ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
តូប​អាជីវករ​ខ្មែរ​នៅ​ផ្សារ​រោង​ក្លឿ ប្រទេស​ថៃ​ប្រមាណ​ជិត​១០​តូប ត្រូវបាន​អគ្គីភ័យ​លេប​ត្របាក់​អស់​ទាំងស្រុង​
Sun,19 August 2018 (Time 08:34 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 1531នាក់)


​ខេត្ត​បន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បានឲ្យដឹងថា នា​វេលា​ម៉ោង​ប្រមាណ​ជាង​៥​ល្ងាច ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០១៨​នេះ មាន​អគ្គីភ័យ​មួយ​បាន​ឆាបឆេះ​តូប​របស់​អាជីវករ​ខ្មែរ ដែល​លក់ដូរ​នៅ​នៅ​ផ្សារ​រោង​ក្លឿ ប្រទេស​ថៃ​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​។​

​សូម​ជំរាប​ដែរ​ថា ៖ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ចំណុច​អាគា​B ផ្សារ​ថ្មី ផ្សារ​រោ​ក្លឿ ប្រទេស​ថៃ​។​

​តាម​សេចក្តីរាយការណ៍​ដ​ដែរ​បន្តថា​៖​ករណី​អគ្គីភ័យ​ដែល​លេប​ត្របាក់​តូប​របស់​អាជីវករ​ខ្មែរ​អស់​ប្រមាណ​ជិត​១០​តូប​នេះ រហូតមកដល់​វេលា​ម៉ោង​០៨​យប់​ទើប​រលត់​ជា​ស្ថាពរ ដោយ​មាន​ការជួយ​អន្តរាគមន៍ ពី​អាជ្ញាធរ​របស់​ប្រទេស​ថៃ ដែល​បាន​នាំ​យក​រថយន្ត​ពន្លត់​អគ្គីភ័យ​ជា​ច្រើន​គ្រឿង ព្រមទាំង​យក​រថយន្ត​អេ​ស្គា​វើទ័​រ​ចំនួ​២​គ្រឿង​មក​កាយ​ផ្តាច់​ទើប​បាន​រលត់​។​

​ពាក់​ព​ន្ឋ័ទៅ​នឹង​អគ្គីភ័យ​ឆាបឆេះ​នេះដែរ បើ​តាម​ប្រភព​ព័ត៌មាន​បានឲ្យ​ដឹង​ដែរថា​៖​ការឆេះ​នេះ​មិនដឹង​ពី​មូលហេតុ​នោះទេ ដោយ​ដឹងថា​កា​ឆេះ​នេះ​គឺ​ផ្តើម​ចេញពី​ក្នុង​តូប​តែម្តង ។​

​បើ​តាម​សមត្ថកិច្ច​ថៃ​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យដឹងថា ៖ ការឆេះ​តូប​របស់​អាជីវករ​ខ្មែរ​មិន​បណ្តាលឲ្យ​មនុស្ស​រងគ្រោះ​ថ្នាក់​នោះទេ តែ​ឥ​វ៉ាន់​ប្រមាណ​ជិត​១០​តូប​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​អស់​ទាំងស្រុង ។ ដោយឡែក​ទំហំ​នៃ​ការខូចខាត​នូវ​មិនទាន់​ដឹង​នៅឡើយ ជំនាញ​កំពុងតែ​ធ្វើការ​ពិនិត្យ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ