​រ​ចំពោះ​សមត្ថភាព​កីឡាករ​ជម្រើសជាតិ​កម្ពុជា ដែល​បាន​ខិតខំ​លេង​យ៉ាង​ល្អ​ក្នុង​លក្ខណៈ​មិត្តភាព​អន្តរជាតិ ដែល​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ការរីកចម្រើន វិស័យ​កីឡា​នៅក្នុង​ប្រទេស​កម្ពុជា។​

«​ចាញ់ឈ្នះ​គឺជា​ការធម្មតា សង្ឃឹមថា​ក្មួយៗ​កីឡាករ​នឹង​ខិតខំ លេង​អោយ​កាន់តែ​ល្អ​ដើម្បី​ទទួល​ជ័យជំនះ​នៅក្នុង​ការប្រកួត​លើក​ក្រោយ​»។​

​ជាមួយគ្នា​សម្តេច​ក៏បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​វិស័យ​កីឡា និង​សូម​ជូនពរ​កីឡាបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​នៅ ក្នុងការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ខាងមុខ​ទៀត​៕​


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ