ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
រដ្ឋបាល​ខេត្ត​កណ្ដាល រៀបចំ​ពិធី​អុំទូក​នៅ​ក្រុង​តាខ្មៅ រយៈពេល​២​ថ្ងៃ ដែល​មាន​ទូក​ជិត​៦០​ទូក ចូលរួម​ប្រកួតប្រជែង​
Thu,25 October 2018 (Time 11:53 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 576នាក់)


(​កណ្ដាល​)៖ រដ្ឋបាល​ខេត្ត​កណ្ដាល រៀបចំ​ពិធី​អុំទូក​រយៈពេល​០២​ថ្ងៃ នៅ​ក្រុង​តាខ្មៅ ដែល​ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៨ ដើម្បី​អបអរសាទរ​ព្រះរាជ​ពិ​ជី​បុណ្យអុំទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ដែល​នឹង​ចូលមក​ដល់​ថ្ងៃ​ទី​២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទន្លេចតុមុខ ខាង​មុខ​ព្រះបរមរាជវាំង រាជធានី​ភ្នំពេញ​។​

​អភិបាលខេត្ត​កណ្ដាល លោក ម៉ៅ ភិរុណ បាន​ថ្លែងថា ពិធី​អុំទូក​នៅពេលនេះ មាន​ទូក​ចូលរួម​ប្រកួតប្រជែង​ចំនួន​៥៩​ទូក ក្នុងនោះ​ខ្នាត​អន្ដរជាតិ មាន​ចំនួន​១៦​ទូក​, ទូក​ផ្កាចារ ចំនួន​១៦​ទូក និង​ទូក​អុំ​បុរស​ចំនួន​២៣​ទូក ដែល​មក​ពី​ក្រុង​តាខ្មៅ មាន​ចំនួន​២៤​ទូក​, ស្រុក​កោះធំ ចំនួន​២​ទូក​, ស្រុក​កៀនស្វាយ ចំនួន​៤​ទូក​, ស្រុក​ល្វាឯម ចំនួន​៥​ទូក​, ស្រុក​មុខកំពូល ចំនួន​៤​ទូក​, ស្រុក​ខ្សាច់កណ្ដាល ចំនួន​៥​ទូក​, ស្រុក​ពញាឮ ចំនួន​៥​ទូក​, ស្រុក​ស្អាង ចំនួន​៤​ទូក និង​ខេត្ត​កំពង់ចាម ចំនួន​៣​ទូក​, រាជធានី​ភ្នំពេញ ចំនួន​៣​ទូក​។ រីឯ​កីឡាករ​ដែល​អញ្ជើញ​ចូលរួម សរុប​មាន​ចំនួន​២,៦១៤​នាក់​។​

​លោក ម៉ៅ ភិរុណ បានបញ្ជាក់​ថា ព្រឹត្តិការណ៍​អុំទូក​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល សម្រាប់​រយៈពេល​២​ថ្ងៃនេះ ប្រព្រឹត្តិ​ទៅ​ស្របពេល​ដែល​ប្រជាពលរដ្ឋ​កម្ពុជា កំពុង​ប្រារព្ធ​ទិវា រំលឹក​ខួប​នៃ​កិច្ចព្រមព្រៀង​សន្ដិភាព ទីក្រុង​ប៉ារីស ហើយ​ក៏​ស្រប​ពេល​ដែល​ពុទ្ធសាសនិក​ទូទាំង​ពិភពលោក និង​នៅក្នុង​ប្រទេស​កម្ពុជា​ទាំងមូល នឹង​រៀបចំ​នូវ​ពិធីបុណ្យ​ចេញ​ព្រះវស្សា ដែល​នឹង​ចូលមក​ដល់​នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨​ស្អែក​នេះ​។​

​បើ​តាម​លោក​អភិបាលខេត្ត ព្រះរាជ​ពិធី​បុណ្យ​អុំទូក មាន​ប្រវត្តិ​តាំង​ពី​បុរម​បុរាណដ៏​យូរលង់​មកហើយ ដែល​មានចែង​ក្នុង​ឯកសារ​របស់​ប្រវត្តិវិទូ​បរទេស ក៏ដូចជា​តាម​សិលា​ចារិក​នៃ​ប្រាសាទ​អង្គរ ហើយ​ត្រូវបាន​ព្រះមហាក្សត្រ និង​ប្រជារាស្ដ្រ​ខ្មែរ ប្រារព្ធ​ធ្វើឡើង​យ៉ាង​ខ្ជាប់ខ្ជួន​ជា​រៀងរាល់ឆ្នាំ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោក ម៉ៅ ភិរុណ ក៏​បាន​ផ្ដាំផ្ញើ​ដល់​កីឡាករ កីឡាការិនី​ទូក​ទាំងអស់ ត្រូវ​ចេះ​រក្សា​មិត្តភាព សាមគ្គីភាព សុខភាព ខិតខំ​ប្រឹងប្រែង​ឲ្យអស់​ពី​សមត្ថភាព ដើម្បី​ទទួលបាន​ជ័យជម្នះ​ពី​ការប្រកួត សម្រាប់​ជា​កិត្តិយស​ជូន​ភូមិ ស្រុក ហើយ​សូម​គោរព​ឲ្យបាន​នូវ​បទបញ្ជា និង​លក្ខន្ដិកៈ​នៃ​ការប្រកួត ដែល​កំណត់​ដោយ​គណៈកម្មកា​រ​រៀបចំ​ពិធី​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ