ពិធីផ្ទេរភារកិច្ច តែងតាំងមុខតំណែង នាយប៉ុស្តិ៍ នគរបាលអន្តោប្រវេសន៍ថ្មី ច្រកទ្វារព្រំដែនអន្តរជាតិ ព្រំ
ខេត្តប៉ៃលិន ៖ កាលពីព្រឹក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅស្នាក់ការប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ មាន រៀបចំពិធីប្រកាសតែងតាំង មុខតំណែងនិងផ្ទេរភារកិច្ច នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំ ដែនអន្តជាតិព្រំ ក្រោមអធិបតី ភាព ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងលោក ឧត្តមសេនីយ៍ឯក ជា ធា អគ្គនាយករងអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទ ថារិទ្ធ អគ្គនាយកនៃអគ្គនាយក ដ្ឋានអន្តោប្រវេសន៍ និងមាន ការអញ្ជើញចូលរួមពីគណៈ ប្រតិភូអគ្គនាយកដ្ឋានអន្តោ ប្រវេសន៍ នាយការិយាល័យ មន្ត្រីចំណុះនាយកដ្ឋានច្រក ទ្វារទី១ និងគ្រប់បណ្តាអង្គភាពពាក់ព័ន្ធក្នុងខេត្ត ព្រម ទាំងភាគីថៃ អញ្ជើញមកជា ច្រើននាក់ដែរ ។
ក្នុងឱកាសផ្លាស់ប្តូរមុខ តំណែងនេះត្រូវបានប្រកាស់ លោក ផាត់ វិរៈ នាយរងប៉ុស្តិ៍ នគរបាលអន្តោប្រវេសន៍ច្រក ទ្វាអន្តរជាតិដូង ខេត្តបាត់ដំបង មកផ្លាស់ប្តូរជានាយប៉ុស្តិ៍នគរ បាលអន្តោប្រវេសន៍ច្រកទ្វាព្រំ ដែន អន្តរជាតិព្រំ ខេត្តប៉ៃលិន ជំនួសលោក សួស សុខដារ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វាព្រំដែនអន្តរជាតិ ព្រំចាស់ដែលត្រូវទៅកាន់ តំណែងថ្មី ។
ប្រកាសមកចូលកាន់មុខ តំណែងនេះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន លោកបានមានប្រសាសន៍ផ្តាំ ផ្ញើរដល់លោកនាយប៉ុស្តិ៍ថ្មី ត្រូវរក្សាឱ្យបានល្អនូវក្រម សិលធម៌ វិជ្ជាជីវ៉ ក្នុងនាម ថ្នាក់ដឹកនាំយកចិត្តទុកដាក់ ខ្ពស់បំផុតដែលថ្នាក់ដឹកនាំបាន ប្រគល់នៅតួនាទីភារកិច្ចថ្មីជា នាយប៉ុស្តិ៍នគរបាលច្រកទ្វារ អន្តជាតិច្រកព្រំប៉ៃលិននិង គោរពតាមគោលការ ព្រម ទាំងអនុវត្តឱ្យបាននៅគោល នយោបាយ និងយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនេះដែរត្រូវជំរុញការផ្តល់ សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យទទួលបានឆាប់រហ័ស ទាន់ចិត្តស្របតាមអភិក្រម ៤យ៉ាង (ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល និងព្យាបាល) និង អភិក្រម៣យ៉ាងចុងក្រោយ (ធ្វើឱ្យបាន ធ្វើឱ្យលឿន និង ធ្វើឱ្យមានតម្លាភាព)ផងដែរ។
ក្នុងឪកាសនោះដែរលោក ឧត្តមសេនីយ៍ឯក ជា ធា អគ្គ នាយករងអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទ ថារិទ្ធ អគ្គនាយកនៃអគ្គនាយក ដ្ឋានអន្តោប្រវេសន៍ក៏មាន ប្រសាសន៍ផ្តាំផ្ញើឱ្យលោក ផាត់ វិរៈ ដែលត្រូវបានផ្លាស់ប្តូរ និងតែងតាំងជាមុខតំណែងថ្មី ត្រូវចេះគោរពតួនាទីរបស់ខ្លួន ហើយស្រឡាញ់កូនចៅ ដែល នៅក្រោមឱវាទផ្តល់នៅមតិ មួយចំនួនពាក់ព័ន្ធនៃដំណើរ ការការងារជាប្រចាំថ្ងៃ ខែ, នៅក្នុងរង្វង់វិសាលភាពច្រក ទ្វារព្រំដែនអន្តរជាតិព្រំដើម្បី ធានាឱ្យបានប្រសិទ្ធភាពនិង សកម្មភាពការងារទាក់ទង ទៅនឹងតួនាទីភារកិច្ចរបស់ អង្គភាពជំនាញនិមួយៗជា មួយគ្នានេះត្រូវពង្រឹងនិងខិតខំ រឹតចំណងសាមគ្គីភាព ឯក ភាពឱ្យបានល្អៗព្រមទាំងការ ទំនាក់ទំនងនិងកិច្ចសហប្រតិ បត្តិការល្អជាមួយស្ថាប័ន ជំនាញពាក់ព័ន្ធអាជ្ញាធរគ្រប់ លំដាប់ថ្នាក់ ជាពិសេសសម គួរភាគីថៃជាប្រទេសជិតខាង ហើយនិងត្រូវរាយការណ៍ ភ្លាមៗទៅថ្នាក់ដឹកនាំខាងលើ។
បញ្ជាក់ផងដែរថា ច្រក ទ្វារព្រំដែនអន្តរជាតិព្រំ ខេត្ត ប៉ៃលិន រយៈពេលកន្លងមក មានការពង្រឹងនិងមានការ ត្រួតពិនិត្យរកចំណូលពន្ធ ទំនិញចូលរដ្ឋនៅតាមមាត់ ច្រកទ្វារព្រំដែនមួយនេះ មាន ភាពល្អប្រសើរ ដែលជាច្រក អន្តរជាតិព្រំ បានរកចំណូល ពន្ធគយក្នុងមួយខែចន្លោះពី ៤ពាន់លានរៀល ទៅ ៥ពាន់ លានរៀល ដោយមានការ បង្កើននូវសេដ្ឋកិច្ចជាតិទាំង នេះ ដោយសារតែមានកិច្ច សហការរវាងមន្ត្រីនៃច្រកទ្វារ ព្រំដែននិងសមភាគីប្រទេស ថៃផងដែរ ៕