ខេត្តត្បូងឃ្មុំ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីព្រឹកថ្ងៃទី៧ខែវិច្ឆិការឆ្នាំ២០១៨នេះ បានអញ្ជើញជាគណអធិបតីក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋាន សាងសង់អគារសេនាធិការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលមានការអញ្ជើញចូលរួម ពីលោកស្នងការនគរបាលខេត្ត ជាប់ព្រំប្រទល់និងនាយកមន្ទីរនគរបាល មេបញ្ជាការកងទព័ការពារព្រំំដែន ខេត្តតៃនិញ និងខេត្តប៑ិនភឿកនៃសារធារណរដ្ឋសង្គមនិយមវៀតណាម។ លោកឧត្តមសេនីយ៍ទោ បែន រត្ន័ ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអោយដឹងថា ខេត្តត្បូងឃ្នុំត្រូវបានប្រកាសអោយដំណើរការរដ្ឋបាលជាផ្លូវការនៅថ្ងៃទី២ខែមិថុនាឆ្នាំ២០១៤ ហើយក្នុងអន្តរកាលកន្លងមក ស្នងការដ្ឋាន ត្រូវបានខ្ចីអគារសាលាស្រុកពញាក្រែក ធ្វើការបណ្តោះអាសន្នអស់រយះពេល៤ឆ្នាំមកហើយ នៅពេលនោះឯកឧត្តម ប្រាជ្ញចន្ទអតីតអភិបាលខេត្តត្បូងឃ្មុំបានផ្តល់ដី៦. ៥ហិចតា សម្រាប់កសាង ស្នងការដ្ឋាន តែពុំទាន់ទទួលបានថវិការដ្ឋនៅឡើយ។លោកស្នងការបានបន្តថា បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង ឩបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាពិសេសមានការចង្អុលដឹកនាំផ្ទាល់ពីឯកឧត្តមនាយឧត្តមសេនិយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិបានផ្តល់មូលនិធិសប្បុរសនិងបានកំណត់គោលដៅដល់ស្នងការនគរបាលខេត្តត្បូងឃ្មុំដើម្បីស្វះស្វែងរកមូលនីធិសប្បុរសជននានា ដើម្បីសាងសង់អគារសេនាធិការដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលមានទំហំ១.៨០០ម កំពស់២ជាន់ ធ្វើអំពីបេតុង ប្រក់ក្បឿង ។
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ