ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៨នេះ ផងដែលលោក សូរ ប្លាតុង អភិបាលនៃគណៈអភិបាលក្រុងសៀមរាប បានដឹកនាំក្រុមការងារ ដោយមានការចូលរួមពីគណៈកម្មការគ្រប់គ្រោងផ្សារ និង តំណាងកងវិស្វកម្មសម្តេចតេជោហ៊ុន សែន សៀមរាប បានធ្វើការសម្របសម្រួុល និង រៀបចំអោយបងប្អូនអាជីករផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ចាប់ឆ្នោតជំហ៊ាន២ យកតូបលក់ដូរ ដើម្បី បញ្ចប់បញ្ហារ កន្លងមក ។តូបសម្រាប់ធ្វើការបែងចែកជំហ៊ាន២ ជូនបងប្អូនអាជីវករ នៅផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ចំនួន៣៧០នាក់ មានចំនួន៤៦០តូប និង១៥មុខរប ។ ជាលទ្ធផល បងប្អូនអាជីវករដែលបានចូលមកចាប់ឆ្នោតយកលេខតូបក្នុងថ្ងៃនេះ មានចំនួន ៣៦៣នាក់ អវត្តមានចំនួន៧នាក់ ហើយតូបដែលបានធ្វើការបែងចែកមានចំនួន៤៥២តូបនៅសល់ចំនួន៨តូប ។ការចាប់ឆ្នោតយកតូបលក់ដូរហ៊ាន០២នេះ គឺរៀបចំ ឡើងដោយរដ្ឋបាលក្រុងសៀមរាប ដើម្បីធ្វើការ បែងចែកតូប លក់ដូរ ដែលបានកំណត់ ដោយតម្លាភាព និងដើម្បីបញ្ចប់ការតវ៉ា ពីបងប្អូនអាជីវករផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ខេត្តសៀមរាប ផងដែរ។
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ