ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​ដោយសារតែ​ការធ្វេសប្រហែស​ជាងផ្សារដែក​ម្នាក់​ត្រូវ​ចរន្ត​អគ្គីសនី​ឆក់​បណ្តាលឲ្យ​រងរបួស​ធ្ងន់​
Wed,29 August 2018 (Time 03:05 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 643នាក់)


កែប ៖ តាម​សេចក្តី​រាយ​ការ​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​ដំណាក់​ចង្អើរ​បានឲ្យដឹងថា បុរស​ជាងផ្សារដែក​ម្នាក់​បានរ​ង​របួស​យ៉ាង​ធ្ងន់ធ្ងរ កាលពី​វេលា​ម៉ោង​៥​និង​០០​នាទី​ល្ងាច​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ ២០១៨ ខណៈ​ជនរងគ្រោះ​កំពុង​ផ្សារ​ដែក ដើម្បី​សង់រោង​ស៊ីឈ្នួល​ពី​អតិថិជន នៅ​ចំណុច​ភូមិ​ភ្នំ​លា​វ ឃុំ​ភ្នំ​លា​វ ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។

​ប្រភព​ដដែល​បាន​បន្តថា នៅ​ពេល​ជនរងគ្រោះ​កំពុងតែ​ផ្សារ​ដែក​នោះ ទទួល​មេឃ​ភ្លៀង​ខ្លាំង ហើយ​ខ្សែភ្លើង​មាន​ត​មុខតំណរ​ផង​នោះ​ពេល​ត្រូវ​ទឹកភ្លៀង​ហូរ​កាត់​មុខតំណរ​ខ្សែភ្លើង ហើយ​មក​ប៉ះ​ជើងឆ្វេង​បណ្តាល​ឲ្យ​ចរន្តន៍​ភ្លើងឆ​ក់​តែ​ម្តង​។ ជនរងគ្រោះ​មានឈ្មោះ មុល លី​ហ៊ ភេទ​ប្រុស អាយុ​៣១ ឆ្នាំ រស់នៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ។

​ក្រោយពី​កើតហេតុ​ត្រូវបាន​សមត្ថកិច្ច​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដឹក​ទៅ​សង្គ្រោះ​ភ្លាមៗ តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ ត្រូវបាន​ក្រុម​គ្រូពេទ្យ បញ្ជូនបន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​នៅ​យប់​ថ្ងៃ​ដដែល​នោះ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ