ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ពិធី​សំណេះសំណាល​របស់​ប្រតិភូ​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​នៅ​សាលាដំបូង​និង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពត​
Thu,30 August 2018 (Time 06:07 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 680នាក់)


កំពត ៖ យើង​ជា​មន្ត្រី​តុលាការ ចៅក្រម​ឬ​ព្រះរាជអាជ្ញា ត្រូវ​ដឹង​ថា បើ​យើង​ជិត​ដល់​ឆ្នាំ​ត្រូវ​ផ្លាស់ប្តូរ​ទៅកាន់​ខេត្ត​ឬ រាជធានី​ផ្សេង រាល់​សំណុំរឿង​ដែល​យើង​កាន់​ត្រូវ​ធ្វើ​ឲ្យ​ហើយ ដើម្បី​អ្នក​មក​ទទួល​ការងារ​ក្រោយ កុំឲ្យ​រវល់​តែ​អនុវត្ត​រឿងចាស់ ឯ​រឿង​ថ្មី​កើតឡើង​នៅ​កកស្ទះ​ក្នុង​ការដោះស្រាយ​ជូន​ប្រជា​ពល​រដ្ន​។​

​នេះ​ជា​ការលើកឡើង​របស់​លោក សេង ប៊ុន​ឃាង ប្រតិភូ​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​តុលាការខេត្ត​កំពត កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៨ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​សាលប្រជុំ​សាលាដំបូង​ខេត្ត ក្រោម​អធិបតី​យ​ភាព លោកស្រី ប៊ុន្នី​ញ ប៊ុណ្ណា​រី ប្រធាន​ប្រតិភូ​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​។ របៀប​វីរៈ​នៃ​អង្គពិធី​សំ​ណេះ​

​សំ​ណា​ល​នាពេលនោះ ជា​កិច្ច​ចាប់ផ្តើម​កម្មវិធី លោក ឡុង កេស​ភី​រម្យ ប្រធាន​សាលាដំបូង​ខេត្ត​បាន​ធ្វើ​របាយការណ៍​សង្ខេប​ជូន ប្រតិភូ​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម អំពី​លទ្ឋផល​រួម​ដែល​មន្ត្រី​តុលាការ​សាលាដំបូង​ខេត្ត​អនុវត្ត​ទទួល​បាន​សម្រេច​គួរ​ឲ្យ​កត់​សម្គាល់នា​ពេល​កន្លងមក​នេះ ។ ជាមួយគ្នានេះដែរ ទន្ទឹម​និង​ការអនុវត្ត​រាល់​សំណុំរឿង​នា​ពេល​កន្លង​មក​ទទួល​បាន​ជោគជ័យ​យ៉ាង​នេះ​ក្តី​ក៏​យើង​ពិនិត្យ​ឃើញ​មាន​សំណុំរឿង​ខ្លះ ដែល​មិន​ទាន់​បាន​ដោះស្រាយ​ចប់​ផងដែរ ដោយ​សំណុំរឿង​ខ្លះ​ជនល្មើស​ពាក់​ពន្ឋ័ជាមួយ​ការចុះ​ស៊ើបអង្កេត​នៅ​ខេត្ត​ឆ្ងាយ​ពីគ្នា​។​

​លោក​បាន​បន្តថា ប៉ុន្តែ​ទោះបី​មាន​ឧបសគ្គ​ក្នុង​ការចុះ​ស៊ើបអង្កេត​យ៉ាងណាក្តី​ក៏​រាល់​សំណុំរឿង​ទាំងអស់​នោះ​សាលាដំបូង​ខេត្ត​កំពត នៅ​តែ​អនុវត្ត​រាល់​សំណុំរឿង​នោះ​ទទួល​បាន​ជោគជ័យ​គួរ​ឲ្យ​កត់​សម្គាល់នា​ពេល​កន្លង​ក៏ដូចជា​បច្ចុប្បន្ន​នេះ​។

​លោក ឯក ឆេង​ហួត ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​កំពត ក៏​បាន​ថ្លែង​ជម្រាប​ដល់​ប្រតិភូ​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ក្នុង​ពិធី​ជួប​សំណេះសំណាល​នាពេល​នេះ​ផង​ដែរ អំពី​ការអនុវត្ត​រាល់​កិច្ចការ​ដោះស្រាយ​សំណុំរឿង អំពី​ករណី​ត្រូវ​ឃុំខ្លួន ជន​ត្រូវ​ចោទ អំពី​ការ​សហការ​ជាមួយ​ស្ថាប័ន​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ការចុះអនុវត្ត​នីតិ​វិធី​ច្បាប់ នា​ពេល​កន្លងមក​ក៏ដូចជា​ពេលបច្ចុប្បន្ន​ឃើញថា​មាន​ការសហការ​ល្អ ហើយ​ទទួលបាន​សម្រច​លទ្ឋផល​ជា​ផ្លែផ្កា​ផងដែរ​។ លោក​ព្រះរាជអាជ្ញា​ក៏បាន​លើកឡើង​ផង​ដែរ អំពី​ចំណុច​ខ្វះខាត​មួយចំនួន​ដែល​មិន​ទាន់​បាន​ដោះស្រាយ ដោយ​មាន​មូលហេតុ​ជាច្រើន​ដូចជា​ការចុះ​ស៊ើបអង្កេត​ស្រាវជ្រាវ​មាន​ការយឺតយ៉ាវ ជាដើម ទើប​បណ្តាល​ឲ្យ​មន្ត្រី​អនុវត្ត​ច្បាប់​យើង​នៅ​មាន​ការយឺតយ៉ាវ​ក្នុង​ការអនុវត្ត​នីតិវិធី​ច្បាប់​ខ្លះៗ ប៉ុន្តែ​ទោះបី​យ៉ាងណា​ក៏​រាល់​សំណុំរឿង​មន្ត្រី​យើង​ដែល​មាន​កន្លង​មក​មន្ត្រី​យើង​ខិតខំ​ប្រឹង​អនុវត្ត​ទទួលបាន​ជោគជ័យ​ជា​ច្រើន​ករណី​ផងដែរ​។

​លោកស្រី ប៊ុន្នី​ញ ប៊ុណ្ណា​រី ប្រធាន​ប្រតិភូ​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម បាន​ថ្លែង​ការកោតសរសើរ​ដល់​លោក​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​និង​លោក​ប្រធាន​សាលាដំបូង​ខេត្ត ដែល​បាន​និង​ខិតខំ​បំពេញ​រាល់​កិច្ចការ​អនុវត្ត​នីតិវិធី​ច្បាប់​សម្រេចបាន​ជោគជ័យ​នា​ពេលន្លងមក​ក៏ដូចនា​ពេលបច្ចុប្បន្ន​នេះ ទាំង​ការ​សហការ ការងារ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការអនុវត្ត​ច្បាប់​បាន​ល្អ​គួរឲ្យកត់សម្គាល់​។ រាល់​ការ​សាមគ្គីភាព​ផ្ទៃក្នុង​រវាង​ថ្នាក់ដឹកនាំ​និង​មន្ត្រីក្រោមឱវាទ​ក៏​មាន​ការ​សាមគ្គីភាព​ផ្ទៃក្នុង​បានល្អ នេះ​គឺជា​ជំហរ​ដ៏​ល្អ​សំរាប់​ថ្នាក់ដឹកនាំ​ក្នុង​ប្រព័ន្ធ​តុលាការ​របស់​យើង​។​

​ជាមួយគ្នា​នោះ​ដែរ លោក​ជំទាវ​ប្រធាន​ប្រតិភូ​ក៏​បាន​សំណូមពរ​ទៅ​លោក ប្រធាន​លេខាធិការដ្ឋាន​ខេត្ត​កំពត​ដែល​ជា​សេនាធិការ​ឲ្យ​ប្រធាន​តុលាការខេត្ត​និង​ព្រះរាជអាជ្ញា​ថាៈ​គួរ​ធ្វើយ៉ាងណា​ឲ្យមាន​ភាពរ​លូន​ដល់​សាលាជម្រះក្តី​រាល់​ការ​លំហូរ​សំណុំរឿង​ក្តី​ឲ្យមាន​តម្លាភាព​។
​ពាក់ព័ន្ធ​នឹង​លោក​ប្រធាន​សាលាដំបូង និង​លោក ព្រះរាជអាជ្ញា​គួរ​ធ្វើ​ពិធី​ប្រជុំ​ផ្ទៃក្នុង​ឲ្យបាន​ញឹកញាប់​ដើម្បី​រក​ដំណោះ​ស្រាយ​រាល់​បញ្ហា​ប្រឈម​។ លោកស្រី ក៏​បាន​ផ្តាំផ្ញើរ​ដល់​ថ្នាក់ដឹកនាំ​និង​មន្ត្រី​សាលាដំបូង​ខេត្ត​ដែល​មាន​វត្តមាន​ជួប​សំណេះសំណាល​នាពេលនេះ​គឺ​សុទ្ឋតែ​ជា​មន្ត្រី​ជំនាញ​ផ្នែក​អនុវត្ត​ច្បាប់​ទាំងអស់​ដូច្នេះ​យើង​ត្រូវ ខិតខំ​បន្ត​ទៀត​ដោយ​យក​គំរូ​បទពិសោធន៍​ល្អៗ​ពី​រៀមច្បង​យើង​ដែល​គេ​ធ្លាប​មាន​បទពិសោធន៍​ក្នុង​ការងារ​នេះ ហើយ​ជា​ពិសេស​ត្រូវ​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យបាន​ល្អ​ទើប​រាល់​កិច្ចការ​ដែល​ជា​ការងារ​ស្នូល​របស់​យើង​ទទួលបាន​ជោគជ័យ​ទាំងអស់គ្នា​។ នៅ​ទី​បញ្ចប់​លោក​ស្រី​ក៏បាន ជូនពរ​ដល់​លោក លោកស្រី អស់លោក​ដែល​មាន​វត្តមាន​ក្នុង​ពិធី​សំណេះសំណាល​នាពេលនេះ សូមឲ្យ​មាន​សុខភាព​ល្អ អាយុ​យឺនយូរ និង​សម្រេចបាន​ជោគជ័យ​ថ្មីៗ​ថែម​ទៀត​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ