ថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
អភិបាល​ខេត្ត​កំពត​ចេញមុខ​អះអាង​ថា​ស្វែងរក​លទ្ធភាព​ត​បណ្តាញ​ទឹកស្អាត​ជូន​ពលរដ្ឋ​ឲ្យបាន​លឿន​បំផុត​
Wed,29 August 2018 (Time 06:37 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 551នាក់)


កំពត ៖ រដ្ឋបាល​ខេត្ត​កំពត​រួម​ជាមួយ​មន្ទីរ​ជំនាញ និង​មន្ត្រី​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន ឃុំ សង្កាត់ កំពុង​ដាក់​ចេញ វិធានការ​ធ្វើយ៉ាងណា ឲ្យ​អាច​ត​បណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត ជូន​ដល់​ពលរដ្ឋ​ប្រើប្រាស់​ឲ្យបាន​លឿន​បំផុត​នាពេលខាងមុខ​។​

​នេះ​ជា​គម្រោង​របស់ Jica ក្នុង​ការបង្កើត រោងចក្រ​ផលិត​ទឹក​ឆៅ និង​ស្អាត នៅ​ខេត្ត​កំពត​ត្រូវបាន​សាងសង់​រួចរាល់ និង​បាន​ដាក់ឲ្យ​ដំណើរការ​ហើយ​ក្រោយ​ពេល​ចាប់ផ្តើម​អនុវត្ត​នៅ​ខែមិថុនា ឆ្នាំ​២០១៦​។ គម្រោង​នេះ​នឹងត្រូវ​បញ្ចប់​ជា​ស្ថាពរ នៅ​ថ្ងៃ​ទី ៣១​ខែ​សីហា ឆ្នាំ​២០១៨​នេះ​។ ក្រោយ​បញ្ចប់​រាល់​ការងារ​គ្រប់គ្រង និង​ចែកចាយ ទឹកស្អាត​ត្រូវ​ប្រគល់ជូន ទៅ​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​។ នេះ​បើ​តាម​ប្រសាសន៍​របស់ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត ក្នុង​កិច្ចប្រជុំ​ស្តី​អំពី​បញ្ហា​ទឹកស្អាត នៅ​ព្រឹក​ថ្ងៃទី ២៩ ខែ​សីហា ឆ្នាំ ២០១៨ ដោយ​លោក​បាន​អះអាងថា ទឹកស្អាត​ដែល​ផលិត​បាន​នោះ នឹង​ត្រូវ​ចែកចាយ​ទៅតាម​តម្រូវការ របស់​ពលរដ្ឋ ឲ្យបាន​លឿន​បំផុត ដោយ​មិន​រង់ចាំ​គម្រោង​របស់​រដ្ឋ​នោះ​ទេ ។​

​លោក​បាន​បន្តទៀតថា រដ្ឋបាល​ខេត្ត​កំពត​កំពុងតែ​យកចិត្តទុកដាក់​យ៉ាងខ្លាំង​អំពី​បញ្ហា​ទឹក​ស្អាត​នេះ ព្រោះ​ទឹកជា​តម្រូវការ មិន​អាច​ខ្វះ​បាន ហើយ​ក្នុង​នាម​រដ្ឋបាល​ខេត្ត​លោក​ផ្តល់ជូន​ជា​មតិយោបល់ និង​ជម្រើស​បី​ក្នុង​ការជួយ​ពន្លឿន​ការត​បណ្តាញ​ទឹកស្អាត​ជូន​ដល់​ពលរដ្ឋ​ប្រើប្រាស់​ឲ្យបាន​ឆាប់រហ័ស ទី​១.​មន្ទីរ និង​អង្គភាព​ជំនាញ ត្រូវ​ស្វែងរក​លទ្ធភាព​រៀបចំ​គម្រោង​ឲ្យបាន​ច្បាស់លាស់ និង​ចុះ​ត​បណ្តាញ​ទឹក​ឲ្យបាន លឿន​។ ទី​២. បើ​សិន​បើ​ជា​លើក​គម្រោង​ត​បណ្តាញ​ទឹកស្អាត​ត្រូវធ្វើ​ឆ្នាំនេះ ឆ្នាំ​នោះ លោក​សុំ​ឲ្យ​មន្ទីរ និង​អង្គភាព​ជំនាញ អាជ្ញាធរ​មូលដ្ឋាន ឃុំ​សង្កាត់ ជួយ​អំពាវនាវ​ឲ្យ​អ្នកមាន លទ្ធភាព​អាច​ទិញ​ទឹក​ដុំ​យកទៅ​ចែកចាយ​បន្ត​។ ទី​៣. អាជ្ញាធរ​ត្រូវ​ស្វែងរក​ក្រុមហ៊ុន​ឯកជន​ទិញ​ទឹក​ទៅ ចែកចាយ​បន្ត ដោយ​មិនបាច់​រង់ចាំ​គម្រោង​របស់​រដ្ឋាករទឹក​ឡើយ​។​

​ជាងនេះទៅទៀត បើ​ជម្រើស​ទាំងបី មិន​អាច​ដំណើរការ​ទៅបាន ក្នុងនាម​លោក​ជា​រដ្ឋបាល​ខេត្ត​កំពត និង​ទិញ​ទឹក ហើយ​ចែកចាយ​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ ក្នុងតម្លៃ​មួយ​ថោក​សមរម្យ ផ្អែក​តាម​អនុសាសន៍​ណែនាំ សម្តេច​តេជោ ហ៊ុន សែន បាន​លើក​ឡើង​ហើយ​រឿង​ទឹក​ភ្លើង​ត្រូវតែ​ធ្វើឲ្យ​បាន​លឿន​បំផុត ដើម្បី​បំពេញ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ