ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
លោក ជាវ តា​យ​អភិបាលខេត្ត អញ្ជើញ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០១៨-២០១៩​នៅ​វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ជប៉ុន កំពត​ក្រុង​
Thu,01 November 2018 (Time 08:11 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 563នាក់)


(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី ០១ ខែ​វិច្ចិកា ឆ្នាំ​២០១៨ លោក ជាវ តា​យ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០១៨-២០១៩​នៅ​វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ជប៉ុន កំពង​ក្រុង​។​

​អង្គពិធី​បន្ទាប់​មាន​របាយការណ៍​របស់​លោកនាយក​សាលា​និង​លោក ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត បានឱ្យ​ដឹង​អំពី​វឌ្ឍនភាព​រីកចម្រើន​លើ​វិស័យ​អប់រំ​យុវជន​និង​កីឡា​នៅក្នុង​សាលា​ក៏​ដូច​ក្នុង​ទូទាំង​ខេត្ត​រួចមក លោក ជាវ តា​យ​អភិបាលខេត្ត បាន​អាន​នូវ​សារលិខិត​សម្ដេច​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ឱកាស បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០១៨-២០១៩​នេះ ដោយ​ក្នុង​ខ្លឹមសារ​លិខិត​មាន​ជាអាទិ​ថា​៖ ថ្ងៃទី​០១ ខែ​វិច្ចិកា ឆ្នាំ​២០១៨​នេះ គឺជា​ថ្ងៃ​ដ៏​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​បំផុត​របស់​ក្មួយៗ​ជា​សិស្សានុសិស្ស​ចំណេះ​ទូទៅ​ទាំងអស់​ដែល​ជា​កុលបុត្រ កុល​ធីតា​ជា​ទី​ស្រឡាញ់​របស់​យើង​គ្រប់ៗ​គ្នា មាន​ឱកាស​ទទួលបាន​នូវ​ការអប់រំ ឱកាស​ក្នុង​ការបន្ត​ការសិក្សា​រៀនសូត្រ​និង​ជា​ថ្ងៃ​ចាប់ផ្ដើម​នៃ​ជីវិត​សិក្សា​ដំបូង​របស់​កុមារ​តូចៗ​ដែល​ទើបនឹង​ដល់​អាយុ​ត្រូវ​ចូល​សាលារៀន​។​

​សារលិខិត​បាន​បន្ត​ទៀត​ថា ៖​កន្លងមក​រាជរដ្ឋាភិបាល​កម្ពុជា បាន​វិនិយោគ​យ៉ាង​សន្ធឹកសន្ធាប់​លើ​វិស័យ​អប់រំ ទាំង​ការកសាង​ហេ​ដ្ឋា​រចនាសម្ពន្ធ័ ការយកចិត្តទុកដាក់​លើ​សិស្ស​ជួប​ការលំបាក ការលើកកម្ពស់ លក្ខខណ្ឌ​ការងារ​និង​លក្ខខណ្ឌ​រស់នៅ​របស់​គ្រូបង្រៀន​ជា​បន្តបន្ទាប់​និង​សា​លិខិត​បាន ថ្លែងអំណរគុណ​ចំពោះ​លោកគ្រូ អ្នកគ្រូ​បង្រៀន​ទាំង​អស់​នៅ​ទូទាំង​ប្រទេស ដែល​បាន​លះបង់​កម្លាំងកាយ ប្រាជ្ញា ស្មារតី បង្ហាត់បង្រៀន​សិស្ស​ឱ្យ​ទទួលបាន​ចំណេះដឹង ជំនាញ សីលធម៌ និង​កាយសម្បទា​រឹងមាំ ដើម្បី​ក្លាយ​ជា​ពលរដ្ឋ​ល្អ ដែល​ជា​សសរទ្រូង​រឹងមាំ​ក្នុង​ការអភិវឌ្ឍន៍​ប្រទេសជាតិ​ឱ្យ​សំបូរ​រុងរឿង​។​

​ជាមួយ​ឱកាស​នោះ លោក​អភិបាល​ខេត្យ​ក្នុង​នាម​រដ្ឋបាល​ខេត្ត ក៏​បាន​សំដែង​ការអបអរសាទរ​និង​ក្ដី​សោមនស្ស​រីករាយ​នៅក្នុង​ឱកាស​បើក​បវេសនកាល​នា​ឆ្នាំ​សិក្សា​ថ្មី ២០១៨-២០១៩​នេះដែរ​។ លោក​អភិបាលខេត្ត ក៏​បាន​បញ្ជាក់ថា​៖ ការ​ប្រារព្ធ​ពិធី​បើក​បវេសនកាល​នា​ឆ្នាំ​២០១៨-២០១៩ នា​ថ្ងៃនេះ​សម្រាប់​ខេត្ត​កំពត​គឺ​បាន​ធ្វើ​ព្រមៗ​គ្នា​នៅ​តាម​បណ្ដា​គ្រប់​ក្រុង​-​ស្រុក​ក្នុង​ខេត្ត​និង​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ លោក ជាវ តា​យ ក៏​បាន​ផ្ដាំផ្ញើ​ដល់​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ឪពុកម្ដាយ​អាណាព្យាបាល​សិស្ស ត្រូវ​ចូលរួម​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ខុសច្បាប់ និង ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ដើម្បី​អនាគត​សង្គម​និង​គ្រួសារ​របស់​យើងទាំងអស់គ្នា​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ