ថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ព័ត៌មានថ្មីបំផុត
សង្ស័យបើកលឿនកាច់ចង្កូតមិនទាន់ជ្រុលទៅបុកគូទរថយន្តសន្លប់ស្តូកស្ដឹង! **|** អភិបាលខេត្តកំពង់ចាម ប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនគ្រួសារវីរយុទ្ធជនជួរមុខ នៅស្រុកកងមាស **|** កសិករ១១នាក់ នៅស្រុកអង្គធំ ត្រូវបានចាប់ខ្លួន **|** រយៈពេល៩ ខែ គ្រោះថ្នាក់ចរាចរណ៍នៅខេត្តសៀមរាបមានការថយចុះជាងឆ្នាំមុន **|** ឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបណែនាំឱ្យរៀបចំបន្ទប់អគ្គិសនីនៅក្នុងក្រុងសៀមរាបគូសជារូបគំនូរសិល្បៈ បង្ហាញពីវប្បធម៌ និងទំនៀមទម្លាប់ប្រពៃអ្នកស្រុកអង្គរ **|** ប៉ូលិសខេត្តសៀមរាបចាប់ខ្លួនជនសង្ស័យម្នាក់ក្រោយប្រើកាំបិតចាក់លើស្ត្រីរបួសធ្ងន់ **|** អាជ្ញាធរខេត្តកណ្ដាល ជំរុញដល់មន្រ្តី ឃុំ សង្កាត់ រៀបចំឯកសារអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់ ពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មានឯកសារគ្រប់គ្រាន់ **|** សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយមនុស្សធម៌ជួនគ្រួសារភៀសសឹក **|** រថយន្តព្រុសបុកជាមួយម៉ូតូនៅក្បែរសាលារៀនវត្តបូព៌ **|** ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំកិច្ចពិគ្រោះយោបល់ស្តីពីការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ និងតំបន់បឹងទន្លេសាប **|** អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ១០០គ្រឿង ជូនកងពលធំអន្តរាគមន៍លេខ៣ **|** សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ(RBC) **|** រដ្ឋបាលខេត្តសៀមរាបសូមថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ស្មោះសររបស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ដល់សមរភូមិជួរមុខ គ្រួសារទ័ព និងប្រជាជនដែលបានជម្លៀសពីតំបន់សមរភូមិចូលមកភូមិសាស្ត្រខេត្តសៀមរាប តាមរយៈរដ្ឋបាលខេត្តសៀមរាប **|** ឯកឧត្តមប្រាក់​ សោភ័ណ អភិបាលខេត្តសៀមរាប និងក្រុមការងារ នៅថ្ងៃនេះបាននាំយកនូវថវិកាចំនួន​ ៨០លានរៀល​ និងសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ និងលោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ដេីម្បីប្រគល់ជូនដល់គ្រួសារលោក​ព្រីន្ទបាលឯក​ ឆាត​ ឈៀន​ ដែលបានពលីកាលថ្ងៃទី២៦​ ខែកក្កដា ឆ្នាំ២០២៥​ តំបន់ភ្នំទ្រព្យ។ **|** សម្ដេចធិបតីហ៊ុន ម៉ាណែត៖ ខ្ញុំប្រាប់ថា អារម្មណ៍ពេលនេះអត់នៅជាមួយពណ៌សក់របស់ខ្ញុំទេ **|**

ព័ត៌មានចាស់ៗ

Thu,08 November 2018 (Time 10:20 AM)
ដោយ សម្លេងខ្មែរពិត

ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់​ឆ​អគារ​សេនាធិការដ្ឋាន​នៃស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​
ខេត្ត​ត្បូងឃ្មុំ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹម​ខឿន អគ្គស្នងការ​រង តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ព្រឹក​ថ្ងៃទី​៧​ខែវិច្ឆិការ​ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ជា​គណអធិបតី​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា បើក​ការដ្ឋាន សាងសង់​អគារ​សេនាធិការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ដែល​មាន​ការអញ្ជើញ​ចូលរួម ពី​លោកស្នងការ​នគរបាល​ខេត្ត ជាប់​ព្រំប្រទល់​និង​នាយក​មន្ទីរ​នគរបាល មេបញ្ជាការ​កង​ទព័​ការពារ​ព្រំំ​ដែន ខេត្ត​តៃនិញ និង​ខេត្ត​ប៑ិ​ន​ភឿក​នៃ​សារធារណរដ្ឋ​សង្គម​និយម​វៀតណាម​។ ​លោក​ឧត្តមសេនីយ៍ទោ បែន រត្ន័ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បានអោយដឹងថា ខេត្ត​ត្បូងឃ្នុំ​ត្រូវបាន​ប្រកាស​អោយ​ដំណើរការ​រដ្ឋបាល​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២​ខែ​មិថុនា​ឆ្នាំ​២០១៤ ហើយ​ក្នុង​អន្តរកាល​កន្លងមក ស្នងការដ្ឋាន ត្រូវ​បាន​ខ្ចី​អគារ​សាលាស្រុក​ពញាក្រែក ធ្វើការ​បណ្តោះអាសន្ន​អស់​រយះពេល​៤​ឆ្នាំ​មកហើយ នៅពេល​នោះ​ឯកឧត្តម ប្រាជ្ញ​ចន្ទ​អតីត​អភិបាលខេត្ត​ត្បូងឃ្មុំ​បាន​ផ្តល់​ដី​៦. ៥​ហិច​តា សម្រាប់​កសាង ស្នងការដ្ឋាន តែ​ពុំ​ទាន់​ទទួលបាន​ថវិកា​រដ្ឋ​នៅឡើយ​។​ ​លោកស្នងការ​បាន​បន្ត​ថា បច្ចុប្បន្ននេះ ក្រោម​ការដឹកនាំ​របស់​សម្តេច​ក្រឡាហោម ស ខេង ឩ​បនាយ​ករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​និង​ជា​ពិសេស​មាន​ការចង្អុល​ដឹកនាំ​ផ្ទាល់​ពី​ឯកឧត្តម​នាយ​ឧត្តមសេនិយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បាន​ផ្តល់​មូលនិធិ​សប្បុរស​និង​បានកំណត់​គោលដៅ​ដល់​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ដើម្បី​ស្វះស្វែង​រក​មូល​នីធិ​សប្បុរសជន​នានា ដើម្បី​សាងសង់​អគារ​សេនាធិការដ្ឋាន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ដែល​មាន​ទំហំ​១.៨០០​ម កំពស់​២​ជាន់ ធ្វើ​អំពី​បេតុង ប្រក់​ក្បឿង ។​ អានបន្ត

Thu,08 November 2018 (Time 10:16 AM)
ដោយ សម្លេងខ្មែរពិត

​ប្រសា​ស​ន៏​ទាំងស្រុង​សម្តេច​តេជោ​ហ៊ុន សែន​អញ្ជើញ​ជួប​សួរសុខទុក្ខ​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ជាង ២​ម៉ឺន នាក់​នៅក្នុង​ខេត្ត​តាកែវ
នៅ​ព្រឹក​ថ្ងៃ​ពុធ ១៤​រោច ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី ២៣,៤៦៦​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​២០​មក​តាម​ស្រុក​នានា​នៅក្នុង​ខេត្ត​តាកែវ​។ ពិធី​សំណេះសំណាល​នេះ​បាន​ធ្វើឡើង នៅ​ភូមិ​ថ្នល់​ទក្សិណ ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ​។ ​រោងចក្រ​សហគ្រាស​ទាំង​២០ ដែល អនុញ្ញាត​ឲ្យ​កម្មករ កម្មការិនី​ជួប​សំណេះសំណាល​ជាមួយ សម្តេច​តេជោ គឺ​មាន​រោងចក្រ​កាត់ដេរ សម្លៀក​បំពាក់​១៣, រោងចក្រ​ផលិត​ស្បែកជើង​ចំនួន​៦ និង​បោះពុម្ព​លើ​សម្លៀក​បំពាក់​ចំនួន​១​។ ផលិត ផល​ទាំងអស់​ត្រូវបាន​នាំចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ប្រទេស​។​សម្តេច​តេ​ជោបាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ផងដែរ​ចំពោះ​កូន​ក្មួយ​ទាំងអស់​ដែល​បាន​ផ្តល់​ការគោរព ស្រលាញ់ ដល់​សម្តេច​តេជោ​រហូតមក​។ ​ទន្ទឹមនឹងនេះ​ដែរ សម្តេច​តេជោ ក៏​បាន​អរគុណ ម្ចាស់​រោងចក្រ​ទាំងអស់​ដែល​បានអនុញ្ញាត​ឲ្យ​កូន​ក្មួ​យក​ម្មករ​បាន​ឈប់​សំរាក​នៅ​ល្ងាច​ថ្ងៃ​នេះ​ដោយ​មាន​ប្រាក់​ឈ្នួល​ពេញ​។ នេះ​គឺ​បាន​បង្ហាញ​ពី​ក្តីស្រឡាញ់​និង​យកចិត្តទុកដាក់ ព្រមទាំង​សាមគ្គីភាព​ល្អ​រវាង កម្មករ និង​ម្ចាស់​រោងចក្រ​។​ ​ថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន សប្បាយរីករាយ​ជា​ខ្លាំង​ដែល​បាន​អញ្ជើញ​ជួប​សំ​ណេះ សំ​ណា​ល ជាមួយ​កូនក្មួយ​កម្មករ កម្មការិនី ជាថ្មី​ម្តងទៀត​នៅក្នុង​ខេត្ត​តាកែវ​។ សម្តេច​តេជោ បាន​មានប្រសាសន៍ ថា នៅ​ខេត្ត​តាកែវ មាន​ការផ្លាស់ប្តូរ និង​មាន​ភាព​រីកចម្រើន​ជាច្រើន​ហើយ លើកលែង​តែ​ផ្លូវជាតិ​លេខ​២ ដែល​ត​ភ្ជាប់​ពី​ព្រែក​ហូ​តាខ្មៅ​ទៅ​ផ្លូវ​ជាតិ​លេខ​៣ នៅ​មាន​សភាព​ដដែល​គឺ​មិនទាន់​បាន​អនុវត្ត​។ សម្តេច តេជោ​នាយករដ្ឋមន្ត្រី សូមឲ្យ​ក្រសួង​សាធារណ​ការ និង​ដឹកជញ្ជូន​ពិនិត្យ​ឡើងវិញ​ហើយ ធ្វើយ៉ាងណា ឲ្យ​ការកសាងសង់​ផ្លូវជាតិលេខ​២ បាន​ដំណើរការ​ឆាប់រហ័ស ព្រោះ​ប្រជាពលរដ្ឋ​ត្រូវការ​ធ្វើ​ដំណើរ​។​ ​សម្តេច​តេជោ ហ៊ុន សែន បាន​រំលឹក​ពី​សម័យ​មុន​ឆ្នាំ​១៩៧៩ កម្ពុជា​ទទួល​រង​នូវ​ភាព​ខ្ទីចខ្ទាំង ហេ​ដ្ឋា​ច​រនា​សម្ព័ន្ធ​ខូចខាត​ស្ទើ​ទាំងស្រុង តែ​ក្រោយ​ពី​បញ្ចប់សង្គ្រាម​ក្រោម​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់ សម្តេច​តេជោ បាន​ធ្វើឲ្យ​ប្រទេស​កម្ពុជា​មាន​ការីកចម្រើន​យ៉ាងខ្លាំង​ដូច​សព្វថ្ងៃនេះ​។ ​ទាំងអស់នេះ​បាន មក​ពី​ការចូលរួម​ពី​ឪពុក​ម្តាយ និង​ពី​ជីដូន​ជីតា​របស់​ក្មួយៗ ដែល​បាន​សម្រេច​នូវ​កិច្ចការ​ទាំងឡាយ ដើម្បី​បាន​មក​វិញ​នូវ​សន្តិភាព និង​ការអភិវឌ្ឍន៍​ដូច​បាន​ឃើញ​ស្រាប់​នៅ​ពេល​នេះ​។ ទទ្ទឹម​នឹង​នេះដែរ សម្តេច​តេជោ ហ៊ុន សែន ស្នើសុំ​ឲ្យ​កូន​ក្មួ​យក​ម្មក​រក​ម្មកា​រ​នី​ទាំងអស់ រួមគ្នា​ថែរក្សា​សន្តិភាព​ដែល​ជា​មូលដ្ឋានគ្រឹះ​ចំបង​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​រីកចម្រើន​បន្ត​ទៀត​។​ ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន សន្យា​ជាមួយ​កូនក្មួយ​កម្មករ​ថា​នឹង​បន្ត​ដំណើ​ជាមួយ​កូនក្មួយ​កម្មករ​ក្នុង​រយៈពេល​១០​ឆ្នាំ​ទៀត ដើម្បី​នៅ​មើលថែ និង​រួមសុខ​រួមទុក្ខ​ជាមួយ​កូនក្មួយ​កម្មករ​កម្មក​រ​នី និង​ប្រជាពលរដ្ឋ​ទាំងអស់​។ ជាថ្មី​ម្តងទៀត សម្តេច​តេជោ​នាយករដ្ឋមន្ត្រី រំ​ឮ​ក​ដល់​ម្ចាស់​រោងចក្រ​ត្រូវ​មាន​ការគោរព​ស្រលាញ់ គិតគូ និង​យកចិត្ត​ទុក្ខ​ដាក់​ឲ្យបាន​ដិតដល់​ចំពោះ​កម្មករ​។ ​ចំពោះ​កម្មករ​វិញ​គឺ​ត្រូវ​ខិតខំ​បំពេញ​តួនាទី ការងារ​ឲ្យបាន​ល្អ​ត្រលប់​មកវិញ​ដើម្បី​បង្កើត​បាន​សាមគ្គីភាព​រវាង​ម្ចាស់​រោងចក្រ​និង កម្មករ​។ ​ទន្ទឹម​នឹង នេះ​ម្ចាស់​រោងចក្រ​ត្រូវ​ខិតខំ​កសាង​បន្ថែមទៀត​នូវ​អ្វី​ដែល​ខ្វះខាត​នៅ​តាម​រោងចក្រ​ខ្លួន​ដូចជា គិលាន ដ្ឋា​ន កន្លែង​ទទួលទាន​អាហារ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​កម្មក​រ​ពេល​ទទួលទាន​អាហារ និង​នៅ ពេល​សង្គ្រោះបន្ទាន់​។ ​សម្តេច​តេជោ ចង់អោយ​រោងចក្រ​ទាំងអស់ ដែល​បាន​វិនិយោគ​នៅក្នុង ប្រទេស កម្ពុជា​ក្លាយទៅជា​សហគមន៍​ដ៏​សុខសាន្ត​មួយ​។ នៅ​ឆ្នាំ ២០១៩ ខាងមុខនេះ តម្លៃ​អគ្គិសនី​នឹងមាន តម្លៃ​ទាប​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ម្ចាស់​រោងចក្រ និង​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ ។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា នៅ​ថ្ងៃ​សុក្រ ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​នឹង​ចូលរួម​អបអរសាទរ ថ្ងៃ​ទិវា​បុណ្យ​ឯករាជ​ជាតិ ដែល​ជា​ស្នារ​ព្រះ​ហ​ស្ថ របស់​អតីត​ព្រះមហា​ក​ត្រ​កម្ពុជា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ដែល​បាន​យក​ឯករាជ្យ​ជូន​ជាតិ និង​ប្រជាពលរដ្ឋ​ទាំងអស់​។ ​ទន្ទឹម​នឹង​នេះ​ផង​ដែរ សម្តេច​តេ​ជោបាន​រឹលឹក​ជា​ថ្មី​ម្តងទៀត ថា​កម្ពុជា​នឹង រៀបចំ​ពិធី​បុណ្យ​ដ៏​ធំ​មួយ​ដើម្បី​ដើម្បី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ​រំលឹក​ខួប ២០​ឆ្នាំ ដែល​មាន​រយៈពេល​៣​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២៩-៣១ ខែ​ធ្នូ ២០១៨ ខាងមុខនេះ​។ ​ដើម្បី​ជំរុញ​ការអនុវត្ត​ការងារ​អោយមាន​ប្រសិទ្ធភាព សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​បន្ត​ដាក់ចេញ​នូវ​អនុសាសន៍​សំខាន់ៗ​១០​ចំណុច​ដូចខាងក្រោមៈ​ ១)​ត្រូវ​អនុវត្ត​បើក​ប្រាក់ខែ​អប្ប​បរិ​មាដ​ល់ក​ម្មករ​ក្នុង​ឆ្នាំ ២០១៨ គឺ ១៧០ ដុល្លារ បើ​ក្រុមហ៊ុន​ផ្តល់​ជូន​កម្មករ​លើស​នេះ​គឺ​រិត​តែ​ល្អប្រសើរ​។ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០១៩ ទៅ គឺ​ប្រាក់ខែ​អប្ប​បរិ​មាក​ម្មករ​គឺ ១៨២ ដុល្លារ​សហរដ្ឋអាមេរិក​។​ ២)​ត្រូវអនុវត្ត​ការចុះពិនិត្យ​នៅតាម​មន្ទី​ពេទ្យ​រដ្ឋ​ចំពោះ​ការពិនិត្យ​សុខភាព និង​ការព្យាបាល កម្មក​រកម្ម ការិនី រោងចក្រ រួម​ទាំង​កីឡាករ កីឡា​ការិនី ក្រុមប្រឹក្សា​ភូមិ ឃុំ ក៏​ត្រូវបាន​អនុវត្ត​ដូចគ្នា​ជា ពិសេស​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង​ក្រសួង​ការងារ​ត្រូវធ្វើ​អោយបាន​ម៉ត់ចត់​។​ ៣)​ត្រូវ​អនុវត្ត​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​សំរាលកូន​គឺ​នឹង​ទទួលបាន​ពេលវេលា​ឈប់សម្រាក ពី​ការងារ​រយៈ ពេល​៣​ខែ ហើយ​ទទួលបាន​ប្រាក់ខែ ១២០% (៥០% ដោយ​ក្រុមហ៊ុន និង ៧០%​ដោយ​បេឡា​ជាតិ​) ក្រសួង​ពាក់ព័ន្ធ​ត្រូវ​តាមដាន​ការងារ​ឲ្យបាន​ដិតដល់​ចំពោះ​ការអនុវត្ត​សកម្ម​ភាព​នេះ​។​ ៤)​ត្រូវ​អនុវត្ត​ចំពោះ​កម្មការិនី​សម្រាល​បាន​កូន​(១)​គឺ​ទទួល​ថវិកា​៤០​ម៉ឺន​រៀល​និង​ពិនិត្យ​ផ្ទៃពោះ​ដោយ​ឥតគិតថ្លៃ​។ បើ​សម្រាល​បាន​កូនភ្លោះ (២) គឺ​ទទួលបាន​ថវិកា​៨០​ម៉ឺន​រៀល​។ បើ​សម្រាល​បាន កូន​(៣)​គឺ​ទទួលបាន​ថវិកា​១​លាន​២​សែន​រៀល​ហើយ​បូក​ប្រាក់ឧបត្ថម្ភ​ចំនួន​៥​លាន​រៀល​ទៀត​ពី​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ឋ​បណ្ឌិត​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ជម្រាប​ផងដែរ​ថា នៅ​ពេល​ដ៏​ខ្លី ខាងមុខនេះ ចំពោះ​កូន​ក្មួយ​កម្មការិនី​ក្រីក្រ​បំផុត​នោះ​គឺ​នឹង​ទទួលបាន​នូវ​ប្រាក់​ឧបត្ថម្ភ​ប្រមាណ ៧៦០,០០០៛ (១៩០​ដុល្លារ​)​។​ ​ឮ​៥)​ត្រូវអនុវត្ត​ចំពោះ​របប​សន្តិសុខ​សង្គម ដោយ​ចាប់ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៨ តទៅ កម្មករ​កម្មករ​នី មិនចាំបាច់​បង់​ទៀត​ទេ គឺ​ម្ចាស់​ក្រុមហ៊ុន​ជា​អ្នក​បង់​ជំនួស ១០០%​។​ ៦)​អនុវត្ត​តាមដាន​មើល​បញ្ហា ទឹក ភ្លើង គឺ​ត្រូវ​ខិតខំ​បន្ត ត​ទឹក​ត​ភ្លើង​ដល់​ផ្ទះ​របស់​កម្មករ​យើង ដែល​នៅ ឆ្ងាយ​ដែល​មិនទាន់​ទៅ​ដល់​ឲ្យបាន​គ្រប់គ្រាន់ និង​តំលៃ​ផ្ទះជួល​ដល់​កម្មក​រកម្ម​ការិនី​កុំ អោយ​មាន​ការ ឡើងថ្លៃ​ក្នុង​ឆ្នាំ​២០១៨ ពីព្រោះ​កន្លងមក​យើង​មាន​កំណត់​រួចរាល់​ហើយ​។​ ៧)​អនុវត្ត​ប្រាក់​សោធន​និវត្តន៍ ចាប់ពី​ឆ្នាំ ២០១៩ ទៅ​ក្មួយ​កម្មករ និង​ទទួលបាន​ប្រាក់ ចូលនិវត្តន៍​(​ប្រាក់​រឺត្រែត​)​ដូច​ច្នេះ​ក្នុង​រយៈពេល​១​ឆ្នាំ​(២០១៨)​ត្រូវ​ត្រៀម​រៀបចំ​អោយ​ហើយ​ដើម្បីឲ្យ​ដំណើរការ​បាន​ល្អ​នៅក្នុ​ង​ឆ្នាំ​២០១៩​នូវ​របប​សោធន​និវត្តន៍​នេះ​។​ ៨)​អនុវត្ត​ចូលរួម​បន្ត​យកចិត្តទុកដាក់​និង​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដែល​បងប្អូន​ពលករ​ទៅ​ក្រៅ​ប្រទេស​ជួយ​សម្រួល​នូវ​បែបបទ​លិខិត​បទដ្ឋាន​ផ្លូច្បាប់​នានា និង​ដើម្បី​ទទួលបាន​នូវ​ល័ក្ខខ័ណ្ឌ​ការងារ​ល្អ ប្រសើរ​។​ ៩)​ក្រសួង​ការងារ​ត្រូវ​ចុះ​អនុវត្ត​តាមដាន​ភ្លាមៗ​ឲ្យបាន​ដិតដល់ និង​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម នានា​ចំពោះ​កម្មករ​នៅ​ពេល​ដែល​ម្ចាស់​រោងចក្រ​រត់ចោល​។ ក្នុងនោះ​គឺ​ត្រូវ​ដោះស្រាយ​ផ្តល់​ប្រាក់​ឈ្នួល ជាបន្ទាន់​ដល់​កម្មករ​ដែល​បានធ្វើការ​ក្នុងពេល​ដែល​ថៅកែ​រោងចក្រ​បាន​រត់ចោល ហើយ​ត្រូវ​បន្ត​ដោះ ស្រាយ​បញ្ហា​នានា​ជាមួយ​ម្ចាស់​រោងចក្រ​ដោយផ្ទាល់​។ ទន្ទឹមនឹងនោះ​ដែរ គឺ​ត្រូវ​ជួយ​រក​ការងារ​ធ្វើ​ដល់ក ម្មករ កម្មការិនី​អោយបាន​ឆាប់​បំផុត​។ ក្នុង​ឱកាស​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខ​សុវត្ថិភាព​កម្មក​ក្នុង​ពេល​ធ្វើដំណើរ​តាម​រថយន្ត​ម៉ៅការ​ដឹក​កម្មករ​។ រថយន្ត​ស៊ីឈ្នួល ដឹក​កម្មករ ទាំងអស់​ត្រូវតែ​មាន​កា​រ​ប្រុង ប្រយ័ត្ន​ខ្ពស់​ក្នុង​ការធានា​ដល់ សុវត្ថិភាព កម្មករ​រួម​ដំណើរ​ក្នុង​ពេល​បើកបរ​។​ ១០)​ត្រូវ​បន្ត​ដោះស្រាយ​ជួយ​ពលករ​ដែល​កំពុង​ធ្វើកា​រ​នៅ​ក្រៅប្រទេស​ធ្វើយ៉ាងណា​អោយ​កម្មករ​ធ្វើការ​បាន​ស្រប​ច្បាប់​។ សូម​បងប្អូន​កុំ​យល់ច្រឡំ​ឬ​គិត​ថា​ខុស ក្នុងពេល​ដែល​បងប្អូន​កូន​ក្មួយ​ទៅ​ធ្វើការ​នៅ ប្រទេស​គេ​។ ​សូម្បី​ប្រទេស​ថៃ​ក៏​គេ​បញ្ជូន​កម្មករ​ទៅ​ធ​ធ្វើការ​នៅ​បរទេស​ដូចជា​នៅ​ប្រទេស​កូរ៉េ ជប៉ុន រីឯ​ប្រទេស​ហ្វីលីពីន​ក៏​បាន​បញ្ជូន​ពលរដ្ឋ​អោយទៅ​ធ្វើការ​នៅ​បរទេស​ដូចជា​នៅ​កម្ពុជា និង​នៅ​សហរដ្ឋ អាមេរិក​ជាដើម​។ ​ពលរដ្ឋ​គេ​បាន​នាំ​មក​វិញ​នូវ​ប្រាក់ចំណូល​ជាច្រើន​សម្រាប់​ប្រទេស​គេ គឺ​មិនមែន​ជា ការ​ខ្មាសអៀន​ឬ​អាក្រក់​អ្វី​ទេ​។​បច្ចុប្បនេះ​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​បាន​ខិតខំ​ស្វែ​ករក​ទីផ្សា​ការងារ​ក្រៅ​ប្រទេស​ផងដែរ​ដូចជា​កូរ៉េ ជប៉ុន និង​ប្រទេស​មជ្ឍឹម​បូ​ពា ដូចជា​ប្រទេស​អារ៉ាប់​ជា​ដើម​ដើម្បី​ផ្តល់​ការងារ​ដល់​បងប្អូន​ខ្មែរ​ឥស្លាម​បាន​ទៅ​ធ្វើការ​នៅ​ទីនោះ​។​ ​កន្លង​រាជរដ្ឋាភិបាល​ក៏​បាន​ជួយ​ដោះស្រាយ​នឹង​នាំយក​កាន់​ប្រទេស​វិញ​ចំពោះ​បងប្អូន​កម្មករ​មួយ​វ​ចំនួន​ដែល​ចាញ់បោក​មេខ្យល់​បោក​យក​ទៅ​ធ្វើ​ការងារ​ដោយ​ខុសច្បាប់ ។ មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ជូនពរ​ដល់​បងប្អូន​កូនក្មួយ​កម្មករ កម្មការិនី និយោជក​ទាំងអស់ ជួបតែ​សេចក្តីសុខ​ចម្រើន​គ្រប់ៗ​គ្នា​។​ ​ទន្ទឹមនឹងនោះ​ដែរ សម្តេច​តេជោ នាយករដ្ឋមន្ត្រី​បាន​ឧបត្ថម្ភ​នូវ​ប្រាក់​លើកទឹកចិត្ត​មួយចំនួន​ដល់​កូន​ក្មួយ​កម្មការិនី​មាន​ផ្ទៃពោះ​ចំនួន (១,០៤១) នាក់​ផង​ដែរ ៕ អានបន្ត

Wed,07 November 2018 (Time 08:11 AM)
ដោយ សម្លេងខ្មែរពិត

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វេទិកា​ថ្នាក់ តំបន់​ស្តីពី «​កសិកម្ម​អេកូ ឡូ​ស៊ីនា​ពេលអនាគត​»
សៀមរាប នា​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក វេទិកា​ថ្នាក់​តំបន់​ស្តីពី «​កសិកម្ម​អេកូឡូស៊ី​នាពេល​អនាគត​» ដែល​បាន រៀបចំឡើង​ដោយ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្រោម​កិច្ចសហការ​យ៉ាង​ល្អ​ប្រសើរ​ជាមួយ​មជ្ឈមណ្ឌល CIRAD និង​អង្គការ GRET​។ ​ក្នុងឱកាស​នោះ គឺ​មាន​ដៃគូ​ជាច្រើន​ផងដែរ​បាន​ចូលរួម​ដូចជា របស់ លោកស្រី Naomi Noel តំណាង​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) លោក​បណ្ឌិត Philippe Girard តំណាង​មជ្ឈមណ្ឌល CIRAD និង​ជា​នាយក​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ លោក Dominique Violas តំណាង​អង្គការ GRET ព្រមទាំង លោក លោកស្រី នាង​កញ្ញា ភ្ញៀវ កិត្តិយស​ជាតិ​-​អន្តរជាតិ ដែល​ជា​តំណាង​នៃ​បណ្តា ប្រទេស​ជាច្រើន នៅ​អាស៊ី និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ដូចជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​កសិកម្ម បារាំង​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (CIRAD) ទីភ្នាក់ងារ​បារាំង​សម្រាប់ ការអភិវឌ្ឍ (AFD) អង្គការ GRET មជ្ឈមណ្ឌល​គ្រឿងយន្ត កសិកម្ម សមស្រប​របស់​គណៈកម្មកា​រ​សេដ្ឋកិច្ច និង​សង្គម​សម្រាប់​តំបន់​អាស៊ី ប៉ាស៊ីហ្វិក​(UN-ESCAP/CSAM)​ទីភ្នាក់ងារ​អភិវឌ្ឍន៍​សហរដ្ឋអាមេរិក (USAID) អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ​(FAO) សម្ព័ន្ធ គ្រឿងយន្ត​កសិកម្ម​សមស្រប​(ASMC) បណ្តាញ​អភិរក្ស​កសិកម្ម​នៅ​អាស៊ី អាគ្នេយ៍ (CANSEA) និង​អង្គការ Swisscontact ដើម្បី​ចូលរួម​ក្នុង​វេទិកា នាពេល​នោះ​ផង​ដែរ​។​ ​ឯកឧត្តម​ដ្ឋ​មន្ត្រី វេង សាខុន បានបញ្ជាក់​ថា ការរៀបចំ​វេទិកា​នេះ​គឺ ជា​ព្រឹត្តិការណ៍​មួយ​ដ៏​វិសេសវិសាល ដែល​រៀបចំឡើង​ស្របពេល​ដែល កំណើនសេដ្ឋកិច្ច ព្រមទាំង​ទំនើបកម្ម និង​នាវានុវត្ត​សង្គម ក្នុង​តំបន់​កំពុង តែ​មាន​លក្ខណៈ​ប្រទាក់ក្រឡា​គ្នា​យ៉ាង​ល្អប្រសើរ ហើយក៏​ជា​សក្ខីកម្ម​មួយ ដែល​យើង​រំពឹងថា នឹង​ផ្តល់​នូវ​លទ្ធផល​ល្អ​នាពេលខាងមុខ សម្រាប់ បណ្តា​ប្រទេស​ក្នុង​តំបន់​ដើម្បី​ផ្សារភ្ជាប់ ជាមួយ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​ថ្នាក់ តំបន់​មួយ​យ៉ាង​ល្អ​ប្រសើរ​សម្រាប់​ជា​ចក្ខុវិស័យ​ក្នុង​ការបង្កើន​ផលិតភាព​កសិកម្ម​ប្រកបដោយ​សុវត្ថិភាព ភាតរ​បរិស្ថាន និង​ភាព​រីកចម្រើន​របស់ ប្រជាជន​យើងទាំងអស់គ្នា​នៅក្នុង​តំបន់​នេះ​។ ​ឯកឧត្តម វេង សាខុន បាន​គូសបញ្ជាក់ថា ក្នុង​គោលបំណង​ដើម្បី​ចូលរួម ជំរុញ​ការងារ «​កសិកម្ម​អេកូឡូស៊ី​នាពេល​អនាគត​» លោក​រដ្ឋមន្ត្រី បាន​ចូលរួម​ផ្តល់​នូវ​សារ​គន្លឹះ​មួយចំនួន​ជូន​អង្គពិធី​ទាំងមូល​ដើម្បី​ពិចារណា​ដូចតទៅ​៖ ​ទី​១. ជំរុញ​ការអនុវត្ត​កសិកម្ម​ល្អ​ប្រកបដោយ​ចីរភាព និង​មាន​ភាព​ធន់ ទ្រាំ​នឹង​ការប្រែប្រួល​អាកាសធាតុ ដោយ​ដាក់បញ្ចូល​គោលការណ៍ ប្រព័ន្ធ​អេកូឡូស៊ី​ជា​មូលដ្ឋាន ដោយ​ត្រូវ​កំណត់​អត្តសញ្ញាណ និង​ផ្សព្វផ្សាយ​អំពី​ការអនុវត្ត​កសិកម្ម​ល្អ ប្រកប​ដោយ​ភាព​ឆ្លាត​វៃ ស្រប​តាម​វិធានការ និង​គោលការណ៍​របស់​ប្រទេស​នីមួយៗ និង​គោលការណ៍​រួម​របស់​អាស៊ាន ធានា​ឱ្យមាន​ការផ្លាស់ប្តូ​រ​បទ ពិសោធន៍​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ និង​ត្រូវ​ធ្វើឲ្យ​ប្រសើរឡើង ដល់​ការ​កំណត់ និង​ការគ្រប់គ្រង​ហានិភ័យ​ធម្មជាតិ និង​សមត្ថភាព ទាំងឡាយ​ឱ្យ​ស្រប​ទៅនឹង​ការផ្លាស់ប្តូរ​លក្ខខណ្ឌ​អាកាសធាតុ​នៅ​គ្រប់​កម្រិត​។​ ​ទី​២. ត្រូវ​អនុវត្ត​រាល់​វិធានការ​នានា ដើម្បី​កាត់បន្ថយ​ការបំផ្លាញ គុណភាព​ដី ការប្រើប្រាស់​ដី​គ្មាន​និរន្តរភាព និង​ការបំផ្លាញ​ប្រព័ន្ធ​អេកូ ឡូ​ស៊ី ដោយ​ត្រូវ​បន្ត​សហការ​គ្នា រៀបចំ​កំណត់​តំបន់​ដី​កសិកម្ម​ឱ្យបាន សមស្រប​សម្រាប់​ទិសដៅ​ប្រើប្រាស់​យូរអង្វែង និង​ត្រូវ​អនុវត្ត​គោល ការណ៍​ពាក់ព័ន្ធ​ដើម្បី​ឈានដល់​ការគ្រប់គ្រង​ធនធានធម្មជាតិ ដែល​កើតចេញ​ពី​វិធាន​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដោយ​ប្រមូលផ្តុំ នៅក្នុង​ប្រព័ន្ធ​គ្រប់គ្រង​អេកូឡូស៊ី និង​ការអភិវឌ្ឍ​ផ្អែក​លើ​មូល ដ្ឋា​ន​ជីវៈចម្រុះ​។ ​ជាមួយគ្នានេះ ក៏​ត្រូវ​លើកកម្ពស់​គោលនយោបាយ​ប្រើប្រាស់​ដីធ្លី ដើម្បី​ជួយ​ដល់​កសិករ​ដែល​មាន​ដីស្រែ​ចម្ការ​តិចតួច ប្រកបដោយ​សមធម៌ និង​រក្សាបាន​នូវ​ស្ថិរភាព​នៃ​ការប្រើប្រាស់​ដី និង​ប្រភព​ធនធានធម្មជាតិ តាមរយៈ​ការ​ធ្វើ​កសិកម្ម​ចម្រុះ​ឱ្យ​អស់​លទ្ធភាព​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ជាក់ស្តែង​។​ ​ទី​៣. គ្រប់​បណ្តា​ប្រទេស និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវ​សហការ​គ្នា ឱ្យបាន​ល្អ​ដើម្បី​ចូលរួម​ការពារ​ស្តារ និង​អនុវត្ត​ការប្រើប្រាស់​ដោយ និរន្តរភាព​នូវ​ធន​ធាន​ធម្មជាតិ និង​ប្រព័ន្ធ​បរិស្ថាន ជាពិសេស គឺ​ចូលរួម​ទប់ស្កាត់​ការអនុវត្ត ឬ​សកម្មភាព​ដែល​បង្ក​ឱ្យ​មាន​រហោស្ថាន​កម្ម ឬ​ការធ្លាក់ចុះ​គុណភាព​ដី ពោល​គឺ​ត្រូវ​បង្វែរ​ពី​ការរស់នៅ​ដោយ​ពឹង អាស្រ័យ លើ​ផល និង​អនុផល​ព្រៃឈើ ព្រមទាំង​ការអនុវត្ត​ធ្វើ​កសិកម្ម តាម​ទម្លាប់ មក​ធ្វើ​កសិកម្ម​តាម​បែប​ប្រពលវប្បកម្ម​ទំនើប ចម្រុះ ទាន់សម័យ និង​សមស្រប ហើយ​ចូលរួម​គ្រប់គ្រង​ដី​ឱ្យ​មាន​និរន្តរភាព ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ ពោល​គឺ​ត្រូវ​រក្សា ស្តារ ឬ​កែប្រែ​ទឹក និង​ដី ឱ្យមាន​ភាព​បៃតង​ស្រស់ មាន​ភាព​មនោ​រម្យ​យូរអង្វែង សម្រាប់​ជីវិត របស់​យើង​គ្រប់ៗ​គ្នា​៕ ​ អានបន្ត

Mon,05 November 2018 (Time 05:47 PM)
ដោយ សម្លេងខ្មែរពិត

ពិធី​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង នាយប៉ុស្តិ៍ នគរបាល​អន្តោប្រវេសន៍​ថ្មី ច្រកទ្វារ​ព្រំដែន​អន្តរជាតិ ព្រំ​
ខេត្ត​ប៉ៃលិន​ ៖ កាលពី​ព្រឹក ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ស្នាក់ការ​ប៉ុស្តិ៍នគរបាល ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ មាន រៀបចំ​ពិធី​ប្រកាស​តែងតាំង មុខតំណែង​និង​ផ្ទេរ​ភារកិច្ច នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំ ដែន​អន្តជាតិ​ព្រំ ក្រោម​អធិបតី ភាព ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន និង​លោក ឧត្តមសេនីយ៍ឯក ជា ធា អគ្គនាយករង​អន្តោប្រវេសន៍ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ ថា​រិទ្ធ អគ្គនាយក​នៃ​អគ្គនាយក ដ្ឋា​ន​អន្តោប្រវេសន៍ និង​មាន ការអញ្ជើញ​ចូលរួម​ពី​គណៈ ប្រតិភូ​អគ្គនាយកដ្ឋាន​អ​ន្តោ ប្រវេ​សន៍ នាយការិយាល័យ មន្ត្រី​ចំណុះ​នាយកដ្ឋាន​ច្រក ទ្វារ​ទី​១ និង​គ្រប់​បណ្តា​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត ព្រម ទាំង​ភាគី​ថៃ អញ្ជើញ​មក​ជា ច្រើន​នាក់​ដែរ ។​ ​ក្នុងឱកាស​ផ្លាស់ប្តូរ​មុខ តំណែង​នេះ​ត្រូវបាន​ប្រកាស់ លោក ផាត់ វិរៈ នាយរង​ប៉ុស្តិ៍ នគរបាល​អន្តោប្រវេសន៍​ច្រក ទ្វា​អន្តរជាតិ​ដូង ខេត្ត​បាត់ដំបង មក​ផ្លាស់ប្តូរ​ជា​នាយ​ប៉ុស្តិ៍​នគរ បាល​អន្តោប្រវេសន៍​ច្រកទ្វា​ព្រំ ដែន អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ជំនួស​លោក សួស សុខ​ដា​រ៉ា នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វា​ព្រំដែន​អន្តរជា​តិ ព្រំ​ចាស់​ដែល​ត្រូវ​ទៅកាន់ តំណែង​ថ្មី ។​ ​ប្រកាស​មក​ចូល​កាន់​មុខ តំណែង​នេះ ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន លោក​បាន​មានប្រសាសន៍ផ្តាំ ផ្ញើរ​ដល់​លោក​នាយប៉ុស្តិ៍​ថ្មី ត្រូវ​រក្សា​ឱ្យបាន​ល្អ​នូវ​ក្រម សិលធម៌ វិជ្ជា​ជី​វ៉ ក្នុងនាម ថ្នាក់ដឹកនាំ​យកចិត្តទុកដាក់ ខ្ពស់​បំផុត​ដែល​ថ្នាក់ដឹកនាំ​បាន ប្រគល់​នៅ​តួនាទី​ភារកិច្ច​ថ្មី​ជា នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ អន្តជាតិ​ច្រក​ព្រំ​ប៉ៃលិន​និង គោរព​តាម​គោល​ការ ព្រម ទាំង​អនុវត្ត​ឱ្យបាន​នៅ​គោល នយោបាយ និង​យុទ្ធសាស្ត្រ ចតុកោណ​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​នេះ​ដែរ​ត្រូវ​ជំរុញ​ការផ្តល់ សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​ទទួលបាន​ឆាប់រហ័ស ទាន់​ចិត្ត​ស្រប​តាម​អភិក្រម ៤​យ៉ាង (​ឆ្លុះ​កញ្ចក់ មុជទឹក ដុស​ក្អែល និង​ព្យាបាល​) និង អភិក្រម​៣​យ៉ាង​ចុងក្រោយ (​ធ្វើឱ្យបាន ធ្វើឱ្យ​លឿន និង ធ្វើឱ្យ​មាន​តម្លាភាព​)​ផងដែរ​។​ ​ក្នុង​ឪ​កាស​នោះ​ដែរ​លោក ឧត្តមសេនីយ៍ឯក ជា ធា អគ្គ នាយករង​អន្តោប្រវេសន៍ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ ថា​រិទ្ធ អគ្គនាយក​នៃ​អគ្គនាយក ដ្ឋា​ន​អន្តោប្រវេសន៍​ក៏មាន ប្រសាសន៍​ផ្តាំផ្ញើ​ឱ្យ​លោក ផាត់ វិរៈ ដែល​ត្រូវបាន​ផ្លាស់ប្តូរ និង​តែងតាំង​ជា​មុខតំណែង​ថ្មី ត្រូវ​ចេះ​គោរព​តួនាទី​របស់​ខ្លួន ហើយ​ស្រឡាញ់​កូនចៅ ដែល នៅក្រោម​ឱវាទ​ផ្តល់​នៅ​មតិ មួយចំនួន​ពាក់ព័ន្ធ​នៃ​ដំណើរ ការ​ការងារ​ជា​ប្រចាំ​ថ្ងៃ ខែ​, នៅក្នុង​រង្វង់​វិសាលភាព​ច្រក ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ​ដើម្បី ធានា​ឱ្យបាន​ប្រសិទ្ធភាព​និង សកម្មភាព​ការងារ​ទាក់ទង ទៅ​នឹង​តួនាទី​ភារកិច្ច​របស់ អង្គភាព​ជំនាញ​និមួយៗ​ជា មួយ​គ្នា​នេះ​ត្រូវ​ពង្រឹង​និង​ខិតខំ រឹតចំណង​សាមគ្គីភាព ឯក ភាព​ឱ្យបាន​ល្អៗ​ព្រម​ទាំង​ការ ទំនាក់ទំនង​និង​កិច្ច​សហ​ប្រតិ បត្តិ​ការ​ល្អ​ជាមួយ​ស្ថាប័ន ជំនាញ​ពាក់ព័ន្ធ​អាជ្ញាធរ​គ្រប់ លំដាប់ថ្នាក់ ជាពិសេស​សម គួរ​ភាគី​ថៃ​ជា​ប្រទេសជិតខាង ហើយ​និង​ត្រូវ​រាយការណ៍ ភ្លាមៗ​ទៅ​ថ្នាក់ដឹកនាំ​ខាងលើ​។​ ​បញ្ជាក់​ផង​ដែរ​ថា ច្រក ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ ខេត្ត ប៉ៃលិន រយៈពេល​កន្លងមក មាន​ការពង្រឹង​និង​មានការ ត្រួតពិនិត្យ​រក​ចំណូល​ពន្ធ ទំនិញ​ចូល​រដ្ឋ​នៅ​តាម​មាត់ ច្រកទ្វារ​ព្រំដែន​មួយ​នេះ មាន ភាពល្អប្រសើរ ដែល​ជា​ច្រក អន្តរជាតិ​ព្រំ បាន​រក​ចំណូល ពន្ធគយ​ក្នុង​មួយ​ខែ​ចន្លោះ​ពី ៤​ពាន់​លាន​រៀល ទៅ ៥​ពាន់ លាន​រៀល ដោយ​មាន​ការ បង្កើន​នូវ​សេដ្ឋកិច្ចជាតិ​ទាំង នេះ ដោយសារតែ​មាន​កិច្ច សហការ​រវាង​មន្ត្រី​នៃ​ច្រកទ្វារ ព្រំដែន​និង​សម​ភាគី​ប្រទេស ថៃ​ផង​ដែរ ៕​ អានបន្ត

Sat,03 November 2018 (Time 03:46 PM)
ដោយ សម្លេងខ្មែរពិត

​ផ្លូវ​ចូល​ភូមិ​អូរឫស្សី​ផ្ជាប់​ពី​ផ្លូវ​៥៨ ប្រវែង​៣២០០​ម៉ែត្រ ត្រូវបាន លោក គាត ហ៊ុល ចៅ​សង្កាត់​ផ្សារកណ្ដាល គៀរ​កិន​បង្ហាប់ !!!
សង្កាត់​ផ្សារកណ្ដាល ៖ នៅ​ថ្ងៃ​ព្រហស្បតិ៍​. សុក្រ សៅរ៍ ១០ រោច ខែ​អស្សុជ ឆ្នាំច​សំរឹទ្ធិស័ក ពុទ្ធ​សករាជ ២៥៦២​ត្រូវ​នឹង​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​ ​លោក គាត ហ៊ុល ចៅ​សង្កាត់​ផ្សារកណ្ដាល និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នៃ​សង្កាត់​ផ្សារ​កណ្ដល បាន​រៀបចំ​ក្រុមការងារ​និង​ដឹកនាំ​គ្រឿងចក្រ​ផ្ទាក់ខ្លួន​របស់​លោក​ចុះ​គៀរ​កិន​បង្ហាប់​ជួសជុល​ផ្លូវ ៣​ខ្សែ ចំនួន​សរុប​ប្រវែង ៣២០០​ម៉ែត្រ ជូន​ប្រជាពលរដ្ឋ ស្ថិតនៅក្នុង​ភូមិ​អូរឫស្សី សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។​ ​សូម​បញ្ជា​ក់ង​ដែរ​ថា ចំពោះ​ថវិការ​ក្នុងកា​ចំណាយ​គៀរ​កិន ទាំងអស់នេះ គឺ​បាន​ការឧបត្ថម្ភ​ទាំងអស់​គឺ ទាំង​គ្រឿងចក្រ ទាំង ថវិការ​ផ្ទាល់ ខ្លួន​របស់​លោក គាត ហ៊ុល ចៅ​សង្កាត់​ផ្សារកណ្ដាល តែម្ដង ក្នុងឱកាស​នោដែរ ក៏​មាន​យុវជន បាន​យក​ឡាន មក​ជួយ​ដឹក​ដី ដែល​ដី​បានកា​ឧបត្ថម្ភ ពី​លោក គាត ហ៊ុល មក​ចាក់​បំពេញ​ជង្ហុក ផងដែរ ៕ ​ អានបន្ត

Sat,03 November 2018 (Time 03:45 PM)
ដោយ សម្លេងខ្មែរពិត

រដ្ឋបាល​ខេត្ត​កែប​ប្រារព្ធ​ទិវា​អន្តរជាតិ​រំលឹក​ដល់​ជនរងគ្រោះ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១៣
​ខេត្ត​កែប ៖ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​១០​រោច ខែ​អស្សុជ ឆ្នាំច​សំរិទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​និង​ថ្ងៃទី​០៣ ខែ​វិច្ចិកា ឆ្នាំ​២០១៨ រដ្ឋបាល​ខេត្ត​កែប​ប្រារព្ធ​ទិវា​អន្តរជាតិ​រំលឹក​ដល់​ជនរងគ្រោះ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១៣​ក្រោម​អធិបតីភាព ឯកឧត្ដម កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ឯកឧត្ដម សំ សារី​ន ប្រធាន​ក្រុមប្រិក្សា​ខេត្ត ។ ​ពិធី​នេះ មាន​ការអញ្ជើញ​ចូល​ពី​ឯកឧត្ដម លោកជំទាវ អភិបាលរង​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោកស្នងការ​នគរបាល លោក​មេ​បញ្ជា​តំបន់​ប្រត្តិ​ប​ការសិករង​ខេត្ត លោក​មេកង​រាជវុ​ធ​ហត្ថ​ខេត្ត លោក​ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជំវិញ​ខេត្ត ប្រធាន​ក្រុមប្រឹក្សា អភិបាល អភិបាលរងក្រុង ស្រុក ព្រះសង្ឃ មន្ត្រីរាជការ កង្លាំងប្រដាប់អាវុធទាំ​ង​បី​អង្គភាព លោក​គ្រួ អ្នក​គ្រួ យ​វ​ជនកាយ​រិទ្ធិ យ​វជន​ស្ម័កចិត្ត​កាកបាទក្រហ​ម ក្មួយៗ​សិស្សានុសិស្ស សិស្ស​ដុន​បូ​ស្កួ និង​បងប្អូន​ប្រជាពលរដ្ឋ​សរុប់​ចំនួន ៣៩៧​នាក់ នៅ​សាលប្រជុំ​សាលាខេត្ត​កែប ។​ អានបន្ត

Thu,01 November 2018 (Time 08:12 PM)
ដោយ សម្លេងខ្មែរពិត

​ភ្ញាក់ផ្អើល​ប្លន់​ទូ​មាស​ថៃ​នៅ​ផ្សារ​រុងក្លឿ​យក​អស់​មាស​28​បាត​គិត​ជា​ប្រាក់​ជិត​5​សែន​
បន្ទាយមានជ័យ ៖ ហាង​លក់​មាស​និង​ទទួល​បញ្ចាំ​របស់​ជា​របស់​ថៃ​មួយ​កន្លែង​ត្រូវ​ជនសង្ស័យ​ម្នាក់​ប្រើប្រាស់​កាំភ្លើង​ជ័រ​ចូល​ប្លន់​យក​អស់​មាស​28​បាត​គិត​ជា​ប្រាក់​4​សែន​8​ម៉ឺន​បាត​ភ្ញាក់ផ្អើល​ទាំង​កណ្តាល​ថ្ងៃ​។​ ​ករណី​ប្លន់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោងជាង​2​រសៀល​ថ្ងៃ​ទី​01​វិច្ឆិការ​2018​ជិត​ធនាគារ​កសិករ​ជាប់​ផ្សារ​រុងក្លឿ​ក្នុង​ស្រុក​អារញ្ញ​ខេត្ត​ស្រះ​កែវប្រទេស​ថៃ​។​ ​អំពើ​ប្លន់​នេះ​សមត្ថកិច្ច​ថៃ​ប្រាប់​សមត្ថកិច្ច​កម្ពុជា​ថា ជនសង្ស័យ​រាង​ស្គម​ខ្ពស់ ពាក់​អាវ​ខ្មៅ ពាក់មួក​ក្រណាត់​បិទមុខ ប្រើប្រាស់​កាំភ្លើង​ខ្លី​ជ័រ ពណ៌​ខ្មៅ ម៉ាក​បេ​យ៉ាតា ភ្ជុង​ស្ត្រី​អ្នក​លក់​ក្នុង​ហាង​G99​ប្រ​ម៉ូលយ​ក​មាស​អស់​28​បាត​គិត​ជា​ប្រាក់​ស្មើ​និង​4​សែន​8​ម៉ឺន​បាត​។​ ​ក្រោយ​អំពើរ​ភ្ជុង​ប្លន់​នេះ​ជនសង្ស័យ​បាន​រត់គេចខ្លួន​ដោយ​គ្រវែង​ចោល​កាំភ្លើង​ជ័រ​នោះ​ត្រូវ​សមត្ថកិច្ច​ថៃ​រកឃើញ​។​ ​យ៉ាងណា​ក៏​ដោយ​មក​ទល់​និង​ម៉ោង​5​ល្ងាច​ថ្ងៃ​ដដែល គេ​មិន​ទាន់​ដឹងថា ជនសង្ស័យ​ជា​ជនជាតិ​អ្វី​នៅឡើយ​ទេ ហើយ​ពេលនេះ សមត្ថកិច្ច​ថៃ​កំពុងប្រ​ម៉ាញ់​តាម​រក​និង​ពង្រឹង​ការត្រួតពិនិត្យ​តាម​ដងផ្លូវ​នានា​និង​ផ្លូវ​ចេញ​ចូល​ផ្សារ​រុងក្លឿ​ក៌ដូចជា​តាម​បន្ទាត់ព្រំ​ដែន​។​ ​ភាគី​ថៃ​ក៏​បាន​ទំនាក់ទំនង​សុំឲ្យ​សមត្ថកិច្ច​កម្ពុជា​ទាំង​នៅ​មាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​និង​តាម​បន្ទាត់​ព្រំដែន​ជួយ​ទប់ស្កាត់​និង​ស្វែងរក​ជនសង្ស័យ​ដូចដែល​បាន​ប្រាប់​ភិនភាគ​៕ អានបន្ត

Thu,01 November 2018 (Time 08:11 PM)
ដោយ សម្លេងខ្មែរពិត

លោក ជាវ តា​យ​អភិបាលខេត្ត អញ្ជើញ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០១៨-២០១៩​នៅ​វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ជប៉ុន កំពត​ក្រុង​
(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី ០១ ខែ​វិច្ចិកា ឆ្នាំ​២០១៨ លោក ជាវ តា​យ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០១៨-២០១៩​នៅ​វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ជប៉ុន កំពង​ក្រុង​។​ ​អង្គពិធី​បន្ទាប់​មាន​របាយការណ៍​របស់​លោកនាយក​សាលា​និង​លោក ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត បានឱ្យ​ដឹង​អំពី​វឌ្ឍនភាព​រីកចម្រើន​លើ​វិស័យ​អប់រំ​យុវជន​និង​កីឡា​នៅក្នុង​សាលា​ក៏​ដូច​ក្នុង​ទូទាំង​ខេត្ត​រួចមក លោក ជាវ តា​យ​អភិបាលខេត្ត បាន​អាន​នូវ​សារលិខិត​សម្ដេច​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ឱកាស បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០១៨-២០១៩​នេះ ដោយ​ក្នុង​ខ្លឹមសារ​លិខិត​មាន​ជាអាទិ​ថា​៖ ថ្ងៃទី​០១ ខែ​វិច្ចិកា ឆ្នាំ​២០១៨​នេះ គឺជា​ថ្ងៃ​ដ៏​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​បំផុត​របស់​ក្មួយៗ​ជា​សិស្សានុសិស្ស​ចំណេះ​ទូទៅ​ទាំងអស់​ដែល​ជា​កុលបុត្រ កុល​ធីតា​ជា​ទី​ស្រឡាញ់​របស់​យើង​គ្រប់ៗ​គ្នា មាន​ឱកាស​ទទួលបាន​នូវ​ការអប់រំ ឱកាស​ក្នុង​ការបន្ត​ការសិក្សា​រៀនសូត្រ​និង​ជា​ថ្ងៃ​ចាប់ផ្ដើម​នៃ​ជីវិត​សិក្សា​ដំបូង​របស់​កុមារ​តូចៗ​ដែល​ទើបនឹង​ដល់​អាយុ​ត្រូវ​ចូល​សាលារៀន​។​ ​សារលិខិត​បាន​បន្ត​ទៀត​ថា ៖​កន្លងមក​រាជរដ្ឋាភិបាល​កម្ពុជា បាន​វិនិយោគ​យ៉ាង​សន្ធឹកសន្ធាប់​លើ​វិស័យ​អប់រំ ទាំង​ការកសាង​ហេ​ដ្ឋា​រចនាសម្ពន្ធ័ ការយកចិត្តទុកដាក់​លើ​សិស្ស​ជួប​ការលំបាក ការលើកកម្ពស់ លក្ខខណ្ឌ​ការងារ​និង​លក្ខខណ្ឌ​រស់នៅ​របស់​គ្រូបង្រៀន​ជា​បន្តបន្ទាប់​និង​សា​លិខិត​បាន ថ្លែងអំណរគុណ​ចំពោះ​លោកគ្រូ អ្នកគ្រូ​បង្រៀន​ទាំង​អស់​នៅ​ទូទាំង​ប្រទេស ដែល​បាន​លះបង់​កម្លាំងកាយ ប្រាជ្ញា ស្មារតី បង្ហាត់បង្រៀន​សិស្ស​ឱ្យ​ទទួលបាន​ចំណេះដឹង ជំនាញ សីលធម៌ និង​កាយសម្បទា​រឹងមាំ ដើម្បី​ក្លាយ​ជា​ពលរដ្ឋ​ល្អ ដែល​ជា​សសរទ្រូង​រឹងមាំ​ក្នុង​ការអភិវឌ្ឍន៍​ប្រទេសជាតិ​ឱ្យ​សំបូរ​រុងរឿង​។​ ​ជាមួយ​ឱកាស​នោះ លោក​អភិបាល​ខេត្យ​ក្នុង​នាម​រដ្ឋបាល​ខេត្ត ក៏​បាន​សំដែង​ការអបអរសាទរ​និង​ក្ដី​សោមនស្ស​រីករាយ​នៅក្នុង​ឱកាស​បើក​បវេសនកាល​នា​ឆ្នាំ​សិក្សា​ថ្មី ២០១៨-២០១៩​នេះដែរ​។ លោក​អភិបាលខេត្ត ក៏​បាន​បញ្ជាក់ថា​៖ ការ​ប្រារព្ធ​ពិធី​បើក​បវេសនកាល​នា​ឆ្នាំ​២០១៨-២០១៩ នា​ថ្ងៃនេះ​សម្រាប់​ខេត្ត​កំពត​គឺ​បាន​ធ្វើ​ព្រមៗ​គ្នា​នៅ​តាម​បណ្ដា​គ្រប់​ក្រុង​-​ស្រុក​ក្នុង​ខេត្ត​និង​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ លោក ជាវ តា​យ ក៏​បាន​ផ្ដាំផ្ញើ​ដល់​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ឪពុកម្ដាយ​អាណាព្យាបាល​សិស្ស ត្រូវ​ចូលរួម​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ខុសច្បាប់ និង ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ដើម្បី​អនាគត​សង្គម​និង​គ្រួសារ​របស់​យើងទាំងអស់គ្នា​៕ អានបន្ត

Wed,31 October 2018 (Time 03:09 PM)
ដោយ សម្លេងខ្មែរពិត

ហ៊ូ​វ ជី​វ៉ៃ ដឹកជញ្ជូន​ប្រណីត​ចេញពី​ព្រៃ​សហគម​ន៏​បាន ដោយសេរី អត់ឃើញ​អាជ្ញាធរ​ចុះទប់ស្កាត់
តនគិរី ៖ តាម​សេចក្តី​រាយ​ការណ៏​ពី​ប្រជា​សហគមន៏​ក្នុង​ឃុំ​ញ៉ាង​ស្រុក​អណ្តូងមាស​ខេត្តរតនគិរី​បានអោយ ដឹងថា​នៅ​យប់​ថ្ងៃ​ទី​២៣ ខែតុលា​ឆ្នាំ​២០១៨​មេ​ឈ្មួញ​ឧក្រឹដ្ឌកម្ម​ព្រៃ​ឈើឈ្មោះ ហ៊ូ​វជី​វៃ និង​បក្សពួក​កំពុង​ប្រមូល​ឈើ​ចេញ​ពី​ព្រៃ​សហគម​ន៏​តាម​ត្រាក់ទ័រ ប្រហែល​១០​គ្រឿង​កំពុង​អូស​ឈើ​ចេញពី​ព្រៃ​សហគមន៍​ភូមិ​បា​ដល​ឃុំ​ញ៉ាង​ស្រុក​អណ្តូងមាស​ខេត្ត​រតនះគិរី ចេញ​យក​ទៅ​ប្រទេស​វៀតណាម តាមផ្លូវ​ទឹក​យ៉ាង​រលូន​ដោយ​មិន​មាន​ការ​ភ័យ​បា​រម្ម​ណ៏​អ្វី​ទាំង​អស់​ដោយសារ​សមត្ថ​កិច្ច​និង​អាជ្ញាធរ​មួយចំនួន​ក្នុង​ខេត្ត​រតនះគិរី មិន​ខ្វល់​នឹង​ការព្រមាន​របស់ សម្ដេច​ក្រឡាហោម សខេង ហ៊ាន បើ​កដៃ អោយ​មាន​ការកាប់​ឈើ​ទ្រង់ទ្រាយ​ធំ តាម បន្ទាត់​ព្រំដែន​កម្ពុជា​វៀតណាម​យ៉ាង​រង្គា​ស​ដោយ​មិន​មាន​ទប់ស្កាត់​និង​បង្ក្រាប​? ​តែ​ផ្ទុយទៅវិញ​អាជ្ញាធរ​និង​សមត្ថកិច្ច​ឈរជើង​នៅក្នុង​ខេត្ត​រតនះគិរី​បាន​ទទួលផល​ប្រយោជន៏​យ៉ាង​ក្រាស់ក្រែង​ពី​មេ​ឈ្មួញ​ជនជាតិ​វៀតណាម​ឈ្មោះ ហ៊ូ​វជី​វៃ​មេ​ឧក្រឹដ្ឌកម្ម​ព្រៃឈើ​ប្រចាំ​ភូមិភាគ​ឦសាន្ត​ជាង​នេះ​ទៅ​ទៀត​បាន​ជាមេ​ឈ្មួញ​ឈើ​ជនជាតិ​វៀតណាម​ឈ្មោះ​ហ៊ូ​វជី​វៃ​អាច​គៀងគរ​មនុស្ស​និង​បក្សពួក​ចូល​កាប់​នៅ​ក្នុង​តំបន់ហាមឃាត់​ក្នុង​ដែន​ព្រៃ​សហគម​ន៏​បាន​ប្រជា​ពលរដ្ឌ​ដាក់​ការសង្ស័យ​ទៅលើ​អាជ្ញាធរខេត្ត​និង​លោក​គឹម​រស្មី មេ​ប៉េអឹម​ខេត្តរ​តនះ​គិ​រីនិង​សមត្ថកិច្ច​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​មេ​ឧក្រឹដ្ឌកម្ម​ព្រៃឈើ​ឈ្មោះ​ហ៊ូវ​ជីវៃ​ទេីប​មេ​ឈ្មួញ​ជនជាតិ​វៀតណា​មរូប​នេះ​ជាន់​ផ្អៀង​ខេត្ត​មួយ​នេះ​។​ ​សេចក្ដី​រាយ​ការណ៏​បាន​បន្តទៀតថា ក្នុង ឃុំ ញ៉ាង ស្រុក​អណ្ដូង​មាស​ខេត្ត​រតនះគិរី​មាន​ឈ្មួញ កំពុង​កាត់​ប្រមូល​ឈើ យ៉ាង​អនាធិបតេយ្យ និង​មាន​ជនជាតិ​វៀតណាម រាប់រយ​នាក់​និង​គ្រឿងចក្រ វៀតណាម​រាប់រយ​គ្រឿង កំពុង កាត់​ប្រមូល​ឈើ​ឆ្លងដែន ខុស​ច្បាប់​ជា​រាងរាល់​ថ្ងៃ​និង​រាល់​យប់​ហើយ​បន្ត​ដឹក​តាម​ក្បួន​អូស​ឈើ​ទៅ​ប្រទេស​វៀតណាម​រាប់រយ​ទូក​និង​ក្បួន ស្ថិត នៅ ចន្លោះ បង្គោល លគ្គ លេខ ១៤ និង ១៥ ក្នុង ភូមិ​ភិលើ ឃុំ ញ៉ាង ស្រុក​អណ្ដូង​មាស​ខេត្ត​រតនគិរី​ជា​រាងរាល់ថ្ងៃ ។​ ​ចំណែក​ប្រភពពី​ប្រជា​សហ​គម្មន័ ជនជាតិដើម​ភាគតិច ចា​រ៉ា​យ ក្នុង ភូមិ ប៉ា​ដល ឃុំ​សេ​សាន្ត ស្រុក​អូយ៉ាដាវ ខេត្តរ​តះ​គិរី បាន​លើកឡើង​ដែរ​ថា ឈ្មួញ ឈ្មោះ ស៊ី​នឿន នឹង​ឈ្មោះ ប៊ិក ជា​នាក់​ទិញ​ព្រៃ សហ​គម្មន៍ ព្រៃ​កា​ពារ អោយ​វៀតណាម ចូល​កាត់ឈើ ជា​រៀងរាល់ថ្ងៃ ព្រោះ​សមត្ថកិច្ច​និង​អាជ្ញាធរ​ខេត្ត​គាត់​គ្មាន​ឆន្ទះ​បង្ក្រាប​និង​ទប់ស្កាត់​បើ​ទោះបី​មាន​ការស្តីបន្ទោ​ស​យ៉ាង​ធ្ងន់ៗ​ពី​សំណាក់​សម្តេច​ក្រឡាហោម​ស​ខេង​យ៉ាងណា​ក៏​អាជ្ញាធរ​ខេត្ត​និង​សមត្ថកិច្ច​មេព្រៃ​រឹតតែ​ផ្គើន​និង​ប្រសា​ស​ន៏​សម្តេច​ក្រឡាហោម​យ៉ាងងើ​ល ? ​បើ​តាម​ការ​ផ្ដល់ ព័ត​មាន​ពី មន្ត្រី​មួយ​រូប ក្នុង​វិរះ​ការពារ​ព្រំដែន គោក លេខ​៦២៣. សុំ​មិន​បញ្ចេញ​ឈ្មោះ បានអោយដឹងថា ឈ្មួញ ហូ​វជី​វៃ ជា​នាក់ ផ្ដល់​លុយ អោយឈ្មោះ ស៊ី​នឿន និង​ឈ្មោះ ប៊ិក រត់​ការទិញ​ព្រៃ​ខាងលើ​។ ​និង​ឈ្មោះ​ហូ​វជី​វៃ​ជា​អ្នក​រត់កា​ផ្ទាល់​បង់លុយ​អោយ គ្រប់​ជំនាញ និង​ស្ថាប័ន​ពាក់​ពន្ធ័​ក្នុង​ខេត្ត​រតនះគិរី ទាំងអស់ ។ បញ្ហា​បទល្មើស​ព្រៃឈើ​នៅតែ​ជា​ចំណុច​រេ​សី​ប​ដែល​ថ្នាក់ដឹកនាំ​ត្រូវតែ​គិតគូរ​និង​អ​ភី​រក្ស​និង​អភិ​វឌ្ឃន៏​ប្រកប​ដោយ​ចេរភាព . ​បញ្ហា​ខាងលើ​នេះ គឺ មាន​មន្ត្រី​ជាច្រើនរូប សង្ស័យ កំពុង​ឃុបឃិត​ជាមួយ​ឈ្មួញ បើកដៃ​អោយមាន ការកាប់​ឈើ​ទ្រង់ទ្រាយ​ធំ នៅ​ចំណុច​ខាងលើ គឺ​មាន​ដូចជា​លោក ស្នងការ ងួន គឿន លោកស្នងកា​រង វ៉ាន សង្វាត​ទទួល​ផែន​ប្រឆាំង​បទ​ល​ល្មើស​សេដ្ធកិច្ច លោក ជា​តារា ប្រធានការិយាល័យ ប្រឆាំង បទ​ល​ល្មើស​សេដ​កិច្ច លោក ហេង រតនះ ស្នងកា​រង​ទទួលបន្ទុក​ការពារ​និង​បង្ក្រាប​ទ​ល្មើស​តាម​ព្រំដែន​ ​លោក ងួន​សុ​វណ្ណា មេ​វិ​រះ​កាពា​ព្រំដែន​គោក​លេខ​៦២៣ លោក​នង ដា​មេ​ប៉ុស្តិ៍ របៀង​ភូមិ​ភិលើ​ចំណុះ​អោយ​វិរះ​កាពា​ព្រំដែន​គោក​លេខ​៦២៣ លោក សូ​សំណាង អធិកា​ស្រុក​អូយា​ដាវ និង​លោក​អភិបាលស្រុក​អូយ៉ាដាវ សង្ស័យ​ទទួល​ល​បាន​លាភ​សា​កា​រះ ច្រើន​ពី​ឈ្មោះ​ហូ​វជី​វៃ ឬ​យ៉ាងណា​បាន​ជា​មិន​មាន​វិធានការ​បង្ក្រាប ។ ចំណែក លោក គឹម​រស្មី មេ​មញ្ជាកា​រ​កងរាជអាវុធហត្ត​ខេ​ត្ត ក៏​សំងំ​ឈឹង​ដែរ ។​ ​បញ្ហា​ខាងលើ​នេះ គួរតែ​ឯកឧត្តម ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មេត្តា​បើក​ការ​ស៊ើប អង្កេត​អោយបាន​ស៊ីជម្រៅ​ទៅលើ​មន្ត្រី​គ្រាប់​ល្ពៅ​នៅ​ខេត្ត​រតនគិរី ព្រោះ​ធំក្លិន​មិនសូវ​ក្រអូប​ឡើយ​ជាងនេះទៅទៀត អាជ្ញាធរ​និង​សមត្ថកិច្ច​នៅ​ខេត្ត​ភាគ​ឦសាន្ត​មួយ​នេះ​រឹតតែ​ផ្គើន​និង​ប្រសា​ស​ន៏​ដ៏​ថ្លៃថ្លា​សម្តេច​ក្រឡាហោម​សខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ក្នុង​ការទប់ស្កាត់​បទ​ល្មើស​ធម្មជាតិ​ព្រៃឈើ​អោយទាន់​ពេលវេលា បើ​ពុំ​ដូច​នោះទេ ព្រៃឈើ​ខាងលើ និង​ត្រូវ​បាត់បង់​ទាំង​ស្រុង​នា​ពេល​ដ៏​ខ្លី​ខាងមុខ ៕ ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អង្គភាព​សារព័ត៌មាន សម្លេងខ្មែរពិត មិនអាច​ទាក់​ទង​សុំការបំភ្លឺ​ពាក់ព័ន្ធបានទេ ​៕ អានបន្ត

Wed,31 October 2018 (Time 02:14 PM)
ដោយ សម្លេងខ្មែរពិត

អភិបាលខេត្ត​ប៉ៃលិន​ប្រើ​កន្តាប់ដៃ​ដែក បន្ត​រុះរើ​សំយាប​ផ្ទះ​ប្រជាពលរដ្ឋ ដែល​សាងសង់​លើ​ចំណីផ្លូវ​
ខេត្ត​ប៉ៃលិន ៖ ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​ដាក់​វិធានការ​ក្តៅ និង​បន្ត រុះរើ​សំយាបផ្ទះ​ប្រជាពលរដ្ឋ​ណា ដែល​សាងសង់​នៅលើ​ចំណីផ្លូវ មិន​ថា​ផ្លូវលំ ឬ​ផ្លូវ​ជាតិ​នោះឡើយ ។ បើទោះបីជា​មាន​ប្លង់​កម្មសិទ្ធិ កាន់កាប់​ជា​យូរ​មក​ហើយ​ក៏​ដោយ ក៏​អាជ្ញាធរ​មាន​សិទ្ធិ​កាត់ និង​រុះរើ​សំយាប​ផ្ទះ​បាន​ដែរ ខណ​:​ប្លង់​ខ្លះ​សង្ស័យ​មាន​ការឃុបឃិត​រវាង​ម្ចាស់​ដី និង​មន្ត្រី​ជំនាញ ។​ ​ឯកឧត្តម​អភិបាលខេត្ត​បាន​ថ្លែង​ដូចនេះ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិប​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​១​ខ្សែ ដែល​មាន​ប្រវែង​ជិត​១​គីឡូម៉ែត្រ ខណ​:​ប្រជាពលរដ្ឋ​មួយចំនួន ដែល​រស់​នៅ​សងខាង​ផ្លូវ​ខាង​លើ មានការ​អាក់អន់ស្រពន់ចិត្ត ដោយសារ​ការ​ធ្វើ​ផ្លូវ​នេះ ប៉ះពាល់​ដល់​ដី​ផ្ទះ​របស់​គាត់ ព្រោះ​ពួកគាត់​មាន​ប្លង់​កម្មសិទ្ធិ​រួចហើយ​ក៏​ដោយ ។ តែ​ការជួសជុល​និង​ស្ថាបនា​ផ្លូវ​ខាងលើនេះ មិន​មាន​បញ្ហា​ចម្រូង​ច​ម្រះ​ឱ្យ​ធំដុំ​នោះទេ ដោយ​ពួកគាត់​មិន​ហ៊ាន​នាំគ្នា​តវ៉ា ។​ ​ឯកឧត្តម​បាន​បន្តទៀតថា ការធ្វើ​ផ្លូវ​ដោយ​កាត់​ដី​ចំណី​ផ្លូវ​នេះ គឺ​ធ្វើ​តាម​ច្បាប់ បើសិន​ជា​ប្រជាពលរដ្ឋ​ណា​មាន​ប្លង់​កម្មសិទ្ធិ​ចេញ​ដោយ​មន្ត្រី​ជំនាញ ហើយ​មាន​ការរុះរើ​ប៉ះ លោក​នឹង​បន្ត​សើរើ​ប្លង់​កម្មសិទ្ធិ​នោះ​សារជាថ្មី​ឡើងវិញ ប្រហែល​ជា​កាលពីមុន​ប្រជាពលរដ្ឋ​សូក​លុយកាក់​ឱ្យគេ ទើប​ខាង​ជំ នា​ញ​ធ្វើឱ្យ តែ​ពេល​នេះ​មិន​អាច​ទៅ​រួច​នោះ​ទេ ។ ការសាងសង់​ផ្លូវ​នេះ ដើម្បី​សម្រួល​ដល់​ការធ្វើ​ដំ ណើ​ររបស់​បងប្អូន​ប្រជា​ពលរដ្ឋ ជាការ​លំអ​សោភ័ណភាព​ទីក្រុង​ប៉ៃលិន ធ្វើ​ឱ្យ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ឱ្យ​មក​កំសាន្ត​ខេត្ត​ប៉ៃលិន កាន់តែ​ច្រើន​កុះករ ។​ ​ទោះបីជា​យ៉ាងណា​ក៏ដោយ​ប្រជាពលរដ្ឋ​មួយចំនួន​បាន​បង្ហើប​ឱ្យដឹង​ទាំង​ការភ័យខ្លាច​ថា ពួកគាត់​ជា​ប្រជា​ពលរដ្ឋ​ស្លូតត្រង់ ទន់ខ្សោយ មិនដឹង​ច្បាប់ទម្លាប់​អ្វី​នោះ​ទេ ដោយ​ពឹងផ្អែក​តែ​ទៅលើ​អា ជ្ញាធរ ជាពិសេស​ភូមិ​ឃុំ និង​ខាង​សុរិយោដី ដើម្បី​ចេញ​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​ក្នុង​ការរស់នៅ​ជួបជុំ​ក្រុមគ្រួសារ ។ តែ​បើ​អាជ្ញាធរ ត្រូវ​ការអភិវឌ្ឍន៍​ផ្លូវ​ហើយ រួច​នាំគ្នា​មក​បំផ្លិចបំផ្លាញ​ផ្ទះសម្បែង​ដីធ្លី​របស់​ពួកគាត់ តើ​ពួកគាត់​មាន​លុយ​ឯណា ដើម្បី​ជួសជុល​ការខូចខាត​ទាំងនេះ​សារជាថ្មី​ឡើងវិញ ៕ អានបន្ត

Tue,30 October 2018 (Time 12:58 PM)
ដោយ សម្លេងខ្មែរពិត

ជនសង្ស័យប្រុស ស្រីចំនួន១១នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន
ខេត្តកំពង់ស្ពឺ៖កាលពី​ល្ងាច​ថ្ងៃទី២៨ ខែតុលាឆ្នាំ២០១៨ម្សិលមិញនេះ កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ ចាប់ឃាត់ខ្លួនជនសង្ស័យប្រុស ស្រីចំនួន១១នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​។ ការឃាត់ខ្លួនជនសង្ស័យប្រុស ស្រីទាំង១១នាក់នេះបានធ្វើឡើងនៅចំណុចភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បើតាមសមត្ថកិច្ចបានឱ្យដឹងថា:ជនសង្ស័យប្រុស ស្រីទាំង១១នាក់រួមមាន: ទី១/ឈ្មោះសុខ ចិត្រា ភេទប្រុសអាយុ១៩ឆ្នាំ។ ទី២/ឈ្មោះសុខ គឹម ភេទប្រុសអាយុ២៣ឆ្នាំជនសង្ស័យទាំងពីរនាក់ រស់នៅ​ភូមិ​ថ្មី​ឃុំ​ចំបក់​ស្រុក​ភ្នំស្រួច។ ទី៣/ឈ្មោះប៊ូ វឿន ភេទប្រុសអាយុ៣០ឆ្នាំ។ ទី៤/ឈ្មោះរឹម សារិន ភេទប្រុស អាយុ៣១ឆ្នាំ។ ទី៥/ឈ្មោះនៅ វ៉ាត ភេទប្រុសអាយុ២៣ឆ្នាំ។ ទី៦/ឈ្មោះអេង សុគន្ធី ភេទប្រុសអាយុ៣២ឆ្នាំ។ ទី៧/ឈ្មោះលួន បូរា ភេទប្រុសអាយុ៣៧ឆ្នាំ។ ទី៨/ឈ្មោះចាន់ រី ភេទប្រុសអាយុ៣៨ឆ្នាំ។ ទី៩/ឈ្មោះភេន សំភាស់ ភេទប្រុស អាយុ២០ឆ្នាំ។ ទី១០/ឈ្មោះសៀវ ហៀង ភេទស្រី អាយុ៣៥ឆ្នាំនិង។ ទី១១/ឈ្មោះហេង ឈាង ភេទស្រី អាយុ៣៤ឆ្នាំជាម្ចាស់ផ្ទះ។ ជនសង្ស័យទាំង០៩នាក់នេះ រស់នៅក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងសមត្ថកិច្ច ដកហូតបាននូវវត្ថុតាងមួយចំនួនរួមមាន:ម្សៅក្រាមពណ៌សប្រភេទម៉ាទឹកកកចំនួន១២កញ្ចប់ ជញ្ជីងថ្លឹងគ្រឿងញៀនមួយគ្រឿង ទូរស័ព្ទចំនួន៦គ្រឿង មធ្យោបាយធ្វើដំណើរម៉ូតូចំនួន៦គ្រឿង លុយចំនួន៦ម៉ឺន​រៀលនិងឧបករណ៍ប្រើប្រាស់មួយចំនួនផងដែរ។ បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅស្នងការរដ្ឋាននគរបាលខេត្តកំពង់ស្ពឺ​ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី​៕ អានបន្ត

Tue,30 October 2018 (Time 12:56 PM)
ដោយ សម្លេងខ្មែរពិត

រដ្ឋបាលសាលាខេត្តព្រះសីហនុចេញសេចក្តីប្រកាសព័ត៌ មានច្រានចោលជាផ្លូវការ ចំពោះរូបភាពនារីងូតទឹក​សមុទ្រ​អាក្រាតកាយ គឺមិនមែននៅកម្ពុជាឡើយ
(​ព្រះសីហនុ​)៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ជា​ផ្លូវការ ជូន​ដល់​សាធារណជន និង​អ្នកសារព័ត៌មាន ដោយ​ច្រានចោល​ទាំងស្រុង​ចំពោះ​ការ​បង្ហោះ​រូបភាព នារី​អាក្រាតកាយ ដើរ​ឆ្នេរ និង​ងូតទឹក​សមុទ្រ​លេង​កម្សាន្ដ មិនមែន​ជា​ករណី​កើតឡើង នៅ​ឆ្នេរ​ក្នុង​ខេត្ត​ព្រះសីហនុ​នោះឡើយ​។ រដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ បានបញ្ជាក់​ថា ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​មាន​បណ្ដាញ​សង្គម Facebook បាន​បង្ហោះ​រូបភាព​នារី​អាក្រាតកាយ​ដើរ​លើ​ឆ្នេរ និង​ងូតទឹក​សមុទ្រ​លេង​កម្សាន្ដ ដោយ​មហាជន​ច្រើន​កុះករ នៅ​ទីនោះ លើកឡើងថា ស្ថិត​នៅ​ឆ្នេរ​ក្នុង​ខេត្ដ​ព្រះសីហនុ ដូច្នេះ​បញ្ហា​នេះ រដ្ឋបាល​ខេត្ត​បាន​ចាត់ការ​ស្រាវជ្រាវ ជា​លទ្ធផល ពិនិត្យឃើញ​ថា​រូបភាព​នេះ មិន​ស្ថិតនៅ​ឆ្នេរ​ក្នុង​ខេត្ត​ព្រះសីហនុ​នោះឡើយ​។​ ​ជាមួយគ្នា​នេះ​បន្ថែម​លើ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ខ្លួន នៅ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៨​នេះ​ថា លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បានបញ្ជាក់​មកកាន់​បណ្តាញ​ព័ត៌មាន ចំពោះ​រូបភាព​នារី​ងូតទឹក​សមុទ្រ​អាក្រាតកាយ ដែល​ត្រូវ​បាន​បង្ហោះ និង​ចែកចាយ​ពេញ​បណ្តាញ​សង្គម Facebook នោះ គឺ​មិនមែន​នៅ​កម្ពុជា​ឡើយ ដូច្នេះ​សូម​សាធារណ​ជន​ទាំង​អស់​កុំ​មាន​ការភ័ន្តច្រឡំ​តទៅទៀត​។​ការ​ចេញ​មក​បញ្ជាក់រ​បស់​អភិបាលខេត្ត​ព្រះសីហនុ ខាងលើនេះ បាន​ធ្វើ​ឡើង​ដោយសារតែ​រូបភាព​នារី​ងូតទឹក​សមុទ្រ​អាក្រាតកាយ នៅតែ​បន្ត​បង្ហោះ និង​ចែកចាយ​តាម​បណ្តាញ​សង្គម Facebook រហូតមកដល់​ពេលនេះ និង​ក៏​នៅតែ​មាន​អ្នកខ្លះ​បន្ត​យល់ច្រឡំ​ជា​ករណី​កើតឡើង នៅ​ខេត្ត​ព្រះសីហនុ ដូច្នេះ​លោក យន្ត មីន សូម​ប្រកាស​ជា​ផ្លូវការ​ថា ក្រោយ​ការស្រាវជ្រាវ និង​សួរនាំ​គ្រប់​ជ្រុងជ្រោយ មក​នោះ គឺ​រូបភាព​ទាំងនេះ​មិនមែន​កើតឡើង ក្នុង​ទឹកសមុទ្រ​នៃ​ខេត្ត​ព្រះសីហនុ ប្រទេស​កម្ពុជា​នោះ​ទេ​។​ ​សូមបញ្ជាក់​ថា នៅ​ពេល​ថ្មីៗ​នេះ មានការ​ចែកចាយ​តៗ​គ្នា​ជា​ច្រើន នៅលើ​បណ្ដាញ​សង្គម Facebook ពាក់ព័ន្ធ​ទៅនឹង​រូបថត​ប៉ុន្មាន​សន្លឹក បង្ហាញ​ពី​នារី​អាក្រាតកាយ​លេង​ទឹកសមុទ្រ ដែល​គេ​ថា នៅ​ប្រទេស​វៀតណាម និង​ជា​នារី​ជនជាតិ​ចិន បាន​បង្ក​ឲ្យមាន​ការរិះគន់ និង​យល់ច្រឡំ​ជាខ្លាំង ដោយ​ថា​កើតឡើង​នៅ​ខេត្ត​ព្រះសីហនុ​។​ ​ក្រោយ​ទទួលបាន​ព័ត៌មាន​ច្បាស់ការ និង​មាន​រូបភាព​ជា​ច្រើន​ទៀត​បញ្ជាក់ថា រូបភាព​នេះ​មិនមែន​កើតឡើង​នៅ​ខេត្ត​ព្រះសីហនុ​រួច​មក លោក យន្ត មីន បាន​ក៏​បង្ហាញ​នូវ​ភាព​ហួសចិត្ត ក៏ដូចជា ការ​អំពាវនាវ​ដល់​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម Facebook បញ្ចប់​ការ​ចែកចាយ និង​សរសេ​ថា កើតឡើង​នៅ​ខេត្ត​ព្រះសីហនុ​តទៅទៀត​។ អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែង​ប្រាប់​បណ្តាញ​ព័ត៌មាន និង​បាន​បង្ហោះ​តាម Facebook ផ្លូវកា​ររ​របស់លោក យ៉ាងដូច​ច្នេះ​ថា «​បងប្អូន​ដែល​ព្យាយាម​បង្ហោះ​រឿង​អាក្រក់ៗ របស់​ខេត្ត​ព្រះសីហនុ ថ្ងៃនេះ ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់ ខ្ញុំ​សុំ​បងប្អូន​មេត្តា​គិត​ពី​ប្រយោជន៍​រួម​ជា​ធំ​។ រឿង​អាក្រក់​នេះ​កើត​នៅ​គេ​សោះ បងប្អូន​ខ្លះ​បែរ​ជា​ថា នៅ​ខេត្ត​ព្រះសីហនុ​វិញ និង​មាន​រឿង​បែប​នេះ​ច្រើន​ទៀត​។ អ្នកដទៃ​ឈ្នានីស​យើង វា​ជា​រឿង​ធម្មតា តែ​បងប្អូន​មេត្តា​កុំ​ឈ្នានីស​ជាតិ​ឯង កុំ​ឈ្នានីស​ខេត្ត​យើង សង្គម​យើង​អី ត្បិត​ខេត្ត​នេះ សង្គម​នេះ ក៏​ជា​ចំណែក​របស់​បងប្អូន​ដែរ​។ គួរ​ពុំគួរ​សូម​បងប្អូន​មេត្តា​អភ័យទោស​»​។ គួរ​បញ្ជាក់ដែរថា សារ​របស់​លោក​អភិបាលខេត្ត​ព្រះសីហនុ​នេះ មាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម Facebook ជាច្រើន​បាន​ចែកចាយ​បន្ត និង​ចូល Comment ដែល​ក្នុង​ចំណោម​នោះ ភាគច្រើន​ផ្តល់​ការលើកទឹកចិត្ត ដល់​លោក​អភិបាលខេត្ត ហើយ​មាន​អ្នកប្រឆាំង​តិចតួច​ប៉ុណ្ណោះ​។ ប៉ុន្តែ​ចំណុច​ដែល​គួរ​កត់សំគាល់​នោះ លោក​បាន​ឆ្លើយតប​ទៅ​វិញ​ជា​ច្រើន ហើយ​ក្នុង​ការឆ្លើយតប​ទៅ​អ្នកប្រឆាំង​លោក​បាន​បង្ហាញ​ពី​សារសំខាន់ នៃ​ការចូលរួម​រិះគន់​ដើម្បី​ស្ថាបនា​ជានិច្ច​។ ​ឆ្លើយតប​ទៅនឹង​បញ្ហា​ទាំង លោក​បាន​ស្នើសុំ​ប្រជា​ពលរដ្ឋ​ផ្ទាល់​គួរ​មាន​ទំនុកចិត្ត ចំពោះ​អាជ្ញាធរ​ដោយ​ទុក​ឱកាស​ឲ្យ​អាជ្ញាធរ​ដោះស្រាយ លើ​បញ្ហា​ដោយ​ក្នុង​នោះ លោក​បាន​បញ្ជាក់ថា រាល់​ការសម្រេច​នានា គឺ​អាជ្ញាធរ​មាន​ទំនួល​ខុស​ត្រូវ ដោយ​មាន​ការថ្លឹងថ្លែង​យ៉ាង​ប្រុងប្រយ័ត្ន​បំផុត ដើម្បី​ជា​ប្រយោជន៍​រួម សម្រាប់​សង្គមជាតិ​ទាំងមូល​។​ ​លោក​អភិបាលខេត្ត​ព្រះសីហនុ បាន​ប្រកាស​ទទួល​យក​មតិយោបល់ និង​រាល់​ការរិះគន់​ទាំងឡាយ ក្នុងន័យ​ស្ថាបនា ដើម្បី​ប្រយោជន៍​ជារួម សម្រាប់​សង្គមជាតិ​ទាំងមូល តាមរយៈ​បណ្តាញ​សង្គម Facebook របស់​លោក​ផ្ទាល់ ហើយ​កន្លងមក​គេ​សង្កេតឃើញថា លោក​ក៏​បាន​ឆ្លើយតប ដោយផ្ទាល់​នូវ​រាល់​សំណួរ និង​ការលើកឡើង​របស់​ពល​រដ្ឋ​ដែល​បាន​ចោទសួរ​ផងដែរ ៕ អានបន្ត

Mon,29 October 2018 (Time 03:25 PM)
ដោយ សម្លេងខ្មែរពិត

រដ្ឋាភិបាល​ចិន នឹង​ផ្តល់​នូវ​រថយន្ត​សម្អាត​ធូលី​ដី​នៅ​តាម​ដងផ្លូវ​សាធារណៈ​ចំនួន ០២​គ្រឿង និង រថយន្ត​លាង​សម្អាត​ផ្លូវ​១​គ្រឿង​ដល់​ខេត្តសៀមរាប​
​ក្នុង​ឱកាស​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប កាលពី​ពេល​ថ្មីៗ​នេះ លោក លី ជី​ជា អគ្គ​កុងស៊ុល​ចិន​ប្រចាំ​ខេត្ត​សៀមរាប បានឲ្យដឹងថា នៅពេល​ខាងមុខ​នេះ រដ្ឋាភិបាល​ចិន នឹង​ផ្តល់​នូវ​រថយន្ត​សម្អាត​ធូលី​ដី​នៅ​តាម​ដងផ្លូវ​សាធារណៈ​ចំនួន ០២ គ្រឿង និង រថយន្ត​លាង​សម្អាត​ផ្លូវ​១​គ្រឿង​ដល់​ខេត្តសៀមរាប សម្រាប់​កិច្ចការ​លើកកម្ពស់​សោភ័ណភាព​ក្នុង​ក្រុង​សៀមរាប​ផង និង ដើម្បី​កាត់បន្ថយ​ការបំពុល​បរិស្ថាន ប្រកប​ដោយ​ផាសុខភាព​ខ្ពស់​ផង ។​ ​លោក លី ជី​ជា បានឲ្យដឹង​ទៀតរ​ថា សៀមរាប ជា​ខេត្ត​ដែល​មាន​សក្តានុពល​ដ៏​សំខាន់​លើ​វិស័យ​ទេសចរណ៍ សម្បូរ​ទៅ ដោយ​ប្រាង្គ​ប្រាសាទបុរាណ​ល្បីល្បាញ ជា​ខេត្ត​ទេសចរណ៍​វប្បធម៌​ធម្មជាតិ​ប្រវត្តិសាស្ត្រ បាន​ក្លាយជា​តំបន់​គោលដៅ​នៃ​ភ្ញៀវ​ទេសចរណ៍​នៅ​លើ​ពិភពលោក ព្រមទាំង​ទទួលបាន​ការចាប់អារម្មណ៍​ដ៏​លើសលុប​ពី​អ្នកធ្វើដំណើរ និង ទេសចរ​អន្តរជាតិ​រាប់លាន​នាក់ នៅលើ​គេហទំព័រ​របស់​ទី​ភ្នាក់ ងារ​ប្រឹក្សា​យោបល់​លើ​ការធ្វើដំណើរ (TripAdvisor) ប្រាសាទអង្គរវត្ត​របស់​កម្ពុជា​បាន​ទទួល​ចំណាត់ថ្នាក់​លេខ​១ ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​លើ​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៨ ក្នុងចំណោម​សំណង់​បុរាណ​ទាំង​២៥ ដែល​នេះ​ជា​ការបញ្ជាក់​ថា ពិភពលោក​នៅ​តែ​សាទរ​ចំពោះ​សំណង់​អច្ឆរិយ​របស់​ខ្មែរ និង ជា​ក្រុង​ប្រវត្តិសាស្ត្រ ដែល​បាន​ទទួល​ជ័យលាភី ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ឆ្នាំ​២០១៨.២០២០ ។ ​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង មានប្រសាសន៍ថា ក្នុងនាម អាជ្ញាធរ​ខេត្ត​សៀមរាប សូម​ថ្លែង​នូវ​អំណរគុណ ចំពោះ​រដ្ឋាភិបាល​ចិន ដែល​បាន​ខិតខំ​ក្នុង​ការចូលរួមចំណែក​កាត់បន្ថយ​ការបំពុល​បរិស្ថាន​ក្នុង​ក្រុង និង លើកកម្ពស់​ផា​សុខភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ចូល​មក​ទស្សនា​កម្សាន្ត​នៅ​ខេត្ត​ប្រវត្តិសាស្ត្រ​មួយ​នេះ ហើយ​តាមរយៈ​នៃ​ការផ្តល់​នូវ​រថយន្ត​បោសសម្អាត​តាម​ដងផ្លូវ និង លាង​សម្អាត​ផ្លូវ​ក្នុង​ក្រុង​នេះ គឺជា​ការចូលរួម​កាត់​បន្ថយ​នូវ​ការប្រើប្រាស់​កម្លាំង​ពលកម្ម ព្រមទាំង​ធ្វើឲ្យ​ដងផ្លូ​វនានា​ក្នុងក្រុង គ្មាន​ធូលី​ដី​ហុយ​៕ ​ អានបន្ត

Thu,25 October 2018 (Time 11:53 AM)
ដោយ សម្លេងខ្មែរពិត

រដ្ឋបាល​ខេត្ត​កណ្ដាល រៀបចំ​ពិធី​អុំទូក​នៅ​ក្រុង​តាខ្មៅ រយៈពេល​២​ថ្ងៃ ដែល​មាន​ទូក​ជិត​៦០​ទូក ចូលរួម​ប្រកួតប្រជែង​
(​កណ្ដាល​)៖ រដ្ឋបាល​ខេត្ត​កណ្ដាល រៀបចំ​ពិធី​អុំទូក​រយៈពេល​០២​ថ្ងៃ នៅ​ក្រុង​តាខ្មៅ ដែល​ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៨ ដើម្បី​អបអរសាទរ​ព្រះរាជ​ពិ​ជី​បុណ្យអុំទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ដែល​នឹង​ចូលមក​ដល់​ថ្ងៃ​ទី​២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទន្លេចតុមុខ ខាង​មុខ​ព្រះបរមរាជវាំង រាជធានី​ភ្នំពេញ​។​ ​អភិបាលខេត្ត​កណ្ដាល លោក ម៉ៅ ភិរុណ បាន​ថ្លែងថា ពិធី​អុំទូក​នៅពេលនេះ មាន​ទូក​ចូលរួម​ប្រកួតប្រជែង​ចំនួន​៥៩​ទូក ក្នុងនោះ​ខ្នាត​អន្ដរជាតិ មាន​ចំនួន​១៦​ទូក​, ទូក​ផ្កាចារ ចំនួន​១៦​ទូក និង​ទូក​អុំ​បុរស​ចំនួន​២៣​ទូក ដែល​មក​ពី​ក្រុង​តាខ្មៅ មាន​ចំនួន​២៤​ទូក​, ស្រុក​កោះធំ ចំនួន​២​ទូក​, ស្រុក​កៀនស្វាយ ចំនួន​៤​ទូក​, ស្រុក​ល្វាឯម ចំនួន​៥​ទូក​, ស្រុក​មុខកំពូល ចំនួន​៤​ទូក​, ស្រុក​ខ្សាច់កណ្ដាល ចំនួន​៥​ទូក​, ស្រុក​ពញាឮ ចំនួន​៥​ទូក​, ស្រុក​ស្អាង ចំនួន​៤​ទូក និង​ខេត្ត​កំពង់ចាម ចំនួន​៣​ទូក​, រាជធានី​ភ្នំពេញ ចំនួន​៣​ទូក​។ រីឯ​កីឡាករ​ដែល​អញ្ជើញ​ចូលរួម សរុប​មាន​ចំនួន​២,៦១៤​នាក់​។​ ​លោក ម៉ៅ ភិរុណ បានបញ្ជាក់​ថា ព្រឹត្តិការណ៍​អុំទូក​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល សម្រាប់​រយៈពេល​២​ថ្ងៃនេះ ប្រព្រឹត្តិ​ទៅ​ស្របពេល​ដែល​ប្រជាពលរដ្ឋ​កម្ពុជា កំពុង​ប្រារព្ធ​ទិវា រំលឹក​ខួប​នៃ​កិច្ចព្រមព្រៀង​សន្ដិភាព ទីក្រុង​ប៉ារីស ហើយ​ក៏​ស្រប​ពេល​ដែល​ពុទ្ធសាសនិក​ទូទាំង​ពិភពលោក និង​នៅក្នុង​ប្រទេស​កម្ពុជា​ទាំងមូល នឹង​រៀបចំ​នូវ​ពិធីបុណ្យ​ចេញ​ព្រះវស្សា ដែល​នឹង​ចូលមក​ដល់​នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨​ស្អែក​នេះ​។​ ​បើ​តាម​លោក​អភិបាលខេត្ត ព្រះរាជ​ពិធី​បុណ្យ​អុំទូក មាន​ប្រវត្តិ​តាំង​ពី​បុរម​បុរាណដ៏​យូរលង់​មកហើយ ដែល​មានចែង​ក្នុង​ឯកសារ​របស់​ប្រវត្តិវិទូ​បរទេស ក៏ដូចជា​តាម​សិលា​ចារិក​នៃ​ប្រាសាទ​អង្គរ ហើយ​ត្រូវបាន​ព្រះមហាក្សត្រ និង​ប្រជារាស្ដ្រ​ខ្មែរ ប្រារព្ធ​ធ្វើឡើង​យ៉ាង​ខ្ជាប់ខ្ជួន​ជា​រៀងរាល់ឆ្នាំ​។​ ​ឆ្លៀត​ក្នុង​ឱកាស​នោះ លោក ម៉ៅ ភិរុណ ក៏​បាន​ផ្ដាំផ្ញើ​ដល់​កីឡាករ កីឡាការិនី​ទូក​ទាំងអស់ ត្រូវ​ចេះ​រក្សា​មិត្តភាព សាមគ្គីភាព សុខភាព ខិតខំ​ប្រឹងប្រែង​ឲ្យអស់​ពី​សមត្ថភាព ដើម្បី​ទទួលបាន​ជ័យជម្នះ​ពី​ការប្រកួត សម្រាប់​ជា​កិត្តិយស​ជូន​ភូមិ ស្រុក ហើយ​សូម​គោរព​ឲ្យបាន​នូវ​បទបញ្ជា និង​លក្ខន្ដិកៈ​នៃ​ការប្រកួត ដែល​កំណត់​ដោយ​គណៈកម្មកា​រ​រៀបចំ​ពិធី​៕ អានបន្ត

Thu,25 October 2018 (Time 11:46 AM)
ដោយ សម្លេងខ្មែរពិត

បញ្ហា​អនាម័យ បរិស្ថាន អាជ្ញាធរ ក្រុង​សៀមរាប កំពុងតែ​យកចិត្ត​ទុក្ខ​ដាក់ យ៉ាងសកម្ម !!
ក្រុង​សៀមរាប ៖ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨ អនុវត្ត​តាម​ការណែនាំ​របស់​ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប ក្នុង​គោលបំណង​ជំរុញ​លើកទឹកចិត្ត និង​ចលនា​បំផុស​ស្មារតី ឲ្យ​ថ្នាក់ដឹកនាំ មន្ទី អង្គភាព មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​សម្អាត រក្សា​អនាម័យ បរិស្ថាន គោលដៅ​ធ្វើឲ្យ​ទីក្រុង និង​ទីប្រជុំជន​កាន់តែ​មាន​សោភ័ណភាព​ស្រស់បំព្រង គ្មាន​សំរាម​នៅតាម​ដងផ្លូវ តាម​ទីផ្សារ តាម​ទីប្រជុំជន តាម​សួនច្បារ និង តាម​ទីសាធារណៈ ធានា​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អប្រសើរ​ឡើង រដ្ឋបាល​ក្រុង​សៀមរាប​បាន​ធ្វើ​ការសំអាត ថែរក្សា បរិស្ថាន​អនាម័យ តាម​បណ្តោយ​ផ្លូវ​៧​មករា ចាប់ពី​កែង​ជន្ល​ង់ រហូត​ដល់​ផ្លូវ​សម្តេច ហ៊ុន សែន សន្តិភាព (​ផ្លូវ​វាង​ក្រុង​)​ក្នុង​សង្កាត់​សាល​កំរើក ក្រុង​សៀមរាប ក្រោម​ការដឹកនាំ​ពី​លោក​ទេព ប៊ុន​ឆាយ ប្រធាន​ក្រុមប្រឹក្សា នឹង​លោក​សូរ ប្លាតុ​ង អភិបាល​នៃ​គ​ណះ​អភិបាល​ក្រុង​សៀមរាប​។ ​លោក សូរ ប្លាតុ​ង បានអោយដឹងថា ការ​ប្រារព្ឋ​ទិវា​អនាម័យ​បរិស្ថាន​នេះឡើង គឺ​ដើម្បី​ផ្សព្វផ្សាយ​អប់រំ​ដល់​សាធារណៈជន​ទូទៅ​នូវ​ការកែប្រែ​ឥរិយាបថ និង​ទម្លាប់​នៃ​ការរស់នៅ​ប្រចាំ​ថ្ងៃ​ឱ្យ​មាន​ការគិតគូរ​ពី​បញ្ហា​បរិស្ថាន ជា​ពិសេស​ធ្វើ​យ៉ាងណា ត្រូវ​ចេះ​ទុកដាក់ វេច​ខ្ចប់ និង​ចោល​សំរាម​ឱ្យបាន​ត្រឹមត្រូវ​។ ​លោក​អភិបាល​បាន​បន្តថា គុណភាព​បរិស្ថាន សា​ភ័ណ​ភាព​ទីប្រជុំជន និង​សុខភាព​សាធារណៈ ចាំបាច់​ត្រូវការ ការចូលរួម​ទាំងអស់​គ្នា ដោយ​យកចិត្តទុកដាក់​លើកកម្ពស់ ការគ្រប់គ្រង​សំណល់​រឹង​ឱ្យបាន​ត្រឹមត្រូវ ដោយ​ត្រូវ​ចេះ​វេច​ខ្ចប់ និង​ញែក​សំរាម​តាម​ប្រភេទ ដូចជា សំណល់​អាច​កែច្នៃ​បាន អេតចាយ​សារធាតុ​សំណល់​សរីរាង្គ សំណល់​គ្រោះថ្នាក់ និង​សំណល់​ផ្សេងៗ ដើម្បី​ប្រែក្លាយ​សំណល់​មួយចំនួន​ឱ្យមាន​តម្លៃ​សេដ្ឋកិច្ច និង​កាត់បន្ថយ​បរិមាណ​សំណល់​នៅតាម ទីលាន ក្នុងទិសដៅ​ធានា​ឱ្យបាន​នូវ​គុណភាព​បរិស្ថាន សោភ័ណភាព បរិស្ថាន និង សុខភាព​អនាម័យ នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ផងដែរ​៕ ​ អានបន្ត

Mon,22 October 2018 (Time 07:08 PM)
ដោយ សម្លេងខ្មែរពិត

​មន្ទីរពេទ្យ​កាល់ម៉ែត រៀបចំ​សិក្ខាសាលា​ស្តីពី វេជ្ជសាស្ត្រ​នុយក្លេអ៊ែរ ដើម្បី​បញ្ជ្រាប​ចំណេះដឹង ពី​វិធី​ព្យាបាល​ជំងឺ​មហារីក​យ៉ាង​មាន​ប្រសិទ្ធភាព​
(​ភ្នំពេញ​)៖ វេជ្ជសាស្ត្រ​នុយក្លេអ៊ែរ បាន​ផ្តល់​នូវ​ជំរើស នៃ​ការព្យាបាល​ល្អ​បំផុត​សម្រាប់​អ្នកជំងឺ ដែល​នាំឲ្យ​មាន​ភាពប្រសើរឡើ​ង នូវ​គុណភាព​ជីវិត ជា​ពិសេស​ទៀត​នោះ គឺ​កាត់​បន្ថយ​ការចំណាយ​របស់​អ្នកជំងឺ​ទៀតផង​។​ ​លោក​សាស្ត្រាចារ្យ​អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែ​ត បាន​ថ្លែង​ដូច្នេះ​នៅក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី វេជ្ជសាស្ត្រ​នុយក្លេអ៊ែរ នា​ព្រឹក​ថ្ងៃទី​២២ ខែតុលា ២០១៨​នេះ ក្រោម​ការចូលរួម​ពី​លោក​សាស្ត្រាចារ្យ Sobhan Vinjamuri នាយករង​នៃ​មនី្ទរពេទ្យ The Royal Liverpool University នៃ​ចក្រភព​អង់គ្លេស រួម​ជាមួយ​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ រួម​ជាមួយ​សិក្ខា​ម​ពេទ្យ​ជាច្រើន​នាក់​ទៀត​។​ ​លោក​សាស្ត្រ​ចារ្យ​អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែត​បា​ន​បន្តថា ការបើក​សម្ពោធ​ដាក់ឲ្យ​ដំណើរការ មជ្ឈមណ្ឌល​ជាតិ​ជំងឺមហារីក គឺជា​ផ្នែក​មួយ​នៃ​វេជ្ជសាស្ត្រ​នុយក្លេអ៊ែរ​ដំបូង​គេ​នៅ​កម្ពុជា​។ នៅ​ដើមឆ្នាំ​នេះ គឺជា​ការរីកចម្រើន​មួយ​ផ្នែក​ទៀត លើ​វិស័យ​សុខាភិបាល នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​លោក​វេជ្ជបណ្ឌិត គង់ សន្យា អគ្គនាយករង​មនី្ទរពេទ្យ​កាល់ម៉ែត្រ បាន​ថ្លែងថា នេះ​ជា​លើក​ទី​១​ហើយ ដែល​មនី្ទរពេទ្យ​កាល់ម៉ែត បាន​បើក​សិក្ខាសាលា​ស្តីពី​វេជ្ជសាស្ត្រ​នុយក្លេអ៊ែរ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​លោក​បន្តថា ការប្រើ​ពាក្យ​ថា​វេ​ជ្ជ សាស្ត្រ​នុយក្លេអ៊ែរ បើ​ស្តាប់​ទៅ​ថា​វា​រាង​ចំលែក​។ លោក​ថា តាមពិត​ទៅ​គឺ​ប្រើប្រាស់​ពាក្យ ក្នុង​បច្ចេកទេស​វេជ្ជសាស្ត្រ​នុយក្លេអ៊ែរ​នេះ គឺ​វា​ផ្តល់​ប្រយោជន៍​យ៉ាងខ្ពស់ ក្នុង​ការព្យាបាល​នូវ​រោគ​មហារីក ដែល​ទាមទារ​ប្រើ​បច្ចេកទេស​នេះ ដើម្បី​សម្លាប់​នូវ​កោសិកា​មហារីក​។​ ​អគ្គនាយករង​មនី្ទរពេទ្យ​បាន​បញ្ជាក់​ទៀត​ថា ដើមឆ្នាំ​២០១៨​នេះ មនី្ទរពេទ្យ​កាល់ម៉ែត្រ បើក​ឲ្យ​ដំណើរ​មជ្ឈមណ្ឌ​ល​ព្យាបាល​ជំងឺមហារីក មាន​បច្ចេកទេស​ច្រើន ក្នុង​ការព្យាបាល ដូចជា​បាញ់​កាំរស្មី​នៅក្នុង​ទីកន្លែង និង​ដោយ​វេជ្ជសាស្ត្រ​នុយក្លេអ៊ែរ​។ ដូច្នេះ​ដើម្បី​ឲ្យ​កម្រិត បច្ចេកវិទ្យា​របស់​មនី្ទរពេទ្យ ស្មើ​នឹង​ពិភពលោក គឺ​ទាមទារ​ឲ្យ​ម​នី្ទ​រ​ពេទ្យ​មាន​វេជ្ជសាស្ត្រ​នុយក្លេអ៊ែរ​នេះ​ផង​ដែរ​។​ ​ជាមួយគ្នានេះ លោក​សាស្ត្រាចារ្យ Sobhan Vinjamuri បាន​លើកឡើង​ថា វេជ្ជសាស្ត្រ​នុយក្លេអ៊ែរ ឬ​គេ​ហៅថា វេជ្ជសាស្ត្រ​ម៉ូឡេគុល​អ៊ែរ ដែល​ធ្វើឲ្យ​មាន​ការបារម្មណ៍ បើ​មែនទែនទៅ គឺជា​របស់​ដែល​ត្រូវបាន​ស្គាល់​ជាង​៤០​ឆ្នាំ​មកហើយ ព្រមទាំង​យក​មក​ប្រើប្រាស់​នៅក្នុង​វិស័យ​វេជ្ជសាស្ត្រ​។ ​លោក​បន្តថា ប៉ុន្តែ​វេជ្ជសាស្ត្រ​នុយក្លេអ៊ែ​រ មិន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​នោះទេ ព្រោះ​នៅក្នុង​ពិភពលោក វេជ្ជសាស្ត្រ​នុយក្លេអ៊ែរ គឺ​មាន​គ្រប់​ទីកន្លែង​៕ អានបន្ត

Mon,22 October 2018 (Time 07:07 PM)
ដោយ សម្លេងខ្មែរពិត

​អាជ្ញាធរ​ខេត្ត​កណ្ដាល ត្រៀម​កម្លាំង​សមត្ថកិច្ច ៦២៥​នាក់ ដើម្បី​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នៅ​ក្រុង​តាខ្មៅ​
(​កណ្តាល​)៖ ដើម្បី​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ និង​បង្ការ​រាល់​បញ្ហា​ដែល​កើតឡើង​នានា នៅក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក អក​អំបុក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ នៅ​ក្រុង​តាខ្មៅ អាជ្ញាធរ​ខេត្ត​កណ្តាល បាន​ត្រៀម​កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ និង​ជំនាញ​នានាៗ​ចំនួន ៦២៥​នាក់ ព្រមទាំង​បាន​រៀបចំ​សណ្តាប់ធ្នាប់​តាម​ផ្លូវ​នៅ​ទូទាំង​ក្រុង​តាខ្មៅ និង​បាន​រៀបចំ​កែលម្អ​សួនច្បារ​មាត់ទន្លេ​ឱ្យ​មាន​បរិស្ថាន​ល្អ តាំង​លម្អ​ភ្លើង​តាម​ដងផ្លូវ​ផងដែរ​។​ ​បើ​មន្ត្រី​សាលាខេត្ត​កណ្តាល បានឱ្យដឹងថា ព្រះរាជ​ពិធី​បុណ្យ​អុំទូក អក​អំបុក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ នៅ​ក្រុង​តា​ខ្មៅ​នេះ នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃទី​២៣ និង​២៤ ខែតុលា ឆ្នាំ​២០១៨​។​ ​ក្នុង​ចំណោម​កម្លាំង​សមត្ថកិច្ច​ទាំង ៦២៥​នាក់​នោះ រួមមាន​៖ កម្លាំង​នគរបាល ៣១៥​នាក់ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កណ្តាល ១៧៩​នាក់ កម្លាំង​សឹក​រង​ខេត្ត​កណ្តាល ៤៥​នាក់ មន្ត្រី​សុខាភិបាល ២៥​នាក់ សហការ​ជាមួយ​យោធភូមិ​ភាគ​ពិសេស ៥៣​នាក់ និង​បាន​ត្រៀម​រថយន្ត​សង្គ្រោះ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​។​ ​ប្រភព​បាន​បន្តថា កម្លាំង​ទាំងអស់​បាន​បែងចែក​តាម​គោលដៅ​ចំនួន ៤​កន្លែង ដូចជា ទី​១.​នៅលើ​កំណាត់​ផ្លូវ​១០៨ (​ខាងត្បូង​វិទ្យាល័យ​សេរីភាព​) និង​កំណាត់​ផ្លូវ​១០៩, ទី​២.​ក្នុង​វិទ្យាល័យ​សេរីភាព​, ទី​៣.​នៅ​ដីឡូត៍ អតីត​អង្គភាព​ស្ពាន​ថ្នល់​, ទី​៤.​ផ្លូវ​២០៨ ខាងក្រោយ​គរុកោសល្យ​ខេត្ត​។​ ​ចំណែក​ការបិទ និង​បើក​បញ្ជៀ​ស​ទិសដៅ​ចរាចរណ៍ គឺ​អាជ្ញាធរ​ខេត្ត​នឹង​អនុវត្ត​តាម​វិធានការ​៖ មក​ពី​ជើង​លំហូរ​តាមផ្លូវ​លេខ​២ មក​រង្វង់​មូល​តាខ្មៅ អាច​ទៅ​លិច​ផ្លូវ​លេខ​២ និង​ទៅ​ត្បូង​ផ្លូវ​លេខ​២១​បេ ចំណែក​មក​ពី​ត្បូង​ផ្លូវ​លេខ​២១​បេ អាច​លំហូរ​ត្រង់​មក​ជើង ឬ​បែក​ទៅ​កើត និង​លិច​តាម​ផ្លូវ​លេខ​១១៥​។​ ​មន្ត្រី​ដដែល​បាន​បន្តថា ចំណែក​កំពង់ចម្លង​ចំពុះក្អែក​មិន​អនុញ្ញាត​ឱ្យ​ចម្លង​ឡើយ ដោយ​បញ្ជៀ​ស​ឱ្យ​ទៅ​តាម​ផ្លូវ​លេខ​១១០ និង​ផ្លូវ​លេខ​១០៧ ក៏​មិន​អនុញ្ញាតឱ្យ​ធ្វើ​ដំណើ​រដែរ ចំពោះ​មធ្យោបាយ​យានយន្ត គឺ​លំហូរ​ទៅ​តាម​ផ្លូវ​លេខ​២០៦​។ ក្រៅពីនេះ គេ​នឹង​បិទ​ជុំវិញ​បរិវេណ​ប្រារព្ធ​ពិធី លើកលែងតែ​អ្នក​ថ្មើរជើង​ដែល​ចូល​ទស្សនា​កម្សាន្ត​នៅ​ក្នុង​ពិធី​តែប៉ុណ្ណោះ​៕ អានបន្ត

Mon,22 October 2018 (Time 07:06 PM)
ដោយ សម្លេងខ្មែរពិត

រដ្ឋមន្ត្រី វង សូ​ត​៖ កីឡា​ធ្វើឲ្យ​យើង​បង្កើតបាន​នូវ​មិត្តភាព សាមគ្គីភាព ភាតរភាព និង​ជួយ​ឲ្យ​យើង​នៅ​ឆ្ងាយ​ពី​អំពើ​អបាយមុខ​
(​ភ្នំពេញ​)៖ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា តំណាងឲ្យ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា បាន​អញ្ជើញ​ចូលរួម​នៅក្នុង​ពិធី​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពានរង្វាន់ «​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា​» ដែល​រៀបចំ​ធ្វើ​នៅ​យប់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៨ នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​។​ ​នៅក្នុង​ឱកាស​នោះ លោក វង សូ​ត បាន​ថ្លែង​អរគុណ​ចំពោះ​កិច្ចសហការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត ជាពិសេស​ក្រុម​ចូលរួម​ប្រកួត​ទាំង​២១ ដែល​បាន​បញ្ចូន​កីឡាករ​មក​ចូលរួម​។ លោក​រដ្ឋមន្ត្រី​បន្ថែម​ថា សកម្មភាព​នេះ បាន​បង្ហាញ​ពី​សាមគ្គីភាព មិត្តភាព រវាង​ស្ថាប័ន​មួយ​ទៅ​ស្ថាប័ន​មួយ​ទាំង​ក្របខណ្ឌ​រដ្ឋ ក៏ដូចជា​ឯកជន ដែល​ធ្វើឲ្យ​ព្រឹត្តិការណ៍​ប្រកួតនេះ ប្រព្រឹត្តទៅ​បាន​យ៉ាង​ល្អ​។​ ​រដ្ឋមន្ត្រី វង សូ​ត សង្កេតឃើញថា ការប្រកួត​នៅ​ឆ្នាំនេះ គឺ​ទទួលបាន​លទ្ធផល​ល្អប្រសើរ ដែល​ទទួលបាន​ពី​ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់ «​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា​» នោះ​គឺ​មាន​ការចូលរួម​ពី​ក្រុម​កីឡាករ​ច្រើន​ជាង​មុន និង​បាន​ផ្តល់ឱកាស​ឲ្យ​កីឡាករ បាន​ស្គាល់​គ្នា បង្កើត​មិត្តភាព សាមគ្គីភាព ភាតរភាព​ពី​ក្រុម​មួយ ទី​ក្រុម​មួយទៀត​។ ក្រៅពីនោះ ក៏​មាន​ការបណ្តុះ​គំនិត​ឲ្យ​ក្មួយៗ ចេះ​ស្រឡាញ់​វិស័យ​កីឡា ពិសេស​កីឡាបាល់ទាត់ ដែល​ជា​កីឡា​កំពុងតែ​ពេញនិយម​។​ ​ជាមួយគ្នា​នោះ លោក​រដ្ឋមន្ត្រី វង សូ​ត បាន​ក្រើនរំលឹក​ដល់​កីឡាក​រថា ចំពោះ​កីឡាករ​ដែល​ទទួលបាន​ចំណាត់ថ្នាក់​ល្អ ត្រូវខិតខំ​ហ្វឹកហាត់​បន្តទៀត ដើម្បី​បង្កើន​សមត្ថភាព ទេពកោសល្យ និង​បច្ចេកទេស​បន្ថែម​ទៀត ដើម្បី​រក្សា​តំណែង​ដែល​ខ្លួន​ទទួលបាន​នៅ​ឆ្នាំក្រោយៗ​ទៀត​។ ចំពោះ​ក្រុមកីឡា ដែល​ពុំ​ទទួលបាន​ចំណាត់​ថ្នាក់​នៅ​ពេល​នេះ សូម​ក្មួយៗ ខិតខំ​ទាំងអស់គ្នា ប្រឹ​ប្រែង​ហ្វឹកហាត់ ដើម្បី​បង្កើន​បច្ចេកទេស ធ្វើយ៉ាងណា​ដណ្តើមយក​ចំណាត់ថ្នាក់​ល្អៗ នៅ​ឆ្នាំក្រោយ​ទៀត​។​ ​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពានរង្វាន់ «​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា​» បាន​ធ្វើឡើង ក្នុង​គោលបំណង មិន​ត្រឹមតែ​បំផុសស្មារតី​ចលនា​យុវជន ឲ្យចូល​ចិត្ត និង​ស្រឡាញ់​វិស័យ​កីឡា​ប៉ុណ្ណោះ​ទេ តែ​បំណង​សំខាន់​នោះ​គឺ ចែករំលែក​បទពិសោធ​ន៍ ពិសេស​មិន​យក​ពេលវេលា ទៅ​ប្រព្រឹត្ត​អំពើ​ឧបាយ​មុខ ក្នុង​សង្គម​ដូចជា សេព​គ្រឿងញៀន និង​បោះបង់​ការសិក្សា​ជាដើម​។​ ​ក្រុម​អាណាចក្រ​បៃតង បាន​គ្រង​តំណែង​ជើងឯក​ពានរង្វាន់ “​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​” រដូវ​កាល​ទី​២ ទៀតហើយ បន្ទាប់ពី​យក​ឈ្នះ​ក្រុម​ធី​អិន​កណ្ដាល ដោយ​លទ្ធផល ១-០ ក្នុងជំនួប​វគ្គ​ផ្ដាច់ព្រ័ត្រ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​យប់មិញ ។ ពិធី​បិទ​ការប្រកួត​នេះ បាន​ធ្វើឡើង​ក្រោម​វត្តមាន​លោក វង សូ​ត រដ្ឋមន្ដ្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនិតីសម្បទា និង​ជា​ប្រធាន​ក្រុម​ទីប្រឹក្សា​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃ​កម្ពុជា ។​ ​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ក្នុងនាម​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន លោក​រដ្ឋមន្ដ្រី​ក៏​បាន​នាំយក​នូវ​ថវិកា ១​ម៉ឺន​ដុល្លារ​ឧបត្ថម្ភ​បន្ថែម​លើ​ការរៀបចំ​អាហា​សាមគ្គី និង​ក្រុម​ជ័យលាភី​ផងដែរ ដូចជា​ក្រុម​ជើងឯក​អាណាចក្រ​បៃតង ទទួលបាន​ប្រាក់រង្វាន់​ពី​គណៈកម្មការ ៣២​លាន​រៀល និង​ប្រាក់​ឧបត្ថម្ភ​បន្ថែម ២​ពាន់​ដុល្លារ​, ក្រុម​ជើងឯក​រង ធី​អិន​កណ្ដាល ទទួលបាន​ប្រាក់រង្វាន់ ២០​លាន​រៀល និង​ប្រាក់រង្វាន់​ឧបត្ថម្ភ ១​ពាន់​ដុល្លារ និង​ក្រុម​លេខ​៣ ពិស្ណុ​ការ ទទួលបាន​ប្រាក់រង្វាន់ ១៤​លាន​រៀល និង​ប្រាក់​ឧបត្ថម្ភ ១​ពាន់​ដុល្លារ ។​ ​ដោយឡែក​ក្រុម​លេង​មាន​ក្រម​សីលធម៌​ល្អ​ជាងគេ​(Fair-Play) បាន​ទៅ​ក្រុម​ពិស្ណុការ ទទួលបាន​ប្រាក់រង្វាន់ ៦០​ម៉ឺន​រៀល ស្រប​ពេល​អ្នកចាំទី​ល្អ បាន​ទៅ​កីឡាករ ហា​ន់ មាន របស់​ក្រុម​អាណាចក្រ​ប៉ៃ​តង និង​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ គឺ​កីឡាករ នុត ស៊ីនួន របស់​ក្រុម​ធី​អិន​កណ្ដាល រកបាន ១២​គ្រាប់​ទទួលបាន​ប្រាក់រង្វាន់ ២​លាន​រៀល​ដូចគ្នា ៕ អានបន្ត

Tue,16 October 2018 (Time 03:58 PM)
ដោយ សម្លេងខ្មែរពិត

​លោក ជាវ តា​យ​ចុះ​ចែក​ស្រូវពូជ​ប្រពល​រដ្ឋ​ក្រោយពី​ទទួលរង​ផលប៉ះពាល់​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​ឃុំ​ចំនួន​៣​នៃ​ស្រុក ទឹកឈូ​ខេត្តកំពត​
(​ខេត្ត​កំពត​)៖ កាលពី​ថ្ងៃ​ទី​០៤​ខែតុលា ឆ្នាំ​២០១៨​នេះ លោក ជាវ តា​យ​អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​អញ្ជើញ​ចុះសួរសុខទុក្ខ ដោយ​បាន​នាំយក​នូវ​ពូជ​ស្រូវ​និង​បន្លែ​ចែកជូន​ប្រជាពលរដ្ឋ​ក្រោយ​ពី​រង​ផល​ប៉ះពាល់​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​នៅក្នុង​ស្រុក​ទឹកឈូ​ខេត្តកំពត​។ ​លោក​ចាន់ រិទ្ធ​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពត បានឱ្យដឹងថា​៖ ខេត្ត​កំពត​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ក្នុង​ខែ​កន្លងទៅ​ដែល បណ្ដាល​ធ្វើឱ្យ​មាន​ការប៉ះពាល់​និង​ខូចខាត​ទាំងស្រុង​ដល់​ស្រូវ​សន្ទូង​និង​ស្រូវពង្រោះ​មាន​ចំនួន​២​លើក​នៅក្នុង​ស្រុក​មួយចំនួន​នៃ​ខេត្ត​កំពត គឺ​ក្នុង​នោះ​មាន​ស្រុក​កំពង់ត្រាច ស្រុក​ដងទង់ ស្រុក​ទឹកឈូ ស្រុក​អង្គរជ័យ និង បន្ទាយមាស​។ ដោយឡែក​សម្រាប់​ស្រុក​ទឹកឈូ ដែល​បាន​នាំយក​ពូជ​ស្រូវ​និង​ពូជ​បន្លែ​ចែក​ដល់​ដៃ​ប្រជាកសិករ​ពេលនេះ មាន​ចំនួន​៣​ឃុំ ស្មើ​១៩​ភូមិ ធ្វើអោយ​មាន​ផលប៉ះពាល់​លើ​ផ្ទៃដី​ចំនួន​៨៥០​ហិច​តា និង​ផ្ទៃ​ដី​ខូចខាត​ទាំងស្រុង​ចំនួន​ជាង​១៣៣​ហិច​តា​ស្មើនឹង​៥៦៥​គ្រួសារ​។ ​រីឯ​ពូជស្រូវ​និង​ពូជ​បន្លែ​ដែល​នាំមក​ចែក​ជូន​ប្រជាកសិករ​ពេលនេះ​ជា​អំ​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​មាន​ចំនួន​ជាង​១៣​តោន​សម្រាប់​ផ្ទៃដី​មួយ​ហិច​តា​ប្រើ​ពូជស្រូវ​១០០​គីឡូក្រាម និង​ពូជ​ដំណាំ​បន្លែ​ពីរ​ប្រភេទ​ទៀត​គឺ​គ្រាប់​សណ្តែកកួរ និង​គ្រាប់​ត្រសក់​ផងដែរ​។​ ​មានប្រសាសន៍​សំណេះសំណាល លោក ជាវ តា​យ អភិបាលខេត្ត​បានបញ្ជាក់​ថា បច្ចុប្បន្ន​ធម្មជាតិ​មាន​ការប្រែប្រួល​បង្ក​ឱ្យ​កើតឡើង​គ្រោះអាក្រក់​ជា​បន្តបន្ទាប់​។ ជាក់ស្តែង ឆ្នាំនេះ ខេត្ត​កំពត​ទទួលរង​នូវ​ការ​ធ្លាក់ភ្លៀង​ឥតឈប់ឈរ​ធ្វើឱ្យ​កសិករ​រង​ការខូចខាត​ផលដំណាំ​ដោយសារ​ជំនន់​ទឹកភ្លៀង​ម្តង​ហើយ​ម្តងទៀត​។ លោក​អភិបាលខេត្ត​បាន​បន្តថា ទោះបី​បែប​នេះ​ក្តី រដ្ឋបាល​ខេត្ត​កំពត​មិន​បាន​ព្រងើយកន្តើយ​ចំពោះ​ទុក្ខលំបាក​របស់​បងប្អូន​ឡើយ​។ ផ្តើមចេញ​ពី​ការគិតគូរ​នូវ​ផល​ប៉ះពាល់​ទាំងនេះ រដ្ឋបាល​ខេត្ត​បាន​ជំរុញ​ដល់​មន្ទីរ​កសិកម្ម​ក្នុង​ការស្នើ​សុំ​ពូជស្រូវ​ពី​ក្រសួង​សាមី​របស់​ខ្លួន​សម្រាប់​យកមក​ចែក​ជូន​បងប្អូន​ដើម្បី​សាបព្រោះ​បន្ត​សម្រាប់​ឆ្នាំក្រោយ​ទៀត​។ ​លោក ជាវ តា​យ បាន​ក្រើនរំលឹក​ថា ជា​ការកត់សម្គាល់ ទឹកដី​នៃ​ភូមិសាស្ត្រ​ក្នុង​ស្រុក​ទឹកឈូ​ទាំងមូល​មិន​អាច​ធ្វើ​ស្រូវ​ឱ្យ បាន​ពីរ ឬ​បី​រដូវ​ដូច​នៅ​ស្រុក​ផ្សេង​ទេ​។​ដូច្នេះ គួរ​បងប្អូន​កសិករ​បង្វែ​ពី​ការធ្វើ​ស្រូវ​ចាប់យក​ការ​ដាំ​ដំណាំ​ដែល​អាច​រក​ប្រាក់ចំណូល​ច្រើន​ជាង​នេះ​ទើប​ល្អ​ប្រសើរ​សម្រាប់​ជីវភាព​គ្រួសារ​៕ អានបន្ត

Tue,16 October 2018 (Time 03:58 PM)
ដោយ សម្លេងខ្មែរពិត

​ប្រជាពលរដ្ឋ​៣០​គ្រួសារ​តំណាងអោយ​៥០​គ្រួសារ​ធ្វើការ​តវ៉ា​នៅ​សាលាក្រុង​ប៉ោយប៉ែ​ត​ដើម្បី​រក​ដំណោះស្រាយ​!
ខេត្ត​បន្ទាយមានជ័យ​-​ក្រុង​ប៉ោយប៉ែត ៖ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​៣០​គ្រួសារ​តំណាងអោយ​៥០​គ្រួសារ​ធ្វើការ​តវ៉ា នៅ​សាលាក្រុង​ប៉ោយប៉ែ​ត​ដើម្បី​រក​ដំណោះស្រាយ និង ស្នើសុំ​អោយ​សម្តេច​ជួយ​រក​យុត្តិធ៌ម ត្រូវបាន​បុគ្គល​ឈ្មោះ អ៊ុង សួន​រស្មី ឃុបឃិត​ជាមួយ​អាជ្ញាធរ​នឹង​តុលាការ​មួយ​ចំនួន​ដោយ​យក ស ជ ណ ទៅប្តឹង​រួច​ចេញ​លិខិត​កាន់កាប់​ទាំង​បំពាន​ច្បាប់ យក ស ជ ណ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​លេខ​(១៣៥៦)​ស ជ ណ មក​វាស់​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​ចំនួន​(៥៨៩)​គ្រួសារ​ស្ថិតនៅ​ភូមិ​ព្រៃ​ព្រិច និង ភូមិ​ទួល​ប្រសាទ​/​សង្កាត់​ក្រុង​ប៉ោយ​ប៉ែត​/​ខេត្ត​បន្ទាយមានជ័យ​។​ ​ដែល​ធ្វើអោយ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ដែល​គាត់​រស់នៅ​លើ​ដី​នេះ នឹង​អាស្រ័យ​ផល​រយៈពេល ប្រមាណ​ជិត​២០​ឆ្នាំ​មកហើយ តែ​បុគ្គល​ម្នាក់​នេះ​បាន​ឆ្លើយថា​៖ ខ្លួន​បាន​ទិញ​ដី​នេះ​នៅ​ឆ្នាំ​២០១៥ ពី​ដំណាង​ប្រជាពលរដ្ឋ តែ​ជាក់ស្តែង​បុគ្គល​ឈ្មោះ​អ៊ុង​សួន​រស្មី នេះ ដើរ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​នឹង​តុលាការ​មួយចំនួន​ដោយ​យក ស ជ ណ ទៅប្តឹង​រួច​ចេញ​លិខិត​កាន់កាប់​ទាំង​បំពាន​ច្បាប់ រួច​ចាប់​ប្រជាពលរដ្ឋ​ជា​ការ​គំរាម ចំណុច​នេះ​ហើយ​ដែល​ធ្វើ​អោយ​ដែល​ធ្វើ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​។​ ​ប្រជាពលរដ្ឋ​មក​សាលាក្រុង​ប៉ោយប៉ែត​ធ្វើការ​តវ៉ា អោយ​លោក សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត ជួយ​រក​ដំណោះស្រាយ​ដល់​ពួកគាត់​ផង​។ លោក​អភិបាល​បញ្ជាក់ថា​៖ អោយ​ផ្តិតមេដៃ ដាក់​ពាក្យបណ្តឹង​នៅ​សាលាក្រុង និង តុលាការ ដើម្បី​រក​ភាព​យុត្តិធ៌ម ជា​ពិសេស​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​សំណូមពរ​អោយ​សម្តេច​តេជោ​មេត្តា​ជួយ​រក​យុត្តិធម៌​ដល់​ពួកគាត់​ផង​៕ អានបន្ត

ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​

ព័ត៌មានគួរចាប់អារម្មណ៍

​លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំត ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត បើកទូលាយ​

ព័ត៌មានគួរចាប់អារម្មណ៍

​លោក កែ​ន សត្ថា ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាល​បើកទូលាយ​

ព័ត៌មានគួរចាប់អារម្មណ៍

លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​បើកភ្លើង​ខៀវ​ឲ្យ​មេ​ប៉ុស្ដិ៍​បឹង​ជ្រោង​លោក ធៀ​ម ដែន ហៅ​តក់​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​មិន​ញញើត​និង​បទបញ្ជា​របស់​នាយករដ្ធមន្ត្រី​ហ៊ុន​សែន​?

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងចក្រ​សម្រុក​កាយ​ដី​ភ្នំ​ក្នុង​ភូមិសាស្ត្រ​ឃុំ​ភ្នំ​កុង​យ៉ាង​កក្រើក សង្ស័យ​មាន​ការឃុបឃិត​គ្នា​រវាង​អជ្ញាធរ​និង​ជំនាញ​

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងចក្រ​កំពុង​ធ្វើ​សកម្មភាព​ជីក​កកាយ​ភ្នំ​អង្គរជ័យ​ជិត​រលាយ​ទៅហើយ ជំនាញ​អះអាងថា​កាយ​ភ្នំ​ដាំ​ដើមឈើ​វិញ​...

វីដែអូ