ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សម្តេចព្រះឧត្តម​ចរិយា​បណ្ឌិត ឈឹង ប៊ុន​ឈាង ប្រារព្ធ​ពិធី​បុណ្យពិសាខបូជា នៅ​វិមាន​តេជះ​
Fri,12 May 2017 (Time 01:26 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 906នាក់)


ភ្នំពេញ​៖ សម្តេចព្រះឧត្តម​ចរិយា​បណ្ឌិត ឈឹង ប៊ុន​ឈាង សមាជិក​ថេរ​សភា ព្រះ​អគ្គាធិការរង​ពុទ្ធិក​សិក្សា​ជាតិ​និង​ជា​ចៅអធិការ​វត្ត វិ​មានតេជៈ បាន​ប្រារព្ធ​ពិធី​បុណ្យពិសាខបូជា​ ពី​ថ្ងៃ​ទី ១០ /១១ ខែ ឧសភា ឆ្នាំ​២០១៧ ត្រូវ​នឹង​ថ្ងៃ​១៥ ពេញ​បូណ៌មី ខែ​ពិសាខ ឆ្នាំ​រកា ព​.​ស ២៥៦១ ​នៅ វត្ត​វិមាន​តេជះ​(​ហៅ​វត្ត​ស្រះចក​) ស្តិតក្នុង​សង្កាត់​ស្រះចក​ខណ្ឌ​ដូនពេញ​រាជធានី​ភ្នំពេញ​។ ដែល​មាន​កម្មវិធី​សូត្រមន្ត កម្មវិធី​សម្តែង​ព្រះធម៌​ទេសនា កម្មវិធី​ព្រះសង្ឃ​សូត្រ​ព​ហ៊ូ​សូត្រ​ក្នុង​ព្រះវិហារ​រហូត​ជិត​ភ្លឺ លុះ​ព្រឹក​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០១៧ ប្រារព្ធ​ពិធី​រាប់​បាត​ដា​ឆ្លង​បុណ្យពិសាខបូជា ព្រះសង្ឃ​ចំនួន​៧០​អង្គ​ជា​កិច្ច​បង្ហើយ​បុណ្យ​នៅ​វត្ត​វិមាន​តេជះ​។ ពិធី​បុណ្យពិសាខបូជា​នេះ ជា​ថ្ងៃ​ប្រជា​ពុទ្ធបរិស័ទ​ខ្មែរ​ប្រារព្ធ ពិធីបុណ្យ «​វិសាខ ឬ​ពិសាខបូជា​» យ៉ាង​មហោឡារិក​ផងដែរ នៅ​តាម​ទី​អារាម​នានា ដើម្បី​ឲ្យ​ដំណើរ​ជីវិត​បាន​ប្រ ព្រឹត្ត​ក្នុង​ផ្លូវជាកុ​សល និង​ជៀសផុត​ពី​អំពើ​អកុសល​ទាំងឡាយ​។​

​តើ​បុណ្យ​វិសាខ ឬ​ពិសាខ​បូ ជា​នេះ មាន​អត្ថន័យ​យ៉ាងណា​?
​បុណ្យ​វិសាខបូជា គឺជា​បុណ្យ​មួយ​យ៉ាង​ធំ ក្នុង​ព្រះពុទ្ធសាសនា​រាប់​ថា ជា​ពុទ្ធា​នុស្ស​រណកិច្ច​ដ៏​សំខាន់ សម្រាប់​រំលឹក ដល់​ព្រះពុទ្ធ​សមណ​គោ​ត្ដម បរមគ្រូ នា​ថ្ងៃពេញបូណ៌មី (​គី​ថ្ងៃ ១៥ កើត​) ខែ​ពិសាខ ដែល​ពុទ្ធសាសនិក​ទាំង​ព្រះ សង្ឃ​ទាំង​គ្រហស្ថ តែង​ធ្វើ​សក្ការបូជា​ប្រកបដោយ​ជំនឿ​ថា ជា​មហាកុសល​ដ៏​ប្រសើរ​។ ការ​ដែល​ប្រា រ​ឰ​ពិធី​បូជា នា​ថ្ងៃ​១៥ កើត ពេញ​បូណ៌មី ខែ​ពិសាខ​នេះ អាស្រ័យ​ដោយ​លោក​អ្នកប្រាជ្ញ​ខាង​ពុទ្ធ​សាសនា បាន កំណត់ទុកក្នុង​គម្ពីរ​បឋមសម្ពោធិ​ថា ជា​មហា​មង្គល អភិលក្ខិតកាល គឺជា​ថ្ងៃ​មហា​មង្គល ត្រូវ​នឹង​ថ្ងៃ​ដែល​ព្រះ​សម្ពុទ្ធ បរមគ្រូ​៖
១-​ទ្រង់​ប្រសូត​ចាក​ឧទរ​មាតា (​ថ្ងៃ​សុក្រ ពេញ​បូណ៌មី ខែ​ពិសាខ ឆ្នាំច មុន ព​.​ស ៨០​ឆ្នាំ​)
២-​ទ្រង់​ត្រាស់ដឹង​អនុ​ត្ដរ​សម្មា​សម្ពោធិញ្ញាណ (​ថ្ងៃ​ពុធ ពេញ​បូណ៌មី ខែ​ពិសាខ ឆ្នាំ​រកា មុន ព​.​ស ៤៥​ឆ្នាំ​)
៣-​ទ្រង់​រំលត់​ខន្ធ​ចូល​កាន់​ព្រះ​បរម​និព្វាន (​ថ្ងៃ​អង្គារ ពេញ​បូណ៌មី ខែ​ពិសាខ ឆ្នាំ​ម្សាញ់ ជា​ការចាប់ផ្តើម​ពុទ្ធ​សករាជ​) សម្ដេចព្រះ​បរម​សាស្ដ្រាចារ្យ​របស់​យើង ទ្រង់​ប្រសូត ត្រាស់ដឹង និង​បរិនិព្វាន សុទ្ធ​តែ​ក្នុង​ថ្ងៃ​ពេញបូណ៌មី ខែ​ពិសាខ ទាំងអស់​ប្លែក​តែ​ឆ្នាំ​ប៉ុណ្ណោះ​។ ព្រោះហេតុនោះ​ហើយ​បានជា​អ្នកប្រាជ្ញ​ចងក្រង ជា​គាថា​ទុក​ដូច្នេះ​ថា ៖​អាសា​ឡ្ហ បុណ្ណ មោក្ក​ន្ដោ វិសា​ខេ យេ​វ និក្ខ​មិ វិសាខបុណ្ណ​មី សម្ពុ​ទ្ធោ វិសា​ខេ បរិ​និ​ឰុ​តោ​
​សេចក្ដី​ថា​៖ ព្រះពុទ្ធ​យាងចុះ កាន់​គភ៌ នៃ​ព្រះ​វរ​មាតា ក្នុង​ថ្ងៃពេញបូណ៌មី ខែ​អាសាធ ទ្រង់​ប្រសូត​ក្នុង​ថ្ងៃ​ពេញ​បូណ៌ មី ខែ​ពិសាខ បាន​ត្រាស់ដឹង​ជា​ព្រះពុទ្ធ​ក្នុង​ថ្ងៃពេញបូណ៌មី ខែ​ពិសាខ និង​ទ្រង់​ចូល​បរិនិព្វាន ក៏​ថ្ងៃពេញបូណ៌មី ខែ ពិសាខ (​ផ្សេង​តែ​ឆ្នាំ​)​។ ជា​ប្រពៃណី ពិធី​វិសាខបូជា គេ​តែង​នាំគ្នា ធ្វើ​ក្នុង​វេលា​រាត្រី ព្រោះ​តម្រូវ​ទៅ​តាម​ពាក្យ​ថា «​បុណ្ណ​មី​» មាន​សេចក្ដី​ថា ខែ​ពេញបូណ៌មី​។​

​ម្យ៉ាងទៀត ការប្រារឰ​ពិធី​ក្នុងពេល​រាត្រី អាស្រ័យ​ដោយ​លក្ខណៈ​ងាយស្រួល​២​យ៉ាង គឺ​ម្យ៉ាង​ដើម្បី​នឹង​បាន​ឱកាស អុជ​គ្រឿង ប្រទីប ជ្វា​លា បូជា​ភ្លើង​អគ្គិសនី​ឲ្យ​ភ្លឺរុងរឿង​រន្ទាល ច្រាល​ឆ្អៅ​ផង និង​ម្យ៉ាងទៀត​ដើម្បី​បើកឱកាស​ឲ្យ ពុទ្ធបរិស័ទ​បាន​ជួបជុំ​គ្នា​ដ៏​ច្រើន​កុះករ​ទាំងប្រុស ទាំងស្រី អាចបំពេញ​កុសល​កម្មនេះ ដោយ​សប្បាយរីករាយ ព្រោះ ពេលយប់​ជា​វេលា​ទំនេរ​ផង​។​

​ពិធី​វិសាខបូជា​ចាត់ទុកថា ជា​បុណ្យ​ដ៏​ធំ ដោយ​មាន​មហាជន​ប្រជាជន ចាស់ ក្មេង ប្រុស ស្រី នៅ​ជុំ​គ្នា​អ៊ូអរ ដោយ នាំ ទៅ​ជាមួយ​នូវ​គ្រឿង​សក្ការបូជា មាន​ទៀន ធូប ផ្កា ភ្ញី និង​ប្រទីបជ្វាលា​តូច​-​ធំ អុជ​បំភ្លឺ​ព្រោងព្រាត នៅ​គ្រប់​វត្ដ​អា រាម​។ និយាយ​រួមការ ធ្វើបុណ្យ​វិសាខបូជា គឺ​ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល​ជា​មហា​មង្គល​អភិលក្ខិតកាល​ទាំង​៣ ដូច ពោល​ខាងលើ​។

​រី​ឯ​ពិធី​ដែល​ធ្វើ​កំណត់ថា ត្រឹមត្រូវ គឺ​ត្រូវ​មាន​ការសម្ដែង​រឿង​ពុទ្ធ​ប្បវត្ដិ តាំង​អំពី​ដើម​រហូត​ដល់​ចប់ ដើម្បី​ជា​គ្រឿង​បណ្ដុះ​ប​សាទ (​សេចក្តី​ជ្រះថ្លា​) សទ្ធា​ឲ្យ កើតមាន ក្នុង​គុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឲ្យ​ខ្លាំងក្លា ឡើង​។ ពិធី​ដែល​ប្រជាជន​ខ្មែរ​យើង​ធ្លាប់ធ្វើ​រួច​ហើយ​ចាត់ទុកជា​បែប​ដែល​ល្អ និង​សមស្រប​ទៅនឹង​ប្រពៃណី ពី បុរាណ​។​

​ប្រភព​កំណើត​នៃ​វិសាខ​បូជា​
– តើ​ប្រទេស​ណា​ជា​អ្នក​ចាប់ផ្ដើម​ធ្វើ បុណ្យ​វិសាខបូជា​នេះ​មុនគេ​?
– តើ​ប្រទេស​កម្ពុជា​យើង​ចាប់ផ្ដើម​ធ្វើ បុណ្យ​វិសាខបូជា​ពី​ត្រឹម​ពេលណា​មក​?
​នៅ ពេល​ដែល​ពុទ្ធបរិស័ទ​ក្នុង​ប្រទេស​គោរព​ប្រតិ​ប​ត្ដិ​ពុទ្ធសាសនា​ទាំងឡាយ បាន​ជ្រួតជ្រាប​អំពី​អភិលក្ខិតកាល និយម គឺ​ថ្ងៃ​ប្រសូត ត្រាស់ដឹង និង​បរិនិព្វាន​របស់​ព្រះសម្មាសម្ពុទ្ធ​ថា សុទ្ធតែ​នៅ​ថ្ងៃ​ពេញបូណ៌មី ខែ​វិសាខ ហើយក៏ នាំគ្នា​ធ្វើ​ពិធី​វិសាខបូជា​ជា​រៀង​រហូត​តាំងពី​បុរាណកាល​មក​។​
​តាម​ការស្រាវជ្រាវ​ឃើញថា ការធ្វើ​ពិធី​វិសាខបូជា​នេះ ពុំមែន​ធ្វើ​ក្រោយ​ព្រះ​ពុទ្ធបរិនិព្វាន​ទៅ​ថ្មីៗ​នោះទេ គឺ​ធ្វើ​ក្រោយ ពេល ដែល​ព្រះពុទ្ធ​បរមគ្រូ​ទ្រង់​បរិនិព្វាន​កន្លង​ទៅ​ជា​ច្រើន​រយ​ឆ្នាំ​។​

​បញ្ជាក់ៈ បុណ្យ​វិសាខបូជា​ត្រូវ បាន​អង្គការសហប្រជាជាតិ​ទទួលស្គាល់​ចំពោះ​បណ្ដា​ប្រទេស កាន់​ព្រះពុទ្ធសាសនា លើ​សាកលលោក ក្នុងនោះ​មាន​ប្រទេស​កម្ពុជា​ផង​ដែរ តាំងពី​ឆ្នាំ​២០០០​មកម្ល៉េះ​។​

​ចំណែក​ប្រទេស​កម្ពុជា ដែល​មាន​ព្រះពុទ្ធសាសនា បាន​មក​ប្រតិស្ឋាន​តាំងពី​ដំបូង ហើយ​ស្ថិត​នៅ​ជា​ប្រទេស​មាន ឥស្សរ​ភាព ជា​យូរណាស់​មកហើយ តែ​បើ​តាម​ការស្រាវជ្រាវ ពិនិត្យមើល​ក្នុង​ព្រះ​រាជពង្សាវតារ ឬ​ក្នុង​សេចក្ដី កំណត់ហេតុ​ផ្សេងៗ​តាំងពី​សម័យ​នគរ​ភ្នំ “​ហ្វូណន​” រហូតមក​ដល់​សម័យ​ក្រុង​លង្វែក មិន​ប្រាកដ​ថា មាន​ទំនៀម ធ្វើ​វិសាខបូជា​ឡើយ​។

​តែ​បើ​យោង​ទៅលើ​សេចក្ដី​ថា ព្រះពុទ្ធសាសនា​លទ្ធិ​លង្កា បាន​ផ្សាយ​ចូលមក កម្ពុជរដ្ឋ​ក្នុង សម័យ​ជាមួយគ្នា​នឹង​ក្រុង​សុខោទ័យ គួរ​សន្និដ្ឋានបានថា មាន​ទំនៀម​ធ្វើ​វិសាខបូជា​រួចមកហើយ ដូចជា​ប្រទេស ថៃ​ដែរ តែ​កម្ពុជា​យើង​ពុំ​ឃើញ​មាន​ឯកសារ​ជា​ភស្ដុតាង ឬក៏​មាន​ដែរ តែ​ត្រូវ​រលាយ​សាបសូន្យ​អស់​ទៅ​។​

​លុះ​ចំណេរ យូរលង់​មក គឺ​ក្នុង​សម័យ​ក្រុង អយុធ្យា​ខាង​ថៃ និង​ក្នុង​សម័យ​ក្រុង​លង្វែក ខាង​ខ្មែរ ទំ​នៀម ទំលាប់​ធ្វើ វិសាខ​បូជា ត្រឡប់​ជា​សាបសូន្យ​ទៅវិញ ដូចជា ភ្លេច​សូន្យឈឹង​ទាំងស្រុង ព្រោះ​មិន​មាន​ប្រាកដ ក្នុង​ឯកសា​រណា មួយ​ថា បាន​ធ្វើ​ឡើយ​។ ទាំងនេះ​ព្រោះ​ហេតុអ្វី​?
​តាម​ការសន្និដ្ឋាន​ឃើញថា​
១- ព្រោះ​ព្រះសង្ឃ​អំពី​លង្កា​នោះ​ផុត រលត់​អស់​ទៅ​
២- ព្រោះ​រឿង​បឋមសម្ពោធិ​កថា ស្ដីពី រឿង​ពុទ្ធ​ប្រវត្ដិ​ក្នុងពេលនោះ មានតែ​ភាសាបាលី ហើយ​នៅ​រា​ត់រាយ ក្នុង​គម្ពីរ ព្រះ​ត្រៃបិដក ខ្លះ​ក្នុង​អដ្ឋ​កថា ខ្លះ​ពុំ​ទាន់​ចងក្រង​រួបរួម និង​ពុំ​ទាន់​បាន​ប្រែ​រៀបរៀង​ជា​ភាសា​សំរាប់​ជាតិ​នៅឡើយ​។ រី​ឯ​អ្នកស្រុក​ក៏​ពុំ​ទាន់​ជ្រួតជ្រាប​ជា​ទូទៅ​គ្រប់​គ្នា មាន​តែ​ព្រះសង្ឃ ដែល​ចេះ​ភាសាបាលី ទើប​អាច​ដឹង​បាន​ខ្លះ ព្រោះ ហេតុនេះហើយ​ទើប​ពិធីបុណ្យ​វិសាខបូជា ត្រូវបាន​សាបសូន្យ​ទៅវិញ ។​

​ចំណេរ​ក្រោយមក ប្រទេស​ថៃ​ក្នុងសម័យ​ក្រុង​ទេព “​បាងកក​” តាម​សេចក្ដី​ដែល​មាន​ក្នុង​សៀវភៅ ព្រះរាជ​ពិធី​ស៊ិប សងដឿន​ថា ក្នុង​រជ្ជកាល​ទី​២ ក្នុង​ឆ្នាំឆ្លូវ នព្វ​ស័ក ពុទ្ធ​សករាជ ២៣៦០ គ្រិស្ដ​សករាជ​១៨១៧ ទើប​កើត​មាន​ពិធី វិសាខ​បូជា ដោយ​ពេលនោះ មាន​សម្ដេច​ព្រះសង្ឃរាជ​១​ព្រះអង្គ​ព្រះនាម “​មី​” នៅ​វត្ដ​រាជ​បូរណៈ​មក​ថ្វាយព្រះព​រ សុំ​ឲ្យ​ទ្រង់​ធ្វើ​វិសាខបូជា​ជាដំបូង​។ ឯ​របៀប​ធ្វើ​ពិធី​ក៏​ប្រហាក់ប្រហែល​គ្នា​នឹង​របៀប​ធ្វើ​នៅក្នុង​ក្រុង សុខោទ័យ ប៉ុន្ដែ មិនសូវ​ជា​អធិកអធម​ដូច​គ្រា​នោះ​ទេ​។​

​ចំណែក​នៅ​ប្រទេស​កម្ពុជា​វិញ ក្នុងសម័យ​ជាមួយគ្នានេះ ប្រហែលជា​មិនទាន់​មាន​ទំនៀម​ធ្វើ​នៅឡើយ ដោយ ហេតុ ថា ការធ្វើ វិសាខបូជា​នៅ​ប្រទេស​ថៃ​ក្នុង​ជំនាន់​នោះ នៅ​មិនទាន់​មាំមួន​នៅឡើយ ទាំង​គម្ពីរ​បឋមសម្ពោធិ ដែល សម្រាប់​ប្រើប្រាស់​ក្នុង​ការ​នេះ ក៏​មិន​ទាន់​មាន​នៅឡើយ​ដែរ ហើយ​ទំនងជា​មិនទាន់​បាន​ជ្រួតជ្រាប ដល់​ប្រជាជន ខ្មែរ​ផង​។​

​ឯ​គម្ពីរ​បឋមសម្ពោធិ ជា​រឿង​ពុទ្ធ​ប្រវត្ដិ​ដំណាលរឿង​ចាប់​ផ្ដើម​តាំងពី​ព្រះអង្គ​ចុះ​ចាក​តុសិត​ទេវលោក មក​យក កំណើត​ជា​ព្រះរាជបុត្រ​ព្រះបាទ​សុទ្ធោទនៈ និង​ព្រះ​នាង​មហាមាយា​នៅ​នគរ​កបិល​ព​ស្ដុ ក្នុង​មជ្ឈិមប្រទេស រៀង រាប​ដរាប​ដល់​ទ្រង់​បាន​ត្រាស់​ជា​អង្គ​ព្រះពុទ្ធ ប្រោស​សត្វ ហើយ​ស្ដេច​ទ្រង់​រំលត់​ខន្ធ​ចូល កាន់​ព្រះ​បរម​និព្វាន​ជាទី បំផុត​។​

​គម្ពី​រ បឋមសម្ពោធិ​នេះ អ្នកប្រាជ្ញ​តែង​ឡើង​សំរាប់​ប្រើប្រាស់​ទេសនា​នៅក្នុង​បុណ្យ​វិសាខបូជា​។ ព្រោះថា​ការ​ដែល នាំយក​ប្រវត្ដិ​របស់​រឿងនេះម​ក​សម្ដែង ដើម្បី​ជា​ភស្ដុតាង​បញ្ជាក់​ឲ្យដឹងថា វិសាខបូជា​កើតឡើង​ពិតប្រាកដ នោះ​ពី ត្រឹម​ពេលដែល​កើត​គម្ពីរ​នេះ​ឡើង​។

​គម្ពីរ​នេះ​កើត​មាន​ប្រាកដ​ឡើង​នៅ​ប្រទេស​ថៃ ក្នុង​រជ្ជកាល​ព្រះបាទ សម្ដេច ព្រះ​ណាំង​ក្លៅ “​រជ្ជកាល​ទី​៣” ជាដំបូង ហើយ​ក្នុង​ជំនាន់​នោះ គម្ពីរ​នេះ​មាន​២​ប្រភេទ​គឺ​៖
១- បឋមសម្ពោធិ​សង្ខេប មាន​២០​បរិច្ឆេទ មិន​មាន​ឈ្មោះ​អ្នកនិពន្ធ​ពិតប្រាកដ​ទេ ប្រហែល​ជា​និពន្ធ​ឡើង ក្នុង​រជ្ជ កាល ទី​២​។​
២- បឋមសម្ពោធិ​វិត្ថារ ជា​ភាសា​មគធៈ​មាន​២១​ខ្សែ ឬ​៣០ បរិច្ឆេទ​ទាំង​ជា​ភាសាបាលី និង​សម្រាយ​។​
​ព្រះបាទ សម្ដេចព្រះ​ណាំង​ក្លៅ ទ្រង់​អារាធនា​សម្ដេចក្រុមព្រះ​បរមានុ​ជិត ជិនោរស សង្ឃរាជ​នៅ​វត្ដ​ព្រះ​ជេតព័ន ក្នុង​ក្រុង​ទេព​ឲ្យ​និពន្ធ​ឡើង​។ សម្ដេចក្រុមព្រះ​អង្គ​នេះ បាន​រួបរួមសេចក្ដី​ចេញពី​គម្ពីរ​ផ្សេងៗ និង​និពន្ធ​បន្ថែម​ឡើង ខ្លះ ក្នុង​ពុទ្ធសករាជ​២៣៨៧ គ្រិស្ដ​សករាជ​១៨៤៥​។​

​ចំណែក​ប្រទេស​ខ្មែរ​យើង គម្ពីរ​បឋម សម្ពោធិ​ជា​ភាសា​មគធៈ មាន​២១​ខ្សែ ឬ​៣០ បរិច្ឆេទ​។ គម្ពីរ​ជា​សំ​រាយ​មាន​៣ បែប​គឺ​១ ហៅថា បឋមសម្ពោធិ​សង្ខេប ឬ​ហៅ​ថា “​បឋម​ត្រាស់​” មាន​៥-៦​ខ្សែ ឬ​មួយ​ខ្សែ​ចប់ ពណ៌នា​សេចក្ដី​តាំងពី ព្រះអង្គ​យាង​ចុតិ​ចាក​តុ​សិត មក​ចាប់​បដិសន្ធិ​ជា​ឱរស​ព្រះបាទ​សុទ្ធោទនៈ និង​ព្រះ​នាង​សិរិ​មហាមាយា រហូតមក ត្រឹម​ព្រះអង្គ​ចេញ​ទ្រង់​ព្រះ​ផ្នួស បាន​ត្រាស់​ជា​ព្រះពុទ្ធ​។ អត្ថបទ​នេះ​មិនដឹង​ជា​អ្នកណា​ជា អ្នកនិពន្ធ ហើយ​និពន្ធ​ពី ក្នុង ពុទ្ធសករាជ​ណា​ទេ​។ តែ​តាម​ការសង្កេតមើល​ពាក្យពេចន៍ ក្នុង​គម្ពីរ​នោះ ឃើញថា មិន​ជា​ចាស់​ណាស់ណា​ទេ យ៉ាង​យូរ​ណាស់​ត្រឹម​សម័យ​ក្រុង​ឧដុង្គ ខាងដើម​។ គម្ពីរ​នេះ​គេ​ច្រើន​ប្រើ​សំរាប់ ទេសនា​ក្នុង​ពិធីបុណ្យ អភិ​សេក ព្រះពុទ្ធ​រូប​ផង​។​

​គម្ពីរ​ទី​២ ហៅថា បឋមសម្ពោធិ​វិត្ថារ មាន​៣០​បរិច្ឆេទ​។ គម្ពីរ​នេះ សម្ដេចព្រះ មហាសុមេធាធិបតី ព្រះសង្ឃរាជ ជួន ណាត (​កាល​នៅ​ជា​សង្ឃនាយក​) បាន​មាន​ថេរ​ដីកា​ថា មហា​ណាក មហា​ភូ និង​អាចារ្យ សន​។​ល​។ នៅ​ខេត្ដ​បាត់ ដំបង បាន​ប្រែ​ចេញពី បឋម​សម្ពោធិ​វិត្ថារ​របស់​សម្ដេច​ក្រុមព្រះ បរមានុ​ជិត ជិនោរស ក្នុងសម័យ​ព្រះ​យ៉ាក​ថា ថន “​ត​ទាធរ​” ឈុម ធ្វើ​ជា​ចៅ​មឿង​បាត់ដំបង ហើយ​ដែល​បាន​ផ្សព្វផ្សាយ​។​

​នៅ​ប្រទេស​កម្ពុជា​៖ បុណ្យ វិសាខ​បូជា តាម​ដែល​ចាស់ទុំ អ្នកមុខអ្នកកា​រទាំង​ឡាយ​តំណាល​តៗ​គ្នា​បានឲ្យដឹងថា គេ​បាន​ផ្ដើម​ធ្វើ​ក្នុង​រជ្ជកាល ព្រះបាទ សម្ដេចព្រះ​ហរិរក្ស​រាមា​ឥស្សរាធិបតី “​ព្រះ អង្គឌួង​” ដែល​គង់នៅ​ក្នុង​ឧដុង្គ​ជា ដំបូង​ព្រោះថា កាល ក្នុង​ពុទ្ធសករាជ ២៣៩៧ គ្រិស្ដ​សករាជ​១៨៥៤ សម្ដេច​ព្រះ​អង្គ​ឌួង ទ្រង់​សព្វ​ព្រះរាជ​ហ​ឫ ទ័យ​ស្នើសុំ​ទូទៅ​ក្នុង​កម្ពុជរដ្ឋ​។​

​គម្ពីរ​ទី​៣ ហៅថា “​បឋមសម្ពោធិ​កថា​” គឺ បឋមសម្ពោធិ​វិត្ថារ​នោះ​ឯង​ដែល​ព្រះឥន្ទ​មុនី “​ប៉ែន​” គង់​នៅ​វត្ដ​បទុម​វ​តី ក្រុង ភ្នំពេញ ប្រែ​និង​រៀបរៀង​ចេញពី​ច្បាប់​របស់​សម្ដេច​ព្រះ មហា​សង្ឃរាជ “​សា​” ក្នុង​រជ្ជកាល​ព្រះបាទ សម្ដេចព្រះ ស៊ីសុវត្ថិ មាន​៣០​បរិច្ឆេទ ដូច​ច្បាប់ដើម​។ គម្ពីរ​នេះ​មាន​ជា​បែបបទ​សំរាប់ ទេសនា​ក្នុង​ថ្ងៃ​វិសាខបូជា ក្នុង​វត្ដ គណៈ ធម្ម យុ​ត្ដិក​និកាយ​ទូទាំង​ប្រទេស​ខ្មែរ​៕
(​បន្ត​ថ្ងៃក្រោយ​)


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ