ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​ប្រសា​ស​ន៏​ទាំងស្រុង​សម្តេច​តេជោ​ហ៊ុន សែន​អញ្ជើញ​ជួប​សួរសុខទុក្ខ​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ជាង ២​ម៉ឺន នាក់​នៅក្នុង​ខេត្ត​តាកែវ
Thu,08 November 2018 (Time 10:16 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 725នាក់)


នៅ​ព្រឹក​ថ្ងៃ​ពុធ ១៤​រោច ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី ២៣,៤៦៦​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​២០​មក​តាម​ស្រុក​នានា​នៅក្នុង​ខេត្ត​តាកែវ​។ ពិធី​សំណេះសំណាល​នេះ​បាន​ធ្វើឡើង នៅ​ភូមិ​ថ្នល់​ទក្សិណ ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ​។

​រោងចក្រ​សហគ្រាស​ទាំង​២០ ដែល អនុញ្ញាត​ឲ្យ​កម្មករ កម្មការិនី​ជួប​សំណេះសំណាល​ជាមួយ សម្តេច​តេជោ គឺ​មាន​រោងចក្រ​កាត់ដេរ សម្លៀក​បំពាក់​១៣, រោងចក្រ​ផលិត​ស្បែកជើង​ចំនួន​៦ និង​បោះពុម្ព​លើ​សម្លៀក​បំពាក់​ចំនួន​១​។ ផលិត ផល​ទាំងអស់​ត្រូវបាន​នាំចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ប្រទេស​។​សម្តេច​តេ​ជោបាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ផងដែរ​ចំពោះ​កូន​ក្មួយ​ទាំងអស់​ដែល​បាន​ផ្តល់​ការគោរព ស្រលាញ់ ដល់​សម្តេច​តេជោ​រហូតមក​។

​ទន្ទឹមនឹងនេះ​ដែរ សម្តេច​តេជោ ក៏​បាន​អរគុណ ម្ចាស់​រោងចក្រ​ទាំងអស់​ដែល​បានអនុញ្ញាត​ឲ្យ​កូន​ក្មួ​យក​ម្មករ​បាន​ឈប់​សំរាក​នៅ​ល្ងាច​ថ្ងៃ​នេះ​ដោយ​មាន​ប្រាក់​ឈ្នួល​ពេញ​។ នេះ​គឺ​បាន​បង្ហាញ​ពី​ក្តីស្រឡាញ់​និង​យកចិត្តទុកដាក់ ព្រមទាំង​សាមគ្គីភាព​ល្អ​រវាង កម្មករ និង​ម្ចាស់​រោងចក្រ​។​

​ថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន សប្បាយរីករាយ​ជា​ខ្លាំង​ដែល​បាន​អញ្ជើញ​ជួប​សំ​ណេះ សំ​ណា​ល ជាមួយ​កូនក្មួយ​កម្មករ កម្មការិនី ជាថ្មី​ម្តងទៀត​នៅក្នុង​ខេត្ត​តាកែវ​។ សម្តេច​តេជោ បាន​មានប្រសាសន៍ ថា នៅ​ខេត្ត​តាកែវ មាន​ការផ្លាស់ប្តូរ និង​មាន​ភាព​រីកចម្រើន​ជាច្រើន​ហើយ លើកលែង​តែ​ផ្លូវជាតិ​លេខ​២ ដែល​ត​ភ្ជាប់​ពី​ព្រែក​ហូ​តាខ្មៅ​ទៅ​ផ្លូវ​ជាតិ​លេខ​៣ នៅ​មាន​សភាព​ដដែល​គឺ​មិនទាន់​បាន​អនុវត្ត​។ សម្តេច តេជោ​នាយករដ្ឋមន្ត្រី សូមឲ្យ​ក្រសួង​សាធារណ​ការ និង​ដឹកជញ្ជូន​ពិនិត្យ​ឡើងវិញ​ហើយ ធ្វើយ៉ាងណា ឲ្យ​ការកសាងសង់​ផ្លូវជាតិលេខ​២ បាន​ដំណើរការ​ឆាប់រហ័ស ព្រោះ​ប្រជាពលរដ្ឋ​ត្រូវការ​ធ្វើ​ដំណើរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​រំលឹក​ពី​សម័យ​មុន​ឆ្នាំ​១៩៧៩ កម្ពុជា​ទទួល​រង​នូវ​ភាព​ខ្ទីចខ្ទាំង ហេ​ដ្ឋា​ច​រនា​សម្ព័ន្ធ​ខូចខាត​ស្ទើ​ទាំងស្រុង តែ​ក្រោយ​ពី​បញ្ចប់សង្គ្រាម​ក្រោម​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់ សម្តេច​តេជោ បាន​ធ្វើឲ្យ​ប្រទេស​កម្ពុជា​មាន​ការីកចម្រើន​យ៉ាងខ្លាំង​ដូច​សព្វថ្ងៃនេះ​។

​ទាំងអស់នេះ​បាន មក​ពី​ការចូលរួម​ពី​ឪពុក​ម្តាយ និង​ពី​ជីដូន​ជីតា​របស់​ក្មួយៗ ដែល​បាន​សម្រេច​នូវ​កិច្ចការ​ទាំងឡាយ ដើម្បី​បាន​មក​វិញ​នូវ​សន្តិភាព និង​ការអភិវឌ្ឍន៍​ដូច​បាន​ឃើញ​ស្រាប់​នៅ​ពេល​នេះ​។ ទទ្ទឹម​នឹង​នេះដែរ សម្តេច​តេជោ ហ៊ុន សែន ស្នើសុំ​ឲ្យ​កូន​ក្មួ​យក​ម្មក​រក​ម្មកា​រ​នី​ទាំងអស់ រួមគ្នា​ថែរក្សា​សន្តិភាព​ដែល​ជា​មូលដ្ឋានគ្រឹះ​ចំបង​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​រីកចម្រើន​បន្ត​ទៀត​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន សន្យា​ជាមួយ​កូនក្មួយ​កម្មករ​ថា​នឹង​បន្ត​ដំណើ​ជាមួយ​កូនក្មួយ​កម្មករ​ក្នុង​រយៈពេល​១០​ឆ្នាំ​ទៀត ដើម្បី​នៅ​មើលថែ និង​រួមសុខ​រួមទុក្ខ​ជាមួយ​កូនក្មួយ​កម្មករ​កម្មក​រ​នី និង​ប្រជាពលរដ្ឋ​ទាំងអស់​។ ជាថ្មី​ម្តងទៀត សម្តេច​តេជោ​នាយករដ្ឋមន្ត្រី រំ​ឮ​ក​ដល់​ម្ចាស់​រោងចក្រ​ត្រូវ​មាន​ការគោរព​ស្រលាញ់ គិតគូ និង​យកចិត្ត​ទុក្ខ​ដាក់​ឲ្យបាន​ដិតដល់​ចំពោះ​កម្មករ​។

​ចំពោះ​កម្មករ​វិញ​គឺ​ត្រូវ​ខិតខំ​បំពេញ​តួនាទី ការងារ​ឲ្យបាន​ល្អ​ត្រលប់​មកវិញ​ដើម្បី​បង្កើត​បាន​សាមគ្គីភាព​រវាង​ម្ចាស់​រោងចក្រ​និង កម្មករ​។

​ទន្ទឹម​នឹង នេះ​ម្ចាស់​រោងចក្រ​ត្រូវ​ខិតខំ​កសាង​បន្ថែមទៀត​នូវ​អ្វី​ដែល​ខ្វះខាត​នៅ​តាម​រោងចក្រ​ខ្លួន​ដូចជា គិលាន ដ្ឋា​ន កន្លែង​ទទួលទាន​អាហារ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​កម្មក​រ​ពេល​ទទួលទាន​អាហារ និង​នៅ ពេល​សង្គ្រោះបន្ទាន់​។

​សម្តេច​តេជោ ចង់អោយ​រោងចក្រ​ទាំងអស់ ដែល​បាន​វិនិយោគ​នៅក្នុង ប្រទេស កម្ពុជា​ក្លាយទៅជា​សហគមន៍​ដ៏​សុខសាន្ត​មួយ​។ នៅ​ឆ្នាំ ២០១៩ ខាងមុខនេះ តម្លៃ​អគ្គិសនី​នឹងមាន តម្លៃ​ទាប​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ម្ចាស់​រោងចក្រ និង​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ ។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា នៅ​ថ្ងៃ​សុក្រ ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​នឹង​ចូលរួម​អបអរសាទរ ថ្ងៃ​ទិវា​បុណ្យ​ឯករាជ​ជាតិ ដែល​ជា​ស្នារ​ព្រះ​ហ​ស្ថ របស់​អតីត​ព្រះមហា​ក​ត្រ​កម្ពុជា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ដែល​បាន​យក​ឯករាជ្យ​ជូន​ជាតិ និង​ប្រជាពលរដ្ឋ​ទាំងអស់​។

​ទន្ទឹម​នឹង​នេះ​ផង​ដែរ សម្តេច​តេ​ជោបាន​រឹលឹក​ជា​ថ្មី​ម្តងទៀត ថា​កម្ពុជា​នឹង រៀបចំ​ពិធី​បុណ្យ​ដ៏​ធំ​មួយ​ដើម្បី​ដើម្បី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ​រំលឹក​ខួប ២០​ឆ្នាំ ដែល​មាន​រយៈពេល​៣​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២៩-៣១ ខែ​ធ្នូ ២០១៨ ខាងមុខនេះ​។

​ដើម្បី​ជំរុញ​ការអនុវត្ត​ការងារ​អោយមាន​ប្រសិទ្ធភាព សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​បន្ត​ដាក់ចេញ​នូវ​អនុសាសន៍​សំខាន់ៗ​១០​ចំណុច​ដូចខាងក្រោមៈ​
១)​ត្រូវ​អនុវត្ត​បើក​ប្រាក់ខែ​អប្ប​បរិ​មាដ​ល់ក​ម្មករ​ក្នុង​ឆ្នាំ ២០១៨ គឺ ១៧០ ដុល្លារ បើ​ក្រុមហ៊ុន​ផ្តល់​ជូន​កម្មករ​លើស​នេះ​គឺ​រិត​តែ​ល្អប្រសើរ​។ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០១៩ ទៅ គឺ​ប្រាក់ខែ​អប្ប​បរិ​មាក​ម្មករ​គឺ ១៨២ ដុល្លារ​សហរដ្ឋអាមេរិក​។​

២)​ត្រូវអនុវត្ត​ការចុះពិនិត្យ​នៅតាម​មន្ទី​ពេទ្យ​រដ្ឋ​ចំពោះ​ការពិនិត្យ​សុខភាព និង​ការព្យាបាល កម្មក​រកម្ម ការិនី រោងចក្រ រួម​ទាំង​កីឡាករ កីឡា​ការិនី ក្រុមប្រឹក្សា​ភូមិ ឃុំ ក៏​ត្រូវបាន​អនុវត្ត​ដូចគ្នា​ជា ពិសេស​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង​ក្រសួង​ការងារ​ត្រូវធ្វើ​អោយបាន​ម៉ត់ចត់​។​

៣)​ត្រូវ​អនុវត្ត​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​សំរាលកូន​គឺ​នឹង​ទទួលបាន​ពេលវេលា​ឈប់សម្រាក ពី​ការងារ​រយៈ ពេល​៣​ខែ ហើយ​ទទួលបាន​ប្រាក់ខែ ១២០% (៥០% ដោយ​ក្រុមហ៊ុន និង ៧០%​ដោយ​បេឡា​ជាតិ​) ក្រសួង​ពាក់ព័ន្ធ​ត្រូវ​តាមដាន​ការងារ​ឲ្យបាន​ដិតដល់​ចំពោះ​ការអនុវត្ត​សកម្ម​ភាព​នេះ​។​

៤)​ត្រូវ​អនុវត្ត​ចំពោះ​កម្មការិនី​សម្រាល​បាន​កូន​(១)​គឺ​ទទួល​ថវិកា​៤០​ម៉ឺន​រៀល​និង​ពិនិត្យ​ផ្ទៃពោះ​ដោយ​ឥតគិតថ្លៃ​។ បើ​សម្រាល​បាន​កូនភ្លោះ (២) គឺ​ទទួលបាន​ថវិកា​៨០​ម៉ឺន​រៀល​។ បើ​សម្រាល​បាន កូន​(៣)​គឺ​ទទួលបាន​ថវិកា​១​លាន​២​សែន​រៀល​ហើយ​បូក​ប្រាក់ឧបត្ថម្ភ​ចំនួន​៥​លាន​រៀល​ទៀត​ពី​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ឋ​បណ្ឌិត​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ជម្រាប​ផងដែរ​ថា នៅ​ពេល​ដ៏​ខ្លី ខាងមុខនេះ ចំពោះ​កូន​ក្មួយ​កម្មការិនី​ក្រីក្រ​បំផុត​នោះ​គឺ​នឹង​ទទួលបាន​នូវ​ប្រាក់​ឧបត្ថម្ភ​ប្រមាណ ៧៦០,០០០៛ (១៩០​ដុល្លារ​)​។​

​ឮ​៥)​ត្រូវអនុវត្ត​ចំពោះ​របប​សន្តិសុខ​សង្គម ដោយ​ចាប់ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៨ តទៅ កម្មករ​កម្មករ​នី មិនចាំបាច់​បង់​ទៀត​ទេ គឺ​ម្ចាស់​ក្រុមហ៊ុន​ជា​អ្នក​បង់​ជំនួស ១០០%​។​

៦)​អនុវត្ត​តាមដាន​មើល​បញ្ហា ទឹក ភ្លើង គឺ​ត្រូវ​ខិតខំ​បន្ត ត​ទឹក​ត​ភ្លើង​ដល់​ផ្ទះ​របស់​កម្មករ​យើង ដែល​នៅ ឆ្ងាយ​ដែល​មិនទាន់​ទៅ​ដល់​ឲ្យបាន​គ្រប់គ្រាន់ និង​តំលៃ​ផ្ទះជួល​ដល់​កម្មក​រកម្ម​ការិនី​កុំ អោយ​មាន​ការ ឡើងថ្លៃ​ក្នុង​ឆ្នាំ​២០១៨ ពីព្រោះ​កន្លងមក​យើង​មាន​កំណត់​រួចរាល់​ហើយ​។​

៧)​អនុវត្ត​ប្រាក់​សោធន​និវត្តន៍ ចាប់ពី​ឆ្នាំ ២០១៩ ទៅ​ក្មួយ​កម្មករ និង​ទទួលបាន​ប្រាក់ ចូលនិវត្តន៍​(​ប្រាក់​រឺត្រែត​)​ដូច​ច្នេះ​ក្នុង​រយៈពេល​១​ឆ្នាំ​(២០១៨)​ត្រូវ​ត្រៀម​រៀបចំ​អោយ​ហើយ​ដើម្បីឲ្យ​ដំណើរការ​បាន​ល្អ​នៅក្នុ​ង​ឆ្នាំ​២០១៩​នូវ​របប​សោធន​និវត្តន៍​នេះ​។​

៨)​អនុវត្ត​ចូលរួម​បន្ត​យកចិត្តទុកដាក់​និង​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដែល​បងប្អូន​ពលករ​ទៅ​ក្រៅ​ប្រទេស​ជួយ​សម្រួល​នូវ​បែបបទ​លិខិត​បទដ្ឋាន​ផ្លូច្បាប់​នានា និង​ដើម្បី​ទទួលបាន​នូវ​ល័ក្ខខ័ណ្ឌ​ការងារ​ល្អ ប្រសើរ​។​

៩)​ក្រសួង​ការងារ​ត្រូវ​ចុះ​អនុវត្ត​តាមដាន​ភ្លាមៗ​ឲ្យបាន​ដិតដល់ និង​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម នានា​ចំពោះ​កម្មករ​នៅ​ពេល​ដែល​ម្ចាស់​រោងចក្រ​រត់ចោល​។ ក្នុងនោះ​គឺ​ត្រូវ​ដោះស្រាយ​ផ្តល់​ប្រាក់​ឈ្នួល ជាបន្ទាន់​ដល់​កម្មករ​ដែល​បានធ្វើការ​ក្នុងពេល​ដែល​ថៅកែ​រោងចក្រ​បាន​រត់ចោល ហើយ​ត្រូវ​បន្ត​ដោះ ស្រាយ​បញ្ហា​នានា​ជាមួយ​ម្ចាស់​រោងចក្រ​ដោយផ្ទាល់​។ ទន្ទឹមនឹងនោះ​ដែរ គឺ​ត្រូវ​ជួយ​រក​ការងារ​ធ្វើ​ដល់ក ម្មករ កម្មការិនី​អោយបាន​ឆាប់​បំផុត​។ ក្នុង​ឱកាស​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខ​សុវត្ថិភាព​កម្មក​ក្នុង​ពេល​ធ្វើដំណើរ​តាម​រថយន្ត​ម៉ៅការ​ដឹក​កម្មករ​។ រថយន្ត​ស៊ីឈ្នួល ដឹក​កម្មករ ទាំងអស់​ត្រូវតែ​មាន​កា​រ​ប្រុង ប្រយ័ត្ន​ខ្ពស់​ក្នុង​ការធានា​ដល់ សុវត្ថិភាព កម្មករ​រួម​ដំណើរ​ក្នុង​ពេល​បើកបរ​។​

១០)​ត្រូវ​បន្ត​ដោះស្រាយ​ជួយ​ពលករ​ដែល​កំពុង​ធ្វើកា​រ​នៅ​ក្រៅប្រទេស​ធ្វើយ៉ាងណា​អោយ​កម្មករ​ធ្វើការ​បាន​ស្រប​ច្បាប់​។ សូម​បងប្អូន​កុំ​យល់ច្រឡំ​ឬ​គិត​ថា​ខុស ក្នុងពេល​ដែល​បងប្អូន​កូន​ក្មួយ​ទៅ​ធ្វើការ​នៅ ប្រទេស​គេ​។

​សូម្បី​ប្រទេស​ថៃ​ក៏​គេ​បញ្ជូន​កម្មករ​ទៅ​ធ​ធ្វើការ​នៅ​បរទេស​ដូចជា​នៅ​ប្រទេស​កូរ៉េ ជប៉ុន រីឯ​ប្រទេស​ហ្វីលីពីន​ក៏​បាន​បញ្ជូន​ពលរដ្ឋ​អោយទៅ​ធ្វើការ​នៅ​បរទេស​ដូចជា​នៅ​កម្ពុជា និង​នៅ​សហរដ្ឋ អាមេរិក​ជាដើម​។

​ពលរដ្ឋ​គេ​បាន​នាំ​មក​វិញ​នូវ​ប្រាក់ចំណូល​ជាច្រើន​សម្រាប់​ប្រទេស​គេ គឺ​មិនមែន​ជា ការ​ខ្មាសអៀន​ឬ​អាក្រក់​អ្វី​ទេ​។​បច្ចុប្បនេះ​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​បាន​ខិតខំ​ស្វែ​ករក​ទីផ្សា​ការងារ​ក្រៅ​ប្រទេស​ផងដែរ​ដូចជា​កូរ៉េ ជប៉ុន និង​ប្រទេស​មជ្ឍឹម​បូ​ពា ដូចជា​ប្រទេស​អារ៉ាប់​ជា​ដើម​ដើម្បី​ផ្តល់​ការងារ​ដល់​បងប្អូន​ខ្មែរ​ឥស្លាម​បាន​ទៅ​ធ្វើការ​នៅ​ទីនោះ​។​

​កន្លង​រាជរដ្ឋាភិបាល​ក៏​បាន​ជួយ​ដោះស្រាយ​នឹង​នាំយក​កាន់​ប្រទេស​វិញ​ចំពោះ​បងប្អូន​កម្មករ​មួយ​វ​ចំនួន​ដែល​ចាញ់បោក​មេខ្យល់​បោក​យក​ទៅ​ធ្វើ​ការងារ​ដោយ​ខុសច្បាប់ ។ មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ជូនពរ​ដល់​បងប្អូន​កូនក្មួយ​កម្មករ កម្មការិនី និយោជក​ទាំងអស់ ជួបតែ​សេចក្តីសុខ​ចម្រើន​គ្រប់ៗ​គ្នា​។​

​ទន្ទឹមនឹងនោះ​ដែរ សម្តេច​តេជោ នាយករដ្ឋមន្ត្រី​បាន​ឧបត្ថម្ភ​នូវ​ប្រាក់​លើកទឹកចិត្ត​មួយចំនួន​ដល់​កូន​ក្មួយ​កម្មការិនី​មាន​ផ្ទៃពោះ​ចំនួន (១,០៤១) នាក់​ផង​ដែរ ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ