ខេត្តសៀមរាប ៖ នៅក្នុងភូមិវត្តដំណាក់ សង្កាត់ សាលាកំរើក ក្រុង +ខេត្តសៀមរាប បញ្ហាខ្សែរ ភ្លើងធ្លាក់តាមដងផ្លូវ ត្រូវបានប្រជាពលរដ្ឋ រិះគន់អាជ្ញាធរ ក៍ដូចជា អង្គរភាព អគ្គិសនី នឹងមានការព្រួយបារម្ភអំពីបញ្ហានេះវាអាចនឹងបង្ករហានីភ័យ កើតឡើង ហើយកន្លងមកក៍ ធ្លាប់មានករណីទុសសេភ្លើងបង្កអោយ អគ្គិភ័យឆេះរាលដាលផងដែល ចំណែកអាជ្ញាធរ ខាង អគ្គិសនី បែរជាធ្វើប្រងើយ មិនបានគិតគូអំពីការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ អំពីធ្លាក់ខ្សែរតាមផ្លូវឡើយ នេះក៍ដោយសារតែប្រធានអគ្គិសនី លោក គង់ ផល្លា គ្រប់គ្រងមិនបានល្អ ទើបបណ្តាលអោយមានការ ធ្លាក់ខ្សែរភ្លើងបែបនេះ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមានកន្លែងផ្សេងៗទៀតជាច្រើន ដែលមានខ្សែរភ្លើងធ្លាក់ស្ទើតែទាក់ករប្រជាពលរដ្ឋពេលធ្វើដំណើរទៅមកផងដែរ។បញ្ហាមួយទៀតយើងងាក់មកមើលអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុង ភូមិ ទក្សិណត្បូង ក្នុង សង្កាត់ គោកចក ក្រុង សៀមរាប ការប្រើប្រាស់ភ្លើងរបស់ពួកគាត់នៅមានកំរិតខ្ពស់នៅឡើយ នេះគឺដោយសាតែខាង អង្គរភាព អគ្គិសនី បានផ្តល់ សិទ្ធិអោយឈ្មួញឯកជនបានទទួលសិទ្ធិដេញថ្លៃយក បន្ត គ្រប់គ្រងក្នុងតំបន់នេះហើយឈ្មួញគ្រប់គ្រងខាងលើ កាប់ប្រជាពលរដ្ឋសុីឆាវៗ តំលៃដល់ទៅក្នុងមួយគីឡូ ១៥០០ ទៅ ២០០០ រៀល ទៀតផង អង្គរភាព សារព័ត៍មាន សៀមរាបទាន់ហេតុការណ៍ មិនអាចទាក់ទំនង លោក គង់ ផល្លា សុំការបំភ្លឺបានទេពាក់ពន្ធ័ជុំវិញករណីខាងលើកនេះដោយ មិនមានលេខទូរសព្ទ័ ប្រជាពលសំណូមពរ អាជ្ងាធរជួយសម្រួលអំពីបញ្ហាខាងលើនេះផងដើម្បីបានភ្លើងប្រើសប្រាស់ តំលៃទាប់ដូចតំលៃរដ្ឋបានកំណត់៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ