ព្រះសីហនុ ៖ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបិទសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌល គឹង សុខា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង ព្រះសីហនុ ព្រឹកថ្ងៃពុធទី២៩ ខែសីហា ឆ្នាំ២០១៨ ដោយមានការចូលរួមតំណាងគណបក្សនយោបាយ អង្គការសង្គមស៊ីវិលចូលរួមយ៉ាងច្រើនកុះករ។ លោក ហួត ផុន បានមានប្រសាសន៍ស្វាគមន៍ បើកសន្និបាតបើកសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដោយអនុវត្តតាមច្បាប់ បទបញ្ជា នីតិវិធី ប្រតិទិន និងលិខិតបទដ្ឋានពាក់ព័ន្ធរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មតិជាតិ អន្តរជាតិ គណបក្សនយោបាយ ភ្នាក់ងារសង្កេតការណ៍បានវាយតម្លៃថា ការបោះឆ្នោតដំណើរការរលូន មានសន្តិសុខ សុវត្ថិភាព មានគណបក្សនយោបាយចំនួន១៤ ចូលរួមប្រកួតប្រជែង ក្នុងចំណោមគណបក្សនយោបាយ២០ នៅទូទាំងប្រទេស មានការិ យាល័យបោះឆ្នោតចំនួន២៩៨ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុប ១២៤.០៧២នាក់ ប្រជាពលរដ្ឋមកបោះឆ្នោតមានចំនួន ១០២.៩៩៣នាក់ ស្មើនឹង ៨៣.០១ ភាគរយ។ ឯកឧត្តម យន្ដ មីន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍បូកសរុបការងារបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លង មក ត្រូវបានសាធារណមតិជាតិ អន្តរជាតិធ្វើការវាយតម្លៃថា មានលក្ខណៈល្អប្រសើរជាងការបោះឆ្នោតមុនៗនៅកម្ពុជា កាន់តែមានលក្ខណៈបើក ចំហរ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ការពារបាននូវសុខសុវត្ថិភាពល្អប្រសើរ ។ ឯកឧត្តម យន្ដ មីន បានបន្តថា ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សូមកោតសរសើរគណៈកម្មការបោះឆ្នោតខេត្ត បានបំពេញការងារទទួល ខុសត្រូវ ធានាឱ្យគណបក្សនយោបាយ អង្គការនានាទទួលស្គាល់នូវលទ្ធផលនៃការបោះឆ្នោតប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព និងឆ្លុះបញ្ចាំងនូវភាពចាស់ទុំខាង នយោបាយ ដើម្បីបន្តអភិវឌ្ឍន៍សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រឈានឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយនិរន្តរភាព ជំរុញដំណើរការកែទម្រង់នៃរដ្ឋបាលខេត្ត ដោយឈរលើវប្បធម៌ សង្គម និងទស្សនៈនយោ បាយរបស់កម្ពុជា៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ