ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
រដ្ឋាភិបាល​ចិន នឹង​ផ្តល់​នូវ​រថយន្ត​សម្អាត​ធូលី​ដី​នៅ​តាម​ដងផ្លូវ​សាធារណៈ​ចំនួន ០២​គ្រឿង និង រថយន្ត​លាង​សម្អាត​ផ្លូវ​១​គ្រឿង​ដល់​ខេត្តសៀមរាប​
Mon,29 October 2018 (Time 03:25 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 562នាក់)


​ក្នុង​ឱកាស​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប កាលពី​ពេល​ថ្មីៗ​នេះ លោក លី ជី​ជា អគ្គ​កុងស៊ុល​ចិន​ប្រចាំ​ខេត្ត​សៀមរាប បានឲ្យដឹងថា នៅពេល​ខាងមុខ​នេះ រដ្ឋាភិបាល​ចិន នឹង​ផ្តល់​នូវ​រថយន្ត​សម្អាត​ធូលី​ដី​នៅ​តាម​ដងផ្លូវ​សាធារណៈ​ចំនួន ០២ គ្រឿង និង រថយន្ត​លាង​សម្អាត​ផ្លូវ​១​គ្រឿង​ដល់​ខេត្តសៀមរាប សម្រាប់​កិច្ចការ​លើកកម្ពស់​សោភ័ណភាព​ក្នុង​ក្រុង​សៀមរាប​ផង និង ដើម្បី​កាត់បន្ថយ​ការបំពុល​បរិស្ថាន ប្រកប​ដោយ​ផាសុខភាព​ខ្ពស់​ផង ។​

​លោក លី ជី​ជា បានឲ្យដឹង​ទៀតរ​ថា សៀមរាប ជា​ខេត្ត​ដែល​មាន​សក្តានុពល​ដ៏​សំខាន់​លើ​វិស័យ​ទេសចរណ៍ សម្បូរ​ទៅ ដោយ​ប្រាង្គ​ប្រាសាទបុរាណ​ល្បីល្បាញ ជា​ខេត្ត​ទេសចរណ៍​វប្បធម៌​ធម្មជាតិ​ប្រវត្តិសាស្ត្រ បាន​ក្លាយជា​តំបន់​គោលដៅ​នៃ​ភ្ញៀវ​ទេសចរណ៍​នៅ​លើ​ពិភពលោក ព្រមទាំង​ទទួលបាន​ការចាប់អារម្មណ៍​ដ៏​លើសលុប​ពី​អ្នកធ្វើដំណើរ និង ទេសចរ​អន្តរជាតិ​រាប់លាន​នាក់ នៅលើ​គេហទំព័រ​របស់​ទី​ភ្នាក់ ងារ​ប្រឹក្សា​យោបល់​លើ​ការធ្វើដំណើរ (TripAdvisor) ប្រាសាទអង្គរវត្ត​របស់​កម្ពុជា​បាន​ទទួល​ចំណាត់ថ្នាក់​លេខ​១ ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​លើ​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៨ ក្នុងចំណោម​សំណង់​បុរាណ​ទាំង​២៥ ដែល​នេះ​ជា​ការបញ្ជាក់​ថា ពិភពលោក​នៅ​តែ​សាទរ​ចំពោះ​សំណង់​អច្ឆរិយ​របស់​ខ្មែរ និង ជា​ក្រុង​ប្រវត្តិសាស្ត្រ ដែល​បាន​ទទួល​ជ័យលាភី ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ឆ្នាំ​២០១៨.២០២០ ។

​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង មានប្រសាសន៍ថា ក្នុងនាម អាជ្ញាធរ​ខេត្ត​សៀមរាប សូម​ថ្លែង​នូវ​អំណរគុណ ចំពោះ​រដ្ឋាភិបាល​ចិន ដែល​បាន​ខិតខំ​ក្នុង​ការចូលរួមចំណែក​កាត់បន្ថយ​ការបំពុល​បរិស្ថាន​ក្នុង​ក្រុង និង លើកកម្ពស់​ផា​សុខភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ចូល​មក​ទស្សនា​កម្សាន្ត​នៅ​ខេត្ត​ប្រវត្តិសាស្ត្រ​មួយ​នេះ ហើយ​តាមរយៈ​នៃ​ការផ្តល់​នូវ​រថយន្ត​បោសសម្អាត​តាម​ដងផ្លូវ និង លាង​សម្អាត​ផ្លូវ​ក្នុង​ក្រុង​នេះ គឺជា​ការចូលរួម​កាត់​បន្ថយ​នូវ​ការប្រើប្រាស់​កម្លាំង​ពលកម្ម ព្រមទាំង​ធ្វើឲ្យ​ដងផ្លូ​វនានា​ក្នុងក្រុង គ្មាន​ធូលី​ដី​ហុយ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ