ព្រះសីហនុ ៖ ព្រឹកព្រលឹម ថ្ងៃអាទិត្យទី១៩ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យស្ថានភាពទឹកជំនន់ដែលលិចនៅចំណុចស្ពានស្ទឹងសំរោង។ នៅព្រឹកថ្ងៃទី១៩នេះ ស្ថានភាពទឹកបានស្រកចុះវិញហើយ។គិតត្រឹមម៉ោង១,០០ រសៀលថ្ងៃនេះ រថយន្តតូចអាចអោយឆ្លងកាត់បានឡើងវិញ ។ ចំណែករថយន្តដឹកជញ្ជូនធំៗមិនអនុញ្ញាតអោយធ្វើចរាចរណ៍ទេ។ឯកឧត្តម យន្ត មីន បញ្ជាក់ថា ទីនេះចំណុចទំនាបជាងគេ អោយតែមានភ្លៀងធ្លាក់ច្រើនងាយនឹងលិចណាស់។ ពលរដ្ឋដែលនៅតំបន់នោះ មិនមានបញ្ហាអ្វីចោទធ្ងន់ធ្ងរដល់ពួកគាត់ឡើយ។តែយ៉ាងណា ឯកឧត្តម បានអំពាវនាវសូមអោយប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសកូនចៅតូចៗ។ជាមួយគ្នានេះក៏បានស្នើក្រុមហ៊ុនដឹកជញ្ជូនទាំងឡាយមានការយោគយល់ផងដែរចំពោះការអោយផ្អាកចរាចរណ៍បណ្តោះអាសន្ននេះ ព្រោះខ្លាចបណ្តាលអោយស្រុតខូចផ្លូវ។លោក សៅ បុរីវឌ្ឍនៈ អភិបាលស្រុកកំពង់សីលា បញ្ជាក់ថា ជំនន់នេះមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ពលរដ្ឋឡើយគ្រាន់តែផ្អាកចរាចរណ៍បណ្តោះអាសន្នប៉ុណ្ណោះ។លោក ហេង សោភណ្ឌរិទ្ធ ប្រធានមន្ទីរធនធានទឹកស្តីទី បញ្ជាក់ថាទឹកនេះជន់បែបនេះដោយសារមានភ្លៀងធ្លាក់ច្រើនជួរភ្នំក្រវ៉ាញមួយទៀតចំណុចដែលលិចនេះទំនាបខ្លាំង។ បើមិនមានភ្លៀងថែមទឹកអាចស្រកវិញ។នៅម៉ោង ១៣.00 រសៀលនេះ បានបើកអោយរថយន្តតូចចរាចរណ៍វិញហើយ ដោយឡែករថយន្តធំ នៅមិនអោយឆ្លងកាត់នៅឡើយ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ