ខេត្តសៀមរាប ៖ ថ្ងៃចន្ទ័ ៥កើត ខែកត្តិក សំរឹទ្ធិ ស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃ ចន្ទ័ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ព្រឹកមិញនេះរដ្ឋបាលក្រុងសៀមរាប បានបើកកម្មវិធី ប្រកាសតែងតាំង អភិបាលក្រុង សៀមរាប ថ្មី ជំនួសមុខតំណែង លោក សូរ ប្លាតុង អតីត អភិបាលក្រុង សៀមរាប ដោយដាក់ លោក នួន ពុទ្ធារ៉ា ជាអភិបាល ក្រុងសៀមរាប ជំនួសលោក សូរ ប្លាតុង ចំណែកលោក សូរប្លាតុង បានចូលទៅកាន់តំណែងជាអភិបាល ស្រុក ប្រាសាទ បាគង បន្ទាប់ពីប្រកាសលោក សូរ ប្លាតុង ជាអភិបាល ស្រុកប្រាសាទ បាគង រួចមក ក្រោមការចូលរួមជាអធិបតីដោយ លោក ឃឹម ប៊ុន សុង អភិបាលខេត្តសៀមរាប នឹង មន្ត្រីរាជការ ចូលរួមផងដែល រួចមកត្រឡប់មកពរពពិធី តែងតាំងលោក នួន ពុទ្ធារ៉ា ជាអភិបាលក្រុង សៀមរាបវិញម្តងក្នុងថ្ងៃតែមួយ។ ការគោរពពិធីដោះដូរតំណែងនេះផងដែល ត្រូវបានមហាជនមើលឃើញនិយាយតៗគ្នា ថាវាមិនសាកសំលោក សូរ ប្លាតុង អតីតជាអភិបាល ក្រុង បែរជាទៅកាន់តំណែងជាអភិបាលស្រុកវិញនោះ ដោយអ្នកខ្លះក៍បាននិយាថាសោកស្តាយចំពោះ លោក សូរ ប្លាតុង ដែលលោកតែងតែចូលរួមចំណែក កសាងស្នាដៃ ក្រុង សៀមរាប បានច្រើនផងដែលរហូតដល់ទីក្រុងជាប់ចំណាប់ថ្នាក់លេខមួយ មានឈ្មោះ ហៅថារំដួលបីទង់ នឹងបានរៀបចំបរិស្ថាន កែលំអរទីក្រុង មានភាពស្រស់ស្អាត។ល។ ទោះបីជាយ៉ាងណាក៍ដោយកម្មវិធីនេះបានប្រពឹត្តទៅដោយរលូន នៅថ្ងៃច័ន្ទទី១២ខែវិច្ឆិការ ឆ្នាំ២០១៨ នាព្រឹកមិញនេះ ប្រជាពលរដ្ឋរស់នៅក្រុង សៀមរាប ក៍ដូចជាមន្ត្រីរាជការ នឹងរងចាំមើលតើ លោក នួន ពុទ្ធារ៉ា ដែលទើបតែនឹងឡើងចូលមកកាន់តំណែងជាអភិបាលក្រុង ថ្មី មានស្នាដៃនៃការអភិឌ្ឈវត្ត ក្រុង សៀមរាប ដូចលោក សូរ ប្លាតុង ដែរឬទេ?៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ