ថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ព័ត៌មានថ្មីបំផុត
សង្ស័យបើកលឿនកាច់ចង្កូតមិនទាន់ជ្រុលទៅបុកគូទរថយន្តសន្លប់ស្តូកស្ដឹង! **|** អភិបាលខេត្តកំពង់ចាម ប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនគ្រួសារវីរយុទ្ធជនជួរមុខ នៅស្រុកកងមាស **|** កសិករ១១នាក់ នៅស្រុកអង្គធំ ត្រូវបានចាប់ខ្លួន **|** រយៈពេល៩ ខែ គ្រោះថ្នាក់ចរាចរណ៍នៅខេត្តសៀមរាបមានការថយចុះជាងឆ្នាំមុន **|** ឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបណែនាំឱ្យរៀបចំបន្ទប់អគ្គិសនីនៅក្នុងក្រុងសៀមរាបគូសជារូបគំនូរសិល្បៈ បង្ហាញពីវប្បធម៌ និងទំនៀមទម្លាប់ប្រពៃអ្នកស្រុកអង្គរ **|** ប៉ូលិសខេត្តសៀមរាបចាប់ខ្លួនជនសង្ស័យម្នាក់ក្រោយប្រើកាំបិតចាក់លើស្ត្រីរបួសធ្ងន់ **|** អាជ្ញាធរខេត្តកណ្ដាល ជំរុញដល់មន្រ្តី ឃុំ សង្កាត់ រៀបចំឯកសារអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់ ពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មានឯកសារគ្រប់គ្រាន់ **|** សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយមនុស្សធម៌ជួនគ្រួសារភៀសសឹក **|** រថយន្តព្រុសបុកជាមួយម៉ូតូនៅក្បែរសាលារៀនវត្តបូព៌ **|** ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំកិច្ចពិគ្រោះយោបល់ស្តីពីការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ និងតំបន់បឹងទន្លេសាប **|** អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ១០០គ្រឿង ជូនកងពលធំអន្តរាគមន៍លេខ៣ **|** សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ(RBC) **|** រដ្ឋបាលខេត្តសៀមរាបសូមថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ស្មោះសររបស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ដល់សមរភូមិជួរមុខ គ្រួសារទ័ព និងប្រជាជនដែលបានជម្លៀសពីតំបន់សមរភូមិចូលមកភូមិសាស្ត្រខេត្តសៀមរាប តាមរយៈរដ្ឋបាលខេត្តសៀមរាប **|** ឯកឧត្តមប្រាក់​ សោភ័ណ អភិបាលខេត្តសៀមរាប និងក្រុមការងារ នៅថ្ងៃនេះបាននាំយកនូវថវិកាចំនួន​ ៨០លានរៀល​ និងសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ និងលោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ដេីម្បីប្រគល់ជូនដល់គ្រួសារលោក​ព្រីន្ទបាលឯក​ ឆាត​ ឈៀន​ ដែលបានពលីកាលថ្ងៃទី២៦​ ខែកក្កដា ឆ្នាំ២០២៥​ តំបន់ភ្នំទ្រព្យ។ **|** សម្ដេចធិបតីហ៊ុន ម៉ាណែត៖ ខ្ញុំប្រាប់ថា អារម្មណ៍ពេលនេះអត់នៅជាមួយពណ៌សក់របស់ខ្ញុំទេ **|**

ព័ត៌មានចាស់ៗ

Wed,29 August 2018 (Time 03:04 PM)
ដោយ សម្លេងខ្មែរពិត

​មហាជន​ក្នុង​ខេត្ត​កំពត រិះគន់ថា ស ជ ណ របស់​រដ្ឋបាល​ស្រុក​កំពង់ត្រាច គ្មាន​ប្រសិទ្ធភាព​អី្វ​បន្តិ​ចឡើយ​
​កំពត ៖ ប្រជាពលរដ្ឋ​ក្នុងស្រុក​កំពង់ត្រាច​កំពុង​ឆ្ងល់​ថា ហេតុ​អី្វ​បាន​ជា​រដ្ឋបាល​ស្រុក​មិន​ទាន់​ហ៊ាន​ចាត់ការ​បុគ្គល​រំលោភ​ដី​រដ្ឋ ព្រោះ​ខណៈ​នេះ​សេចក្តីជូនដំណឹង បាន​ហួស​សុពលភាព​ជិត​មួយ​សប្តាហ៍​ទៅហើយនោះ​។​ ​បើ​តាម​ប្រភព​ខ្សឹបខ្សៀវ​បាន​លួច​ទម្លាយ​ថា ក្រោយ​ពី​អភិបាលស្រុក​ធ្វើ​សេចក្តីជូនដំណឹង​ឲ្យ​អ្នក​បោះបង្គោល​ត្រូវតែ​ដក​ចេញពី​បឹង​ឈូក​របស់​រដ្ឋ នៅ​ថ្ងៃ​ទី​១៦​ខែ​សីហា ឆ្នាំ​២០១៨​នោះមក បុគ្គល​ខិលខូច​បាន​សុំ​អន្តរាគមន៍​ពី​ថ្នាក់លើ ដើម្បី​រក​ជំនួយ ហើយ​លោកពូ​សំ អេ​ន ដែល​អ្នក​បោះបង្គោល​រំលោភ​បឹង​ឈូក បាន​ប្រាប់​អ្នកស្រុក​ថា ត្រឹម ស ជ ណ របស់​រដ្ឋបាល​ស្រុក​គឺ​គាត់​មិន​ញញើត​ទេ តែបើ​ចង់​ឲ្យ​គាត់​ដក​បង្គោល​ចេញពី​បឹង​ឈូក ដរាបណា​មាន​លិខិត​បញ្ជា​របស់​រដ្ឋបាល​ខេត្ត​កំពត ទើប​ទៅ​រួច​។​ ​គេ​ឆ្ងល់​ទៀតថា តើ​លោក​ធំ​ណា​ទៅ​ហ៊ាន​កាង និង​រុញច្រាន​ឲ្យ​បុគ្គល​នេះ​រំលោភ​យក​ដី​បឹង​ឈូក​របស់​រដ្ឋ ដោយ​គ្មាន​ខ្លាចញញើត​នឹង​ច្បាប់​បែបនេះ​។​ ​ប្រភព​បាន​លួច​បង្ហើប​ទៀតថា តាមពិត​ទៅ​ការបោះបង្គោល​រំលោភ​យក​បឹង​ឈូក​រាប់​ហិកតា ស្ថិតក្នុង​ភូមិ​បឹង​ធំ​ខាង​លិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត​ដូច​ខាងលើ​នេះ បាន​កើត​ឡើង​តាំងពី​ជំនាន់​អភិបាល​ខេត្ត​កំពត​មុន និង​អភិបាលស្រុក​ចាស់ ដោយ​មិន​ពាក់ព័ន្ធ​ជាមួយ​អភិបាលស្រុក និង​អភិបាលខេត្ត​បច្ចុប្បន្ន​នោះ​ឡើយ​។​គេ​បាន​បន្ថែមថា ដី​បឹង​ដែល​គេ​ចង់​ក្រសោប​នេះ​ជា​ជ្រលង​បណ្តោះ​ទឹកជំនន់ ប៉ុន្តែ​ត្រូវបាន​គេ​ឃុបឃិត​ជា​លក្ខណៈ​ប្រព័ន្ធ ប៉ុនប៉ង​រំលោភ​យក ហើយ​ថែមទាំង​លេចឮ​ថា មាន​គេ​បោះទុន​ជា​ថវិកា​រាប់មឺុន​ដុល្លារ ដើម្បីឲ្យ​គេរ​ត់​ការចាក់​ដី​លុប​បឹង​ឈូក និង​រត់​ការ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ទៀតផង ប៉ុន្តែ​ត្រូវ​បរាជ័យ ខណៈ​ពលរដ្ឋ​រាប់​រយ​គ្រួសារ​មានប្រតិកម្ម​។​ ​ជុំវិញ​ករណី​មិន​ទាន់​បាន​ដក​បង្គោល​ដូចខាងលើ លោក អូន ខន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់ត្រាច បាន​បញ្ជាក់​ប្រាប់​កម្ពុជា​ថ្មី នៅ​ព្រឹក​ថ្ងៃទី​២៩​ខែ​សីហា ឆ្នាំ​២០១៨​នេះ​ថា ក្រោយ​ពី​រដ្ឋបាល​ស្រុក​ចេញ​សេចក្តីជូនដំណឹង​ឲ្យឈ្មោះ សំ អេ​ន ដក​បង្គោល​ចេញពី​បឹង​ឈូក​របស់​រដ្ឋ ស្រាប់តែ​មាន​អ្នកធំ​សុំ​អន្តរាគមន៍ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​លោក​មិន​ព្រម​ឲ្យ​អ្នកណា​ម្នាក់​រំលោភ​យក​បឹង​ឈូក​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​បាន​ជាដាច់ខាត ហើយ​លោក​នឹង​រិះរក​វិធី​ដើម្បី​ដក​បង្គោល​ក្នុង​បឹង​ឈូក​របស់​រដ្ឋ​ឲ្យ​ទាល់តែ​បាន​។​ ​ទោះជា​បែប​នេះ​ក្តី គេ​បាន​រិះគន់ថា សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ស្រុក​កំពង់ត្រាច ដែល​ជម្រាប​ទៅឲ្យ ឈ្មោះ សំ អេ​ន ឲ្យ​ដក​បង្គោល​ចេញពី​ផ្ទៃ​បឹង​ឈូក ស្ថិតក្នុង​ភូមិ​បឹង​ធំ​ខាង​លិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច​ចាប់ពី​ថ្ងៃ​ទី​១៦ និង​ផុតកំណត់​នៅ​ថ្ងៃ​ទី ២៣​ខែ​សីហា ឆ្នាំ​២០១៨ ប្រហែលជា​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ ដោយសារ​ការជូនដំណឹង​វា​បាន​ហួស​កាល​កំណត់​រយៈពេល​៦​ថ្ងៃ​មក​ហើយ ។ ដូច្នេះ ប្រជាពលរដ្ឋ​សំណូមពរ​ដល់ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត សូមមេត្តា​ជួយ​ចាត់ការ​ករណី​ដូចខាងលើ ដោយ​ក្តី​អនុគ្រោះ​ផង ព្រោះ​បញ្ហា​ដី​បឹង​ឈូក​នេះ​បាន​ក្លាយ​ជា​ជំងឺ​រាំ​ុ​រ៉ៃ​យូរយា​ណាស់​មកហើយ​៕ អានបន្ត

Wed,29 August 2018 (Time 12:41 PM)
ដោយ សម្លេងខ្មែរពិត

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ធំ​ លោក ប៉ែន វណ្ណរិ​ទ្ធ ​ប្រតិបត្តិការ​​បង្ក្រាប​បទ​ល្មើស​​ជលផល បាន​គួរ​កត់​សម្គាល់
​ខេត្ត​កំពង់ធំ ៖ ថ្ងៃ​ពុធ​១១ កើត ខែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៨ លោក ប៉ែន វណ្ណ​រិទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ធំ បាន​ដឹកនាំ​សង្កាត់​កំពង់ស្វាយ​លើ ចេញ​ប្រតិបត្តិការ​បង្ក្រាប បទល្មើស​ជលផល ដោយ​សហកា​រណ៍​ជាមួយ​កម្លាំង​ផ្នែក​សឹក​រង​ខេត្ត និង​កម្លាំង​សហគមន៍​នេសាទ​នៅ​ចំណុច ធម៌​ដែ សណ្តាយ​ផ្លាម និង​ក្លែង ឃុំ​សា​ន់គរ ស្រុក​កំពង់ស្វាយ ។​ ​លទ្ធផល​សម្រេច​បាន ដោយ​ធ្វើ​ការរុះរើ​បំផ្លាញ​ចោល​នូវ ៖ -​របាំង​សាច់​អួន និង​ស្បៃ​មុង​ចំនួន​៣៣​របាំង​ប្រវែង​១២៨០ ម៉ែត្រ​ -​លូ​ចំនួន​៣៦ មាត់​ -​ឡុក​ចំនួន​៣៦ គ្រឿង​ -​បង្គោល​ចំនួន​១១៤៤ ដើម​ -​ចាក់​លែង​ត្រី​ចំនួន​១៣០ គ​ក្រ​ -​លប​ប្រឹស​១០០ ចំនួន​៤០​ខ្សែរ ស្មើនឹង​៨០០ លប ៕ អានបន្ត

Tue,28 August 2018 (Time 03:56 PM)
ដោយ សម្លេងខ្មែរពិត

​ការ​ធ្វើ​អនាម័យ សម្អាត​បរិស្ថាន បាន​ក្លាយជា​ប្រធានបទ​យ៉ាង​សំខាន់​ក្នុង​កិច្ចការ​ជំរុញ​វិស័យ​ទេសចរណ៍​កាន់តែ​មាន​សក្តានុពល​
​កែប ៖ ជា​ការពិត​ណាស់ ការរួម​គ្នា​ធ្វើ​អនាម័យ សម្អាត​បរិស្ថាន នឹង​ធ្វើឲ្យ​តំបន់​របស់​យើង​ក្លាយ​ជា​ទីតាំង​ផ្តល់នូវ​ផាសុខភាព និង​មាន​ភាព​ទាក់ទាញ ហើយ​ការធ្វើ​អនាម័យ​ក៏​ជា​គំរូ​មួយ​ដើម្បី​ជួយ​ដាស់តឿន​ដល់​មហាជន​ទូទៅ​ឲ្យ​យល់​ពី​តម្លៃ​នៃ​បរិស្ថាន​ផងដែរ​។​ ​យ៉ាងណាមិញ រមណីយដ្ឋាន​ឆ្នេរកែប ទម្រាំ​បាន​កែប្រែ​សោភ័ណភាព​ឲ្យមាន​ភាព​ស្រស់បំព្រង​ដូច​សព្វថ្ងៃនេះ អាជ្ញាធរ​ក្នុង​តំបន់ ពិតជា​ត្រូវ​ចំណាយ​ពេលវេលា ចំណាយ​កម្លាំងកាយ ចិត្ត កម្លាំង​ស្មារតី ពិសេស​ការចំណាយ​ថវិកា​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ផងដែរ ទើប​ប្រែក្លាយ​ជា​រមណីយដ្ឋាន​មួយ​មានឈ្មោះ​បោះ​សម្លេង និង​ល្បី​រន្ទឺ​សុសសាយ​ពេញ​ផ្ទៃ​ប្រទេស និង​ពិភពលោក​។​ ​លើសពី​នេះ​ថ្វី​ត្បិត​ខេត្ត​កែប បាន​ទទួល​ជ័យលាភី​ផ្ការំដួល​បី​ទង​ពីរ​ឆ្នាំ​ជាប់​គ្នា​ក៏ពិតមែន ប៉ុន្តែ​គេ​នៅតែ​កត់សម្គាល់ឃើញ អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ខិតខំ​យកចិត្តទុកដាក់ សហការ​ដើម្បី​កែប្រែ​សោភ័ណភាព​ជា​បន្តបន្ទាប់ ពិសេស​ការធ្វើ​អនាម័យ សម្អាត​បរិស្ថាន​នៅ​គ្រប់ទិសទី ដូចជា​នៅ​តាម​សួនច្បារ​សាធារណៈ​មុខ​សាលាខេត្ត នៅតាម​ដងផ្លូវ នៅ​តាម​មាត់​ឆ្នេរ​កម្សាន្ត​នានា ពិសេស​នៅ​ចំណុច​ទី​ប្រជុំជន​តែម្តង ព្រោះ​ចំណុច​ខាងលើ​ជា​គោលដៅ​ងាយ​ប្រឈម​នឹង​ការ​បោះចោល​សំរាម​គ្រប់ពេលវេលា ពី​សំណាក់​ក្រុម​អ្នក​ទេសចរណ៍ ហើយ​កម្រិត​បរិមាណ​សំរាម​វា​នឹង​កំណើន​ឥតឈប់ឈរ ខណៈ​ដែល​អាជ្ញាធរ​ឬ​ជំនាញ​មាន​ភាព​ព្រងើយកន្តើយ​នោះ​។ ​កន្លងមក គេ​តែងតែ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​មួយចំនួន​តូច ពួកគេ​ច្រើន​តែ​បោះចោល​សំរាម​រប៉ាត់រប៉ាយ​នៅតាម​ចិញ្ចើមផ្លូវ​សាធារណៈ ឬ​តាម​ដងផ្លូវ​ដែល​ពួកគាត់​បាន​ធ្វើដំណើ​រឆ្ល​ង​កាត់ ហើយ​ការ​បោះចោល​សំរាម​ពាសវាល​ពាសកាល​បែប​នេះ​ដោយសារ​ពួកគាត់​ពុំ​ទាន់​មាន​ការយល់ដឹង​ពី​បញ្ហា​បរិស្ថាន​នៅឡើយ​។​ប៉ុន្តែ​រហូតមកដល់​ដំណាក់កាល​ចុងក្រោយ​នេះ ពលរដ្ឋ​គ្រប់​វ័យ ក៏ដូចជា​ស្រទាប់​យុវជន​ពិតជា​មាន​ការយល់ដឹង​ពី​បរិស្ថាន គាប់​ជួន​ប​ច្ច​ប្បន្ន​អាជ្ញា​ធរបាន​ធ្វើ​ការផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ពី​កត្តា​ចម្បង​នៃ​បរិស្ថាន​ធម្មជាតិ​ឬ​ការរស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត ទើប​គេ​បាន​ផ្តោត​ការយកចិត្តទុកដាក់​ពី​កត្តា​អនាម័យ លើ​បញ្ហា​សំរាម និង​កាក​សំណល់ ហើយក៏​បាន​ប្រែ​ក្លាយទៅជា​ប្រធានបទ​ដ៏​ក្តៅគគុក សម្រាប់​ជំរុញ​ឲ្យ​សាធារណជន​បាន​យល់ដឹង និង​ជួយ​សហការ គាំទ្រ​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់បំផុត​។​ ​ផ្តើមចេញ​ពី​កិច្ច​ការ​ធ្វើ​អនាម័យ សម្អាត​បរិស្ថាន​ខាងលើ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប កន្លងមក​លោក​តែង​ជំរុញ​ដល់​មន្ត្រី​ជំនាញ​គ្រប់​លំដាប់ថ្នាក់ ដើម្បី​រួមគ្នា​គិត រួមគ្នា​ធ្វើ និង​រួម​គ្នា​ទទួលខុសត្រូវ រាល់​គ្រប់​សកម្មភាព​ទាំងឡាយ​ដែល​កំពុង​ប្រឈម ពិសេស​គឺ​ផ្នែក​បរិស្ថាន​តែម្តង ព្រោះតែ​ខេត្ត​កែប​ជា​ខេត្ត​ទេសចរណ៍ ដ៏​ស្រស់ត្រកាល​ជាប់​ឈ្មោះ​ល្បីល្បាញ​ជា​ច្រើន​តំណរ ទើប​អាជ្ញាធរ​ត្រូវតែ​ខិតខំ​ស្តារ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់បែបយ៉ាង​សម្រាប់​ឆ្លើយតប​នឹង​តម្រូវការ ដោយ​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ​។​ ​ដូច្នេះ​ដើម្បី​ជួយ​ជំរុញ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​កែប ឲ្យ​កាន់តែ​មាន​សក្តានុពល​ខ្លាំងក្លា​ថែម​ទៀត យើងទាំងអស់គ្នា​គប្បី​សហការ​ជួយ​ថែរក្សា​សោភ័ណភាព​ឆ្នេរកែប​ឲ្យបាន​ស្រស់ត្រកា​ល​ជា​រៀងរហូត ហើយ​សូម​កុំ​បោះចោល​សំរាម ឬ​កាកសំណល់​ផ្តេសផ្តាស សូម​ជួយ​វេច​ខ្ចប់​សំណល់​ទាំងឡាយ ដាក់​ក្នុង​ធុងសំរាម​ឲ្យបាន​ត្រឹមត្រូវ​៕ អានបន្ត

Tue,28 August 2018 (Time 03:48 PM)
ដោយ សម្លេងខ្មែរពិត

​អនុសាខា​កាកបាទ​ក្រហម​ស្រុក​កំពង់ត្រាច ផ្តល់​អំណោយ​ដល់​ប្រជាពលរដ្ឋ​ចំនួន​៥​ឃុំ​ដែល​រង​នឹង​ឥទ្ធិពល​ខ្យល់ក​ន្ទ្រា​ក់​
កំពត ៖ នៅ​រសៀល​ថ្ងៃ​ចន្ទ​១​រោច ខែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០១៨​នេះ លោក អូន ខន អភិបាល នៃ​គណៈ​អភិបាលស្រុក និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​កំពង់ត្រាច បាន​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា​ស្រុក​កំពង់ត្រាច ចែកជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​កាលពីពេល​ថ្មីៗ​នេះ ដែលមាន​១៤​គ្រួសារ ក្នុង​ឃុំ​ចំនួន​៥​ទូទាំង​ស្រុក​កំពង់ត្រាច​។ ​ជាមួយនឹង​ឱកាស​នោះដែរ លោក​អភិបាលស្រុក ក៏​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ ជួប​ការលំបាក ទីទ័លក្រ​នៅ​គ្រប់​តំបន់ ដូចជា​អ្នក​មាន​ជំងឺ ជន​ងាយ​រងគ្រោះ ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ ដោយ​មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។ ក្នុងឱកាស​នោះ លោក​អភិបាលស្រុក ក៏​សូម​ផ្តែផ្តាំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ប្រកាន់​យក​នូវ​អនាម័យ​ល្អ រស់នៅ​ស្អាត ហូប​ស្អាត និង​ផឹក​ស្អាត ដើម្បី​រក្សា​និង​ថែទាំ​សុខភាព​ឲ្យបាន​រឹងមាំ​។​ ​ចំពោះ​ការផ្តល់ជូន​អំណោយ​មនុស្សធម៌​នាពេលនេះ គឺ​គ្រួសារ​នី​មួយៗ​ទទួលបាន​អំណោយ និង​ថវិកា រួមមាន​៖ អង្ករ​២៥​គ​.​ក មី​ថៃ​១​កេស ត្រីខ​១០​កំប៉ុង ចាន​ស្រាក់​១ រួម​ជាមួយ​សម្ភារៈ​ផ្ទះបាយ និង​ថវិកា​៦០.០០០៛(​ក្នុង​នោះ​ព្រះចៅអធិការ​វត្តភ្នំ​សាឡី ប្រគេន​បច្ច័យ​បន្ថែម​ក្នុង​មួយ​គ្រួសារ​១០,០០០៛​បន្ថែម​ទៀត​ផង​ដែរ​)៕ អានបន្ត

Tue,28 August 2018 (Time 03:47 PM)
ដោយ សម្លេងខ្មែរពិត

​សិក្ខាសាលា​ស្តីពី ការជំរុញ​អនុវត្ត​គោលនយោបាយ​ជាតិ​ប្រជាជន ២០១៦-២០៣០​ក្នុង​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​"​ប្រជាជន​វ័យចាស់​នៅ​កម្ពុជា​"
កំពត ៖ នៅ​ព្រឹក​ថ្ងៃទី​២៨​ខែ​សីហា ឆ្នាំ​២០១៨​នេះ រដ្ឋបាល​ខេត្ត​កំពត បាន​បើក​សិក្ខាសាលា​ស្តីពី ការជំរុញ​ការអនុវត្ត​គោលនយោបាយ​ជាតិ​ប្រជាជន ២០១៦-២០៣០ ក្នុង​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា "​ប្រជាជន​វ័យចាស់​នៅ​កម្ពុជា​" ក្រោម​អធិបតីភាព លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ផែនកា​រ​។ អង្គសិក្ខាសាលា​ព្រឹក​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម ពី​សំណាក់ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត ព្រមទាំង​ថ្នាក់ដឹកនាំ​នៃ​មន្ទីរ​ស្ថាប័ន​ជំនាញ​ជាច្រើនរូប ដែល​មកពី​បណ្តា​ខេត្ត​ចំនួន​៧​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​ក្នុងឱកាស​នោះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បានឲ្យដឹងថា បច្ចុប្បន្ន​ខេត្ត​កំពត​មាន​ផ្ទៃដី​សរុប​៤.៨៧៣​គីឡូម៉ែត្រ​ការ៉េ បែងចែក​ជា​៧​ស្រុក​-១​ក្រុង មាន​ចំនួន​៨៨​ឃុំ និង​៥​សង្កាត់​និង​ភូមិ​ចំនួន​៤៨៨​ភូមិ ដោយ​ខេត្ត​កំពត​ជា​ខេត្ត​មួយ​មាន​លក្ខណៈ​អំណោយផល​ពី​ធម្មជាតិ សម្រាប់​ការអភិវឌ្ឍ​លើ​វិស័យ​កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម​និង​ទេសចរណ៍​។​លោក​អភិបាលខេត្ត​បាន​គូសបញ្ជាក់ថា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្រេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រមុខ បាន​ដឹកនាំ​ប្រកប​ដោយ​សុខសន្តិភាព ស្ថេរភាព​នយោបាយ​ជូន​ប្រជាជន​ទូទាំង​ប្រទេស​។​ជា​រួម​សម្រាប់​ខេត្ត​កំពត​ការ ការពារ​សណ្តាប់ធ្នាប់​សាធារណៈ​ត្រូវ​បាន​បម្រើ​កាន់តែ​ប្រសើរឡើង ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ប្រកប​ដោយ​ភាពសុខសាន្ត ក្រោម​ដំបូល​សន្តិភាព​។​ ​ថ្លែង​បើក​សិក្ខាសាលា​ក្នុងឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី ឆាយ ថន បាន​លើកឡើង​ថា "​ប្រជាជន គឺជា​មធ្យោបាយ​នៃ​ការអភិវឌ្ឍ​ផង ជា​គោលដៅ​ចុងក្រោយ​នៃ​ការអភិវឌ្ឍ​ផង​"​និង​ឈរ​លើ​ទស្សនៈ​បរិយា​ប័ន្ន​ស្ថានភាព​សង្គម​សេដ្ឋកិច្ច​ដែល​កំពុង​រីកចម្រើន គោលនយោបាយ​ជាតិ​ប្រជាជន​ឆ្នាំ​២០០៣ ត្រូវបាន​ធ្វើ​បច្ចុប្បន្ន​កម្ម ជា​គោលនយោបាយ​ជាតិ​ប្រជាជន ២០១៦-២០៣០ ដើម្បី​ឆ្លើយតប​នឹង​បម្រែបម្រួល​សង្គម​-​សេដ្ឋកិច្ច និង​សង្គម​-​ប្រជាសាស្ត្រ​ដែល​កម្ពុជា​បាន​និង​កំពុង​ឆ្លងកាត់ និង​ដើម្បី​ឆ្លើយតប​នឹង​ភាពចាំបាច់​ក្នុង​ដាក់​ការបញ្ចូល​បញ្ហា​ប្រជាជន​ទៅក្នុង​ផែនការ​អភិវឌ្ឃន៍ សំដៅ​ធានា​បាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គមកិច្ច​មាន​សន្ទុះ​លឿន​ជាង​មុន និង​ប្រកបដោយ​ចីរភាព ដែល​ជា​ការរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ និង​ធ្វើឲ្យ​ប្រសើរឡើង​នូវ​គុណភាព​ជីវិតរ​បស់​ប្រជាជន​ផងដែរ​៕ អានបន្ត

Tue,21 August 2018 (Time 03:05 PM)
ដោយ សម្លេងខ្មែរពិត

អភិបាលខេត្ត​ព្រះសីហនុ ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​នៅ​ស្រុក​កំពង់សីលា ដែល​បង្ក​ការ​ជន់​លិច​ផ្លូវជាតិ​លេខ​៤ ចំណុច​ស្ពាន​ស្ទឹង​សំរោង​
ព្រះសីហនុ ៖ ព្រឹក​ព្រលឹម ថ្ងៃអាទិត្យ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៨ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ចុះ​ពិនិត្យ​ស្ថ អានបន្ត

Tue,21 August 2018 (Time 08:24 AM)
ដោយ សម្លេងខ្មែរពិត

ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ការបើក​វិញ្ញាញសា​រប្រ​ឡង​សញ្ញាបត្រម​ធ្យ​ម​សិក្សា​ទុតិយភូមិ ឆ្នាំ ២១០៧_២០១៨
​ព្រះសីហនុ ៖ នា​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២០ ខែ​សីហា ឆ្នាំ​២០១៨ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ និង​លោក ផៃ ប៊ុន​វណ្ណះ អានបន្ត

Mon,20 August 2018 (Time 04:36 PM)
ដោយ សម្លេងខ្មែរពិត

លោក កែ​ន សត្ថា អញ្ជើញ​បើក​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០១៧-២០១៨​នៅ​វិទ្យាល័យ​ប៊ុន រ៉ានី ហ៊ុន សែន ចរិយា​វង្ស​
​កែប ៖ នៅ​ព្រឹក​ថ្ងៃទី​២០​ខែ​សីហា ឆ្នាំ​២០១៨​ដែល​ជា​ថ្ងៃ​ប្រឡង​បាក់​ឌុប លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប អប​ អានបន្ត

Mon,20 August 2018 (Time 04:31 PM)
ដោយ សម្លេងខ្មែរពិត

លោក ជាវ តា​យ អញ្ជើញ​បើក​វិញ្ញាសារ​សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨
​កំពត ៖ នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៨​នេះ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​អញ្ជើញ​បើក​វិញ្ញាសារ​ អានបន្ត

Mon,20 August 2018 (Time 10:15 AM)
ដោយ សម្លេងខ្មែរពិត

សមត្ថកិច្ច​នគរបាល​ចរាច​រណ៍ ក្រុង​ប៉ោយប៉ែត បាន​បំភ្លឺ រឿង​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​ហ៊ី​ណូ និង រថយន្ត​ឆែ​រូ​លែ​ត
ខេត្ត​បន្ទាយមានជ័យ ៖ ដោយ​ឃើញ​មាន សារព័ត៌មាន​ចុះ​ផ្សាយ​ពី​ពាក្យបណ្ដឹង ដែល​បាន​ប្ដឹង មន្ត្រីនគរបាល នៃ ស្នងការ​នគរបាល​ខេត្ត អានបន្ត

Mon,20 August 2018 (Time 09:53 AM)
ដោយ សម្លេងខ្មែរពិត

​អាជ្ញាធរ​នឹង​ចាត់​វិធី​ការ​ក្តៅ​ចំពោះ​ការចាក់ដី​បិទផ្លូវ​ទឹក​បង្ក​ទៅជា​ជំនន់​
កំពត ៖ គ្រប់កន្លែង​ដែល​មាន​ការចាក់ដី​ល់ប​លូ ប្រឡាយ ឬ​ផ្លូវ​រំដោះ​ទឹក​ចេញពី​ស្រែ​ឬ​ដំណាំ​របស់​ប្រជាពលរដ្ឋ អាជ្ញាធរ​ត្រូវ​ អានបន្ត

Sun,19 August 2018 (Time 08:34 AM)
ដោយ សម្លេងខ្មែរពិត

តូប​អាជីវករ​ខ្មែរ​នៅ​ផ្សារ​រោង​ក្លឿ ប្រទេស​ថៃ​ប្រមាណ​ជិត​១០​តូប ត្រូវបាន​អគ្គីភ័យ​លេប​ត្របាក់​អស់​ទាំងស្រុង​
​ខេត្ត​បន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បានឲ្យដឹងថា នា​វេលា​ម៉ោង​ប្រមាណ​ជាង​៥​ល្ងាច ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០១៨​នេះ ម អានបន្ត

Sat,18 August 2018 (Time 12:49 PM)
ដោយ សម្លេងខ្មែរពិត

​ពិធី​ប្រកាស​មេបញ្ជាការ​ថ្មី ប្រចាំ​ទិស​ទីបញ្ជាការ​តំបន់​ទី​១​យោធភូមិភាគ​ទី​៥ ខេត្ត​បន្ទាយមានជ័យ និង សម្ភោ​ធ​ដាក់អោយ​ប្រើប្រាស់​ផ្ទះបាយ​ដែល​ជា​អំណោយ ដ៏​ថ្លៃថ្លា របស់​ឯកឧត្តម សួន បវរ និង លោកជំទាវ សុង ផល្លី​ន​...!!!
​ខេត្ត​បន្ទាយមានជ័យ​៖ នៅ​ទីបញ្ជាការដ្ឌាន​ជួរ​មុខ​ទិស​តំបន់​ទី​១​យោធ​ភូម​ភាគ​ទី​៥ ខេត្ត​បន្ទាយមានជ័យ មាន​រៀបចំ​កម្មវិធី អ អានបន្ត

Fri,17 August 2018 (Time 08:35 PM)
ដោយ សម្លេងខ្មែរពិត

​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កែប​បន្ត​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​ដូច​ភ្លៀងរលឹម​
កែប ៖ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​បាន​នឹង​កំពុង​បន្ អានបន្ត

Fri,17 August 2018 (Time 03:12 PM)
ដោយ សម្លេងខ្មែរពិត

​ឯកឧត្តម យន្ត មីន អភិបាល នៃ​គណ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​សំណេះសំណាល​ជាមួយ​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​កំពុង​បំរើ​ការងារ​លើ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​
​នៅក្នុង​ពិធី​សំណេះសំណាល នា​រសៀល​ថ្ងៃ​ពុធ ៣​កើត ខែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​សីហា ឆ្ អានបន្ត

Thu,16 August 2018 (Time 11:53 AM)
ដោយ សម្លេងខ្មែរពិត

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ជាង​១​ម៉ឺន​នាក់​នៅ​ខណ្ឌ​សែន​សុខ​
​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ៤​កើត ខែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៨​នេះ អានបន្ត

Thu,16 August 2018 (Time 06:57 AM)
ដោយ សម្លេងខ្មែរពិត

​ក្រោយ​ពី​ប្រជាពលរដ្ឋ​ផ្ទុះ​ប្រតិកម្ម​រឿង​បង្គោល​ដែល​គេ​បោះ​រំលោភ​ចូល​ក្នុង​បឹង​ឈូក អាជ្ញាធរ​ស្រុក​កំពង់ត្រាច បាន​ធ្វើ​សេចក្តីជូនដំណឹង​ឲ្យគេ​ដក​បង្គោល​ចេញ​ហើយ​
​កំពត ៖ បន្ទាប់ពី​មាន​ប្រតិកម្ម​យ៉ាង​ពុះកញ្ជ្រោល​ពី​សំណាក់​ពលរដ្ឋ​រាប់រយ​នាក់ ស្ថិតក្នុង​ឃុំ​បឹង​សាលា​ខាងជើង និង​ឃុំ​កំព អានបន្ត

Thu,16 August 2018 (Time 06:56 AM)
ដោយ សម្លេងខ្មែរពិត

អភិបាលខេត្ត​កែប ជួប​សំណេះសំណាល​ជាមួយ លោកគ្រូ អ្នកគ្រូ និង​ក្មួយៗ​សិស្សានុសិស្ស​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​វិទ្យាល័យ ហ៊ុន សែន ចំការ​ដូង​
​កែប ៖ នៅ​ព្រឹក​ថ្ងៃ​៣​កើត ខែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៤​ខែ​សីហា ឆ្នាំ​២០១៨ លោក​កែន សត្ថ អានបន្ត

Thu,16 August 2018 (Time 06:54 AM)
ដោយ សម្លេងខ្មែរពិត

សម្តេច​តេជោ ហ៊ុន សែន ផ្ញើ​សារ​ថ្លែងអំណរគុណ​ជនរួមជាតិ​ភ្លាមៗ បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះឆ្នោត​គ្រប់គ្រង​អាសនៈ​ទាំង​១២៥ នៅក្នុង​រដ្ឋសភា​
ភ្នំពេញ ៖ ភ្លាមៗ​បន្ទាប់​ពី​គ​.​ជ​.​ប ប្រកាស​លទ្ធផល​ផ្លូវការ នៃ​ការបោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​០៦ សម អានបន្ត

Wed,15 August 2018 (Time 09:51 AM)
ដោយ សម្លេងខ្មែរពិត

លោក ជាវ តា​យ ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​នៅ​ថ្នាក់​ខេត្ត​
(​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ២​កើត ខែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០១៨​នេះ អានបន្ត

ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​

ព័ត៌មានគួរចាប់អារម្មណ៍

​លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំត ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត បើកទូលាយ​

ព័ត៌មានគួរចាប់អារម្មណ៍

​លោក កែ​ន សត្ថា ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាល​បើកទូលាយ​

ព័ត៌មានគួរចាប់អារម្មណ៍

លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​បើកភ្លើង​ខៀវ​ឲ្យ​មេ​ប៉ុស្ដិ៍​បឹង​ជ្រោង​លោក ធៀ​ម ដែន ហៅ​តក់​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​មិន​ញញើត​និង​បទបញ្ជា​របស់​នាយករដ្ធមន្ត្រី​ហ៊ុន​សែន​?

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងចក្រ​សម្រុក​កាយ​ដី​ភ្នំ​ក្នុង​ភូមិសាស្ត្រ​ឃុំ​ភ្នំ​កុង​យ៉ាង​កក្រើក សង្ស័យ​មាន​ការឃុបឃិត​គ្នា​រវាង​អជ្ញាធរ​និង​ជំនាញ​

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងចក្រ​កំពុង​ធ្វើ​សកម្មភាព​ជីក​កកាយ​ភ្នំ​អង្គរជ័យ​ជិត​រលាយ​ទៅហើយ ជំនាញ​អះអាងថា​កាយ​ភ្នំ​ដាំ​ដើមឈើ​វិញ​...

វីដែអូ