ខេត្តបន្ទាយមានជ័យ ៖ ដោយឃើញមាន សារព័ត៌មានចុះផ្សាយពីពាក្យបណ្ដឹង ដែលបានប្ដឹង មន្ត្រីនគរបាល នៃ ស្នងការនគរបាលខេត្តនិងមន្ត្រីនគរបាលក្រុងប៉ោយប៉ែត អំពីករណីរថយន្តម៉ាក HINO ធុនធំ និងរថយន្តម៉ាកឆែរូលែត ដែលបានចោទប្រកាន់ដល់នគរបាលខេត្តបន្ទាយមានជ័យថា បានដោះលែងម្ចាស់រថយន្ត ដែលបង្កគ្រោះថ្នាក់ អោយរួចខ្លួន។ បន្ទាប់ពីមានការចោទប្រកាន់ពី ម្ចាស់ពាក្យបណ្ដឹង ឈ្មោះ ឡុញ មិថុនា ភេទ ប្រុស អាយុ ២៩ឆ្នាំ លោកវរសេនីយ៍ត្រីឈឿនប៊ុនថា អធិការរងនគរបាលក្រុងប៉ោយប៉ែត បានបកស្រាយ អំពីខាងលើករណីនេះដែលមានខ្លឹមសារដូចខាងក្រោមនេះ :ជាដំបូងយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ជូនថ្នាក់ស្នងការខេត្តអោយបានជ្រាបរឿងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំរបស់ថៃនិងរថយន្តម៉ាកឆែរូលែត ដែលមានខ្លឹមសារដូចខាងក្រោមនេះ :នៅថ្ងៃព្រហ្បសតិ៍ ២កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៦និង ៣០នាទី លើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងមុខស្នាក់ការគយប៉ោយប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានរថយន្តដឹកទំនិញធុនធំ១គ្រឿងម៉ាកហ៊ីណូ(ជារថយន្តថៃ)ពណ៏ស ពាក់ស្លាកលេខ Thailand 70-0889 បានឈប់លើទ្រូងផ្លូវខាងស្តាំ (រង់ចាំបំពេញឯកសារ)បន្ទាប់មករថយន្តធុនធំនោះបាន បើកបន្តទៅមុខ ស្រាប់តែមានរថយន្តតូច1គ្រឿងម៉ាកឆែរូលែត ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-5832 បើកមកដល់ដែរ ទើបបណ្តាលអោយកៀរគ្នាគ្រោះថ្នាក់តែម្តង។ករណីនេះពុំបណ្តាលអោយមានរបួសមនុស្សទេ ខូចខាតតែសំភារះតែបណ្ណោះ ហើយរថយន្តទាំងពីរបានយកទៅរក្សាទុកនៅអធិការដ្ឋានក្រុងប៉ោយប៉ែត ដើម្បីដោះស្រាយបន្ត។នៅប្រហែលជាម៉ោង២១និង០០នាទី,ថ្ងៃខែឆ្នាំដដែលភាគីខាងរថយន្តតូចបានស្នើសុំធានា យករថយន្តទៅទុកនៅផ្ទះ ចាំព្រឹកចូល មកដោះស្រាយ ។ ចំណែករថយន្តធុនធំ លោកអធិការ ប្រាប់ថាអោយទៅសិន ព្រោះលោកឧត្តសេនីយ៍ស្នងការរង អ៊ំុ សុផល គាត់ធានា ។នៅថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០១៨ ព្រឹក ភាគីម្ចាស់រថយន្តតូចមានគ្នាបីនាក់បានចូលដោះស្រាយនៅក្នុងបន្ទប់ផ្នែកដោះស្រាយ តែពុំបានបំពេញឯកសារអ្វីទេដោយគាត់ធ្វើការសំរបសំរួលគ្នាដោយភាគីរថយន្តធុនធំ (ថៃ) បាន ព្រមព្រៀងឯកភាពគ្នាអោយយករថយន្តដែលខូចខាតទៅជួសជុលនៅកន្លែងជួសជុលក្នុងប្រទេសថៃ ដោយភាគីរថយន្តធំជាអ្នកចេញថ្លៃជួសជុល ហើយភាគីទាំងពីរ បានចេញមកពិនឹត្យរថយន្តទាំអស់គ្នា ។ក្រោយមកពួកគាត់បានត្រឡប់ទៅវិញដោយមិនបានប្រាប់ផ្នែកជំនាញ ដើម្បីបំពេញឯកសារនោះឡើយ។នៅថ្ងៃទីខែឆ្នាំដដែល ផ្នែកនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបានខលទៅសួរភាគី ខាងរថយន្តតូច គាត់ប្រាប់ថា គាត់បានព្រមព្រៀងគ្នាអស់ហើយ ដោយភាគីខាងថៃព្រមយករថយន្ត ទៅជួសជុលនៅប្រទេសថៃអោយ តែពេលនឹងគាត់យករថយន្តទៅភ្នំពេញសិន គាត់បានប្រាប់ បន្ថែមទៀតថា មានខាងការិយាលយ័ទំនាទំនង ព្រំដែនគេជួយធានាខុសត្រូវហើយ មិនអីទេ។បើយោងតាមរបាយការណ៍ ខាងលើបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ខាងលើដូចជាមិនមានបញ្ហា អ្វីដែលចោទជាដុំកំភួននោះទេ ព្រោះថា រឿងគ្រោះថ្នាក់ចរាចរណ៍ ខាងលើ មិនបង្កអោយមានគ្រោះថ្នាក់ដល់ អាយុជីវិតមនុស្សទេ រីឯការខូចខាតវិញភាគីទាំងពីរបានព្រមព្រៀងគ្នារួចរាល់ផងដែរ។លោកវរសេនីយ៍ត្រី ឈឿន ប៊ុនថា អធិការរងទទួលបន្ទុកចរាចរណ៍នៃអធិការដ្ឌាននគរបាលក្រុងប៉ោយប៉ែត បានរៀបរាប់ប្រាប់សារព័ត៌មានថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ តាមការវាស់វែងរថយន្តធុនធំ នៅខាងស្ដាំ ចំណែករថយន្តតូចនៅខាងឆ្វេង ហើយបើកបរដោយវារឡើងទើបទៅប៉ះរថយន្តធុនធំ បើតាមច្បាប់រថយន្ដធុនធំ ដែលនៅ ខាងស្ដាំមានអទិភាព ជាងមានន័យថា រថយន្តធុនធំត្រូវច្បាប់ ជាងរថយន្តតូច។លោកបានបន្តទៀតថា តាមដំណើរ រឿងតាមការពិតភាគីទាំងពីរបាន ឯកភាពគ្នារួចរាល់អស់ហើយ គ្រាន់តែភាគីលោកខាងឡានតូចហ្នឹងមិនព្រមមកធ្វើលិខិត សះជានៅកន្លែងអធិការនគរបាលក្រុងប៉ោយប៉ែត ដោយបាននិយាយតាម ទូរស័ព្ទប្រាប់នគរបាលជំនាញថា មានមន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនម្នាក់ធានាថាហ្នឹង ដោះស្រាយការធ្វើឡាន អោយភាគីឡានតូច ទើបលោកវរសេនីយ៍ត្រី ឈឿន ប៊ុនថា លោកក៏មិនបានតាមរឿងហ្នឹងតទៅទៀត ដោយស្មានថារឿងចប់សព្វគ្រប់ហើយមិននឹកស្នានថាបែរជាមានពាក្យបណ្ដឹងចោទប្រកាន់ពីភាគីម្ចាស់ឡានតូចទៅវិញ។ចំណែកលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យវិញលោកបានប្រាប់សារព័ត៌មានថា បញ្ហាអ្វីៗដែលកើតមានឡើង គឺអង្គភាពនិមួយៗ មានឋានុក្រមត្រឹមត្រូវ គឺមានន័យថា ដូចករណីរឿងគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធុនធំរបស់ថៃ និងរថយន្តតូច។លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល បានបញ្ជាក់ថាលោក វរសេនីយ៍ឯក ហាក់ សិរ្សរណះ អនុប្រធាននាយកដ្ឌានលិខិតឆ្លងដែន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម គួរតែលោកពិចារណាផង រឿងហ្នឹង សួរថាតើភាគីឡានតូចបាន មកសួរនាំ សមត្ថកិច្ចទេ? ព្រោះនៅពេលដែលខ្ញុំធានាជនជាតិថៃនិងឡានអោយវិលត្រឡប់ទៅវិញ ខ្ញុំសួរថា នៅពេលដែលដោះស្រាយជាមួយភាគីឡានតូច តើអ្នកបើកបរឡានថៃគេមកបង្ហាញមុខទេ គឺគេមកជួបភាគី ឡានតូចថែមទាំងសមត្ថកិច្ចខ្មែរយើងជួយនិយាយជាមួយភាគីថៃអោយជួយធ្វើរថយន្តអោយភាគីឡានតូចថែមទៀតផងព្រោះខាងថៃគេឆ្លើយថាគេមិនបានខុសទេ ហើយសូមបញ្ជាក់ថា ជនជាតិថៃដែលបើកបរនៅលើទឺងដីខ្មែរយើង សុទ្ទសឹងតែមានកិច្ចព្រមព្រៀងគ្នារវាងថ្នាក់ដឹកនាំកំពូលរវាងប្រទេសទាំងពីរចំពោះការអនុញ្ញាតអោយរថយន្តថៃបើកចូលទឹកដីកម្ពុជាហើយម្យ៉ាងទៀតអ្នកបើកបររថយន្តថៃសុទ្ទសឹងមានលិខិតឆ្លងដែនទាំងអស់។ ហើយចំពោះការសុំធានារបស់ខ្ញុំចំពោះជនជាតិថៃវិញនោះ គឺខ្ញុំបានសុំគោលការណ៍ យល់ព្រមពីមេកើយខ្ញុំដែល គឺលោកស្នងការខេត្ត មិនមែនចេះតែធ្វើតាមអំពើចិត្តខ្ញុំទេ ដោយយោងទៅលើករណីគ្រោះថ្នាក់ចរាចរណ៍នោះវាមិនបណ្ដាលអោយប៉ះពាល់ដល់អាយុជីវិតមនុស្សឯណា គឺវាគ្រាន់តែប៉ះពាល់ដល់ការខូចខាតសម្ភារៈ គឺរថយន្តតើ ។ ហើយការដោះស្រាយយើងធ្វើប្រកបដោយតម្លាភាពតើលោកវរសេនីយ៍ឯក ហាក់ សិរ្សរណះ ក៏បានដឹងដែលតើក្នុងការចូលដោះស្រាយជាមួយភាគីថៃ ហើយភាគីទាំងពីរបានព្រមគ្នានៅចំពោះមុខសមត្ថកិច្ចជំនាញនៅឯ អធិការដ្ឌាននគរបាលក្រុងប៉ោយប៉ែត ទាំងអស់គ្នា ហើយថែមទាំងសមត្ថកិច្ចបានខលអោយភាគីឡានតូចហ្នឹងមកធ្វើបែបបទសះជាគ្នា តែភាគីឡានតូចបានឆ្លើយប្រាប់មកសមត្ថកិច្ចទៅវិញថាមិនអីទេព្រោះប្រញាប់ទៅភ្នំពេញវិញ ហើយមានមន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនម្នាក់ជួយធានាដោះស្រាយហើយ។សួរមើលតើ ខ្ញុំពុករលួយរឿងហ្នឹងយ៉ាងមិច ហើយមិចមិនផ្ដល់យុត្តិធម៌អោយកម្លាំងជំនាញខ្ញុំផង នេះ បែរជាទៅប្ដឹងគ្នាវិញ ម្យ៉ាងទៀតរឿងនេះ ខ្ញុំសូមអោយសារព័ត៌មានទាំងអស់មុននឹងផ្សព្វផ្សាយ សូមសុំការបំភ្លឺពីភាគីម្ខាងទៀតផង ថាតើរឿងហ្នឹងវាយ៉ាងណាដែលនៃដំណើររឿង កុំចេះផ្សាយដោយគ្មានមូលហេតុច្បាស់លាស់ ជាពិសេសលោកសុំអោយ លោក ផែង វណ្ណះ មុននឹងផ្សាយរឿងអ្វីសូមស៉ិនសួរយកព័ត៌មានទាំងសងខាងផង សូមកុំប្រកាន់បក្សពួក ដោយវាយប្រហារតែភាគីម្ខាងៗចឹងវាអយុត្តិធម៍សម្រាប់រូបលោកណាស់ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ