ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
អ្នកនាំពាក្យ ៖ ទាហាន​មួក​ខៀវ​កម្ពុជា​ដែល​បាត់​ខ្លួន​នៅ​អាហ្វ្រិក​កណ្តាល ត្រូវស្លាប់​ទាំងអស់​
Wed,10 May 2017 (Time 01:02 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 767នាក់)


អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ បាន​ឲ្យ​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ដឹងថា ទាហាន​មួក​ខៀវ​កម្ពុជា​ដែល​បាត់​ខ្លួន​ចំនួន​៣​នាក់ ក្រោយ​ការវាយប្រហារ​នៅ​អាហ្វ្រិក​កណ្តាល​នោះ បាន​ស្លាប់​ទាំងអស់ ដោយ​គេ​បាន​រកឃើញ​សាកសព​នៅ​ចម្ងាយ​ប្រមាណ​២​គីឡូម៉ែត្រ​ពី​កន្លែងកើតហេតុ​។​

​គួររំលឹកថា នៅវេលា​ម៉ោង​ប្រមាណ​៨​យប់ ថ្ងៃទី​៨ ខែឧសភា ដែល​ត្រូវ​នឹង​ម៉ោង​២​ទៀបភ្លឺ ថ្ងៃទី​៩ ឧសភា ឆ្នាំ​២០១៧ ម៉ោង​នៅ​កម្ពុជា មាន​ករណី​វាយប្រហារ​ដោយ​ក្រុម​ប្រដាប់អាវុធ​មិន​ស្គាល់​អត្តសញ្ញាណ មកលើ​ក្បួន​ដំណើរ​របស់​កងកម្លាំង​របស់​អង្គការសហប្រជាជាតិ ដែល​ក្នុងនោះ​មាន​កម្លាំង​វិស្វកម្ម​កម្ពុជា​១​ក្រុម​ផងដែរ​។​

​សរុបមក ការវាយប្រហារ ដែល​ត្រូវ​សន្និដ្ឋានថា ជាការ​វាយប្រហារ​រំដោះ​អ្នកទោស​ដោយ​ក្រុម​ឧទ្ទាម បានសម្លាប់​កងកម្លាំង​កម្ពុជា​ចំនួន​៤​នាក់ និង​បណ្តាល​ឲ្យ​របួស​ម្នាក់​។​

​កងកម្លាំង​កម្ពុជា​ដែល​ស្លាប់​ទាំង​៤​នាក់​នោះ​រួមមាន ៖ ១.​លោក​ពលបាលឯក អ៊ឹម សំ បុគ្គលិក​បើកបរ​ប៊ុលដូស៊ែរ , ២.​លោក​អនុសេនីយ៍ត្រី ស៊ា​ង នរិន្ទ ជំនួយការ​ត្រួតពិនិត្យ​គុណភាព​, ៣.​លោក​ពលបាលឯក មុំ តុលា ជំនួយការ​បើកបរ​អ៊ិ​ច​ស្ការ​វ៉ា​ទ័​រ និង ៤.​លោក​អនុសេនីយ៍ត្រី ម៉ៅ អេង បុគ្គលិក​ពេទ្យ​៕​


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ