កំពត ៖ ប្រជាពលរដ្ឋក្នុងស្រុកកំពង់ត្រាចកំពុងឆ្ងល់ថា ហេតុអី្វបានជារដ្ឋបាលស្រុកមិនទាន់ហ៊ានចាត់ការបុគ្គលរំលោភដីរដ្ឋ ព្រោះខណៈនេះសេចក្តីជូនដំណឹង បានហួសសុពលភាពជិតមួយសប្តាហ៍ទៅហើយនោះ។បើតាមប្រភពខ្សឹបខ្សៀវបានលួចទម្លាយថា ក្រោយពីអភិបាលស្រុកធ្វើសេចក្តីជូនដំណឹងឲ្យអ្នកបោះបង្គោលត្រូវតែដកចេញពីបឹងឈូករបស់រដ្ឋ នៅថ្ងៃទី១៦ខែសីហា ឆ្នាំ២០១៨នោះមក បុគ្គលខិលខូចបានសុំអន្តរាគមន៍ពីថ្នាក់លើ ដើម្បីរកជំនួយ ហើយលោកពូសំ អេន ដែលអ្នកបោះបង្គោលរំលោភបឹងឈូក បានប្រាប់អ្នកស្រុកថា ត្រឹម ស ជ ណ របស់រដ្ឋបាលស្រុកគឺគាត់មិនញញើតទេ តែបើចង់ឲ្យគាត់ដកបង្គោលចេញពីបឹងឈូក ដរាបណាមានលិខិតបញ្ជារបស់រដ្ឋបាលខេត្តកំពត ទើបទៅរួច។គេឆ្ងល់ទៀតថា តើលោកធំណាទៅហ៊ានកាង និងរុញច្រានឲ្យបុគ្គលនេះរំលោភយកដីបឹងឈូករបស់រដ្ឋ ដោយគ្មានខ្លាចញញើតនឹងច្បាប់បែបនេះ។ប្រភពបានលួចបង្ហើបទៀតថា តាមពិតទៅការបោះបង្គោលរំលោភយកបឹងឈូករាប់ហិកតា ស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពតដូចខាងលើនេះ បានកើតឡើងតាំងពីជំនាន់អភិបាលខេត្តកំពតមុន និងអភិបាលស្រុកចាស់ ដោយមិនពាក់ព័ន្ធជាមួយអភិបាលស្រុក និងអភិបាលខេត្តបច្ចុប្បន្ននោះឡើយ។គេបានបន្ថែមថា ដីបឹងដែលគេចង់ក្រសោបនេះជាជ្រលងបណ្តោះទឹកជំនន់ ប៉ុន្តែត្រូវបានគេឃុបឃិតជាលក្ខណៈប្រព័ន្ធ ប៉ុនប៉ងរំលោភយក ហើយថែមទាំងលេចឮថា មានគេបោះទុនជាថវិការាប់មឺុនដុល្លារ ដើម្បីឲ្យគេរត់ការចាក់ដីលុបបឹងឈូក និងរត់ការធ្វើប្លង់កម្មសិទ្ធិទៀតផង ប៉ុន្តែត្រូវបរាជ័យ ខណៈពលរដ្ឋរាប់រយគ្រួសារមានប្រតិកម្ម។ជុំវិញករណីមិនទាន់បានដកបង្គោលដូចខាងលើ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច បានបញ្ជាក់ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២៩ខែសីហា ឆ្នាំ២០១៨នេះថា ក្រោយពីរដ្ឋបាលស្រុកចេញសេចក្តីជូនដំណឹងឲ្យឈ្មោះ សំ អេន ដកបង្គោលចេញពីបឹងឈូករបស់រដ្ឋ ស្រាប់តែមានអ្នកធំសុំអន្តរាគមន៍ ប៉ុន្តែទោះជាយ៉ាងណាក៏លោកមិនព្រមឲ្យអ្នកណាម្នាក់រំលោភយកបឹងឈូករបស់រដ្ឋធ្វើជាកម្មសិទ្ធិបានជាដាច់ខាត ហើយលោកនឹងរិះរកវិធីដើម្បីដកបង្គោលក្នុងបឹងឈូករបស់រដ្ឋឲ្យទាល់តែបាន។ទោះជាបែបនេះក្តី គេបានរិះគន់ថា សេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកកំពង់ត្រាច ដែលជម្រាបទៅឲ្យ ឈ្មោះ សំ អេន ឲ្យដកបង្គោលចេញពីផ្ទៃបឹងឈូក ស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាចចាប់ពីថ្ងៃទី១៦ និងផុតកំណត់នៅថ្ងៃទី ២៣ខែសីហា ឆ្នាំ២០១៨ ប្រហែលជាគ្មានប្រសិទ្ធភាពនោះទេ ដោយសារការជូនដំណឹងវាបានហួសកាលកំណត់រយៈពេល៦ថ្ងៃមកហើយ ។ ដូច្នេះ ប្រជាពលរដ្ឋសំណូមពរដល់ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត សូមមេត្តាជួយចាត់ការករណីដូចខាងលើ ដោយក្តីអនុគ្រោះផង ព្រោះបញ្ហាដីបឹងឈូកនេះបានក្លាយជាជំងឺរាំុរ៉ៃយូរយាណាស់មកហើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ