ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​អនុសាខា​កាកបាទ​ក្រហម​ស្រុក​កំពង់ត្រាច ផ្តល់​អំណោយ​ដល់​ប្រជាពលរដ្ឋ​ចំនួន​៥​ឃុំ​ដែល​រង​នឹង​ឥទ្ធិពល​ខ្យល់ក​ន្ទ្រា​ក់​
Tue,28 August 2018 (Time 03:48 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 588នាក់)


កំពត ៖ នៅ​រសៀល​ថ្ងៃ​ចន្ទ​១​រោច ខែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០១៨​នេះ លោក អូន ខន អភិបាល នៃ​គណៈ​អភិបាលស្រុក និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​កំពង់ត្រាច បាន​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា​ស្រុក​កំពង់ត្រាច ចែកជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​កាលពីពេល​ថ្មីៗ​នេះ ដែលមាន​១៤​គ្រួសារ ក្នុង​ឃុំ​ចំនួន​៥​ទូទាំង​ស្រុក​កំពង់ត្រាច​។

​ជាមួយនឹង​ឱកាស​នោះដែរ លោក​អភិបាលស្រុក ក៏​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ ជួប​ការលំបាក ទីទ័លក្រ​នៅ​គ្រប់​តំបន់ ដូចជា​អ្នក​មាន​ជំងឺ ជន​ងាយ​រងគ្រោះ ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ ដោយ​មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។ ក្នុងឱកាស​នោះ លោក​អភិបាលស្រុក ក៏​សូម​ផ្តែផ្តាំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ប្រកាន់​យក​នូវ​អនាម័យ​ល្អ រស់នៅ​ស្អាត ហូប​ស្អាត និង​ផឹក​ស្អាត ដើម្បី​រក្សា​និង​ថែទាំ​សុខភាព​ឲ្យបាន​រឹងមាំ​។​

​ចំពោះ​ការផ្តល់ជូន​អំណោយ​មនុស្សធម៌​នាពេលនេះ គឺ​គ្រួសារ​នី​មួយៗ​ទទួលបាន​អំណោយ និង​ថវិកា រួមមាន​៖ អង្ករ​២៥​គ​.​ក មី​ថៃ​១​កេស ត្រីខ​១០​កំប៉ុង ចាន​ស្រាក់​១ រួម​ជាមួយ​សម្ភារៈ​ផ្ទះបាយ និង​ថវិកា​៦០.០០០៛(​ក្នុង​នោះ​ព្រះចៅអធិការ​វត្តភ្នំ​សាឡី ប្រគេន​បច្ច័យ​បន្ថែម​ក្នុង​មួយ​គ្រួសារ​១០,០០០៛​បន្ថែម​ទៀត​ផង​ដែរ​)៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ