ស្ថានភាពទឹកទន្លេមេគង្គឆ្នាំ២០១៧នេះ ខ្ពស់ជាងឆ្នាំមុន
យោងតាមការព្យាករកម្ពស់ទឹកជំនន់រដូវវស្សាលើកទី១ ឆ្នាំ២០១៧នេះ របស់ក្រសួងធនធានទឹកបានបង្ហាញថា ភ្លៀងអាចនឹងមានកម្រិតពីមធ្យមទៅច្រើន ទាំងក្នុងអាងទន្លេមេគង្គ ទាំងនៅក្នុងប្រទេសកម្ពុជា។
សម្រាប់ស្ថានភាពទឹកទន្លេមេគង្គក្នុងឆ្នាំ២០១៧នេះ មានកម្រិតខ្ពស់ជាងឆ្នាំមុនៗ ក្នុងនោះ នៅស្ថានីយជលសាស្ត្របាសាក់-ចតុមុខ ទឹកអាចនឹងមានកម្ពស់ ៩,៨០ម៉ែត្រ ដែលអាចចាត់ទុកថា ជាប្រភេទជំនន់មធ្យម។