ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ជនសង្ស័យប្រុស ស្រីចំនួន១១នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន
Tue,30 October 2018 (Time 12:58 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 540នាក់)


ខេត្តកំពង់ស្ពឺ៖កាលពី​ល្ងាច​ថ្ងៃទី២៨ ខែតុលាឆ្នាំ២០១៨ម្សិលមិញនេះ កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ ចាប់ឃាត់ខ្លួនជនសង្ស័យប្រុស ស្រីចំនួន១១នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​។

ការឃាត់ខ្លួនជនសង្ស័យប្រុស ស្រីទាំង១១នាក់នេះបានធ្វើឡើងនៅចំណុចភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា:ជនសង្ស័យប្រុស ស្រីទាំង១១នាក់រួមមាន:
ទី១/ឈ្មោះសុខ ចិត្រា ភេទប្រុសអាយុ១៩ឆ្នាំ។
ទី២/ឈ្មោះសុខ គឹម ភេទប្រុសអាយុ២៣ឆ្នាំជនសង្ស័យទាំងពីរនាក់ រស់នៅ​ភូមិ​ថ្មី​ឃុំ​ចំបក់​ស្រុក​ភ្នំស្រួច។
ទី៣/ឈ្មោះប៊ូ វឿន ភេទប្រុសអាយុ៣០ឆ្នាំ។
ទី៤/ឈ្មោះរឹម សារិន ភេទប្រុស អាយុ៣១ឆ្នាំ។
ទី៥/ឈ្មោះនៅ វ៉ាត ភេទប្រុសអាយុ២៣ឆ្នាំ។
ទី៦/ឈ្មោះអេង សុគន្ធី ភេទប្រុសអាយុ៣២ឆ្នាំ។
ទី៧/ឈ្មោះលួន បូរា ភេទប្រុសអាយុ៣៧ឆ្នាំ។
ទី៨/ឈ្មោះចាន់ រី ភេទប្រុសអាយុ៣៨ឆ្នាំ។
ទី៩/ឈ្មោះភេន សំភាស់ ភេទប្រុស អាយុ២០ឆ្នាំ។
ទី១០/ឈ្មោះសៀវ ហៀង ភេទស្រី អាយុ៣៥ឆ្នាំនិង។
ទី១១/ឈ្មោះហេង ឈាង ភេទស្រី អាយុ៣៤ឆ្នាំជាម្ចាស់ផ្ទះ។

ជនសង្ស័យទាំង០៩នាក់នេះ រស់នៅក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងសមត្ថកិច្ច ដកហូតបាននូវវត្ថុតាងមួយចំនួនរួមមាន:ម្សៅក្រាមពណ៌សប្រភេទម៉ាទឹកកកចំនួន១២កញ្ចប់ ជញ្ជីងថ្លឹងគ្រឿងញៀនមួយគ្រឿង ទូរស័ព្ទចំនួន៦គ្រឿង មធ្យោបាយធ្វើដំណើរម៉ូតូចំនួន៦គ្រឿង លុយចំនួន៦ម៉ឺន​រៀលនិងឧបករណ៍ប្រើប្រាស់មួយចំនួនផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅស្នងការរដ្ឋាននគរបាលខេត្តកំពង់ស្ពឺ​ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ