ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
រដ្ឋបាលសាលាខេត្តព្រះសីហនុចេញសេចក្តីប្រកាសព័ត៌ មានច្រានចោលជាផ្លូវការ ចំពោះរូបភាពនារីងូតទឹក​សមុទ្រ​អាក្រាតកាយ គឺមិនមែននៅកម្ពុជាឡើយ
Tue,30 October 2018 (Time 12:56 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 561នាក់)


(​ព្រះសីហនុ​)៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ជា​ផ្លូវការ ជូន​ដល់​សាធារណជន និង​អ្នកសារព័ត៌មាន ដោយ​ច្រានចោល​ទាំងស្រុង​ចំពោះ​ការ​បង្ហោះ​រូបភាព នារី​អាក្រាតកាយ ដើរ​ឆ្នេរ និង​ងូតទឹក​សមុទ្រ​លេង​កម្សាន្ដ មិនមែន​ជា​ករណី​កើតឡើង នៅ​ឆ្នេរ​ក្នុង​ខេត្ត​ព្រះសីហនុ​នោះឡើយ​។ រដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ បានបញ្ជាក់​ថា ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​មាន​បណ្ដាញ​សង្គម Facebook បាន​បង្ហោះ​រូបភាព​នារី​អាក្រាតកាយ​ដើរ​លើ​ឆ្នេរ និង​ងូតទឹក​សមុទ្រ​លេង​កម្សាន្ដ ដោយ​មហាជន​ច្រើន​កុះករ នៅ​ទីនោះ លើកឡើងថា ស្ថិត​នៅ​ឆ្នេរ​ក្នុង​ខេត្ដ​ព្រះសីហនុ ដូច្នេះ​បញ្ហា​នេះ រដ្ឋបាល​ខេត្ត​បាន​ចាត់ការ​ស្រាវជ្រាវ ជា​លទ្ធផល ពិនិត្យឃើញ​ថា​រូបភាព​នេះ មិន​ស្ថិតនៅ​ឆ្នេរ​ក្នុង​ខេត្ត​ព្រះសីហនុ​នោះឡើយ​។​

​ជាមួយគ្នា​នេះ​បន្ថែម​លើ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ខ្លួន នៅ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៨​នេះ​ថា លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បានបញ្ជាក់​មកកាន់​បណ្តាញ​ព័ត៌មាន ចំពោះ​រូបភាព​នារី​ងូតទឹក​សមុទ្រ​អាក្រាតកាយ ដែល​ត្រូវ​បាន​បង្ហោះ និង​ចែកចាយ​ពេញ​បណ្តាញ​សង្គម Facebook នោះ គឺ​មិនមែន​នៅ​កម្ពុជា​ឡើយ ដូច្នេះ​សូម​សាធារណ​ជន​ទាំង​អស់​កុំ​មាន​ការភ័ន្តច្រឡំ​តទៅទៀត​។​ការ​ចេញ​មក​បញ្ជាក់រ​បស់​អភិបាលខេត្ត​ព្រះសីហនុ ខាងលើនេះ បាន​ធ្វើ​ឡើង​ដោយសារតែ​រូបភាព​នារី​ងូតទឹក​សមុទ្រ​អាក្រាតកាយ នៅតែ​បន្ត​បង្ហោះ និង​ចែកចាយ​តាម​បណ្តាញ​សង្គម Facebook រហូតមកដល់​ពេលនេះ និង​ក៏​នៅតែ​មាន​អ្នកខ្លះ​បន្ត​យល់ច្រឡំ​ជា​ករណី​កើតឡើង នៅ​ខេត្ត​ព្រះសីហនុ ដូច្នេះ​លោក យន្ត មីន សូម​ប្រកាស​ជា​ផ្លូវការ​ថា ក្រោយ​ការស្រាវជ្រាវ និង​សួរនាំ​គ្រប់​ជ្រុងជ្រោយ មក​នោះ គឺ​រូបភាព​ទាំងនេះ​មិនមែន​កើតឡើង ក្នុង​ទឹកសមុទ្រ​នៃ​ខេត្ត​ព្រះសីហនុ ប្រទេស​កម្ពុជា​នោះ​ទេ​។​

​សូមបញ្ជាក់​ថា នៅ​ពេល​ថ្មីៗ​នេះ មានការ​ចែកចាយ​តៗ​គ្នា​ជា​ច្រើន នៅលើ​បណ្ដាញ​សង្គម Facebook ពាក់ព័ន្ធ​ទៅនឹង​រូបថត​ប៉ុន្មាន​សន្លឹក បង្ហាញ​ពី​នារី​អាក្រាតកាយ​លេង​ទឹកសមុទ្រ ដែល​គេ​ថា នៅ​ប្រទេស​វៀតណាម និង​ជា​នារី​ជនជាតិ​ចិន បាន​បង្ក​ឲ្យមាន​ការរិះគន់ និង​យល់ច្រឡំ​ជាខ្លាំង ដោយ​ថា​កើតឡើង​នៅ​ខេត្ត​ព្រះសីហនុ​។​

​ក្រោយ​ទទួលបាន​ព័ត៌មាន​ច្បាស់ការ និង​មាន​រូបភាព​ជា​ច្រើន​ទៀត​បញ្ជាក់ថា រូបភាព​នេះ​មិនមែន​កើតឡើង​នៅ​ខេត្ត​ព្រះសីហនុ​រួច​មក លោក យន្ត មីន បាន​ក៏​បង្ហាញ​នូវ​ភាព​ហួសចិត្ត ក៏ដូចជា ការ​អំពាវនាវ​ដល់​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម Facebook បញ្ចប់​ការ​ចែកចាយ និង​សរសេ​ថា កើតឡើង​នៅ​ខេត្ត​ព្រះសីហនុ​តទៅទៀត​។ អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែង​ប្រាប់​បណ្តាញ​ព័ត៌មាន និង​បាន​បង្ហោះ​តាម Facebook ផ្លូវកា​ររ​របស់លោក យ៉ាងដូច​ច្នេះ​ថា «​បងប្អូន​ដែល​ព្យាយាម​បង្ហោះ​រឿង​អាក្រក់ៗ របស់​ខេត្ត​ព្រះសីហនុ ថ្ងៃនេះ ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់ ខ្ញុំ​សុំ​បងប្អូន​មេត្តា​គិត​ពី​ប្រយោជន៍​រួម​ជា​ធំ​។ រឿង​អាក្រក់​នេះ​កើត​នៅ​គេ​សោះ បងប្អូន​ខ្លះ​បែរ​ជា​ថា នៅ​ខេត្ត​ព្រះសីហនុ​វិញ និង​មាន​រឿង​បែប​នេះ​ច្រើន​ទៀត​។ អ្នកដទៃ​ឈ្នានីស​យើង វា​ជា​រឿង​ធម្មតា តែ​បងប្អូន​មេត្តា​កុំ​ឈ្នានីស​ជាតិ​ឯង កុំ​ឈ្នានីស​ខេត្ត​យើង សង្គម​យើង​អី ត្បិត​ខេត្ត​នេះ សង្គម​នេះ ក៏​ជា​ចំណែក​របស់​បងប្អូន​ដែរ​។ គួរ​ពុំគួរ​សូម​បងប្អូន​មេត្តា​អភ័យទោស​»​។ គួរ​បញ្ជាក់ដែរថា សារ​របស់​លោក​អភិបាលខេត្ត​ព្រះសីហនុ​នេះ មាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម Facebook ជាច្រើន​បាន​ចែកចាយ​បន្ត និង​ចូល Comment ដែល​ក្នុង​ចំណោម​នោះ ភាគច្រើន​ផ្តល់​ការលើកទឹកចិត្ត ដល់​លោក​អភិបាលខេត្ត ហើយ​មាន​អ្នកប្រឆាំង​តិចតួច​ប៉ុណ្ណោះ​។ ប៉ុន្តែ​ចំណុច​ដែល​គួរ​កត់សំគាល់​នោះ លោក​បាន​ឆ្លើយតប​ទៅ​វិញ​ជា​ច្រើន ហើយ​ក្នុង​ការឆ្លើយតប​ទៅ​អ្នកប្រឆាំង​លោក​បាន​បង្ហាញ​ពី​សារសំខាន់ នៃ​ការចូលរួម​រិះគន់​ដើម្បី​ស្ថាបនា​ជានិច្ច​។

​ឆ្លើយតប​ទៅនឹង​បញ្ហា​ទាំង លោក​បាន​ស្នើសុំ​ប្រជា​ពលរដ្ឋ​ផ្ទាល់​គួរ​មាន​ទំនុកចិត្ត ចំពោះ​អាជ្ញាធរ​ដោយ​ទុក​ឱកាស​ឲ្យ​អាជ្ញាធរ​ដោះស្រាយ លើ​បញ្ហា​ដោយ​ក្នុង​នោះ លោក​បាន​បញ្ជាក់ថា រាល់​ការសម្រេច​នានា គឺ​អាជ្ញាធរ​មាន​ទំនួល​ខុស​ត្រូវ ដោយ​មាន​ការថ្លឹងថ្លែង​យ៉ាង​ប្រុងប្រយ័ត្ន​បំផុត ដើម្បី​ជា​ប្រយោជន៍​រួម សម្រាប់​សង្គមជាតិ​ទាំងមូល​។​

​លោក​អភិបាលខេត្ត​ព្រះសីហនុ បាន​ប្រកាស​ទទួល​យក​មតិយោបល់ និង​រាល់​ការរិះគន់​ទាំងឡាយ ក្នុងន័យ​ស្ថាបនា ដើម្បី​ប្រយោជន៍​ជារួម សម្រាប់​សង្គមជាតិ​ទាំងមូល តាមរយៈ​បណ្តាញ​សង្គម Facebook របស់​លោក​ផ្ទាល់ ហើយ​កន្លងមក​គេ​សង្កេតឃើញថា លោក​ក៏​បាន​ឆ្លើយតប ដោយផ្ទាល់​នូវ​រាល់​សំណួរ និង​ការលើកឡើង​របស់​ពល​រដ្ឋ​ដែល​បាន​ចោទសួរ​ផងដែរ ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ