ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​ពិធី​ប្រកាស​មេបញ្ជាការ​ថ្មី ប្រចាំ​ទិស​ទីបញ្ជាការ​តំបន់​ទី​១​យោធភូមិភាគ​ទី​៥ ខេត្ត​បន្ទាយមានជ័យ និង សម្ភោ​ធ​ដាក់អោយ​ប្រើប្រាស់​ផ្ទះបាយ​ដែល​ជា​អំណោយ ដ៏​ថ្លៃថ្លា របស់​ឯកឧត្តម សួន បវរ និង លោកជំទាវ សុង ផល្លី​ន​...!!!
Sat,18 August 2018 (Time 12:49 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 704នាក់)


​ខេត្ត​បន្ទាយមានជ័យ​៖ នៅ​ទីបញ្ជាការដ្ឌាន​ជួរ​មុខ​ទិស​តំបន់​ទី​១​យោធ​ភូម​ភាគ​ទី​៥ ខេត្ត​បន្ទាយមានជ័យ មាន​រៀបចំ​កម្មវិធី អបអរ សាទរ ពិធី​ប្រកាស​មេបញ្ជាការ​ទិស​ជួរមុខ​ទី​១​ខេត្ត​បន្ទាយមានជ័យ យោធភូមិ ភាគ​ទី​៥ និង​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ផ្ទះបាយ ដែល​ជា​អំណោយ​របស់ ឯកឧត្តម សួន​បវរ និង លោកជំទាវ សុង ផល្លី​ន ក្រោម​អធិបតី ភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា មេបញ្ជាការ យោធភូមិភាគ​ទី​៥ ។​

​ជា​កិច្ច​ចាប់ផ្ដើម​នៃ​កម្មវិធី ថ្ងៃ​ស្រុក ទី​១៧ ខែ​សីហា ឆ្នាំ​២០១៨ ន​ព ឯកឧត្តម ឧត្តម សេនីយ៍​ទោ ប្រាក់ សោភ័ណ មេបញ្ជាការ​ជួរមុខ​តំបន់​ទី​១ ខេត្ត​បន្ទាយមានជ័យ យោធភូមិភាគ​ទី​៥ បាន​ឡើង​ថ្លែង​បេជ្ញាចិត្ត និង អនុវត្ត​ការងារ អោយបាន​សម្រេច​ជោគ ជ័យ តាម​ផែនការ​ដែល​ថ្នាក់លើ​បាន​កំណត់​។ ហើយ​ប្ដេជ្ញា​សហការ​ជាមួយ​ស្ថាប័ន​នានា​ជុំវិញ​សាលាខេត្ត​បន្ទាយ​មាន ជ័យ​អោយបាន​ល្អ និង ខិតខំ​ពង្រឹង​សាមគ្គី ភាព​ផ្ទៃក្នុង​របស់​អង្គភាព​អោយបាន​ល្អ​ដើម្បី​ធ្វើការ​រួមគ្នា ដោយ​ឯកភាព​គ្នា ប្រកប​ដោយ​ភាព​ស្និទ​ស្នាល ជាទីបំផុត​។​

​បន្ទាប់​មក​ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន សេង បាន​អញ្ជើញ​ឡើង​មានប្រសាសន៍​ផ្ដាំផ្ញើរ​ដល់​អង្គពិធី ដោយ​បាន​ផ្ដោត​សំខាន់​ស្នើអោយ​ថ្នាក់ដឹកនាំ​គ្រប់​ស្ថាប័ន​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ គឺ​អោយបាន​គ្រប់ ពេលវេលា និង តាមដាន​អំពី​ជីវភាព រស់នៅ​ប្រជាពលរដ្ឋ អោយបាន​គ្រប់​ជ្រុងជ្រោយ ព្រោះថា​៖ ឆ្នាំ​នេះ​បងប្អូន​ប្រជាពលរដ្ឋ គឺ​បាន ការដូរ​អោយ​យើង ដែល​កាដូ​នេះ​គួរ​អោយ​យើង​សប្បាយ​ចិត ក៏ពិតមែន តែ​វា​ជាការ​ព្រួយបារម្ភ​របស់​យើង ប្រសិនបើ​យើង​ភ្លេច​ពួកគាត់​ដែលជា​អ្នកមានគុណ​របស​យើង​។

​ដូចនេះ​ហើយ​ដើម្បី​ជៀសអោយផុត​ពី​ការ ព្រួយ​បារ​ម្មណ៍​របស់​យើង យើង​ត្រូវតែ​យកចិត្តទុកដាក់​មើលថែ​ម្ចាស់​សន្លឹកឆ្នោត យើង​អោយបាន​ល្អ​។ ហើយ​យើង​ទាំងអស់គ្នា​ត្រូវ​អនុវត្ត​អនុ​សាស​ន៏​របស​សម្ដេច​តេជោ គឺ​សន្តិភាព​អោយបាន ម្យ៉ាងទៀត​ត្រូវ​ប្រឆាំង​បដិវត្តន៍​ពណ៌ និង​ការងារ​ចូលរួម​ប្រមូល​ពន្ទ​ជូនរ​ដ្ឌ​ហើយ​ជា​ពិសេស​ការងារ​កសាង​កម្លាំង​អោយ​បានល្អ និង ចេះ​សាមគ្កីភាព​គ្នា​នៅក្នុង​អង្គភាព​និ​មួយៗ​អោយបាន​ល្អ ប្រសើរ​។​

​ជាពិសេស​ការ​សាមគ្គីភាព និង​ការឯកភាព​គ្នា បញ្ហា​នេះ​ត្រូវតែ​អនុវត្ត​អោយបាន ទើប​ការងារ​នៅក្នុង អង្គភាព​និមួយៗ មាន​ដំណើរការ​ល្អ ប្រកបដោយ​ជោគជ័យ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ