កំពត ៖ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញបើកវិញ្ញាសារសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ដែលធ្វើឡើងនៅវិទ្យាល័យមិត្តភាពកម្ពុជា ជប៉ុន កំពតក្រុង។ចំពោះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំសិក្សា២០១៧-២០១៨ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ខែសីហា ឆ្នាំ២០១៨នេះ សម្រាប់ខេត្តកំពត គឺមាន៩មណ្ឌល ប៉ុន្តែក្នុងចំណោមនោះ ត្រូវបានប្តូរមណ្ឌលសាលាគរុកោសល្យនិងវិក្រិត្យការ ដោយតម្រូវឲ្យបេក្ខជនទៅប្រឡងនៅឯវិទ្យាល័យឯកជនវឌ្ឍនវិជ្ជាជំនួសវិញ ខណៈស្ថានភាពទឹកជំនន់ភ្លៀងបានជោរជន់លិចដល់អគារសិក្សាខាងលើនេះ។ទាក់ទងនឹងការប្រឡងបាក់ឌុបឆ្នាំនេះ លោក តាក ហាប់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅថ្ងៃទី២០ខែសីហា ឆ្នាំ២០១៨នេះ ក្នុងខេត្តកំពត មានសិស្សជាបេក្ខជនប្រឡងចំនួន៥.៥១៩នាក់ ដោយបានចែកចេញជា៩មណ្ឌល រួនមាន៖ទី១/វិទ្យាល័យព្រះរាជសម្ភារ ទី២/សាលាបឋមសិក្សា ហ៊ុន សែន ១មករា ទី៣/អនុវិទ្យាល័យ ឌីប៉ុក មហាសាមគ្គី ទី៤/សាលាបឋមសិក្សា សម្តេចតា ទី៥/អនុវិទ្យាល័យក្រាំងអំពិល ទី៦/វិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន កំពតក្រុង ទី៧/អនុវិទ្យាល័យជុំគ្រៀល ទី៨/វិទ្យាល័យត្រសេកកោង និងទី៩/វិទ្យាល័យ ឯកជនវឌ្ឍនវិទ្យា។សូមជម្រាបផងដែរថា ដោយសារក្រុងកំពតបានរងនូវជំនន់ ព្រោះតែភ្លៀងធ្លាក់មិនឈប់រយៈពេលជាច្រើនថ្ងៃ ដែលធ្វើឲ្យភូមិសាស្ត្រក្នុងក្រុងកំពតរងផលប៉ះពាល់ផងដែរ ហើយមណ្ឌលប្រឡងមួយកន្លែងនៃសាលាគរុកោសល្យ និងវិក្រិត្យការត្រូវជំនន់ភ្លៀងវាយលុកបណ្តាលឲ្យលិចអគារនៃមណ្ឌលប្រឡង ទើបត្រូវប្តូរទិសដៅឲ្យបេក្ខជនទៅប្រឡងនៅមណ្ឌលវិទ្យាល័យឯកជនវឌ្ឍនវិជ្ជា ជំនួសវិញ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ