ក្រសួងប្រជុំជាមួយក្រុមហ៊ុនដឹកជញ្ជូន លទ្ធផលក្រុមហ៊ុនចំនួន២៩ សន្យាមិនតម្លើងថ្លៃ
(ភ្នំពេញ)៖ ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរចំនួន២៩បានសន្យាថា ក្រុមហ៊ុនខ្លួននឹងមិនតម្លើងថ្លៃ នាឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះទេ។
ការសន្យាបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយរវាងតំណាងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងក្រសួងសាធារណការ និងដឹកជញ្ជូននាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ។
គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងចាប់ផ្តើមប្រព្រឹត្តធ្វើចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ខាងមុខ ហើយគេជឿថា មានប្រជាពលរដ្ឋខ្មែរមិនតិចទេ នឹងចាកចេញពីរាជធានីភ្នំពេញទៅកាន់ស្រុកកំណើតនៅតាមបណ្តាខេត្តនានា៕