ខេត្តប៉ៃលិន ៖ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានដាក់វិធានការក្តៅ និងបន្ត រុះរើសំយាបផ្ទះប្រជាពលរដ្ឋណា ដែលសាងសង់នៅលើចំណីផ្លូវ មិនថាផ្លូវលំ ឬផ្លូវជាតិនោះឡើយ ។ បើទោះបីជាមានប្លង់កម្មសិទ្ធិ កាន់កាប់ជាយូរមកហើយក៏ដោយ ក៏អាជ្ញាធរមានសិទ្ធិកាត់ និងរុះរើសំយាបផ្ទះបានដែរ ខណ:ប្លង់ខ្លះសង្ស័យមានការឃុបឃិតរវាងម្ចាស់ដី និងមន្ត្រីជំនាញ ។ឯកឧត្តមអភិបាលខេត្តបានថ្លែងដូចនេះ កាលពីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង១ខ្សែ ដែលមានប្រវែងជិត១គីឡូម៉ែត្រ ខណ:ប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅសងខាងផ្លូវខាងលើ មានការអាក់អន់ស្រពន់ចិត្ត ដោយសារការធ្វើផ្លូវនេះ ប៉ះពាល់ដល់ដីផ្ទះរបស់គាត់ ព្រោះពួកគាត់មានប្លង់កម្មសិទ្ធិរួចហើយក៏ដោយ ។ តែការជួសជុលនិងស្ថាបនាផ្លូវខាងលើនេះ មិនមានបញ្ហាចម្រូងចម្រះឱ្យធំដុំនោះទេ ដោយពួកគាត់មិនហ៊ាននាំគ្នាតវ៉ា ។ឯកឧត្តមបានបន្តទៀតថា ការធ្វើផ្លូវដោយកាត់ដីចំណីផ្លូវនេះ គឺធ្វើតាមច្បាប់ បើសិនជាប្រជាពលរដ្ឋណាមានប្លង់កម្មសិទ្ធិចេញដោយមន្ត្រីជំនាញ ហើយមានការរុះរើប៉ះ លោកនឹងបន្តសើរើប្លង់កម្មសិទ្ធិនោះសារជាថ្មីឡើងវិញ ប្រហែលជាកាលពីមុនប្រជាពលរដ្ឋសូកលុយកាក់ឱ្យគេ ទើបខាងជំ នាញធ្វើឱ្យ តែពេលនេះមិនអាចទៅរួចនោះទេ ។ ការសាងសង់ផ្លូវនេះ ដើម្បីសម្រួលដល់ការធ្វើដំ ណើររបស់បងប្អូនប្រជាពលរដ្ឋ ជាការលំអសោភ័ណភាពទីក្រុងប៉ៃលិន ធ្វើឱ្យទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យមកកំសាន្តខេត្តប៉ៃលិន កាន់តែច្រើនកុះករ ។ទោះបីជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋមួយចំនួនបានបង្ហើបឱ្យដឹងទាំងការភ័យខ្លាចថា ពួកគាត់ជាប្រជាពលរដ្ឋស្លូតត្រង់ ទន់ខ្សោយ មិនដឹងច្បាប់ទម្លាប់អ្វីនោះទេ ដោយពឹងផ្អែកតែទៅលើអា ជ្ញាធរ ជាពិសេសភូមិឃុំ និងខាងសុរិយោដី ដើម្បីចេញប្លង់កម្មសិទ្ធិស្របច្បាប់ក្នុងការរស់នៅជួបជុំក្រុមគ្រួសារ ។ តែបើអាជ្ញាធរ ត្រូវការអភិវឌ្ឍន៍ផ្លូវហើយ រួចនាំគ្នាមកបំផ្លិចបំផ្លាញផ្ទះសម្បែងដីធ្លីរបស់ពួកគាត់ តើពួកគាត់មានលុយឯណា ដើម្បីជួសជុលការខូចខាតទាំងនេះសារជាថ្មីឡើងវិញ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ