ថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥​ទិវា​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​និង​ទិវា​កំណើត​កង​យោពល​ខេមរភូមិន្ទ​
Fri,09 November 2018 (Time 11:05 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 740នាក់)


កំពង់ឆ្នាំង ៖ រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​បាន​ប្រារព្ធ​ខួប​លើក​ទី​៦៥​នៃ​ទិវា​បុណ្យ​ឯករាជ​ជាតិ ៩ វិឆ្ឆិកា ១៩៥៣- ៩ វិឆ្ឆិកា ២០១៨ និង ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​តស៊ូ​យ៉ាង​ជាង​ជ័យ​រំដោះទឹកដី​ចេញផុត​ពី​នឹម​ត្រួតត្រា​អាណានិគមនិយម​បារាំង ។

​ទិវា​នេះ​បាន​ប្រារព្ធ​ក្រោម​អធិបតីភាព​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ដោយ​មាន​ការចូលរួម​ពី​ព្រះសង្ឃ ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ប្រធាន​អង្គភាព​ជុំវិញ​ខេត្ត មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស សរុប​ចំនួន​៧៥៣​អង្គ​/​នាក់​។​

​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​អាន​សន្ទរកថា​ស្តី​ពី​ប្រវត្តិ​សង្ខេប​ព្រះរាជ​បូ​ជនី​កិច្ច ទាមទារ​ឯករាជ្យ​នៅ​កម្ពុជា ដែលមាន​ខ្លឹមសារ​ថាៈ ខួប​លើក​ទី​៦៥​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា ២០១៨​នេះ ដើម្បី រំលឹក​នូវ​ព្រះរាជ​បេសកកម្ម នៃ​ការដឹកនាំ របស់​សម្ដេច​ព្រះ​នរោត្តម សីហនុ ព្រះមហាវរក្សត្រ ព្រះរាជ​បិតា​ឯករាជ្យ​បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ដែល​ទ្រង់​បាន​លះបង់​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​យ៉ាង​ខ្លាំងខ្លា​បំផុត​ធ្វើ​ការតស៊ូ​ក្នុង​ក្របខ័ណ្ឌ នៃ​ព្រះរាជ​បូជនីយកិច្ច​ដើម្បី​ទាមទា ឯករាជ្យ​ជាតិ​អោយ​ប្រទេស​កម្ពុជា​បាន​រួចផុត​ពី​អាណានិគមនិយម​បារាំង ហើយ​ប្រកាស​ឯករាជ្យ​ជាតិ នៅ​ថ្ងៃ​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ វីរៈភាព​ដ៏​អង់អាច​ក្លាហាន​នេះ​គឺជា​គំរូ​ដ៏​ល្អ​ដល់​កូន​ខ្មែរ ជំនាន់​ក្រោយ ក្នុង​ការកសាង​ការពារ​បូរណភាព និង ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ ក្នុង​ស្មារតី​ចងចាំ​ជានិច្ច​មិនអាច​បំភ្លេច​បាន​នូវ​គុណូបការៈ ដ៏​ថ្លៃង្លា​របស់​វីរ​យុទ្ធជន​យុទ្ធ​នារី​និង​ប្រជាពលរដ្ឋ​យើង​នៅ​គ្រប់​​ទិស​ទី ដែល​បាន​ពុះពារ​ប្រយុទ្ធ​តស៊ូ​ធ្វើ​ពលិកម្ម អាយុជីវិត យ៉ាង​អង់អាច​ក្លាហាន​បំផុត ដើម្បី​សង្គ្រោះ​ជាតិ មាតុភូមិ​ពី​របប​ប្រល័យពូជសាសន៍​ពី​ភ្នក់ភ្លើងសង្គ្រាម​គ្រោះកាច​ចង្រៃ​ផ្សេងៗ​ព្រមទាំង​បាន​រួមចំណែក​យ៉ាង​ធំធេង​ក្នុង​ការការពារ​ទឹកដី អធិបតេយ្យ សេរីភាព សន្តិភាព សន្តិភាព និង​វិបុលភាព​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

​ឯកឧត្តម​ក៏បាន​អំពាវនាវ​ដល់​សមាជិក សមាជិកា​អង្គ​មិ​ទិ្ទញ​ទាំង​អស់​ក្នុង​ទិវា​ខួប​លើក ទី​៦៥​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ និង​ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ ប្រែក្លាយ​ជា​កម្លាំង​មហា​សាមគ្គី​ជាតិ​ដ៏​ខ្លាំងក្លា ដើម្បី​រក្សាបាន​សុខសន្តិភាព​អោយបាន​គង់វង្ស ចូល​រួមចំណែក​កសាង អភិវឌ្ឍន៍ ប្រទេសជាតិ​អោយ​កាន់តែ​ទទួល​បាន​សមិទ្ធផល​ថ្មីៗ​ថែម​ទៀត ៕​


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ