បន្ទាយមានជ័យ ៖ ហាងលក់មាសនិងទទួលបញ្ចាំរបស់ជារបស់ថៃមួយកន្លែងត្រូវជនសង្ស័យម្នាក់ប្រើប្រាស់កាំភ្លើងជ័រចូលប្លន់យកអស់មាស28បាតគិតជាប្រាក់4សែន8ម៉ឺនបាតភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃ។ករណីប្លន់នេះកើតឡើងកាលពីវេលាម៉ោងជាង2រសៀលថ្ងៃទី01វិច្ឆិការ2018ជិតធនាគារកសិករជាប់ផ្សាររុងក្លឿក្នុងស្រុកអារញ្ញខេត្តស្រះកែវប្រទេសថៃ។អំពើប្លន់នេះសមត្ថកិច្ចថៃប្រាប់សមត្ថកិច្ចកម្ពុជាថា ជនសង្ស័យរាងស្គមខ្ពស់ ពាក់អាវខ្មៅ ពាក់មួកក្រណាត់បិទមុខ ប្រើប្រាស់កាំភ្លើងខ្លីជ័រ ពណ៌ខ្មៅ ម៉ាកបេយ៉ាតា ភ្ជុងស្ត្រីអ្នកលក់ក្នុងហាងG99ប្រម៉ូលយកមាសអស់28បាតគិតជាប្រាក់ស្មើនិង4សែន8ម៉ឺនបាត។ក្រោយអំពើរភ្ជុងប្លន់នេះជនសង្ស័យបានរត់គេចខ្លួនដោយគ្រវែងចោលកាំភ្លើងជ័រនោះត្រូវសមត្ថកិច្ចថៃរកឃើញ។យ៉ាងណាក៏ដោយមកទល់និងម៉ោង5ល្ងាចថ្ងៃដដែល គេមិនទាន់ដឹងថា ជនសង្ស័យជាជនជាតិអ្វីនៅឡើយទេ ហើយពេលនេះ សមត្ថកិច្ចថៃកំពុងប្រម៉ាញ់តាមរកនិងពង្រឹងការត្រួតពិនិត្យតាមដងផ្លូវនានានិងផ្លូវចេញចូលផ្សាររុងក្លឿក៌ដូចជាតាមបន្ទាត់ព្រំដែន។ភាគីថៃក៏បានទំនាក់ទំនងសុំឲ្យសមត្ថកិច្ចកម្ពុជាទាំងនៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនិងតាមបន្ទាត់ព្រំដែនជួយទប់ស្កាត់និងស្វែងរកជនសង្ស័យដូចដែលបានប្រាប់ភិនភាគ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ